Category: ទូរទស្សន៍

  • បុណ្យភ្ជុំ អាណត្តិបញ្ចកោណ (មានវីដេអូ)

    បុណ្យភ្ជុំ អាណត្តិបញ្ចកោណ (មានវីដេអូ)

    រាជរដ្ឋាភិបាលអាណត្តិថ្មីបន្តធានាសន្តិភាពជូនពលរដ្ឋមានឱកាសជួបជុំសាច់ញាតិប្រារព្ធពិធីបុណ្យភ្ជុំយ៉ាងកក់ក្តៅ,ខណៈព្រះសង្ឃចែករំលែកទានបន្ដទៅជនខ្វះខាតដោយសទ្ធាជ្រះថ្លា។

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៨ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៨ករណី (Video Inside)

    មានប្រទេសនៅអាស៊ានតែ ២ប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងកូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះ មាន ៣៨ករណី ដែលបន្តថយចុះច្រើន ដល់ ១៥ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម មានការឆ្លង ៣៦ករណី និងប្រទេសមីយ៉ាន់ម៉ា មានការឆ្លងចំនួន ២ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៤១ម៉ឺន ១ពាន់ ៣៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៣៩ នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៩៦លានករណី, និងការស្លាប់មានជាង ៦លាន ៩២ម៉ឺននាក់៕

  • តម្លៃប្រេងសាំងថយចុះ (Video Inside)

    តម្លៃប្រេងសាំងថយចុះ (Video Inside)

    តម្លៃប្រេងសាំង បានធ្លាក់ចុះមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៣០០រៀល ក្នុង ១លីត្រ ដែលតម្លៃនេះបានថយចុះមកវិញចំនួន២៥០ រៀលក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់ រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ៦៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះ បានថយចុះចំនួន២០០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ ថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់ ៩០០រៀល , កន្លែងខ្លះ គឺមានតម្លៃចំនួន ៤ពាន់ ៩៥០រៀល និងកន្លែងខ្លះទៀត មានតម្លៃចំនួន ៥ពាន់រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច ៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • តើការដាច់ភ្លើងនៅចុងសប្តាហ៍នេះ មាននៅទីណាខ្លះ? (Video Inside)

    តើការដាច់ភ្លើងនៅចុងសប្តាហ៍នេះ មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងក្នុងសប្តាហ៍មានតែនៅក្នុងថ្ងៃព្រហស្បតិ៍តែប៉ុណ្ណោះ ខណៈដែលសប្តាហ៍នេះ គឺជាសប្តាហ៍ដែលប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមក្នុងពិធី ៣ថ្ងៃចុងក្រោយ នៃបុណ្យភ្ជុំបិណ្ឌ។ ការដាច់ភ្លើងនៅថ្ងៃព្រហស្បតិ៍នេះ គឺបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ ដែលនឹងមានរយៈពេល ពី ៦ម៉ោងទៅ ៩ម៉ោង។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅទីណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍

  • គណបក្សភ្លើងទៀនចងសម្ព័ន្ធជាមួយគណបក្សបី (Video Inside)

    គណបក្សភ្លើងទៀនចងសម្ព័ន្ធជាមួយគណបក្សបី (Video Inside)

    គណបក្សភ្លើងទៀន និងគណបក្សបីផ្សេងទៀត គឺគណបក្សឆន្ទៈខ្មែរ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានធ្វើការចងសម្ព័ន្ធភាពជាមួយគ្នាផងដែរ នៅថ្ងៃទី១១តុលានេះ។ សម្ព័ន្ធភាពរបស់គណបក្សទាំង៤នោះ បានដាក់ឈ្មោះថា «សម្ព័ន្ធភាពឆ្ពោះទៅអនាគត»។ ពិធីចងសម្ព័ន្ធនេះ បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ តំណាងគណបក្សនយោបាយដែលបានចុះហត្ថលេខាលើការចងសម្ព័ន្ធភាពជាមួយគ្នានេះ រួមមានលោក សុខ ហាច ដែលតំណាងគណបក្សភ្លើងទៀន, លោក យ៉េង វីរៈ តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន, លោក ផល ស៊ីថុន តំណាងគណបក្សឆន្ទៈខ្មែរ, និងលោក ប៉ុល ហំម តំណាងគណបក្សកែទម្រង់កម្ពុជា។

  • កម្រិតទឹកភ្លៀងធ្លាក់ថយចុះ ក្នុងសប្ដាហ៍ទៅមុខនេះ (Video Inside)

    កម្រិតទឹកភ្លៀងធ្លាក់ថយចុះ ក្នុងសប្ដាហ៍ទៅមុខនេះ (Video Inside)

    ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា កម្រិតទឹកភ្លៀងនឹងមានការថមថយចុះមកវិញ ក្នុងសប្ដាហ៍ទៅមុខនេះ ខណៈកម្ពុជាបានទទួលរងនូវកម្លាំងរុញច្រានពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ កម្លាំងរុញច្រាននេះ នឹងធ្វើឱ្យប្រព័ន្ធសម្ពាធទាប ITCZ រំកិលចុះមកក្រោម ដែលអូសបន្លាយលើភាគខាងត្បូង នៃប្រទេសកម្ពុជា។ យោងតាមការព្យាករណ៍ដដែល ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឥទ្ធិពលនេះ នឹងធ្វើឱ្យនៅលើផ្ទៃប្រទេស មានកម្រិតទឹកភ្លៀងធ្លាក់ថមថយ និងការភ្លៀងធ្លាក់មានភាគច្រើនតែនៅក្នុងពេលយប់។ ចំណែកនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០ទៅ៥០ភាគរយ។

