Category: ទូរទស្សន៍

  • រដ្ឋបាលរាជធានីបញ្ជាក់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រោមដី (Video Inside)

    រដ្ឋបាលរាជធានីបញ្ជាក់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រោមដី (Video Inside)

    រដ្ឋបាលរាជធានីបានកំណត់អាទិភាពធ្វើកិច្ចការមួយ ក្នុងចំណោមកិច្ចការសំខាន់ទាំងឡាយ សម្រាប់រយៈពេល ៤ឆ្នាំទៅមុខទៀតនេះ។ កិច្ចការជាអាទិភាពមួយនោះ គឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រោមដីឲ្យបានល្អ ដោយធ្វើយ៉ាងណា កុំឲ្យមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង។ អប្សរាណិតរាយការណ៍

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញលិខិតណែនាំ ៧ចំណុចដល់អភិបាលខេត្តជាប់ព្រំដែន (Video Inside)

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញលិខិតណែនាំ ៧ចំណុចដល់អភិបាលខេត្តជាប់ព្រំដែន (Video Inside)

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតណែនាំ ៧ចំណុចដល់អភិបាលខេត្តជាប់ព្រំដែន ត្រូវយកចិត្តទុកដាក់កត្តាសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសការលុបបំបាត់អំពើអសកម្មនានា នៅតាមបណ្តោយព្រំដែន នៃប្រទេសកម្ពុជា។ កម្ពុជាមានព្រំដែនទឹក និងព្រំដែនគោក ជាប់ជាមួយនឹងប្រទេសបីក្បែរខាង គឺប្រទេសវៀតណាម, ឡាវ និងប្រទេសថៃ។ ព្រំដែនគោករបស់កម្ពុជា ត្រូវគេរាយការណ៍ថាមានប្រវែង ២ពាន់ ៥៧២គីឡូម៉ែត្រ ក្នុងនោះជាប់ជាមួយព្រំដែនគោកវៀតណាមប្រវែង ១ពាន់ ២២៨គីឡូម៉ែត្រ, ជាប់នឹងប្រទេសថៃប្រវែង ៨០៣គីឡូម៉ែត្រ និងជាប់ប្រទេសឡាវប្រវែង ៥៤១គីឡូម៉ែត្រ។ តើលិខិតណែនាំទាំង ៧ចំណុចត្រូវយកចិត្តទុកដាក់លើបញ្ហាតាមបណ្តោយព្រំដែន នៃប្រទេសទាំងបី បានផ្តោតលើអ្វីខ្លះ? អប្សរាណិតរាយការណ៍

  • ក្រសួងមហាផ្ទៃស្នើពិនិត្យលទ្ធភាពទេសចរថៃ ចូលកម្សាន្តកម្ពុជាដោយប្រើ Border Pass (Video Inside)

    ក្រសួងមហាផ្ទៃស្នើពិនិត្យលទ្ធភាពទេសចរថៃ ចូលកម្សាន្តកម្ពុជាដោយប្រើ Border Pass (Video Inside)

    ក្រសួងមហាផ្ទៃ បានប្រាប់ក្រុមជំនាញធ្វើការសិក្សា ជុំវិញការបើកលទ្ធភាពឱ្យទេសចរថៃ អាចចូលមកកំសាន្តក្នុងទឹកដីកម្ពុជា ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែនឡើយ ប៉ុន្តែអាចប្រើប្រាស់បានត្រឹមតែបណ្ណព្រំដែន Border Pass។ បច្ចុប្បន្នការប្រើប្រាស់ប័ណ្ណព្រំដែន ឬ Border Pass ត្រូវបានអនុវត្តហើយ ប៉ុន្តែការធ្វើដំណើរសម្រាប់អ្នកកាន់បណ្ណព្រំដែននោះ អាចមានសិទ្ធិចេញចូលត្រឹមខេត្តដែលជាប់ព្រំដែនតែប៉ុណ្ណោះ។ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៤ ខែតុលា ក្នុងឱកាសអញ្ជើញរួមពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានស្នើឱ្យពិនិត្យសិក្សាលើការប្រើប្រាស់ប័ណ្ណព្រំដែន ដោយផ្តល់លទ្ធភាពអាចចូលកំសាន្តនៅក្នុងប្រទេសកម្ពុជាបាន។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍, ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរថៃមកកម្សាន្តនៅប្រទេសកម្ពុជា មានជាង១លាននាក់។ ចំនួននេះមានការកើនឡើង បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២។

  • សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បញ្ជាក់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា (Video Inside)

    សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បញ្ជាក់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា (Video Inside)

    សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានសម្តែងក្តីគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា និងបញ្ជាក់ជុំវិញកិច្ចសហប្រតិបត្តិការល្អ រវាងប៉ាគីស្ថាន និងកម្ពុជាថែមទៀត។ ការបញ្ជាក់ការគាំទ្រនេះ បានធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបការសម្តែងក្តីគួរសម ជាមួយឯកអគ្គរដ្ឋទូតប៉ាគិស្ថាន នាវិមានសន្តិភាពថ្ងៃទី៤ តុលា ឆ្នាំ២០២៣។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • រដ្ឋមន្ត្រីថ្មីក្រសួងព័ត៌មានបញ្ចេញវិធានការក្តៅដាក់លើអ្នកសារព័ត៌មានប្រព្រឹត្តខុសក្រមសីលធម៌ (Video Inside)

    រដ្ឋមន្ត្រីថ្មីក្រសួងព័ត៌មានបញ្ចេញវិធានការក្តៅដាក់លើអ្នកសារព័ត៌មានប្រព្រឹត្តខុសក្រមសីលធម៌ (Video Inside)

    ក្រសួងព័ត៌មាន បានប្រាប់ឱ្យក្រុមហ៊ុនកាស៊ីណូ Top Diamond Casino ត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាពសារព័ត៌មានទាំងឡាយណា ដែលបានទទួលលុយមិនស្របច្បាប់ពីក្រុមហ៊ុនកាស៊ីណូនេះ។ ក្រុមហ៊ុនTop Diamond Casino ក្នុងសេចក្តីជូនដំណឹងថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៣ បានសរសេរថា មានអ្នកសារព័ត៌មានប្រមាណ ៧០០ ទៅ ៩០០អង្គភាព តែងចូលមកសុំប្រាក់ឧបត្ថម្ភពីកាស៊ីណូនេះ។ សេចក្តីជូនដំណឹងនោះមិនបានសរសេរបញ្ជាក់នូវឈ្មោះអង្គភាពសារព័ត៌មាន ដែលទទួលលុយមិនស្របច្បាប់ពីក្រុមហ៊ុននេះឡើយ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា ក្នុងលិខិតមួយចុះថ្ងៃទី៤ តុលា ឆ្នាំ២០២៣ បានប្រាប់ក្រុមហ៊ុនកាស៊ីណូនោះ ត្រូវបញ្ជាក់ឈ្មោះអង្គភាព និងឈ្មោះអ្នកសារព័ត៌មាន ដែលទទួលលុយខុសច្បាប់នោះ និងបញ្ជូនមកក្រសួងព័ត៌មាន ក្នុងរយៈពេល២សប្តាហ៍យ៉ាងយូរ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ឯកអគ្គរាជទូតអង់គ្លេសបញ្ជាក់ការប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា (Video Inside)

    ឯកអគ្គរាជទូតអង់គ្លេសបញ្ជាក់ការប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា (Video Inside)

    ឯកអគ្គរាជទូតអង់គ្លេសលោកដូមីនីក វិលៀម បានថ្លែងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាអាណ្ណត្តិទី៧ នៃរដ្ឋសភា និងបានបញ្ជាក់ការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ជាមួយនឹងរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ការថ្លែងគាំទ្រ និងបញ្ជាក់កិច្ចសហប្រតិបត្តិការបន្តរបស់រដ្ឋាភិបាលអង់គ្លេសជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានេះ បានធ្វើឡើងក្នុងឱកាសអនុញ្ញាតចូលជួបសម្តែងការគួរសម ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងថ្ងៃទី៤តុលានេះ។ អប្សរាណិតរាយការណ៍

  • ក្រសួងកសិកម្មជូនដំណឹងការបើកនេសាទត្រីទឹកសាប (Video Inside)

    ក្រសួងកសិកម្មជូនដំណឹងការបើកនេសាទត្រីទឹកសាប (Video Inside)

    ក្រសួងកសិកម្មបានប្រកាសជូនដំណឹង ការបើកនេសាទត្រីទឹកសាបសាឡើងវិញ ក្រោយការបិទក្នុងរដូវត្រីពងកន្លងមកនេះ។ យោងតាមរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដូវបើកនេសាទ បានចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣តទៅ។ ទីដែននេសាទទឹកសាបរួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ ដែលការនេសាទនឹងអនុញ្ញាតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ ដោយឡែក ខេត្តស្ទឹងត្រែង អនុញ្ញាតឱ្យនេសាទចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែមេសា។ ចំណែកការនេសាទនៅដែនទឹកសាបដែលស្ថិតក្នុងខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែមិថុនា។ រដ្ឋបាលជលផល បានបញ្ជាក់ថា នៅក្នុងរយៈពេលបើកនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើឧបករណ៍នេសាទ ដែលអនុញ្ញាតឱ្យធ្វើនេសាទ…

