Category: ទូរទស្សន៍

  • ខេត្តព្រះសីហនុផ្លាស់ប្តូរស្នងការនគរបាលខេត្ត (Video Inside)

    ខេត្តព្រះសីហនុផ្លាស់ប្តូរស្នងការនគរបាលខេត្ត (Video Inside)

    ខេត្តព្រះសីហនុ បានរៀបចំពិធីផ្លាស់ប្តូរស្នងការនគរបាលខេត្តថ្មី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ដោយស្នងការនគរបាលនគរបាលចាស់ លោក ជួន ណារិន ត្រូវបានប្តូរទៅកាន់តួនាទីថ្មី។ ស្នងការនគរបាលថ្មីខេត្តព្រះសីហនុ ត្រូវបានផ្ទេរភារកិច្ចទៅឲ្យលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ដែលជាអគ្គស្នងការរងនគរបាលជាតិមកកាន់តួនាទីជំនួស។ ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងក្រោមអធិបតីភាពអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត។ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ។

  • សិក្ខាសាលាបរិស្ថានរកវិធីទប់ទល់ការបំពុលផ្លាស្ទីក (Video Inside)

    សិក្ខាសាលាបរិស្ថានរកវិធីទប់ទល់ការបំពុលផ្លាស្ទីក (Video Inside)

    ក្រសួងបរិស្ថានបានថ្លែងថា ការកើនឡើងយ៉ាងឆាប់រហ័ស នៃការបំពុលដោយប្លាស្ទិក និងសំរាមសមុទ្រ បានបង្កើតជាបញ្ហាបរិស្ថានយ៉ាងធ្ងន់ធ្ងរទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។ ការថ្លែងរបស់អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ភាវ សុវុទ្ឋី បានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ក្នុងពិធី «បើកសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ ស្តីពីការរៀបចំដែនការ សកម្មភាពជាតិ សម្រាប់កាត់បន្ថយសម្រាមសមុទ្រនៅកម្ពុជា»។ក្នុងសិក្ខាសាលានោះ បណ្ឌិតយ៉ាស៊ូហ៊ីកូ ហត់តា ដែលជាប្រធានគម្រោង JAIF និង IGES បានអញ្ជើញចូលរួមផងដែរ។ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានកម្ពុជា បានថ្លែងបន្តថា បញ្ហាបរិស្ថាន ដោយការបំពុលផ្លាស្ទីកនោះ បាន «បណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមាន ទាំងការខូចខាតខឿនសេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី នៅក្នុងសមុទ្រជាងរៀងរាល់ឆ្នាំ ហើយប្រទេសកម្ពុជាក៏កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅ របស់សហគមន៍នៅតាមឆ្នេរសមុទ្ររបស់កម្ពុជា» ថែមទៀត។ សិក្ខាសាលាបានផ្តោតលើការងារអាទិភាពនានាចាំបាច់ត្រូវបំពេញចំពោះមុខ ក្នុងនោះរួមមាន ការបង្កើនសមត្ថភាព និងការផ្លាស់បូរឥរិយាបទរបស់អ្នកផលិតសំរាម, ការបែងចែកសំរាម និងការបង្កើនសកម្មភាព ក្នុងការរៀបចំសាលាមេត្រីភាពបរិស្ថាន, អារាមមេត្រីភាព មណ្ឌលសុខភាពមេត្រីភាពបរិស្ថាន និងភូមិឃុំមានសុវត្ថិភាព ដោយគិតគូរការងារបរិស្ថាន និងអនាម័យ។ សិក្ខាសាលានេះនឹងមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា…

  • ព្រះរាជក្រឹត្យបង្កើតការរៀបចំ និងការប្រព្រឹត្ត នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ (Video Inside)

    ព្រះរាជក្រឹត្យបង្កើតការរៀបចំ និងការប្រព្រឹត្ត នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ (Video Inside)

