-
ខេត្តមណ្ឌលគិរីរៀបចំតុបតែងបង្កើនសោភ័ណភាព (Video Inside)

ខេត្តមណ្ឌលគិរីបានរៀបចំតុបតែងបង្កើនសោភ័ណភាពទីក្រុងសែនមនោរម្យរបស់ខ្លួន ខណៈខេត្តនៃភាគឥសាន្តនេះ កំពុងក្លាយជាចំណុចចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការតុបតែងបង្កើនសោភ័ណភាពក្នុងទីរួមខេត្តមណ្ឌលគិរីនេះផងទៀត បានធ្វើឡើងក្នុងរង្វង់ពេលដែលកម្ពុជានឹងត្រូវមានព្រឹត្តិការណ៍បុណ្យប្រពៃណីជាតិធំៗមួយចំនួន ដែលនឹងមកដល់ជាបន្តបន្ទាប់។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ទេសចរណ៍ជាតិកូរ៉េខាងត្បូង សម្រុកមកទស្សនាខេត្តសៀមរាប (Video Inside)

ក្រុមភ្ញៀវទេសចរណ៍កូរ៉េខាងត្បូងចំនួន ៤០៣នាក់ បានធ្វើដំណើរមកដល់ខេត្តសៀមរាប និងជាដំណើរក្រុមដ៏ធំលើកដំបូងមួយតាមជើងហោះហើរសាកល្បងចុះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើតេស្តសាកល្បងជាលើកដំបូង នូវជើងហោះហើរចំនួន៣ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ ទេសចរណ៍កូរ៉េខាងត្បូងទាំងនេះ បានធ្វើដំណើរតាមរយៈក្រុមហ៊ុនទេសចរណ៍ Tour Fresh។ ក្រុមហ៊ុនទេសចរណ៍ Tour Fresh បញ្ជាក់ថា សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ ជនជាតិកូរ៉េនឹងមកទស្សនានូវភាពស្រស់ស្អាត នៃធម្មជាតិ ក្នុងខេត្តសៀមរាប ជាពិសេសប្រាសាទបុរាណរបស់កម្ពុជា។ ក្រុមហ៊ុន Tour Fresh បាននិយាយថាចំនួនភ្ញៀវទេសចរណ៍ ពីកូរ៉េខាងត្បូង នឹងមានចំនួនប្រមាណ ១ពាន់ ២០០នាក់ ប៉ុន្តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ទើបបានជាង ៤០០នាក់។ របាយការណ៍របស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប សម្រាប់រយៈពេល ៧ថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលានេះ ចំនួនអ្នកដំណើរមកពីបរទេស ចូលមកកាន់ខេត្តសៀមរាប ក្នុងមួយថ្ងៃមានជាង ១ពាន់ ១០០នាក់ និងមានជើងហោះហើរមកពីបរទេសជាមធ្យម ១៣ជើង ក្នុងមួយថ្ងៃ។
-
កីឡាករប្រណាំងម៉ូតូទឹកកម្ពុជា បន្តទទួលបានមេដាយបន្ថែមទៀតនៅសហរដ្ឋអាមេរិក (Video Inside)

កីឡាករប្រណាំងម៉ូតូទឹករបស់កម្ពុជាបានដណ្តើមយកមេដាយ ៣ ជាបន្ថែមទៀតនៅថ្ងៃនេះ ដែលនាំឱ្យចំនួនមេដាយសរុបរបស់កីឡាករម៉ូតូទឹកកម្ពុជាទទួលបានសរុបចំនួន ៩គ្រឿង ហើយគិតត្រឹមថ្ងៃទី៦តុលា ក្នុងព្រឹត្តិការណ៍ប្រកួតនៅសហរដ្ឋអាមេរិក។ ក្នុងចំណោយមេដាយទាំង ៩គ្រឿង រួមមានមេដាយមាសចំនួន ៤, មេដាយប្រាក់ចំនួន៤ និងមេដាយសំរិទ្ធចំនួនមួយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ព្រះមហាក្សត្រខ្មែរមានព្រះរាជបន្ទូលកោតសរសើរឥស្សរជនដឹកនាំគណបក្សប្រជាជនកម្ពុជា (Video Inside)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២៨ករណី (Video Inside)

