Category: ទូរទស្សន៍

  • ៨២៦ថ្ងៃ ក្រុមហ៊ុននៅកម្ពុជាផលិតមាសបានជាង ៨ពាន់គីឡូ (Video Inside)

    ៨២៦ថ្ងៃ ក្រុមហ៊ុននៅកម្ពុជាផលិតមាសបានជាង ៨ពាន់គីឡូ (Video Inside)

    ក្រសួងរ៉ែ និងថាមពល បានថ្លែងថា គិតត្រឹមរយៈពេល ៨២៦ថ្ងៃ ដែលកម្ពុជាបានចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសនោះមក, គេបានផលិតមាសបានជាង ៨ពាន់គីឡូក្រាម និងទទួលបានចំណូលជាង ១៣លានដុល្លារអាមេរិក។ យោងតាមអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែលោក អ៊ឹង ឌីប៉ូឡា កម្ពុជាបានចាប់ផ្តើមអាជីវកម្មរ៉ែមាសរបស់ខ្លួន តាំងពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២១។ ការផលិតមាសបានចំនួន ៩១៩ដុំ របស់ក្រុមហ៊ុនចំនួន ៦ ដែលស្មើនឹងទម្ងន់ ៨ពាន់ ២៨៨គីឡូក្រាម គឺគិតត្រឹមថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុនទាំង៦ ដែលបានធ្វើអាជីវកម្មរ៉ែមាសក្នុងប្រទេសកម្ពុជារួមមាន ក្រុមហ៊ុនរ៉ឺណេសង់ មី នីរ៉ល (Renaissance Minerals (Cambodia) Ltd) ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ។ ក្រុមហ៊ុន ស៊ីនសាន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង នៃខេត្ដព្រះវិហារ។ ក្រុមហ៊ុនឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ។ ក្រុមហ៊ុនរ៉ុង ឆេង Rong Cheng…

  • នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាក់វីស៊ីន គ្រោងទស្សនកិច្ចកម្ពុជានៅថ្ងៃ២៨កញ្ញា (Video Inside)

    នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាក់វីស៊ីន គ្រោងទស្សនកិច្ចកម្ពុជានៅថ្ងៃ២៨កញ្ញា (Video Inside)

    នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាក់វីស៊ីន គ្រោងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ។ សេចក្តីរាយការណ៍ពីប្រទេសថៃ បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីថៃថ្មីនេះ គឺដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយនឹងកម្ពុជា។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ គ្រោងនឹងធ្វើនៅថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ កម្ពុជា និងថៃ គឺជាប្រទេសដែលមានព្រំដែនគោក និងព្រំដែនទឹកជាប់គ្នា។ ព្រំដែនគោករវាងកម្ពុជា និងថៃ មានប្រវែង ៨០៣គីឡូម៉ែត្រ ដែលបច្ចុប្បន្នជាព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ ក្នុងដំណើរទស្សនកិច្ចក្នុងសប្តាហ៍នេះ នាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ គ្រោងនឹងជួបពិភាក្សា លើការពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងថៃ។ គួររំលឹកថាអតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូរចា ធ្លាប់បានជួបពិភាក្សាគ្នា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានយល់ព្រមគ្នាលើ ៨ចំណុច ក្នុងនោះរួមមាន ទី១ បន្តសហការគ្នារក្សាតួនាទីស្នូល និងមជ្ឈភាពអាស៊ាន, ទី២ ជំរុញកិច្ចសហប្រតិបត្តិការ និងវិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស, ទី៣ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍, ទី៤ ជំរុញបន្តកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យបានដល់…

  • ខុទ្ទកាល័យសម្តេចធិបតីសោកស្តាយការចោទប្រកាន់ខុសការពិត ជុំវិញការផ្សាយបដាអបអរសម្តេចធិបតីកណ្តាលក្រុងញូយ៉ក (Video Inside)

    ខុទ្ទកាល័យសម្តេចធិបតីសោកស្តាយការចោទប្រកាន់ខុសការពិត ជុំវិញការផ្សាយបដាអបអរសម្តេចធិបតីកណ្តាលក្រុងញូយ៉ក (Video Inside)