    ច្បាប់នៃការរៀបចំ និងការប្រព្រឹត្ត នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានដាក់ចេញតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ «ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស…»។ ព្រះរាជក្រឹត្យឡាយព្រះហស្ថដោយព្រះមហាក្សត្របានចេញផ្សាយនៅថ្ងៃទី២៦សីហា ប៉ុន្តែទើបបានទទួលដោយបណ្តាញសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ។ មាត្រាមួយ នៃជំពួកបទបញ្ញត្តិទូទៅ មានសរសេរថា គោលបំណង នៃការរៀបចំ និងការប្រព្រឹត្ត នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គឺ «ដើម្បីប្រមូលធាតុចូល នៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ»។ យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជាយន្តការដែលមានការចូលរួមពី គណបក្សនយោបាយទាំងឡាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នាយករដ្ឋមន្ត្រីថ្មីបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនាថ្ងៃទី២៤សីហា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងបញ្ជាក់ថា «រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា សម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើក និងបរិយាបន្នសម្រាប់គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា និងដែលបានចុះបញ្ជីគណបក្សនយោបាយត្រឹមត្រូវ នៅក្រសួងមហាផ្ទៃ សំដៅប្រមូលយកធាតុចូល ដែលមានលក្ខណៈជាទស្សនៈពហុគំនិត ពីបណ្តាគណបក្សនយោបាយនានា ដើម្បីជាប្រយោជន៍ដល់ការស្ថាបនាជាតិ»។ មាត្រា១៩ នៃអនុក្រឹត្យ បានសរសេរថាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់, សមាសភាព នៃលេខាធិការដ្ឋាន និងជំនួយការរបស់ប្រធានប្រតិភូគណបក្សនយោបាយ ទទួលបានប្រាក់បំណាច់មុខងារ និងរបបឧបត្ថម្ភផ្សេងៗទៀត សម្រាប់ការបំពេញការងាររបស់ខ្លួន ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

  • ខេត្តជាប់ព្រំដែនបីប្រទេសពិភាក្សាការកសាងសំណង់ក្នុងតំបន់មុំបី (Video Inside)

    ខេត្តជាប់ព្រំដែនបីប្រទេសពិភាក្សាការកសាងសំណង់ក្នុងតំបន់មុំបី (Video Inside)

    ខេត្តជាប់ព្រំដែនគ្នារវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម បានជួបពិភាក្សាគ្នា ដើម្បីពិនិត្យកែសម្រួល និងកសាងសំណង់នៅក្នុងតំបន់បង្គាលព្រំដែនមុំ៣។ ខេត្តដែលស្ថិតជាប់ព្រំដែនមុំទាំងបី គឺខេត្តរតនគិរីរបស់កម្ពុជា, ខេត្តអត្ថពើ នៃប្រទេសឡាវ និងខេត្តកន្ទុមរបស់វៀតណាម។ កិច្ចប្រជុំរបស់មន្ត្រីខេត្តទាំង៣ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០សីហា នៅក្នុងខេត្តកន្ទុម ដោយពីភាគីកម្ពុជាដឹកនាំដោយអភិបាលរងខេត្តលោក ស៊ូ សិរី, ភាគីឡាវ ដឹកនាំដោយអភិបាលរង លោក ថានុសៃ បានសាលីត និងពីភាគីវៀតណាម ដឹកនាំដោយលោស្រី អ៊ី ង៉ុក ដែលជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទុម។ មន្ត្រីពីភាគីខ្មែរដែលបានចូលរួម បានថ្លែងថាអង្គប្រជុំធ្វើការផ្លាស់ប្តូរមតិយោបល់គ្នា និងឯកភាពគ្នាលើខ្លឹមសារកំណត់ហេតុការងារ រវាងគណៈកម្មាធិការកិច្ចការព្រំដែនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយគណៈកម្មាធិការកិច្ចការព្រំដែនខេត្តរតគិរី នៃប្រទេសកម្ពុជា និងគណៈកម្មាធិការកិច្ចការព្រំដែនខេត្តអត្តពើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ៕

  • រដ្ឋបាលរាជធានីរកវិធីទប់ស្កាត់បញ្ចៀសជំនន់ទឹកភ្លៀងនៅភ្នំពេញ (Video Inside)

