Category: ទូរទស្សន៍

  • រយៈពេល៧ខែ, កម្ពុជាទទួលបានទេសចរណ៍បរទេសជាង៣លាននាក់ (Video Inside)

    រយៈពេល៧ខែ, កម្ពុជាទទួលបានទេសចរណ៍បរទេសជាង៣លាននាក់ (Video Inside)

    កម្ពុជាដែលស្វែងរកទេសចរណ៍បរទេសយ៉ាងតិច៥លាននាក់ ទើបបានសម្រេចជាងបីលាននាក់ប៉ុណ្ណោះ ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ។ កម្ពុជានឹងស្វែងរកទេសចរណ៍ជិត២លាននាក់ទៀត ក្នុងរយៈពេល៥ខែទៅមុខទៀតនេះ។ តើកម្ពុជាធ្វើបាន ឬមិនបាន? អប្សរាណិតរាយការណ៍

  • រថយន្ដពិនិត្យសុខភាពចល័តចំនួន ១៤គ្រឿងប្រគល់ជូនកាកបាទក្រហម (Video Inside)

    រថយន្ដពិនិត្យសុខភាពចល័តចំនួន ១៤គ្រឿងប្រគល់ជូនកាកបាទក្រហម (Video Inside)

    រថយន្ដពិនិត្យសុខភាពចល័តចំនួន ១៤គ្រឿងពីក្រុមហ៊ុន Thaco agriculture ត្រូវបានផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ចំនួន ១២ខេត្ត ដើម្បីជំរុញការងារមនុស្សធម៌កាន់តែប្រសើរ។ ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជានៅថ្ងៃទី១៥សីហា។ រថយន្តទាំង១៤គ្រឿងនោះ នឹងត្រូវផ្តល់ទៅសាខាចំនួន១២ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ក្នុងនោះរួមមាន សាខាខេត្តរតនគិរី ទទួលបាន២គ្រឿង, ក្រចេះ ២គ្រឿង មណ្ឌលគិរី ១គ្រឿង, ព្រះវិហារ ១គ្រឿង, ស្ទឹងត្រែង ១គ្រឿង, ប៉ៃលិនរថយន្តមួយ ១គ្រឿង និងម៉ូតូអាគុយ ២គ្រឿង, បន្ទាយមានជ័យ ១គ្រឿង, កំពង់ធំ ១គ្រឿង, កំពង់ឆ្នាំង ១គ្រឿង, ត្បូងឃ្មុំ ១គ្រឿង, កំពង់ស្ពឺ ១គ្រឿង, និងកោះកុង ១គ្រឿង»។

  • កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEAN-PAC (Video Inside)

    កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEAN-PAC (Video Inside)

    កម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលេខាធិការដ្ឋាន នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានលើកទី១៩។ កិច្ចប្រជុំនេះនឹងមានរយៈពេល២ថ្ងៃ រវាងពីថ្ងៃទី១៦ដល់ ១៧ខែសីហា នៅក្នុងខេត្តសៀមរាប។ អប្សរាណិតរាយការណ៍

  • ស្ថានទូតឥណ្ឌាប្រារព្ធខូប៧៧ឆ្នាំទិវាឯករាជ្យជាតិ (Video Inside)

    ស្ថានទូតឥណ្ឌាប្រារព្ធខូប៧៧ឆ្នាំទិវាឯករាជ្យជាតិ (Video Inside)

    ស្ថានទូតឥណ្ឌាបានប្រារព្ធខួប៧៧ឆ្នាំនៃទិវាឯករាជ្យជាតិរបស់ខ្លួន ដោយមានការចូលរួមយ៉ាងអ៊ឹកអធិកពីមន្ត្រីកម្ពុជា និងពលរដ្ឋឥណ្ឌា ដែលរស់នៅក្នុងប្រទេសកម្ពុជា។ ប្រទេសឥណ្ឌា ពីអតីតកាលបានស្ថិតក្រោមអាណានិគមនិមប្រទេសអង់គ្លេស។ ឥណ្ឌាបានទទួលឯករាជ្យរបស់ខ្លួនមកវិញនាថ្ងៃទី១៥ សីហា ឆ្នាំ១៩៤៧។ ខួបនៃទិវាឯករាជ្យជាតិឥណ្ឌាសម្រាប់ឆ្នាំ២០២៣ លើទឹកដីកម្ពុជានេះ បានរៀបចំធ្វើនារសៀលថ្ងៃទី១៥សីហា ក្នុងបរិវេណសណ្ឋាគារ Hyatt ភ្នំពេញ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ , ឯកអគ្គរាជទូតឥណ្ឌា, បណ្តាអង្គទូត នៃប្រទេសនានាជាមិត្តបានអញ្ជើញចូលរួម។ ឯកអគ្គរដ្ឋទូតឥណ្ឌាលោកស្រីបណ្ឌិត ទេវីយ៉ានី ខូប្រាហ្គាឌី Devyani Khobragade បានថ្លែង រំលឹកនូវប្រវត្តិពាក់ព័ន្ធនឹងការទទួលបានឯករាជ្យ និងបានលើកឡើងជុំវិញសមិទ្ធិផលនានា ដែលបានបង្ហាញអំពីទំនាក់ទំនងទ្វេភាគីកម្រិតខ្ពស់ រវាងប្រទេសឥណ្ឌា និងកម្ពុជា។

