-
រដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់បង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (Video Inside)

រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ការអនុម័តនេះធ្វើឡើងក្នុងសម័យប្រជុំសភានាព្រឹកថ្ងៃទី៩តុលា ក្នុងសម្លេងគាំទ្រទាំងស្រុង១០១សម្លេង ក្រោមអធិបតីភាពកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមាន ១១មាត្រា ដែលជំនួសច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តប្រទេសជាតិ ដែលកំពុងមានការរីកចម្រើន និងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រងផងដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែម មួយចំនួន ក្នុងនាមជាសមាជិក នៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិហៅកាត់ថា ICAO។
-
ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល (Video Inside)

ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម បានសម្រេចតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល នៅថ្ងៃទី៩ តុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីមានកិច្ចប្រជុំកំពូលមួយ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ។ លោក ជីវ កេង ដែលជាអនុប្រធានតុលាការកំពូល ត្រូវបានតែងតាំងជាប្រធានតុលាការកំពូលនេះ ជំនួសលោក ឌិត មុន្ទីរ អាយុ៧៤ឆ្នាំ ដែលបានលាលែងពីតំណែងដោយសារបញ្ហាសុខភាព។ កិច្ចប្រជុំឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមនៅថ្ងៃទី៩តុលា នៅបានពិនិត្យ និងសម្រេចលើសំណើផ្ទេរ និងតែងតាំងមុខតំណែងប្រធាន, អនុប្រធាន និងចៅក្រមមួយចំនួន, ការតែងតាំងព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងតាមសំណើរបស់ក្រសួងយុត្តិធម៌ និងសំណើនានាមួយចំនួនថែមទៀត។
-
រដ្ឋសភាកម្ពុជាបង្ហាញក្តីព្រួយបារម្ភដល់សុខទុក្ខនិស្សិត និងពលរដ្ឋខ្មែរក្នុងអ៊ីស្រាអែល (Video Inside)

រដ្ឋសភានៃប្រទេសកម្ពុជា បានបង្ហាញក្តីព្រួយបារម្ភជុំវិញសុខទុក្ខរបស់ពលរដ្ឋ និងនិស្សិតខ្មែរ ចំនួន ៤៥០នាក់ ដែលកំពុងរស់នៅ និងសិក្សាក្នុងប្រទេសអ៊ីស្រាអែល។ ការបង្ហាញក្តីព្រួយបារម្ភនេះ បានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃចន្ទទី៩តុលា បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានធ្វើឱ្យមនុស្សស្លាប់ជាង ១ពាន់នាក់ ក្នុងរយៈពេលតែ ២ថ្ងៃ និងមានមនុស្សច្រើនពាន់នាក់រងរបួស។ ក្នុងចំណោមអ្នកស្លាប់ ក៏រួមមានជនជាតិខ្មែរម្នាក់គឺនិស្សិត ចាន់ ឧត្តម អាយុ២៤ឆ្នាំ។ សេចក្តីថ្លែងការណ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹង របស់ចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជុំវិញវិធានការបន្ទាន់ ដើម្បីជួយពលរដ្ឋខ្មែរ និងនិស្សិតកម្ពុជា ដែលស្ថិតនៅទីនោះ។ គួរបញ្ជាក់ថាសម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់តាំងពីថ្ងៃសៅរ៍ ដែលមានសភាពការណ៍បង្ហូរឈាមផ្ទុះឡើង ក្នុងតំបន់ដែលមានពលរដ្ឋខ្មែរ រស់នៅលើទឹកដីអ៊ីស្រាអែលនោះមក, សម្តេចបានថ្លែងតាមបណ្តាញសង្គមជាបន្តបន្ទាប់ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សម្តេចធិបតីបានថ្លែងបង្ហាញក្តីសោកស្តាយចូលរួមសម្តែងមរណទុក្ខជាមួយក្រុមគ្រួសារនិស្សិត ចាន់ ឧត្តម និងបានបញ្ជាក់ថារាជរដ្ឋាភិបាលនឹងព្យាយាមគ្រប់លទ្ធភាព ក្នុងការជួយសម្របសម្រួល ដើម្បីការធ្វើមាតុភូមិនិវត្តន៍សាកសពលោក ចាន់ ឧត្តម ដើម្បីការវិលត្រឡប់មកមាតុប្រទេសវិញ។ ការបង្ហាញក្តីព្រួយបារម្ភជុំវិញសុខទុក្ខរបស់ពលរដ្ឋ និងនិស្សិតខ្មែរ នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានយកចិត្តទុកដាក់ផងដែរ ពីសំណាក់សម្តេចតេជោ…
-
ក្រសួងការបរទេសកម្ពុជាអំពាវនាវការដោះស្រាយទំនាស់រវាងប៉ាឡេស្ទី និងអ៊ីស្រាអែល តាមមធ្យោបាយសន្តិភាព (Video Inside)