    រដ្ឋបាលរាជធានីរកវិធីទប់ស្កាត់បញ្ចៀសជំនន់ទឹកភ្លៀងនៅភ្នំពេញ (Video Inside)

    មន្ត្រីរដ្ឋបាលរាជធានីបានថ្លែងថា ភ្នំពេញបើទោះបីជាបានដាក់លូមានប្រវែងជាង ៩២៤គីឡូម៉ែត្រក៏ដោយ, ចំណោទនៃការលិចទឹកនៅតែបន្ត។ នារសៀលថ្ងៃទី៣០សីហា, មន្ត្រីជំនាញ ក្នុងខណ្ឌទាំង១៤ បានជួបប្រជុំគ្នា ក្រោមអធិបតីភាពអភិបាលរាជធានី លោក ឃួង ស្រេង ដើម្បីរៀបចំផែនការដោះស្រាយលើវិធីត្រូវរៀបចំធ្វើយ៉ាងណាទៀត ដើម្បីបញ្ចៀសការលិចដោយជំនន់ទឹកភ្លៀង។ លោក ឃួង ស្រេង បានជម្រុញអោយធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ ដែលវានឹងអាចដោះស្រាយបញ្ចៀសការលិចលង់នេះ ឱ្យបានពីពី១៥ ទៅ ២០ឆ្នាំ។ ក្នុងកិច្ចប្រជុំនោះ, ក្រុមជំនាញបានពិនិត្យលើបញ្ហាលិចលង់ នៅដែនសន្តរស្ទឹងព្រែកត្នោតផងដែរ ដោយសារតែការលិចពីទំនប់ព្រែកត្នោតនោះ តែងបង្កឱ្យមានការលិចរោងចក្រសហគ្រាស និងភូមិករអ្នកស្រុក ដែលបង្ករការខាតបង់ធ្ងន់ធ្ងរ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែងថា សម្រាប់រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង គេបានស្ថាបនាប្រព័ន្ធលូបានជាង៩២៤គីឡូម៉ែត្រ និងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត។ លោកបានថ្លែងថា គេបានដោះស្រាយបញ្ហាលិចលង់នេះបានចំនួន៣២កន្លែង រួចហើយ ហើយនៅពេលថ្មីនេះទៀត ក៏ទើបបានដោះស្រាយបាន៧កន្លែងថ្មីដទៃទៀតផងដែរ៕

  • ឥណ្ឌាជួយកម្ពុជាដោះគ្រាប់មីនក្នុងស្រុកចំនួនបួន ក្នុងខេត្តកោះកុង (Video Inside)

    ឥណ្ឌាជួយកម្ពុជាដោះគ្រាប់មីនក្នុងស្រុកចំនួនបួន ក្នុងខេត្តកោះកុង (Video Inside)

    អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា លើគម្រោងបោសសម្អាតមីននៅស្រុកចំនួន ០៤ ក្នុងខេត្តកោះកុង ដែលនឹងប្រើប្រាស់ថវិកាសរុបចំនួន ៤២ម៉ឺន ៦ពាន់ ៧០៩ដុល្លារអាមេរិក។ កម្ពុជាបានដាក់ចេញគម្រោងបោសសំអាតមីនឱ្យអស់ពីក្នុងប្រទេសនាឆ្នាំ២០២៥។ ខណៈដែលខេត្តមួយចំនួនត្រូវបានប្រកាសជាបន្តបន្ទាប់ជាខេត្តអស់គ្រាប់មីន ប៉ុន្តែខេត្តកោះកុងនៅមិនទាន់ក្លាយជាខេត្តអស់គ្រាប់មីននៅឡើយទេ។ នៅថ្ងៃទី៣១ សីហា ឆ្នាំ២០២៣ នៅសាលាខេត្តកោះកុង, អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ និងឯកអគ្គរដ្ឋទូតឥណ្ឌាលោកស្រី ទេវីយ៉ានី ខូប្រាហ្គាឌី បានចុះហត្ថលេខាលើអនុស្សារណៈ MoU លើ “គម្រោងភូមិអស់មីននៅខេត្តកោះកុង” ដែលនឹងទទួលការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ក្រោមក្របខណ្ឌគម្រោងផ្តល់ផលរហ័ស និងសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន។ ឥណ្ឌាក្នុងគម្រោងជួយបោសសំអាតមីន បានជួយកិច្ចការទាំងនេះនៅក្នុងស្រុកបុទុមសាគរ, ស្រុកស្រែអំបិល, ស្រុកថ្មបាំង និងស្រុកកោះកុង សរុបលើទំហំផ្ទៃដី ១លាន ៩៧ម៉ឺន ២ពាន់ ៩១ម៉ែត្រក្រឡា ដែលស្មើនឹង ៣៣ចម្ការមីន ដោយត្រូវប្រើប្រាស់ថវិកាសរុបជាង៤២ម៉ឺនដុល្លារ។ គម្រោងនេះ នឹងជួយឱ្យស្រុកទាំង៤ ដែលមានពលរដ្ឋ៨ម៉ឺន ៦ពាន់ ៣៦៧នាក់ ជា តំបន់ដែលគ្មានគ្រាប់មីន។

  • ស្ពានបេតុងខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាបើកដំណើរឆ្លងកាត់រយៈពេល១១ថ្ងៃទៀត (Video Inside)

    ស្ពានបេតុងខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាបើកដំណើរឆ្លងកាត់រយៈពេល១១ថ្ងៃទៀត (Video Inside)

    ស្ពានបេតុងខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ នៅមុនព្រះរាជពិធីបុណ្យអុំទូក ក្នុងរយៈពេល១១ថ្ងៃទៅមុខទៀតនេះ។ អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ នៅក្នុងបណ្តាញសង្គមនាថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា «ពិធីប្រារព្ធតភ្ជាប់ស្ពានបេតុងខ្សែកាបកោះពេជ្រ និងកោះនរា» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៣ ខណៈការសាងសង់ស្ពានទាំងមូល បានសម្រេចប្រមាណ៩២ភាគរយហើយ។ យោងតាមផែនការ, ស្ពានខ្សែកាបនេះឆ្លងកាត់ដៃទន្លេនេះ គ្រោងនឹងបញ្ចប់ការសាងសង់ នាពាក់កណ្តាលខែវិច្ឆិកា ប៉ុន្តែនិងដាក់ឱ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បានសិន នៅមុនព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខនេះ។ ស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រទៅកោះនរាប្រវែង៨២៤ម៉ែត្រ នឹងក្លាយជាស្ពានដ៏សំខាន់មួយ ក្នុងការជួយបញ្ចៀសការកកស្ទះចរាចរណ៍ដល់ពលរដ្ឋដែលតែងធ្វើដំណើរចេញពីទឹកដីខណ្ឌច្បារអំពៅ ឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ។ ស្ពាននេះមានប្រវែងទទឹង ២៤ម៉ែត្រកន្លះ ហើយមាន៤គន្លង គឺ ២គន្លង សម្រាប់រថយន្ត, ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។ ស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាតម្លៃ៣៨លានដុល្លារ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយប្រើប្រាស់ពេលវេលាសាងសង់ចំនួន៣៥ខែ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា OCIC ក្រោមការគ្រប់គ្រង របស់រដ្ឋបាលរាជធានីភ្នំពេញ។

  • ក្រសួងមហាផ្ទៃបកស្រាយមូលហេតុពាក់ព័ន្ធនឹងរូបភាពធ្លាយទឹកក្នុងកន្លែងធ្វើការ (Video Inside)

    ក្រសួងមហាផ្ទៃបកស្រាយមូលហេតុពាក់ព័ន្ធនឹងរូបភាពធ្លាយទឹកក្នុងកន្លែងធ្វើការ (Video Inside)