    ការផ្សព្វផ្សាយរូបសម្តេចធិបតី ហ៊ុន ម៉ាណែត តាមផ្ទាំងបដា នាកណ្តាលក្រុងញូយ៉ក ដោយសារតែការគាំទ្ររបស់ពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក បានធ្វើឱ្យក្រុមប្រឆាំងនៅក្រៅស្រុក ច្រណែននិន្ទា និងបានចោទថារាជរដ្ឋាភិបាល ចំណាយលុយខ្ជះខ្ជាយក្នុងការធ្វើបដានេះ។ គួរបញ្ជាក់ថាក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងបុរីញូយ៉កនោះ, ផ្ទាំងប៉ាណូនាកណ្តាលក្រុងញូយ៉ក បានផ្សាយអបអរសាទរសម្តេចធិបតី ដែលបានធ្វើទស្សនកិច្ចលើទឹកដីសហរដ្ឋអាមេរិក។ ផ្ទាំងប៉ាណូនោះ បានរំលេចរូបសម្តេចធិបតី ដែលកាលពី ២៤ឆ្នាំមុននេះ គឺជានិស្សិតខ្មែរលើកដំបូង ទទួលបានសញ្ញាបត្រចេញពីសាលាបណ្ឌិតសភាយោធា West Point ក្នុងរដ្ឋញូយ៉ក សហរដ្ឋអាមេរិក។ ប៉ុន្តែការផ្សាយបដាអបអរថ្នាក់ដឹកនាំរបស់ជាតិកម្ពុជានោះ បានធ្វើឱ្យក្រុមប្រឆាំង នៅក្រៅស្រុកច្រណែននិន្ទា និងខឹងសម្បារ។ ពូកគេបានចោទថារាជរដ្ឋាភិបាល បានរៀបចំធ្វើជាមួយការចំណាយខ្ជះខ្ជាយ។ ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត បានបកស្រាយបំភ្លឺវិញជាមួយការថ្លែងសោកស្តាយ ដោយសារតែការចោទប្រកាន់នោះខុសទទេ។ ខុទ្ទកាល័យក្នុងសេចក្តីបំភ្លឺព័ត៌មានថ្ងៃទី២៥ កញ្ញា បានសរសេរថា «ការរៀបចំផ្សាយបដានោះ មិនមែនជាការចាត់តាំងរៀបចំ ដោយរាជរដ្ឋាភិបាលឡើយ និងក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះផងដែរ»។ ខុទ្ទកាល័យ បានបញ្ជាក់ថាការផ្សព្វផ្សាយរូបសម្តេចធិបតីនោះ គឺផ្តើមចេញពីមនោសញ្ចេតនាទឹកចិត្តស្រឡាញ់ និងការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា ចំពោះសម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូវិលត្រឡប់មកមាតុប្រទេសជាមួយជោគជ័យដ៏ធំធេង (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូវិលត្រឡប់មកមាតុប្រទេសជាមួយជោគជ័យដ៏ធំធេង (Video Inside)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល បានបញ្ចប់ដំណើរទស្សនកិច្ច ៥ថ្ងៃ លើទឹកដីអាមេរិក ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំអង្គការសហប្រជាជាតិលើកទី៧៨ ក្នុងក្រុងញូយ៉ក។ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល បានវិលត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ វេលាម៉ោង ៩ និង៥៨នាទី ថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២៣។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ចូលមន្ទីរពេទ្យ (Video Inside)

    សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ចូលមន្ទីរពេទ្យ (Video Inside)

    សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ព្រះជន្ម៩១ឆ្នាំ ត្រូវគេរាយការណ៍ថា ព្រះអង្គត្រូវបានដឹកចូលក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលព្រះកាយ។ មិនមានសេចក្តីរាយការណ៍ថា តើសម្តេចព្រះសង្ឃរាជដ៏កំពូល នៃគណៈមហានិកាយរបស់ព្រះរាជាណាចក្រកម្ពុជានេះ ព្រះអង្គមានជម្ងឺអ្វីពិតប្រាកដឡើយ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាលោក ចាយ បូរិន បានអញ្ជើញក្រាបបង្គំសាកសួរសុខទុក្ខព្រះរាជសុខភាព របស់ព្រះអង្គ ដែលកំពុងគង់សម្រាកព្យាបាល ក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នាថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២៣។ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានប្រសូតនៅថ្ងៃទី១២ មករា ឆ្នាំ១៩៣២ នៃក្រុងសៀមរាប ខេត្តសៀមរាប។

