-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២៣ករណី (Video Inside)

មានប្រទេសនៅអាស៊ានតែ ២ប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងកូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះ មាន២៣ករណី ដែលបន្តថយចុះច្រើនដល់ ១៨៨ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម មានការឆ្លង ១៣ករណី និងប្រទេសប្រុយណេ មានការឆ្លងចំនួន ១០ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៤១ម៉ឺន ១ពាន់ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៣៩នាក់ ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួន ជាង ៦៩៦លានករណី, និងការស្លាប់មានជាង ៦លាន ៩២ម៉ឺននាក់៕
-
ក្រុមគ្រួសារសម្តេចតេជោចូលរួមកាន់បិណ្ឌទី១០ នៅវត្តបារមីវង្កតបុរី (Video Inside)

-
ក្រសួងសុខាភិបាល ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នការឆ្លងផ្តាសាយបក្សី ក្រោយកុមារីអាយុ ២ឆ្នាំបានស្លាប់ (Video Inside)

ក្រសួងសុខាភិបាល បានដាស់តឿនដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្នការឆ្លងជម្ងឺផ្តាសាយបក្សី ខណៈកម្ពុជាមានករណីស្លាប់កុមារីអាយុ ២ឆ្នាំម្នាក់នៅក្នុងខេត្តព្រៃវែង។ ក្រសួងសុខាភិបាល នៅក្នុងសេចក្តីជូនដំណឹងមួយ បានបញ្ជាក់ថាកុមារីអាយុ ២ឆ្នាំ ដែលបានស្លាប់ដោយសារវីរុសផ្ដាសាយបក្សីប្រភេទ H5N1 គឺជាមនុស្សដែលមានទីលំនៅក្នុងភូមិឆ្មាលោត ឃុំស្ទោងខាងត្បូង នៃស្រុកកំចាយមារ។ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានថ្លែងថាផ្ទះកុមារីដែលបានបាត់បង់ជីវិតនោះ មានសត្វមាន់បានងាប់ជាហូរហែរ ដោយសារតែការឆ្លងនឹងវីរុសផ្តាសាយបក្សីនោះ។ ការឆ្លងរបស់កុមារីដោយសារករណីផ្តាសាយបក្សីនេះ គឺជាលើកទី៥៩ និងជាករណីស្លាប់ លើកទី៤០ ចាប់តាំងពីឆ្នាំ២០០៥នោះមក។ ករណីស្លាប់ចុងក្រោយដោយសារវីរុសផ្តាសាយបក្សីនេះ គឺបានឆ្លងលើបុរសអាយុ ៥០ឆ្នាំម្នាក់ ដែលរស់នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។
-
សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោមថ្កោលទោសបុគ្គល អ៊ុំ សំអាន (Video Inside)

សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានថ្កោលទោសសម្តីរិះគន់ របស់ក្រុមធ្វើនយោបាយប្រឆាំងក្រៅស្រុក ដែលចោទថាការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជាការបង្ខាតថវិកាជាតិ។ ច្បាប់ស្តីការបង្កើតរដ្ឋលេខាធិការដ្ឋានព្រំដែនត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសដាក់ប្រើប្រាស់នៅក្នុងសប្តាហ៍កន្លងមកនេះ។ ការបង្កើតរដ្ឋលេខាធិការដ្ឋាននេះ ត្រូវបានពលរដ្ឋខ្មែរក្រោម បានថ្លែងបង្ហាញក្តីអបអរសាទរ ជាខ្លាំងជាមួយការរំពឹងថា តាមរយៈស្ថាប័នជាតិលើកដំបូងនេះ បញ្ហាមិនច្បាស់លាស់ នៃទំនាស់ទាំងឡាយពាក់ព័ន្ធរឿងព្រំដែនជាមួយនឹងប្រទេសជិតខាង នឹងត្រូវយកមកដោះស្រាយជាបន្តបន្ទាប់ ដើម្បីព្រំដែនសន្តិភាព និងសហប្រតិបត្តិការ។ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំងមិនចង់ឱ្យកម្ពុជា មានរដ្ឋលេខាធិការដ្ឋាននេះ ដើម្បីដោះស្រាយបញ្ហាព្រំដែនឡើយ។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ស្ថានភាពនិស្សិតខ្មែរ ដែលស្ថិតក្នុងតំបន់មិនទាន់មានសុវត្ថិភាពលើទឹកដីអ៊ីស្រាអែល (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ពលរដ្ឋនូវការតាមដានយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ជុំវិញស្ថានការណ៍របស់ពលរដ្ឋ និងនិស្សិតខ្មែរក្នុងប្រទេសអ៊ីស្រាអែល ដែលកំពុងប្រឈមនឹងការវាយប្រយុទ្ធបង្ហូរឈាមជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។ ប្រសាសន៍បញ្ជាក់ការយកចិត្តទុកដាក់ដល់សុវត្ថិភាពពលរដ្ឋខ្មែរចំនួន ៤៥៤នាក់នេះ បានធ្វើឡើងបន្ទាប់ពីការប្រយុទ្ធគ្នាលើទឹកដីអ៊ីស្រាអែល មានមនុស្សស្លាប់កើនដល់ជាង ១ពាន់ ៦០០នាក់ហើយ ក្នុងនោះរួមមានទាំងនិស្សិតខ្មែរម្នាក់ផងដែរ។ អប្សរាណិតរាយការណ៍
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦៦៥ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ៦៦៥ករណី ដែលកើតឡើងចំនួន ៥២០ករណី បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃនៃសប្តាហ៍មុន។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦នៅអាស៊ាន រួមមាន ប្រទេសម៉ាឡេស៊ី, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសប្រុយណេ។ ប្រទេសម៉ាឡេស៊ី មានការឆ្លងចំនួន ៤៦៧ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លងចំនួន ១ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៦។ នារយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ានមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៥នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៤១ម៉ឺន ៩៧៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៣៩នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៦លាន ករណី, និងការស្លាប់មានជាង ៦លាន…
-
ក្រុមគ្រួសារសម្តេចតេជោចូលរួមពិធីកាន់បិណ្ឌជាមួយពុទ្ធបរិស័ទទូទាំងប្រទេស (Video Inside)

បុណ្យភ្ជុំបិណ្ឌថ្ងៃចុងក្រោយកាន់តែរំកិលមកកៀកជាលំដាប់។ ពុទ្ធបរិស័ទខ្មែរក្នុងរយៈពេលកាន់បិណ្ឌច្រើនថ្ងៃមកនេះ បានធ្វើដំណើរទៅទីវត្តអារាម ក្នុងជំនឿថា ព្រលឹងជីដូនជីតាដែលចែកស្ថានទៅកាន់បរលោក នឹងបានទទួលគុណកុសលបុណ្យដែលកូនចៅក្នុងស្ថានមនុស្សលោក បានឧទ្ទិសថ្វាយតាមរយៈបុណ្យភ្ជុំបិណ្ឌនេះ។ កាលពីចុងសប្តាហ៍នេះ ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមួយនឹងពុទ្ធបរិស័ទទូទាំងប្រទេស ក្នុងពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិ។ សូមទស្សនាសេចក្តីរាយការណ៍
-
ព្រះមហាក្សត្រឡាយព្រះហស្ថប្រកាសប្រើប្រាស់ច្បាប់ថ្មីចំនួន២ (Video Inside)