  • សម្តេចធិបតីបកស្រាយជុំវិញមូលហេតុការតម្លើងប្រាក់បៀរវត្សអប្បបរមាដល់កម្មករ (Video Inside)

    សម្តេចធិបតីបកស្រាយជុំវិញមូលហេតុការតម្លើងប្រាក់បៀរវត្សអប្បបរមាដល់កម្មករ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរជុំវិញការតម្លើងប្រាក់បៀរវត្សអប្បបរមាដល់កម្មករ សម្រាប់ឆ្នាំ២០២៤ និងបកស្រាយជុំវិញមូលហេតុដែលពាក់ព័ន្ធ នៃការតម្លើងប្រាក់បៀរវត្សអប្បបរមា ៤ដុល្លារដល់កម្មករនិយោជិតសម្រាប់ឆ្នាំក្រោយ។ ប្រសាសន៍បកស្រាយរបស់សម្តេចធិបតីជុំវិញប្រាក់បៀរវត្សអប្បបរមានេះ បានធ្វើឡើងក្នុងប្រសាសន៍ជួបសំណេះសំណាលកម្មករខ្មែរជិត ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញនាថ្ងៃទី៣ តុលា ឆ្នាំ២០២៣។ សម្តេចធិបតីបានប្រៀបធៀបប្រាក់ខែរបស់កម្មករខ្មែរ ជាមួយនឹងប្រទេសជិតខាង ទន្ទឹមនឹងកម្មករកម្ពុជាទទួលបានប្រាក់ខែគោលចាប់ពី ២០៤ដុល្លារឡើងទៅសម្រាប់ឆ្នាំ២០២៤។ ការបន្ថែមប្រាក់បួនដុល្លារលើប្រាក់ខែគោលរបស់កម្មករនិយោជិត សម្រាប់ឆ្នាំ២០២៤ គឺរួមមាន ២ដុល្លារ ដែលឧបត្ថម្ភដោយម្ចាស់ក្រុមហ៊ុន និង២ដុល្លារទៀត ឧបត្ថម្ភដោយរាជរដ្ឋាភិបាល។ សម្តេចធិបតីបញ្ជាក់ថា ការជួយឧបត្ថម្ភប្រាក់ ២ដុល្លាររបស់រាជរដ្ឋាភិបាលដល់កម្មករនិយោជិតនេះ គឺជាការចាប់បង្ខំឱ្យខាងនិយោជក ត្រូវយល់ព្រមតម្លើងប្រាក់បៀរវត្សអប្បបរមាចំនួន ២ដុល្លារ។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់គោលនយោបាយពន្ធដារប្រាប់ប្រជាពលរដ្ឋ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់គោលនយោបាយពន្ធដារប្រាប់ប្រជាពលរដ្ឋ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់សាជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលដែលទើបបានបង្កើតជាង៤០ថ្ងៃមកនេះ មិនបានបង្កើតពន្ធថ្មីណាមួយឡើយ។ ប្រសាសន៍បញ្ជាក់លើបញ្ហាពន្ធនេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់ក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ខេត្តសៀមរាបប្រកាសផ្អាកចរាចរណ៍ដោយសារជំនន់ទឹកភ្លៀងលិចផ្លូវ (Video Inside)

    ខេត្តសៀមរាបប្រកាសផ្អាកចរាចរណ៍ដោយសារជំនន់ទឹកភ្លៀងលិចផ្លូវ (Video Inside)

    ខេត្តសៀមរាបបានជូនដំណឹងការផ្អាកចរាចរណ៍រថយន្តដឹកទំនិញលើផ្លូវមួយចំនួនក្នុងខេត្ត ដោយសារតែស្ថានភាពទឹកជំនន់លិចផ្លូវ។ សេចក្តីជូនដំណឹង បានបញ្ជាក់ថា ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ ៦៤, ផ្លូវជាតិលេខ៦៧, ផ្លូវខេត្តលេខ២៦៥E, ផ្លូវខេត្តលេខ២៦៦C, ផ្លូវខេត្តលេខ២៦៦, ផ្លូវខេត្តលេខ២៦៧៣, ផ្លូវខេត្តលេខ២៦៧៦, ផ្លូវខេត្តលេខ២៦៤៥, ផ្លូវខេត្តលេខ៦២-៣ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម, ក្នុងមួយសប្តាហ៍ទៅមុខទៀត ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ នៅលើអាងមេគង្គ ថៃ និងឡាវ នឹងរំកិលបញ្ឆិតចុះមកក្រោម អូសបន្លាយពីប្រទេសថៃ មកដល់លើជួរភ្នំដងរែក ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។