-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១១៧ករណី (Video Inside)

មានប្រទេសតែ ៣ ប៉ុណ្ណោះនៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានមានចំនួន ១១៧ករណី ដែលជាតួលេខឆ្លងកើនឡើងចំនួន ៨២ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ប្រទេសទាំង ៣ នៅអាស៊ានដែលមានការឆ្លងថ្ងៃនេះ គឺប្រទេសវៀតណាម, មីយ៉ាន់ម៉ា និងប្រទេសម៉ាឡេស៊ី។ ប្រទេសម៉ាឡេស៊ី មានការឆ្លងចំនួន ៨៥ករណី ច្រើនជាងគេ ខណៈប្រទេសមីយ៉ាន់ម៉ាមានការឆ្លងចំនួន ២ករណី តិចជាងគេក្នុងចំណោមប្រទេសទាំង ៣។ ប្រទេសចំនួន ៧ទៀត រួមមានប្រទេសហ្វីលីពីន, ប្រុយណេ, សឹង្ហបុរី, ឡាវ, ថៃ, ឥណ្ឌូនេស៊ី, និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នៅអាស៊ានរយៈពេល ២៤ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ដោយសារកូវីដ១៩ ម្នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៦ម៉ឺន ១ពាន់ ៥៨៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់…
-
ក្រុមហ៊ុនបណ្តាក់ទុន ៦ បង្កើតការងារដល់ពលរដ្ឋ ៧ពាន់កន្លែង (Video Inside)

-
ក្រសួងយុត្តិធម៌ព្រមានដាក់ទោសគណនីហ្វេសប៊ុក សានព្រំ (Video Inside)

ក្រសួងយុត្តិធម៌ បានព្រមាននៅថ្ងៃសុក្រទី១៥កញ្ញានេះ នូវការចាត់វិធានការច្បាប់ចំពោះម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ សានព្រំ San Prum ដែលបានផ្សាយព័ត៌មានមិនពិត និងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នរបស់រដ្ឋ។ គណនីហ្វេសប៊ុក សានព្រំ ត្រូវគេរាយការណ៍ថាបាននៅលើបណ្តាញសង្គមរបស់ខ្លួននិយាយ ថាបុគ្គលម្នាក់ឈ្មោះ ឃឹម ភារុន ដែលចេញពីគុកស្រាប់តែបានប្រឡងជាប់ក្របខណ្ឌប៉ូលីស។ គណនីនោះ បានចោទអំពើពាក់ព័ន្ធទៅនឹងការចេញព្រឹត្តិបត្រថ្កោលទោសរបស់ក្រសួងយុត្តិធម៌ ដោយនិយាយថាមានមានអំពើពាក់ព័ន្ធនឹងការសូកលុយ «មិនក្រោមពាន់ដុល្លារទេ»។ ក្រសួងយុត្តិធម៌ បានបំភ្លឺមកវិញថា យោងតាមការស្រាវជ្រាវ និងកំណត់ត្រាក្នុងបញ្ជីថ្កោលទោស នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ឈ្មោះ យឹម ភារុន ពុំបានមកស្នើសុំព្រឹត្តិបត្រថ្កោលទោស ពីក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌ ក៏ពុំបានផ្តល់ព្រឹត្តិបត្រថ្កោលទោសនេះដល់សាមីជនឡើយ។ ក្រសួងយុត្តិធម៌បានថ្លែងថាគេនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះការផ្សព្វផ្សាយព័ត៌មាន ក្នុងបណ្តាញសង្គមរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ សានព្រំ San Prum ដោយចោទថាជាការផ្សាយ ព័ត៌មានមិនពិត ដែលមានចរិតជាការបរិហារកេរ្តិ៍ ចំពោះក្រសួងយុត្តិធម៌។
-
ពលរដ្ឋខ្មែរនៅក្រៅប្រទេសបន្តផ្ញើសារស្វាគមន៍ដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)

ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសបានបន្តផ្ញើសារបញ្ជាក់ការត្រៀមធ្វើដំណើរ ទៅកាន់ក្រុងញូយ៉ក ដើម្បីជួបស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូដែលនឹងអញ្ជើញចូលរួម ក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ សារជាសម្លេងរបស់ពលរដ្ឋខ្មែរ បានធ្វើតាមបណ្តាញសង្គម និងត្រូវបានគេបង្ហោះជាច្រើន រៀងរាល់ថ្ងៃតាមបណ្តាញសង្គម។ នេះជាការដកស្រង់ខ្លះនៃសម្លេងស្វាគមន៍របស់ពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិកនៅថ្ងៃទី១៥កញ្ញា។ យោងតាមប្រតិទិនរៀបចំ, សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងគ្រោងឡើង ថ្លែងសុន្ទរកថាលើវេទិកាពិភពលោក នៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ និងមានកម្មវិធីជួបសំណេះសំណាលជាមួយពល រដ្ឋខ្មែរនៅក្រៅប្រទេស និងជួបជាមួយបណ្តាឥស្សរជននយោបាយបរទេស និងមានកម្មវិធីផ្សេងៗដទៃទៀត។ នេះគឺជាសារដកស្រង់ខ្លះពីការស្វាគមន៍របស់ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសកាណាដា។ ដំណើរបេសកកម្មក្រៅប្រទេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ នឹងក្លាយជាដំណើរបំពេញបេសកកម្មក្រៅប្រទេស ជាលើកទី៣ ក្រោយរាជរដ្ឋាភិបាលថ្មី បានបង្កើតឡើងកាលពីថ្ងៃទី២២ សីហា ឆ្នាំ២០២៣។
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញវិនិយោគិនចិន បង្កើនការបណ្តាក់ទុន ក្នុងប្រទេសកម្ពុជា (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបក្រុមអ្នកវិនិយោគចិននាថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៣ ដោយបញ្ជាក់ពីគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចចក្ខុវិស័យជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០។ សម្តេចធិបតីនៅចំពោះមុខបណ្តាវិនិយោគិនចិនក្នុងពេលទទួលទានអាហារថ្ងៃត្រង់ បានបញ្ជាក់នូវចំណុចគន្លឹះសំខាន់ៗ ពាក់ព័ន្ធនឹងការជំរុញកំណើនសេដ្ឋកិច្ច, ការបង្កើតការងារ, ការធានាសមធម៌, បង្កើនប្រសិទ្ធភាព និងការរក្សាចិរភាព ដើម្បីការសម្រេចចក្ខុវិស័យដាក់ចេញរបស់រាជរដ្ឋាភិបាល ក្នុងការនាំប្រទេសក្លាយជាប្រទេសមានចំណូលខ្ពស់។ សម្តេចធិបតី បានវាយតម្លៃខ្ពស់នូវគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់របស់ប្រទេសចិន ដែលជាកម្លាំងជំរុញសេដ្ឋកិច្ចដែលនឹងជួយកម្ពុជាក្លាយជាប្រទេស ដែលមានការរីកចំរើនខ្លាំងក្លា និងបានជំរុញអ្នកវិនិយោគទាំងអស់ ចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។ ថ្ងៃទី១៦ និង១៧កញ្ញាចុងសប្តាហ៍នេះ, សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៍អាស៊ាន ចិនលើកទី២០ នៅទីក្រុងណាននីងតំបន់ស្វយ័តជនជាតិក្វាងស៊ី។
-
ប្រមុខរដ្ឋស្តីទីទទួលសារតាំងឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាហ្សែ័របៃហ្សង់ (Video Inside)

ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្សែ័របៃហ្សង់ លោក ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា (Shovgi Kamal Oglu Mehdizada) ប្រគល់ជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋអាហ្សែ័របៃហ្សង់ បានប្តេជ្ញាតាមរយៈបេសកកម្មការទូតរបស់លោក ក្នុងប្រទេសកម្ពុជា លោកនឹងខិតខំថែរក្សានូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ ដែលមានតាំងពីយូរលង់ណាស់មកហើយ និងជាប្រតិ្តសាស្ត្ររវាងប្រទេសកម្ពុជា និងសាធារណរដ្ឋអាហ្សែ័របៃហ្សង់។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ថា ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអាហ្សែ័របៃហ្សង់ នឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយលោកឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក…
-
ខេត្តតាកែវទើបមានស្រុកដំបូងប្រកាសជាស្រុកបញ្ចប់ការបន្ទោរបង់ផ្តេសផ្តាស (Video Inside)

-
កំពឹស និងអន្ទង់របស់កម្ពុជានាំចេញលក់លើកដំបូងក្នុងទីផ្សារអន្តរជាតិ (Video Inside)