មានប្រទេសនៅអាស៊ានតែ ២ប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងកូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះ មាន២៨ករណី ដែលបន្តថយចុះចំនួន ១ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញ អ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម ដែលមានការឆ្លង ២៧ករណី និងប្រទេសមីយ៉ាន់ម៉ា មានការឆ្លងចំនួន ១ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៩ម៉ឺន ៣ពាន់ ៦០០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៣២ នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៦លានករណី, និងការស្លាប់មានជាង ៦លាន ៩២ម៉ឺននាក់៕
-
៩ខែរកចំណូលទស្សនាអង្គរបានជិត២៥លាន (Video Inside)

កម្ពុជាទទួលបានប្រាក់ចំណូលកើនលើសបីដង ក្នុងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ។ សេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ថ្ងៃទី៥ ខែតុលានេះ បានអោយដឹងថាក្នុងរយៈពេល៩ខែមកនេះ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវអន្តរជាតិជាង ៥សែននាក់ និងរកប្រាក់ចំណូលបាន ២៥លានដុល្លារអាមេរិក ហើយក្នុងនោះទឹកប្រាក់ជាង ១លានដុល្លារអាមេរិក ត្រូវបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរា បានថ្លែងថាសកម្មភាពទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ រំពឹងថានឹងងើបឡើងវិញ នៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ២០២៣ ជាពិសេស នៅពេលមានការដាក់ឱ្យដំណើរការ ព្រលានយន្តហោះអន្តរជាតិថ្មី នាពេលខាងមុខនេះ។
-
រដ្ឋបាលរាជធានីត្រៀមរថយន្តក្រុង៤៥៥គ្រឿង ដឹកជញ្ជូនពលរដ្ឋឥតគិតថ្លៃ (Video Inside)

រថយន្តក្រុងចំនួន ៤៥៥គ្រឿង គ្រោងនឹងត្រូវដាក់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយ ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ បុណ្យភ្ជុំបិណ្ឌធំថ្ងៃចុងក្រោយ គឺនៅថ្ងៃទី១៣, ១៤ និង១៥តុលា។ ប៉ុន្តែសេវាដឹកជញ្ជូនដោយឥតគិតថ្លៃនោះ គឺបូកបញ្ចូលមួយថ្ងៃមុន និងមួយថ្ងៃក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌទាំង៣ថ្ងៃ។ យោងតាមរដ្ឋបាលរាជធានីភ្នំពេញ, រថយន្តក្រុងទាំង៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ សម្រាប់រយៈពេល៥ថ្ងៃនោះ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ តុលាឆ្នាំ២០២៣។
-
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើតេស្តសាកល្បងលើកដំបូង (Video Inside)

