Category: ទូរទស្សន៍

  • សម្តេចធិបតីសម្ពោធមន្ទីរពេទ្យជាតិតេជោសន្តិភាពថ្ងៃទី២៤តុលានេះ (Video Inside)

    សម្តេចធិបតីសម្ពោធមន្ទីរពេទ្យជាតិតេជោសន្តិភាពថ្ងៃទី២៤តុលានេះ (Video Inside)

    មន្ទីរពេទ្យជាតិតេជោសន្តិភាពដែលជាមន្ទីរពេទ្យធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់វេលាថ្ងៃទី២៤តុលានេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ មន្ទីរពេទ្យជាតិតេជោសន្តិភាពដែលបានចាប់ផ្តើមកសាងតាំងពីខែកុម្ភៈឆ្នាំ២០២២នោះមក មានទីតាំងក្នុងភូមិកប់ស្រូវធំ, សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ជាយរាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យដ៏ធំបង្អស់ក្នុងប្រទេសកម្ពុជាដែលអាចផ្ទុកគ្រែអ្នកជម្ងឺ ចំនួន ៩ពាន់ ២៤៤គ្រែ ដោយមិនរាប់បញ្ចូលគ្រែសម្រាប់ក្រុមគ្រូពេទ្យប្រចាំការ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅឡើយ។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» នេះផងដែរ, សម្តេចធិបតី គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១នៃគោលនយោបាយជាអាទិភាពទាំង៦ នៃគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលថែមទៀត។ កម្មវិធីអាទិភាពទី១នេះ គឺការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។

  • GPO 54: ភូមិសាស្រ្តនយោបាយ ៖ ស្ថានការណ៍ ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន (មានវីដេអូ)

    GPO 54: ភូមិសាស្រ្តនយោបាយ ៖ ស្ថានការណ៍ ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន (មានវីដេអូ)

    វគ្គទី១ ៖ ប្រវត្តិជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនវគ្គទី២ ៖ តើក្រុមហាម៉ាសជានរណា ? សំណើរ ដំណោះស្រាយលើបញ្ហាជម្លោះរវាង អ៊ីស្រាអែល-ប៉ាឡេស្ទីនវគ្គទី៣ ៖ ការប្រព្រឹត្តិទៅរបស់កងទ័ពអ៊ីស្រាអែលក្នុងតំបន់ ហ្គាហ្សា ជម្លោះអ៊ីស្រាអែល-ហាម៉ាស មានការពាក់ព័ន្ធ និងមហាអំណាចបែបណា ?

  • ទិដ្ឋភាពពេលរាត្រី នៃស្ពានបេតុងខ្សែកាប្លិ៍កោះពេជ្រ – កោះនរា (មានវីដេអូ)

    ទិដ្ឋភាពពេលរាត្រី នៃស្ពានបេតុងខ្សែកាប្លិ៍កោះពេជ្រ – កោះនរា (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២២ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២២ករណី (Video Inside)

    មានប្រទេសនៅអាស៊ានតែ ២ប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងកូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះ មាន ២២ករណី ដែលបន្តថយចុះចំនួន ១៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម មានការឆ្លង ១៧ករណី និងប្រទេសមីយ៉ាន់ម៉ា មានការឆ្លងចំនួន ៥ ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៤១ម៉ឺន ១ពាន់ ៦០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៣៩នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួន ជាង ៦៩៦លានករណី, និងការស្លាប់មានជាង ៦លាន ៩២ម៉ឺននាក់៕

  • ក្រុមគ្រួសារសម្តេចតេជោចូលរួមបុណ្យកាន់បិណ្ឌទី១២ នៅវត្តក្តីល្វា (Video Inside)

    ក្រុមគ្រួសារសម្តេចតេជោចូលរួមបុណ្យកាន់បិណ្ឌទី១២ នៅវត្តក្តីល្វា (Video Inside)

    នៅសល់តែ២ថ្ងៃទៀតតែប៉ុណ្ណោះ ពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃចុងក្រោយនឹងឈានមកដល់ហើយ។ ក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន បានចួលរួមជាមួយពុទ្ធបរិស័ទខ្មែរធ្វើពិធីកាន់បិណ្ឌ ប្រពៃណីខ្មែរជាបន្តបន្ទាប់ នៅតាមវត្តព្រះពុទ្ធសាសនា ជាពិសេសនៅថ្ងៃកាន់បិណ្ឌទី១២នេះ ដែលរៀបចំធ្វើនាវត្តព្រះពុទ្ធអណ្តែត ហៅវត្តក្តីល្វា ស្ថិតនៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សូមទស្សនាសេចក្តីរាយការណ៍

  • ការនាំទំនិញកសិផលចេញក្រៅប្រទេស ៩ខែដើមឆ្នាំបានធ្លាក់ចុះ (Video Inside)

    ការនាំទំនិញកសិផលចេញក្រៅប្រទេស ៩ខែដើមឆ្នាំបានធ្លាក់ចុះ (Video Inside)