ផលិតទឹកសាបរបស់កម្ពុជា គឺកំពឹស និងអន្ទង់ ត្រូវបាននាំចេញទៅលើកលើកដំបូង ក្នុងទីផ្សារអន្តរជាតិ។ កម្ពុជាក្នុងអតីតកាលដែលមិនមានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវ ក្នុងការធ្វើជំនួញលើវិស័យវារីវប្បកម្ម បានជួបនឹងវិបត្តិខ្វះទីផ្សារ ដោយសារតែទំនិញ ឬផលិតផល ផលិតក្នុងស្រុកមិនអាចគ្រប់ស្តង់ដារ តម្រូវការយកចេញលក់លើទីផ្សារបរទេសបានឡើយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សមត្ថកិច្ចចាប់ខ្លួនបុគ្គល «ហុក ប៊ុនរ៉េត» ដែលក្លែងព្រះរាជសារព្រះមហាក្សត្រ (Video Inside)

សមត្ថកិច្ចបានចាប់ខ្លួនឈ្មោះបុគ្គលឈ្មោះ «ហុក ប៊ុនរ៉េត» ដែលបានក្លែងព្រះរាជសារព្រះមហាក្សត្រ បន្ទាប់ពីការបទបញ្ជាស្វែងរកតែប៉ុន្មានម៉ោង ក្រោយខុទ្ទកាល័យសម្តេចធិបតី បានដាក់បញ្ជាឱ្យការចាត់វិធានការ។ ការចាប់ខ្លួនបុគ្គលនេះ បានធ្វើនៅក្នុងរាជធានីភ្នំពេញ។ បុគ្គលឈ្មោះ «ហុក ប៊ុនរ៉េត» នេះ បានសារភាពការសរសេរក្លែងបន្លំព្រះរាជសារនោះមែន តាមរយៈការប្រើកុំព្យូទ័រផ្ទាល់ខ្លួន នៅទីតាំងផ្ទះលេខ១៥៥, ផ្លូវ៧A, សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ មិនមានសេចក្តីរាយការណ៍បង្ហាញថាតើបុគ្គលរូបនេះ បានទទួលប្រយោជន៍អ្វីខ្លះ ពីការក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រនេះឡើយ។
-
ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដំណឹងប្រុងប្រយ័ត្នអំពើក្លែងបន្លំព្រះរាជសារ (Video Inside)

ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី បានជូនដំណឹងឱ្យមានការប្រុងប្រយ័ត្ន ចំពោះអំពើឆបោកដោយការក្លែងធ្វើព្រះរាជសារព្រះមហាក្សត្រ ក្នុងគោលដៅបំរើផលប្រយោជន៍បុគ្គល។ សេចក្តីប្រកាសរបស់ខុទ្ទកាល័យបានបង្ហាញនូវការក្លែងបន្លំលិខិត២ច្បាប់ជាព្រះរាជសារ ជាមួយការប្រើព្រះនាម និងព្រះហស្ថលេខារបស់ព្រះអង្គ ក្នុងការតែងតាំងឋានៈ និងមុខងារដល់បុគ្គលម្នាក់ឈ្មោះ «ហុក ប៊ុនរ៉េត»។ លិខិតក្លែងបន្លំជាព្រះរាជសារនោះ រួមមានលើកទីមួយគឺ នៅថ្ងៃទី១ កញ្ញា ឆ្នាំ២០២៣ ដែលបានតែងតាំងឈ្មោះ ហុក ប៊ុនរ៉េត ជាឧត្តមមន្ត្រីថ្នាក់លេខ៣ នៃក្របខណ្ឌមន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជានាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស។ ចំណែកលិខិតក្លែងបន្លំជាលើកទី២ បានតែងតាំងឈ្មោះ ហុក ប៊ុនរ៉េត ដដែល ជាជំនួយការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឋានៈស្មើនឹងរដ្ឋលេខាធិការ។ សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី១៥កញ្ញា បានហៅលិខិតក្លែងបន្លំដោយក្រុមទុច្ចរិតនោះ គឺដើម្បី «កេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន»។ សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យដដែល បានដាស់តឿន «ដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាប្រុងប្រយ័ត្នកុំចាញ់បោកជនខិលខូចទាំងឡាយនេះ»។