ច្បាប់ស្តីការបង្កើតរដ្ឋលេខាធិការដ្ឋានព្រំដែន និងច្បាប់ស្តីការបង្កើតក្រសួងអធិការកិច្ច ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ បន្ទាប់ពីមានការឡាយព្រះហស្ថលេខារបស់ព្រះមហាក្សត្រ និងហត្ថលេខារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានព្រំដែន មានសរុបចំនួន៨មាត្រា និងច្បាប់ស្តីការបង្កើតក្រសួងអធិការកិច្ចមានមានសរុប១០មាត្រា។ ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា…ចំណែករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរដ្ឋលេខាធិការដ្ឋានបង្កើតលើកដំបូង សម្រាប់ការដោះស្រាយកិច្ចព្រំដែន រវាងប្រទេសដែលជាប់នឹងកម្ពុជារួមមានវៀតណាម, ឡាវ និងថៃ។
-
សមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន ២រូប សុំចាកចេញចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

សមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន ២រូប បានប្រកាសការចាកចេញពីគណបក្សរបស់ខ្លួន និងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំងទាំង២នេះ រួមមានឈ្មោះ វង រុន្នី ប្រធានចលនាស្ត្រីថ្នាក់ជាតិ និងជាសមាជិកគណៈកម្មាធិការនាយកបក្សភ្លើងទៀន…និងម្នាក់ទៀតឈ្មោះគឹម សុភា សមាជិកគណៈកម្មាធិការនាយក និងជាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន រាជធានីភ្នំពេញ។ មនុស្សទាំង២នាក់នេះ គឺធ្លាប់ជាអតីតអ្នកស្មោះត្រង់ដល់គណបក្សភ្លើងទៀន និងត្រូវគេរាយការណ៍ថា ក៏ធ្លាប់ត្រូវបានចាប់ខ្លួនក្នុងអម្លុងខែកក្កដា ដោយសារតែអំពើញុះញង់ពលរដ្ឋឱ្យគូសបំផ្លាញសន្លឹកឆ្នោតចោល។ ឈ្មោះ គឹម សុភា និង វង រុន្នី ក្រោយមកត្រូវបានតុលាការដោះលែងឱ្យក្រៅឃុំ ប៉ុន្តែគណបក្សភ្លើងទៀន បានឆ្លៀតយកឱកាសដោះលែងនៅក្រៅឃុំនោះ ស្វែងរកភាពចំណេញនយោបាយរបស់ខ្លួន ដែលអំពើនោះបានធ្វើឱ្យសមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀនទាំង ២រូប អស់ទឹកចិត្តគាំទ្រ និងបានធ្វើវីដេអូរៀងៗខ្លួន បញ្ជាក់ការចាកចេញពីគណបក្សភ្លើងទៀន និងសូមមករួមរស់ជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាវិញ។ អ្នកទាំង២ដដែលនោះបានបរិហាថា ក្នុងពេលដែលពួកគេទាំង២ ស្ថិតក្នុងការឃុំឃាំងខ្លួននោះ មិនដែលមានមន្ត្រីគណបក្សភ្លើងទៀនណា បានចុះមកសាកសួរសុខទុក្ខឡើយ។
-
ស្ពានកោះនរានឹងអនុញ្ញាតបើកដំណើរការរយៈពេល៣ថ្ងៃបុណ្យភ្ជុំបិណ្ឌ (Video Inside)

«ស្ពានកោះនរា» ដែលឆ្លងពីកោះពេជ្រទៅកោះនរា នឹងត្រូវអនុញ្ញាតឱ្យប្រើប្រាស់បណ្តោះអាសន្ន រយៈពេល ៣ថ្ងៃចុងក្រោយ នៃពិធីបុណ្យភ្ជុំបិណ្ឌ។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា «ស្ពានកោះនរា» នឹងត្រូវអនុញ្ញាតដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ប៉ុន្តែក្រោយចប់ថ្ងៃភ្ជុំបិណ្ឌរួច, អាជ្ញាធរនឹងផ្អាកចរាចរណ៍ ដើម្បីបន្តសាងសង់បញ្ចប់ទាំងស្រុង។ ស្ពានកោះនរា នឹងគ្រោងបញ្ចប់ការសាងសង់នៅអំឡុងថ្ងៃទី២០ ឬថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។