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១២កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១២កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការប្រើប្រាស់ និងផ្ទេរផ្ទូលុយកាក់ ប៉ុន្តែវាក៏ត្រូវការគម្រោងផែនការដ៏ល្អិតល្អន់ផងដែរ។ ចំពោះលោកអ្នក ដែលធ្វើការគ្រប់គ្រងការងារតូចធំ ឬមនុស្សម្នារនៅក្នុងក្រុម នឹងទទួលបានដំណើរការយ៉ាង រលូន និងទិន្នផលយ៉ាងវិជ្ជមាន។ ផ្ទុយទៅវិញ អ្នកមិនអាចប្រើប្រាស់អំណាច ឬឥទ្ធិពល របស់ខ្លួនទៅលើមនុស្សនៅក្បែរខ្លួននោះទេ។ តម្លាភាពនៅក្នុងថ្ងៃនេះមានឥទ្ធិពលយ៉ាងវិជ្ជ មានសម្រាប់ភាពរីកចម្រើន និងបញ្ចៀសបញ្ហា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃល្អជាមធ្យម។ នៅក្នុងថ្ងៃនេះសូមកុំបោះបង់ចោលអាកប្បកិរិយាវិជ្ជមាន កុំយកចិត្តទុកដាក់នឹងរឿងអវិជ្ជមាន សូមទទួលខុសត្រូវការងាររបស់ខ្លួនទាំងតូចធំ​ ហើយធ្វើ យ៉ាងណាបំពេញភារកិច្ចនោះអោយបានល្អបំផុត។ ធ្វើដូច្នេះអ្នកនឹងអាចទាក់ទាញសំណាង ល្អ និងលុយកាក់នាពេលអនាគត។ ទន្ទឹមនឹងនេះ ថ្ងៃនេះជាពេលវេលាល្អប្រសើរសម្រាប់ ការសំដែងមតិជាសាធារណៈ និងការពិភាក្សា ដូច្នេះសូមទាញយកឳកាសល្អនេះសម្រាប់ ឈានទៅរកលទ្ធផលដែលប្រសើរក្នុងអាជីព។ ក្រៅពីនេះ លោកអ្នកនឹងអាចដោះស្រាយ បញ្ហាប្រឈមបានដោយងាយស្រួល និងដោយសន្តិវិធី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកនឹងជួបភាពជោគជ័យ លោកអ្នកអាចធ្វើឲ្យផលលំបាកផ្សេងៗត្រឡប់មកជាល្អប្រសើរវិញបាន ដោយសារលោក…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២៨ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២៨ករណី (Video Inside)

    នៅអាស៊ានទាំងមូលក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានតែប្រទេសវៀតណាមមួយប៉ុណ្ណោះ ដែលមានការឆ្លងជំងឺកូវីដ១៩។ តួលេខឆ្លងក្នុងប្រទេសវៀតណាមថ្ងៃនេះ មានចំនួន ២៨ករណី ដែលថយចុះច្រើនដល់ ១៣៦ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ ក្នុងក្របខណ្ឌទូទាំងអាស៊ាន។ ប្រទេសអាស៊ាននៅថ្ងៃនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៦ម៉ឺន ២ពាន់ ៨៨១ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨១៤នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មានចំនួនជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕

  • រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន (Video Inside)

    រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន (Video Inside)

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃប្រទេសកម្ពុជា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍ នៃប្រទេសវៀតណាម បានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ក្នុងជំនួបទ្វេភាគីក្នុងប្រទេសវៀតណាម។ រដ្ឋមន្ត្រីកម្ពុជាលោក នេត្រ ភក្ត្រា និងរដ្ឋមន្ត្រីវៀតណាមលោក ង្វៀន ម៉ាញ់ហុង បានប្តេជ្ញាជាមួយគ្នា ក្នុងការពង្រឹងគុណភាពសារព័ត៌មាន នៅក្នុងតំបន់អាស៊ាន តាមរយៈការផ្តល់ព័ត៌មានពិត ប្រកបដោយគុណភាព ព្រមទាំងលុបបំបាត់នូវព័ត៌មានក្លែងក្លាយថែមទៀត ក្នុងជំនួបមួយនៅក្រុងដាណាំង ថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣។ ជំនួបរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃប្រទេសទាំង២ បានធ្វើឡើងក្នុងរង្វង់ដែលមានកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងព័ត៌មានទាំង ១០ប្រទេស រៀបចំធ្វើក្នុងប្រទេសវៀតណាម ដែលនឹងមានរយៈពេល៤ថ្ងៃរវាងពីថ្ងៃទី២១ ដល់២៤កញ្ញា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានទាំង ២ប្រទេស នៅបានលើកឡើងពីកិច្ចសហប្រតិបត្តិការ លើការងារបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសារព័ត៌មាន ដោយក្រសួងព័ត៌មាន នៃប្រទេសវៀតណាម បានថ្លែងថា គេនឹងត្រៀមខ្លួនផ្តល់នូវការគាំទ្រ លើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបញ្ជូនមន្ត្រីទៅបណ្តុះបណ្តាល នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន។

