-
អ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំង ពីពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ពីតំបន់ហ្គាហ្សា (មានវីដេអូ)

-
អាល្លឺម៉ង់ ប្រកាសថ្កោលទោសក្រុមប៉ាឡេស្ទីនហាម៉ាស ចំពោះការបាញ់រ៉ុក្តែត ប្រឆាំងនឹងអ៊ីស្រាអែល (មានវីដេអូ)

-
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សាស្ទ្រីបបានកើនឡើងដល់ ៣១៣នាក់ និង ១,៩៩០នាក់ផ្សេងទៀតបានរងរបួស គិតត្រឹមរសៀលថ្ងៃអាទិត្យនេះ (មានវីដេអូ)

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សាស្ទ្រីបបានកើនឡើងដល់ ៣១៣នាក់ និង ១,៩៩០នាក់ផ្សេងទៀតបានរងរបួស គិតត្រឹមរសៀលថ្ងៃអាទិត្យនេះ នៅក្នុងការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមហាម៉ាស់បានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល នៅក្នុងការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ីស្រាអែលមានសិទ្ធិគ្រប់យ៉ាង ដើម្បីការពារខ្លួនប្រឆាំងនឹងការវាយប្រហារពីពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស (មានវីដេអូ)

-
កងទ័ពអ៊ីស្រាអែលបញ្ចេញវីដេអូវាយប្រហារលើក្រុមសកម្មប្រយុទ្ធហាម៉ាសនៅឯរបងសន្តិសុខតំបន់ហ្កាហ្សា-អ៊ីស្រាអែល និងអគារច្រើនទៀតក្នុងទីក្រុងហ្កាហ្សា

-
វីដេអូស្តែងៗបង្ហាញពីសកម្មភាពវាយប្រហាររបស់យន្តហោះចម្បាំងអ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា

-
រុស្ស៊ីអំពាវនាវឱ្យប៉ាឡេស្ទីន និងអ៊ីស្រាអែលបង្កើតបទឈប់បាញ់ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី៩ តុលា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ពាន់ ២២២ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ២ពាន់ ២២២ករណី ដែលបានកើនឡើងច្រើនដល់ ២ពាន់ ១៩៤ករណី ប្រើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងនៅថ្ងៃនេះបានកើតលើប្រទេសចំនួន ៤នៅអាស៊ាន ប៉ុន្តែគ្រាន់តែប្រទេសសឹង្ហបុរីមួយ មានការឆ្លងច្រើនរហូតដល់ ២ពាន់ ១៨៧ករណី។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង៤នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសសឹង្ហបុរី។ ប្រទេសឡាវ មានការឆ្លង ៣ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៤។ ប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៤០ម៉ឺន ៨ពាន់ ៩៣៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៣២នាក់ ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៦លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕
-
ភ្លៀងបន្តធ្លាក់ក្នុងសប្តាហ៍នេះ (Video Inside)

បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងកើតមានឡើងក្នុងសប្ដាហ៍នេះ ខណៈកម្ពុជាបានទទួលរងនូវទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធ សម្ពាធទាប (ITCZ) អូសបន្លាយលើ ប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ “Koinu” បាននិងកំពុងបន្ត ដំណើរឆ្ពោះមកទិសខាងលិច ហើយនឹងទៅដល់កោះហុងកុងនៅថ្ងៃទី៨ ខែតុលា មុននឹងរលាយអស់ឥទ្ធិពល។ ព្យុះនេះត្រូវគេរាយការណ៍ថា ពុំមានឥទ្ធិពលមកដល់កម្ពុជាទេ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីនៅថ្ងៃទី៦ រហូតដល់ថ្ងៃទី៨ ខែតុលា នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់ លើផ្ទៃដីពី ៤០-៦០ភាគរយផងដែរ។