    ការនាំទំនិញកសិផលចេញក្រៅប្រទេសរបស់កម្ពុជា ត្រូវគេរាយការណ៍ថាបានថយចុះ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៣។ របាយការណ៍របស់ក្រសួងកសិកម្ម បានសរសេរថាក្នុងរយៈពេល៩ខែដើមឆ្នាំនេះ, ការនាំទំនិញកសិផលបានប្រមាណ ៥លាន ៦សែនតោន និងទទួលចំណូលបានជាង ៣ពាន់ ២១៣លានដុល្លារ។ បើប្រៀបធៀបនឹង៩ខែដើមឆ្នាំ២០២២, ការនាំទំនិញកសិផលនេះ បានធ្លាក់ចុះអស់ជាង ១៣ភាគរយ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ជុំវិញមូលហេតុពាក់ព័ន្ធនឹងការថយចុះការនាំទំនិញនេះឡើយ។ របាយការណ៍របស់ក្រសួងកសិកម្មដដែលបានបញ្ជាក់ថា កសិផលរបស់កម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន ៧១ប្រទេស ក្នុងនោះរួមមានអង្ករមានចំនួនជាង ៤៥ម៉ឺនតោន, ស្រូវជាង ១លាន ៨សែនតោន និងទំនិញកសិផលនានាជាង ៣លាន៣សែនតោន។ របាយការណ៍ដដែលបញ្ជាក់ថា ការនាំចេញអង្ករទទួលបានថវិកាជិត ៣៩៥លានដុល្លារ,ការនាំចេញស្រូវទទួលបានថវិកាជាង ៦៥៨លានដុល្លារ, ចំណែកការនាំទំនិញកសិផលផ្សេងៗដទៃទៀតមានចំនួនជិត ២ពាន់ ១៦០លានដុល្លារអាមេរិក។

  • កូរ៉េខាងត្បូងផ្តល់រថយន្តសង្គ្រោះ ១៥គ្រឿងដល់កម្ពុជា (Video Inside)

    កូរ៉េខាងត្បូងផ្តល់រថយន្តសង្គ្រោះ ១៥គ្រឿងដល់កម្ពុជា (Video Inside)

    រថយន្តសង្គ្រោះបន្ទាន់ចំនួន ១៥គ្រឿង ដែលជាជំនួយរបស់សាធារណរដ្ឋកូរ៉េ ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល ក្នុងពិធីមួយដែលអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតកូរ៉េលោក ផាក ជុង វុក PARK Jung-Wook ។ ពិធីប្រគល់រថយន្តទាំង ១៥គ្រឿងនៅថ្ងៃទី១២តុលានេះទៀត បានអញ្ជើញចូលរួមដោយ នាយក KOICA ប្រចាំប្រទេសកម្ពុជា គឺលោកស្រី ឆ័រ មូនជុង CHOI Moonjung។ ឯកអគ្គរដ្ឋទូតកូរ៉េបានថ្លែងក្នុងពិធីនោះថា “វិស័យសុខាភិបាល គឺជាវិស័យអាទិភាព នៃកិច្ចសហប្រតិបត្តិការជំនួយអភិវឌ្ឍន៍ផ្លូវការទ្វេភាគីរបស់យើង»។ លោកបានថ្លែងបញ្ជាក់ក្តីសង្ឃឹមថា «រថយន្តសង្គ្រោះបន្ទាន់ទាំងនេះ នឹងរួមចំណែកដល់ការផ្ដល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងការឆ្លើយតបទាន់ពេលចំពោះករណីសង្គ្រោះបន្ទាន់នានាទូទាំងប្រទេស”។ កូរ៉េខាងត្បូង គឺជាប្រទេសដែលបានជួយកម្ពុជាជាច្រើនលើវិស័យសុខាភិបាល។ កូរ៉េខាងត្បូង ក្នុងពេលថ្មីៗកន្លងមកនេះ បានជួយកសាងសំណង់មន្ទីរពេទ្យដូចជាអគារពេទ្យភ្នែក, អគារត្រចៀក, ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង, អគារថែទាំសុខភាពមាតា និងទារកក្នុងខេត្តរតនគិរី និងមណ្ឌលគិរី, ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ និងសមត្ថភាពបុគ្គលិកសុខាភិបាលជាដើម។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ឈាង រ៉ា បានថ្លែងក្នុងពិធីចាត់ទុកថា “ជំនួយដ៏មានតម្លៃ របស់រដ្ឋាភិបាលកូរ៉េ នឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការទ្វេភាគី»។

  • សមត្ថកិច្ចនគរបាលកម្ពុជា និងថៃ ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ (Video Inside)

    សមត្ថកិច្ចនគរបាលកម្ពុជា និងថៃ ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ (Video Inside)