ក្រសួងការបរទេសកម្ពុជាបានអំពាវនាវការស្វែងរកដំណោះស្រាយដោយសន្តិវិធីពាក់ព័ន្ធនឹង ស្ថានការណ៍បង្ហូរឈាមកើតឡើងក្នុងទឹកដីអ៊ីស្រាអែល ក្រោយសេចក្តីរាយការណ៍ជុំវិញមនុស្សស្លាប់ជាង ១ពាន់នាក់ ដោយសារអំពើប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ និស្សិតខ្មែរម្នាក់ឈ្មោះ ចាន់ ឧត្តម អាយុ២៤ឆ្នាំ ដែលកំពុងសិក្សា និងស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែល បានបាត់បង់ជីវិត ក្នុងអំពើវាយប្រហារដោយក្រុមហាម៉ាស ដែលបាញ់គ្រាប់រ៉ុក្កែត ច្រើនពាន់គ្រាប់ និងធ្វើសកម្មភាពវាយលុកផ្លេកបន្ទោរចូលបំពានក្នុងទឹកដីអ៊ីស្រាអែល ក្នុងព្រឹត្តិការណ៍វាយប្រហារដ៏ភ្ញាក់ផ្អើលមួយ កាលពីទាបភ្លឺថ្ងៃសៅរ៍ទី៧ តុលា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃអាទិត្យ ទី៨ តុលា ឆ្នាំ២០២៣, ការវាយប្រហាររបស់ក្រុមហាម៉ាស បានសម្លាប់មនុស្សប្រមាណ៧០០នាក់ ក្នុងប្រទេសអ៊ីស្រាអែល និងមានមនុស្សច្រើនពាន់នាក់បានរងរបួស…ចំណែកការវាយប្រហារសងសឹករបស់អ៊ីស្រាអែលដាក់មកលើតំបន់ហ្គាហ្សាស្ទ្រីបវិញ បានធ្វើឱ្យមានមនុស្សស្លាប់ជាង៤០០នាក់ និងច្រើនពាន់នាក់បានរងរបួស។ រដ្ឋាភិបាលអ៊ីស្រាអែល បានប្រកាសការធ្វើសង្គ្រាមដាក់លើតំបន់ហ្គាហ្សា នៃទឹកដីប៉ាឡេស្ទីន ទំហំ៣៦៥គីឡូម៉ែត្រក្រឡា ដែលមានពលរដ្ឋរស់នៅជាង២លាននាក់។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាថ្ងៃទី៨តុលា បានសម្តែងក្តីសោកស្តាយចំពោះហេតុការណ៍វាយប្រហារគ្នានោះ និងកម្ពុជា «សូមអំពាវនាវឱ្យភាគីគ្រប់ទាំងអស់ អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងស្វែងរកមធ្យោបាយនានា ដើម្បីកាត់បន្ថយអំពើហិង្សា និងឆ្ពោះទៅរកបទឈប់បាញ់ ដោយផ្តោតលើអាទិភាពការពារអាយុជីវិតជនស៊ីវិល និងការគោរពខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ»។ សេចក្តីថ្លែងការណ៍កម្ពុជាដដែល បាន «ទទួចឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួលកិច្ចសន្ទនា និងកិច្ចចរចាប្រកបដោយអត្ថន័យឆ្ពោះទៅរកសន្តិភាព ស្ថិរភាព ប្រកបដោយយុត្តិធម៌»។
-
ព្រះមហាក្សត្រធ្វើព្រះរាជសារថ្វាយរំលែកទុក្ខក្រុមគ្រួសារដែលមានកូនប្រុសបាត់បង់ជីវិត នៅអ៊ីស្រាអែល (Video Inside)