    រូបភាពមួយដែលបណ្តាញសង្គមបានបង្ហោះពាក់ព័ន្ធនឹងការធ្លាយទឹកនៅជាន់កន្លែងធ្វើការថ្មី របស់ក្រសួងមហាផ្ទៃ បានប្រញាប់ឱ្យក្រសួងចេញលិខិតជូនព័ត៌មាន បកស្រាយនូវហេតុការណ៍ ដែលជាប់ពាក់ព័ន្ធ។ ក្រសួងមហាផ្ទៃបានបកស្រាយពន្យល់ក្នុងលិខិតមួយនាថ្ងៃទី៣១ សីហា បញ្ជាក់ថា មានបុគ្គលក្នុងបំណងទុច្ចរិត ប្រព្រឹត្តនូវអំពើលូចបើកក្បាលទុយោទឹក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • នាយករដ្ឋមន្ត្រីបណ្ឌិត ហ៊ុន ម៉ាណែត គ្រោងអញ្ជើញជួបកម្មករជិត២ម៉ឺននាក់នៅក្រុងតាខ្មៅ (Video Inside)

    នាយករដ្ឋមន្ត្រីបណ្ឌិត ហ៊ុន ម៉ាណែត គ្រោងអញ្ជើញជួបកម្មករជិត២ម៉ឺននាក់នៅក្រុងតាខ្មៅ (Video Inside)

    នាយករដ្ឋមន្រ្តីកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត គ្រោងនឹងជួបសំណេះសំណាលជាមួយកម្មករ ប្រមាណជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅវេលាថ្ងៃទី១កញ្ញានេះ។ ដំណើរជួបសំណេះសំណាលជាមួយកម្មកររោងចក្រវេលាថ្ងៃសុក្រនេះ គឺជាដំណើរជួបកម្មករតាមរោងចក្រ ជាលើកទី២ហើយ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដី ដើម្បីឱ្យបន្តការដឹកនាំប្រទេសកម្ពុជាសម្រាប់អាណ្ណត្តិទី៧របស់រដ្ឋសភា។ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្ឌិត ហេង សួរ បានថ្លែងថា ជំនួបសំណេះសំណាលនាថ្ងៃនេះ មានកម្មករ និយោជិតចូលរួមសរុប ១ម៉ឺន៨ពាន់២៨៩នាក់មក ពីបណ្តារោងចក្រនិងសហគ្រាសចំនួន១៤។ ខេត្តកណ្តាលបច្ចុប្បន្នមានរោងចក្រ និងសហគ្រាសសរុបចំនួន៤៨៣កន្លែង ដែលមានកម្មករនិយោជិតជាង១៥ម៉ឺននាក់ ដែលស្រូបទាញបានប្រាក់ឈ្នួលមធ្យមប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នយោបាយបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទាំងក្នុងអាណត្តិចាស់ និងអាណត្តិថ្មី។

  • GPO 47: ភូមិសាស្រ្តនយោបាយ៖ ឥរិយាបទរបស់ចិនជាមួយនឹងរបៀបរបបពិភពលោកថ្មី តាមរយៈក្រុម BRICS (មានវីដេអូ)

    GPO 47: ភូមិសាស្រ្តនយោបាយ៖ ឥរិយាបទរបស់ចិនជាមួយនឹងរបៀបរបបពិភពលោកថ្មី តាមរយៈក្រុម BRICS (មានវីដេអូ)

    #ភូមិសាស្រ្តនយោបាយ វគ្គទី១ ៖ ប្រទេសសមាជិកក្រុម BRICS មានទស្សនៈវិស័យផ្សេងគ្នា តែមាចក្ខុវិស័យរួមគ្នា ? វគ្គទី២ ៖ ការវិភាគរបស់អ្នកជំនាញលើលទ្ធផលកិច្ចប្រជុំ BRICS កន្លងមកដែលមានចំណុច អវិជ្ជមានគួរឱ្យ BRICS មានការព្រួយបារម្ភ ? វគ្គទី៣ ៖ ការប្រៀបធៀបកម្លាំងរវាងក្រុម BRICS និង G7 របស់ប្រទេសលោកខាងលិច ?