    សមត្ថកិច្ចនគរបាលកម្ពុជា និងថៃ បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែន និងការផ្លាស់ប្តូរព័ត៌មានរវាងគ្នាថែមទៀត ដើម្បីការពង្រឹងសន្តិសុខរវាងកម្ពុជា និងប្រទេសថៃ។ ការប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ នៃសមត្ថកិច្ចនគរបាលកម្ពុជា និងថៃនេះ បានធ្វើឡើងក្នុងឱកាសអគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ ស ថេត បានទទួលជួបអនុប្រធាននាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ លោកឧត្តមសេនីយ៍ទោ ផាត់ថាណា នុតឆាណា នារសៀលថ្ងៃទី១២ តុលា ឆ្នាំ២០២៣។ ឧត្តមសេនីយ៍ទោថៃ បានថ្លែងថា ក្រោយកិច្ចសហប្រតិបត្តិយ៉ាងល្អរយៈពេល ២ឆ្នាំកន្លងទៅនេះ បទល្មើសឆ្លងដែនជាច្រើន ដូចជាបទល្មើសអនឡាញ បទល្មើសជួញដូរមនុស្ស បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗ ត្រូវបានទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា។ នាយឧត្តមសេនីយ៍ ស ថេត បានស្នើសុំឱ្យភាគីថៃ បន្តផ្លាស់ប្តូព័ត៌មានទាក់ទងនឹងបទល្មើសឆ្លងដែនឱ្យទាន់ពេលវេលា និងមានភាពច្បាស់លាស់ ដើម្បីឈានទៅបង្រ្កាបបទល្មើស ដែលកើតមានឡើង ដើម្បីឱ្យប្រទេសទាំងពីរឱ្យសហការគ្នាបាន ដើម្បីបង្ក្រាបអំពើឧក្រិដ្ឋទាំងនោះទទួលបានជោគជ័យ។ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអរគុណភាគីថៃ ដែលបានសម្របសម្រួល និងផ្តល់កិច្ចសហការល្អ នៅពេលមានការស្នើសុំតាមចាប់ខ្លួនជនល្មើស ដែលរត់ទៅលាក់ខ្លួននៅក្នុងប្រទេសថៃ ហើយជនល្មើសទាំងនោះ ត្រូវបានចាប់បញ្ជូនមកកាត់ទោសនៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ។ នាយឧត្តមសេនីយ៍កម្ពុជា បានជំរុញឱ្យភាគីថៃ បន្តយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលធ្វើចំណាកស្រុកខុសច្បាប់ សូមបញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញ…

  • គណបក្សបីផ្សេងទៀតស្នើចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    គណបក្សបីផ្សេងទៀតស្នើចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    គណបក្សនយោបាយបីផ្សេងទៀត បានស្នើចូលរួមការចងសម្ព័ន្ធភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលនាំឱ្យចំនួនគណបក្សដែលស្នើរកការចងសម្ព័ន្ធភាពនេះ បានកើនដល់ ២៣គណបក្សហើយ។ គណបក្សទាំង២៣ ដែលស្នើចូលរួមការចងសម្ព័ន្ធភាពរួមមាន គណបក្សនគរប្រជាធិបតេយ្យ, គណបក្សធម្មាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សខ្មែរក្រោក, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សកម្លាំងប្រជាធិបតេយ្យ,គណបក្សឯកភាពជាតិខ្មែរ, គណបក្សខ្មែរតែមួយ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរអភិរក្ស, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សមូលីណាកា, គណបក្សយុវជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សកម្ពុជាសេរីឯករាជប្រជាធិបតេយ្យ និងគណបក្សខ្មែរអង្គរ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់មុននេះថា សម្តេចពេញចិត្តនឹងការចងសម្ព័ន្ធភាពជាមួយបណ្តាគណបក្សនយោបាយ និងសម្តេចបានចាត់ទុកថា ការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយនឹងគណបក្សនយោបាយទាំងនោះ គឺជាកាតព្វកិច្ច ដើម្បីរួមគ្នាកំចាត់នូវនយោបាយជ្រុលនិយម, ជាការការពាររបបរាជានិយម, ការការពារដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

  • ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទទួលបានការកោតសរសើរដោយប្រទេសចូលរួមភាគច្រើន នៅអង្គការសហប្រជាតិ (Video Inside)

    ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទទួលបានការកោតសរសើរដោយប្រទេសចូលរួមភាគច្រើន នៅអង្គការសហប្រជាតិ (Video Inside)

    គណៈប្រតិភូ ៣២ប្រទេស បានចូលរួមស្តាប់កិច្ចពិភាក្សា ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងអម្លុងសម័យប្រជុំលើកទី៤៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាក្រុងហ្សឺណែវប្រទេសស្វីស។ កិច្ចប្រជុំដែលបានធ្វើពីថ្ងៃទី៩ដល់១០តុលា មាន២៣ប្រទេសដែលគាំទ្រកម្ពុជា ខណៈ៩ប្រ ទេសដទៃទៀត បានធ្វើការរិះគន់។ មន្ត្រីកម្ពុជាបានថ្លែងថា ក្នុងកិច្ចពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានេះ, មន្ត្រីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានធ្វើការបកស្រាយពន្យល់យ៉ាងក្បោះក្បាយថែមទៀត ដល់គណៈប្រតិភូទាំង៩ ដែលនៅបន្តយល់ច្រឡំ ជុំវិញគោលនយោបាយរបស់កម្ពុជា ជុំវិញបញ្ហាសិទ្ធិមនុស្សនេះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