ព្រះមហាក្សត្រខ្មែរបានមានព្រះរាជបន្ទូលសម្តែងក្តីសោកស្តាយការបាត់ជីវិតនិស្សិតខ្មែរ លោក ចាន់ ឧត្តម ក្នុងហេតុការណ៍ដែលមានការវាយប្រហារគ្នានៅប្រទេសអ៊ីស្រាអែល។ ព្រះរាជសារថ្ងៃទី៩ តុលា ឆ្នាំ២០២៣ ដែលបញ្ជាក់នូវព្រះរាជបន្ទូលសោកស្តាយ បានធ្វើទៅកាន់ក្រុមគ្រួសាររបស់លោក ចាន់ ឧត្តម ដើម្បីការចូលរួមរំលែកមរណទុក្ខ។ ព្រះអង្គបានមានព្រះរាជបន្ទូលបញ្ជាក់ក្នុងសារលិខិតថា «ខ្ញុំមានសេចក្តីសោកស្តាយជាពន់ពេក ដោយទទួលបានដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលត្រូវជាកូនប្រុសបង្កើត របស់លោក លោកស្រី និងជានិស្សិតនៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានទទួលមរណភាព ក្នុងអាយុ២៤ឆ្នាំ ដោយសារហេតុការណ៍ប្រយុទ្ធរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទី៧ តុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលលោកស្នាក់នៅ និងបន្តការសិក្សា នៅប្រទេសអ៊ីស្រាអែល»។ ព្រះអង្គបានមានបន្ទូលបន្តក្នុងព្រះរាជសារទៀតថា «ខ្ញុំសូមសម្តែងក្តីសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក លោកស្រី និងក្រុមគ្រួសារ នៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដែលជាការបាត់បង់នូវធនធាននិស្សិតផ្នែកកសិកម្មមួយរូប ដើម្បីនាំយកនូវចំណេះដឹងមកចូលរួមបំរើជាតិមាតុភូមិ»។ ព្រះរាជសារបានបញ្ជាក់ចុងក្រោយថា «សូមវិញ្ញាណក្ខ័ន្ធលោក ចាន់ ឧត្តម អញ្ជើញទៅកាន់សុគតិភពកុំបីខាន»។
-
អ៊ីស្រាអែលវាយប្រហារពេញមួយយប់ លើគោលដៅក្រុមហាម៉ាស់ជាង ៥០០ នៅតំបន់ហ្គាហ្សា (មានវីដេអូ)

ហ្ស៊េរុយសាឡឹម៖ យោធាអ៊ីស្រាអែល នៅថ្ងៃទី៩ ខែតុលានេះ បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានចំណាយពេញស្ទើរពេញមួយយប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស និងបាញ់ផ្លោងកាំភ្លើងធំទៅលើគោលដៅជាង ៥០០ ដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាមនៅតំបន់ហ្គាហ្សាស្ទ្រីប៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
មេដឹកនាំអង់គ្លេស ប្រកាសគាំទ្រអ៊ីស្រាអែល ក្រោយរងការវាយប្រហារ ពីក្រុមហាម៉ាស់ (មានវីដេអូ)

-
អ៊ីស្រាអែល៖ ក្រុមហាម៉ាស់ ទំនងជាចាប់ជនជាតិរុស្ស៊ី ធ្វើជាចំណាប់ខ្មាំង (មានវីដេអូ)

-
សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ (មានវីដេអូ)

-
ជម្លោះអ៊ីស្រាអែល៖ អាមេរិកនឹងបញ្ជូនក្រុមនាវាវាយប្រហារទៅភាគខាងកើត មេឌីទែរ៉ាណេ ដើម្បីគាំទ្រអ៊ីស្រាអែល (មានវីដេអូ)
