-
សម្តេចធិបតីអំពាវនាវប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសន្តិភាព ខណៈប្រទេសមួយចំនួន ដែលគ្មានសន្តិភាព មានសង្គ្រាម និងអំពើចលាចលកើតឡើង បង្កការស្លាប់ និងរបួសដល់ពលរដ្ឋស្លូតត្រង់។ ប្រសាសន៍អំពាវនាវការថែរក្សាសន្តិភាពនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺន ២ពាន់នាក់ នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី២៥តុលា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ក្រសួងព្រះបរមរាជវាំងបដិសេធសារលិខិតប្រើប្រាស់ព្រះនាមព្រះមហាក្សត្រ និងសម្តេចម៉ែ (Video Inside)

ក្រសួងព្រះបរមរាជវាំង បានបដិសេធសារលិខិតមួយ ដែលបានប្រើប្រាស់ព្រះនាមព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ។ សារលិខិតមួយដែលក្លែងព្រះហស្ថលេខាព្រះមហាក្សត្រ និងសម្តេចម៉ែ ចុះថ្ងៃទី២៤តុលា បានសរសេរអញ្ជើញ និងនិមន្តព្រះសង្ឃព្រះនាម វន វាសី ចន្ទមុនី ដើម្បីសម្តែងព្រះធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន ថ្វាយបរមរតនកោដ្ឋនៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៣ នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ នៃឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ក្រសួងព្រះបរមរាជវាំង ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៥តុលា បានបញ្ជាក់ថា សារលិខិតនោះ គឺជាសារលិខិតក្លែងក្លាយ ដែលត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយជនអនាមិក។ ការក្លែងព្រះរាជសារព្រះមហាក្សត្រត្រូវគេចាត់ទុកថា គឺជាទោសមួយដែលច្បាប់បានហាមឃាត់។ មិនមានសេចក្តីរាយការណ៍ថា តើអ្នកណា ឬក្រុមណាដែលបានក្លែងព្រះរាជសារនេះឡើយ។
-
សម្តេចតេជោចាត់ទុកការចងសម្ព័ន្ធភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការការពាររបបរាជានិយម, ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការពាររដ្ឋធម្មនុញ្ញ (Video Inside)

គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៨ បានចុះហត្ថលេខាចងសម្ព័ន្ធភាពនយោបាយជាមួយគ្នានៅថ្ងៃទី២៥ តុលា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការចងសម្ព័ន្ធភាព រវាងគណបក្សប្រជាជនកម្ពុជាជាមួយនឹងគណបក្សនយោបាយ២៨ នាពេលនេះ គឺជាកិច្ចការដែលការពាររបបរាជានិយម, ការពារដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ អប្សរាណិតរាយការណ៍
-
GPO 55: ភូមិសាស្រ្តនយោបាយ៖ ស្ថានការណ៍ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកាន់តែក្តៅឡើងថែមទៀត (មានវីដេអូ)

GPO 55៖ ស្ថានការណ៍ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកាន់តែក្តៅឡើងថែមទៀត វគ្គទី១ ៖ សង្រ្គាមអ៊ីស្រាអែល-ហាម៉ាស តើភាគីណាបានទទួលប្រយោជន៍ ? វគ្គទី២ ៖ អ៊ីស្រាអែលព្រមានទៅកាន់ហេសប៊ូលឡាហ៍ថា កំពុងទាញប្រទេសលីបង់ ឲ្យធ្លាក់ចូលក្នុងក្តីវិនាស ? វគ្គទី៣ ៖ តើក្រុមហេសប៊ូលឡាហ៍ជានរណា ? តើអ៊ីស្រាអែលអាចកំចាត់ក្រុមហាម៉ាសឲ្យវិនាសអស់បានឬទេ ?
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥ករណី (Video Inside)

ការឆ្លងកូវីដ១៩ នៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៥ករណី និងបានកើតលើប្រទេសតែ២ ប៉ុណ្ណោះនៅអាស៊ាន។ ការឆ្លងនៅថ្ងៃនេះ បានបន្តថយចុះបន្ថែមទៀត បើប្រៀបធៀបនឹងម្សិលមិញច្រើនដល់ ២៣៥ករណី។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម មានការឆ្លង ៤ករណី និងប្រទេសឡាវ មានការឆ្លង ១ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៤៤ម៉ឺន ៥ពាន់ ៤៨៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៥១ នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៩៦លានករណី, និងការស្លាប់មានជាង ៦លាន ៩៣ម៉ឺននាក់៕
-
រដ្ឋាភិបាលជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទានជិត ១០លានដុល្លារអាមេរិកដល់កម្ពុជា (Video Inside)