  • តំបន់ទំនាបខេត្តកំពង់ធំជន់លិចដោយទឹកជំនន់ (Video Inside)

    តំបន់ទំនាបខេត្តកំពង់ធំជន់លិចដោយទឹកជំនន់ (Video Inside)

    តំបន់ទំនាបមួយចំនួននៅក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ ត្រូវបានរងការជន់លិចដោយសារករណីជំនន់ទឹកភ្លៀង។ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កិត្តិសង្គហបណ្ឌិត គន់ គីម នៅថ្ងៃទី២២ ខែកញ្ញា បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះធ្វើការត្រួតពិនិត្យស្ថានភាពជាក់ស្ដែង នៃការកើនឡើងទឹកជំនន់នេះ នៅក្នុងឃុំព្រះដំរី ឃុំរុងរឿង, ឃុំបន្ទាយស្ទោង និងឃុំទ្រា នៃស្រុកស្ទោង។ មន្ត្រីខេត្ដបានថ្លែងថាដំណាំ ,ស្រែចម្ការ ,ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ, ទីវត្តអារាម, ផ្ទះសម្បែង និងសាលារៀន ក្នុងឃុំទាំងនោះ បានរងនឹងការលិច ប៉ុន្តែមិនមានលក្ខណៈធ្ងន់ធ្ងរឡើយ។ ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ នៃការហក់ឡើងទឹកជំនន់នាពេលនេះ ជាពិសេសត្រូវមើលថែក្មេងៗ ឱ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក, ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិច។ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញឱ្យអាជ្ញាធរស្រុក ឃុំ ភូមិ បន្តតាមដាននូវស្ថានភាពទឹកជំនន់បន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួន ចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ។

  • ព្រះមហាក្សត្រខ្មែរយាងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីនៅប្រទេសចិន (Video Inside)

    ព្រះមហាក្សត្រខ្មែរយាងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីនៅប្រទេសចិន (Video Inside)

    ព្រះករុណាព្រះមហាក្សត្រខ្មែរ ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានយាងជាភ្ញៀវកិត្តិយសពិសេស ក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី Asian Games ឆ្នាំ២០២៣។ ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុងក្រុងហាងហ្ស៊ូ Hangzhou សាធារណរដ្ឋប្រជាមានិតចិន រវាងពីថ្ងៃទី២៣កញ្ញា ដល់៨តុលា ឆ្នាំ២០២៣។ ប្រទេសដែលត្រូវចូលរួមក្នុងការប្រកួតកីឡាក្នុងតំបន់នេះ មានចំនួន៤៥ប្រទេស រួមជាមួយនឹងក្រុមកីឡាករកម្ពុជាផងដែរ ជាមួយនឹងប្រភេទកីឡា៤០ផ្សេងៗគ្នា។ ព្រឹត្តិការណ៍កីឡាអាស៊ីតែងធ្វើរៀងរាល់៤ឆ្នាំម្តង និងរៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ពិធីបើកព្រឹត្តិការណ៍នេះ នឹងធ្វើនាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ាត់ ចំរើន បានចាត់ទុកការយាងអញ្ជើញព្រះមហាក្សត្រខ្មែរ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាតំបន់នេះ «គឺជាមហាកិត្តិយសមួយសម្រាប់កម្ពជា» និងក៏ជា «ការលើកទឹកចិត្តដល់វិសេសវិសាលបំផុត ដល់ប្រតិភូកីឡាកម្ពុជា ដែលត្រូវបំពេញបេសកកម្មក្នុងព្រឹត្តិការណ៍នេះ។ កីឡាករ និងកីឡាការីនី កម្ពុជា រួមទាំងគ្រូបង្វឹក ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡានេះ មានចំនួនសរុប ១៨៩នាក់ ដែលនឹងចូលរួមប្រកួតលើប្រភេទ ១៧កីឡាតែប៉ុណ្ណោះ រួមមាន កីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ,…