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើតេស្តសាកល្បងជាលើកដំបូង នូវជើងហោះហើរចំនួន៣ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣នេះ។ ក្រុមហ៊ុនដែលចូលរួមក្នុងការហោះហើរ ធ្វើតេស្តសាកល្បងជាលើកដំបូងនេះ រួមមានអាកាសចរណ៍ Sky Angkor Airlines ដែហោះចេញពីរាជធានីភ្នំពេញ, ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ និងបន្តមកកាន់ខេត្តសៀមរាប និងក្រុមហ៊ុនទី៣ គឺក្រុមហ៊ុនអាកាសចរណ៍ China Eastern ដែលហោះចេញពីទីក្រុងគុនមីងប្រទេសចិន មកកាន់ខេត្តសៀមរាប។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីនចាន់សិរីវុត្ថា បានថ្លែងថា ពិធីសម្ពោធជាផ្លូវការព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនេះ គ្រោងនឹងធ្វើនៅថ្ងៃទី១ ធ្នូ ឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានទីតាំងស្ថិតនៅភូមិក្រៀលពង នៃឃុំពពេល និងភូមិប្រវ៉ាល នៃឃុំតាយ៉ែក ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋានថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ក្នុងមួយឆ្នាំចាប់ពី២០៤០។ ព្រលានយន្តហោះថ្មីនេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១ម៉ឺនតោនសម្រាប់ឆ្នាំ២០២៣ និងកើនដល់២ម៉ឺន៦ពាន់ តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០, ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦ម៉ឺន…
-
សម្តេចធិបតីបញ្ជាក់ភាពរឹតត្បឹតចំណាយមិនចាំបាច់សន្សំប្រាក់បាន ២០០លានដុល្លារ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់នូវផែនការត្បិតត្បៀត ដោយព្យួរចោលលើការចំណាយណាដែលមិនមានភាពបន្ទាន់ និងចាំបាច់។ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងយកប្រាក់ដែលកែសម្រួលបាន ពីការចំណាយមិនចាំបាច់ទាំងនោះ ជួយជំរុញលើវិស័យអាទិភាពដទៃទាំងឡាយណា ដែលនឹងជម្រុញដំណើរទៅមុខ នៃសង្គមកម្ពុជា។ ក្នុងប្រសាសន៍ចួលរួមទិវាគ្រូបង្រៀន៥តុលា២០២៣, សម្តេចធិបតីបានថ្លែងថា ការកែសម្រួលថ្មីៗកន្លងមកនេះ លើការចំណាយណា ដែលមិនទាន់មានភាពចាំបាច់ គេបានសល់ប្រាក់ទាំងនោះ ប្រមាណ ២០០លានដុល្លារ។ គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី៥តុលាឆ្នាំ២០២៣, គណៈរដ្ឋមន្ត្រីថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទើបមានអាយុ៤៤ថ្ងៃប៉ុណ្ណោះទេ។
-
«ស្តង់ដាសាលារៀនគម្រូ និងពានរង្វាន់សាលាគម្រូ សម្តេចមហាបវរធិបតី» ប្រកាសប្រើប្រាស់ជាផ្លូវការ (Video Inside)

«ស្តង់ដាសាលារៀនគម្រូ និងពានរង្វាន់សាលាគម្រូសម្តេចមហាបវរធិបតី» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ដែលស្តង់ដាគម្រូនេះ គឺចាប់ពីឆ្នាំសិក្សា២០២៣ និង២០២៤។ គួរបញ្ជាក់ថាការបង្រៀន និងការសិក្សាតាមសាលាខ្លះកន្លងមក បានរងនូវការរិះគន់ ដែលបាននិយាយប៉ះពាល់ដល់កិត្តិយសគ្រូបង្រៀនជាមួយការចោទថា មិនបានយកចិត្តទុកដាក់ដល់សិស្សសាលា, ការមិនយកចិត្តទុកដាក់ដល់សុខភាពសិស្ស និងអាហារូបត្ថម្ភ, ការបង្រៀនមិនគ្រប់ម៉ោង, ការយកលុយពីសិស្សសាលា ដោយមធ្យោបាយផ្សេងៗជាដើម ដែលមិនត្រឹមត្រូវតាមស្តង់ដា នៃការបង្រៀនជាទូទៅឡើយ។ «ស្តង់ដាសាលារៀនគម្រូ និងពានរង្វាន់សាលាគម្រូ សម្តេចមហាបវរធិបតី» គឺជាការតម្រូវឱ្យអនុវត្តយ៉ាងត្រឹមត្រូវសម្រាប់សិស្សសាលា និងគ្រូបង្រៀនទាំងអស់ ដើម្បីការធ្វើឱ្យវិស័យអប់រំជាតិក្លាយជាវិស័យមួយ នៃការជួយបណ្តុះបណ្តាលធនធានមនុស្សបានល្អ ដោយពិតប្រាកដ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជុំវិញសារៈសំខាន់ នៃស្តង់ដាគម្រូនេះ ដើម្បីការកែលម្អការបង្រៀន និងការអភិវឌ្ឍន៍គុណវឌ្ឍិជាប្រចាំ។