រដ្ឋាភិបាល នៃប្រទេសជប៉ុន គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងជិត ១០លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការអង្កេតវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស, ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ នឹងត្រូវធ្វើតាមរយៈការចុះហត្ថលេខារវាងឯកអគ្គរាជទូតជប៉ុនលោក អ៊ូអ៊ីណុ អាត់ស៊ូស្ហ៊ី និងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក សុខ ចិន្តាសោភា នៅថ្ងៃទី២៦ តុលា ឆ្នាំ២០២៣។ តាមរយៈគម្រោងនេះ ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនចំនួន ១ពាន់ ៣៣៨លានយ៉េន ដែលស្មើប្រមាណ ៩លាន៧សែនដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់ លើគម្រោងសម្រាប់កសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។ គោលបំណង នៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។
-
អភិបាលរាជធានីស្នើអូស្ត្រាលីពិនិត្យលទ្ធភាពបណ្តាក់ទុនលើសេវាដឹកជញ្ជូន (Video Inside)

-
សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងជួបសំណេះសំណាលកម្មករខេត្តកំពង់ចាម (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងអញ្ជើញជួបសំណេះសំណាលកម្មករជាង ១ម៉ឺន ២ពាន់នាក់ក្នុងខេត្តកំពង់ចាមនាវេលាព្រឹកថ្ងៃទី២៥តុលានេះ។ ជំនួបថ្ងៃទី២៥នេះ គឺជាជំនួបលើកទី៦ ហើយ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតតាមបណ្តារោងចក្រសហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី ក្រោយពេលរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាកម្មករ និងនិយោជិត ១ម៉ឺន ២ពាន់ ៦០នាក់ ដែលនឹងជួបជាមួយសម្តេចធិបតី គឹជាកម្មករពីបណ្តារោងចក្រ និងសហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម។ រោងចក្រសហគ្រាសទាំង ១៤នេះ គឺជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានចំនួន៧, រោងចក្រដេរស្បែកជើងចំនួន៥, រោងចក្របោះពុម្ពលើសម្លៀកបំពាក់ចំនួន១ និងរោងចក្រតម្បាញ ចំនួន១។
-
អាកាសយានដ្ឋានថ្មីខេត្តសៀមរាបទទួលភ្ញៀវទេសចរណ៍កើនទ្វេដង (Video Inside)

ព្រលានអាកាសយានដ្ឋានថ្មី ក្នុងខេត្តសៀមរាប បានទទួលកំណើនភ្ញៀវទេសចរណ៍ទ្វេដង គួរឱ្យកត់សម្គាល់។ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា ក្រោយពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកទទួលជើងហោះហើរជាផ្លូវការ ចំនួនអ្នកដំណើរតាមយន្តហោះបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ ២ពាន់ ៦០០នាក់ ក្នុងមួយថ្ងៃ ខណៈពេលកន្លងមកមានការហោះហើរចំនួន ១៧ជើងដូចគ្នា ប៉ុន្តែទទួលបានអ្នកដំណើរបានប្រមាណ ជាង ១ពាន់នាក់តែប៉ុណ្ណោះ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាសមិទ្ធផលមួយ នៃគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ក្រោមទុនវិនិយោគប្រមាណ ១ពាន់ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT ក្នុងរយៈពេល ៥៥ឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលទើបបានដំណើរការក្នុងខែតុលានេះ មានទីតាំងស្ថិតនៅភូមិក្រៀលពង នៃឃុំពពេល និងភូមិប្រវ៉ាល នៃឃុំតាយ៉ែក ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោកស៊ីន ចាន់សិរីវុត្ថាបានលើកឡើងថា ចំនួនភ្ញៀវកើនឡើងនេះ អាចមកពីខែតុលានេះ គឺជារដូវភ្ញៀវច្រើនដោយចំនួនអ្នកដែលធ្វើដំណើរ មានប្រមាណ ៨០ភាគរយ នៃចំនួនកៅអី នៃយន្តហោះនីមួយៗ។
-
រាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តពលរដ្ឋបង្កើនចំនួនកូន (Video Inside)

ប្រមុខរាជរដ្ឋាភិបាលកំពុងលើកទឹកចិត្តប្រជាជនរបស់ខ្លួនបង្កើនចំនួនកូនឱ្យបានច្រើន ខណៈចំនួនប្រជាពលរដ្ឋបច្ចុប្បន្នមានប្រមាណ១៧លាននាក់។ បើប្រៀបធៀបនឹងបណ្តាប្រទេសលើសកលលោក, ចំនួនប្រជាពលរដ្ឋរបស់កម្ពុជា ត្រូវគេរាយការណ៍ថាបានស្ថិតក្នុងលំដាប់ទី៧៣ ជាមួយនឹងទំហំដង់ស៊ីតេប្រជាជនកម្ពុជា ក្នុងមួយគីឡូម៉ែត្រមាន៩៦នាក់។ អប្សរាណិតរាយការណ៍