  • សម្តេចធិបតីទទួលជួបរដ្ឋមន្ត្រីការបរទេសប្រេស៊ីល (Video Inside)

    សម្តេចធិបតីទទួលជួបរដ្ឋមន្ត្រីការបរទេសប្រេស៊ីល (Video Inside)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ដែលបាននិងកំពុងបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃក្នុងប្រទេសកម្ពុជា។ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក ម៉ៅរ៉ូ វីអេរ៉ា បានបញ្ជាក់នូវការគាំទ្ររបស់រដ្ឋាភិបាលប្រេស៊ីលចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • គណបក្សនយោបាយចំនួន ២០ ស្នើចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    គណបក្សនយោបាយចំនួន ២០ ស្នើចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    គណបក្សនយោបាយយ៉ាងហោចចំនួន ២០ បានបញ្ជាក់នៅថ្ងៃនេះ ជុំវិញការស្នើចងសម្ព័ន្ធភាព ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ គណបក្សទាំង២០ ដែលបង្ហាញការចង់ចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា រួមមានគណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សធម្មាធិបតេយ្យ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សខ្មែរក្រោក, គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សខ្មែរអង្គរ, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សសញ្ជាតិកម្ពុជា, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សយុវជនកម្ពុជា, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សស្ត្រីដើម្បីស្ត្រី។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅថ្ងៃទី១១តុលានេះថា សម្តេចពេញចិត្តនឹងការចងសម្ព័ន្ធភាពជាមួយបណ្តាគណបក្សនយោបាយ និងសម្តេចបានចាត់ទុកថាការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយនឹងគណបក្សនយោបាយទាំងនោះ គឺជាកាតព្វកិច្ចដើម្បីរួមគ្នាកំចាត់នូវនយោបាយជ្រុលនិយម, ជាការការពាររបបរាជានិយម, ការការពារដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

  • សម្តេចតេជោប្តេជ្ញាកំចាត់នយោបាយជ្រុលនិយម ខណៈបង្ហាញក្តីពេញចិត្តការចងសម្ព័ន្ធភាពជាមួយគណបក្សផ្សេងៗ (Video Inside)

    សម្តេចតេជោប្តេជ្ញាកំចាត់នយោបាយជ្រុលនិយម ខណៈបង្ហាញក្តីពេញចិត្តការចងសម្ព័ន្ធភាពជាមួយគណបក្សផ្សេងៗ (Video Inside)

    សម្តេចតេជោប្តេជ្ញាកំចាត់នយោបាយជ្រុលនិយម ខណៈបង្ហាញក្តីពេញចិត្តការចងសម្ព័ន្ធភាពជាមួយគណបក្សផ្សេងៗ។ ប្រសាសន៍បញ្ជាក់ការប្តេជ្ញាចិត្តការពារដ្ឋធម្មនុញ្ញ, ការពាររបបរាជានិយម, ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងប្រទេសកម្ពុជា បានធ្វើតាមសារសម្លេងមួយ នៅថ្ងៃទី១១ តុលា ឆ្នាំ២០២៣ គ្រាដែលមានគណបក្សនយោបាយមួយចំនួន បានបង្ហាញនូវបំណងចង់ចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោបានស្វាគមន៍ចំពោះបំណងចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយដទៃនោះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • GPO 53: ភូមិសាស្រ្តនយោបាយ៖​ មេដឹកនាំពិភពលោកបង្ហាញពីឥរិយាបថរបស់ខ្លួនចំពោះហេតុការណ៍ដែលក្រុមហាម៉ាស់ប៉ាឡេស្ទីន វាយប្រហារទៅលើអ៊ីស្រាអែល (មានវីដេអូ)

    GPO 53: ភូមិសាស្រ្តនយោបាយ៖​ មេដឹកនាំពិភពលោកបង្ហាញពីឥរិយាបថរបស់ខ្លួនចំពោះហេតុការណ៍ដែលក្រុមហាម៉ាស់ប៉ាឡេស្ទីន វាយប្រហារទៅលើអ៊ីស្រាអែល (មានវីដេអូ)

    វគ្គទី១ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានថ្លែងចេញពីសេតវិមានបន្តការគាំទ្រ អ៊ីស្រាអែល ក្រោយពីក្រុមប្រដាប់អាវុធហាម៉ាស់វាយប្រហារដ៏ធំទៅលើអ៊ីស្រាអែល វគ្គទី២ ៖ ប្រទេសអ៊ីស្រាអែលបានប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសង្រ្គាមសងសឹកទៅលើក្រុមហាម៉ាស់ វគ្គទី៣ ៖ ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីនទំនងជាគ្មានច្រកចេញទៅរកសន្តិភាពនោះឡើយ។