  • កម្ពុជាប្រារព្ធទិវាអបអរសុវត្ថិភាពម្ហូបអាហារពិភពលោក (Video Inside)

    កម្ពុជាប្រារព្ធទិវាអបអរសុវត្ថិភាពម្ហូបអាហារពិភពលោក (Video Inside)

    មនុស្សជិត៣០០នាក់ បានចូលរួមក្នុងទិវាអបអរសុវត្ថិភាពម្ហូបអាហារពិភពលោក ខណៈដែលសុវត្ថិភាពម្ហូបអាហារ នៅតែបង្កជាចំណោទនៃគ្រោះថ្នាក់សុខភាព។ ទិវាអបអរសាទរនេះ បានដាស់តឿនមនុស្សត្រូវប្រុងប្រយ័ត្នចំពោះរបបអាហារទទួលទាន និងសុវត្ថិភាពអាហារប្រចាំថ្ងៃ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • នាយករដ្ឋមន្ត្រីតែងតាំង ប្រឆាំងនឹងសំណើដាំដើមកញ្ឆា (Video Inside)

    នាយករដ្ឋមន្ត្រីតែងតាំង ប្រឆាំងនឹងសំណើដាំដើមកញ្ឆា (Video Inside)

    នាយករដ្ឋមន្ត្រីតែងតាំង នៃប្រទេសកម្ពុជា «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត បានថ្លែងថាលោកមិនគាំទ្រនូវការស្នើណាមួយ ដែលចង់ឱ្យមានការដាំដើមកញ្ឆាជាដំណាំស្របច្បាប់ឡើយ។ ដំណាំកញ្ឆា បើទោះបីជាមានប្រទេសលើសកលលោកតិចតួចខ្លះ ជាពិសេសក្នុងទ្វីបអាមេរិកខាងត្បូង និងក្នុងអាស៊ី បានចាត់ទុកថាជាដំណាំស្របច្បាប់ ប៉ុន្តែចំពោះកម្ពុជា កញ្ឆា គឺជាគ្រឿងញៀន ដែលច្បាប់បានហាមឃាត់។ «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍ថ្លែងជាសាធារណៈមួយ ដែលត្រូវបានគេបង្ហោះតាមបណ្តាញសង្គមនៅថ្ងៃទី១៦សីហា បានថ្លែងថាលោកមិនគាំទ្រនូវការដាំដំណាំកញ្ឆានេះឡើយ។ ដំណាំកញ្ឆា គឺជាដំណាំមួយដែលប្រទេសមួយចំនួនក្នុងអាស៊ាន បានរារាំងទប់ស្កាត់យ៉ាងខ្លាំងក្លាដូចជាប្រទេសសឹង្ហបុរីនោះជាដើម។ ក្នុងប្រទេសសឹង្ហបុរី ការជួញដូរកញ្ឆាទម្ងន់ជាង ៥០០ក្រាមឡើងទៅនឹងត្រូវទទួលទោសដល់ប្រហារជីវិត។

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះទាំងកិច្ចការរដ្ឋការ ការងារឯកជន និងការរក ស៊ីមានភាពចម្រើនលូតលាស់ណាស់។ លោកអ្នកទទួលបានការគាំទ្រច្រើនពីម​នុស្សក្បែរ ខ្លួន រួមទាំងថ្នាក់លើផងដែរ ដូច្នេះមិនមានអ្វីគួរឲ្យព្រួយបារម្ភ ឬភ័យព្រួយនឹងជំហានដែល នឹងត្រូវបោះចេញនោះទេ។ ការចំណាយដើមទុនក្នុងពេលនេះមានលំនឹងណាស់ ដូច្នេះធ្វើ យ៉ាងណាកុំឲ្យខកខានឳកាស។ ផ្ទុយទៅវិញ លោកអ្នកមិនគួរចាប់យកការងារច្រើនក្នុង ពេលតែមួយ ឬដោះស្រាយករណីក្នុងពេលតែមួយដាច់ខាត។ សូមរៀនពីរបៀបប្រើប្រាស់ ពេលវេលាប្រកបដោយប្រសិទ្ធភាព។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នកក្នុងពេលនេះមានដំណើរ ការល្អជាប្រក្រតី លោកអ្នកក៏រំពឹងថាទទួលបានទំនុកចិត្តយ៉ាងច្រើនពីមនុស្សរួកក្រុមក៏ដូច ជាអតិថិជន។ ថ្ងៃនេះមានបញ្ហាមួយចំនួនអាចនឹងកើតឡើង ប៉ុន្តែភាពលំបាកនេះមិនអាច នឹងរំខានគោលដៅរបស់អ្នកបានទេ។ អ្នកគួរចំណាយពេល វេលាខ្លះដោះស្រាយហេតុ ការណ៍នោះឲ្យបានរួចរាល់។ ភាពប្រមូលផ្តុំនៃការងារ ក៏ដូចជា បញ្ហានឹងបង្កហានិភ័យទៅ ដល់អាជីព។ ប្រសិនបើអ្នកនៅរវាងពេលព្រឹកលោកអ្នកមិនសូវទទួល បានផ្លែផ្កាយ៉ាងណាក្តី សូមកុំទាន់បោះបង់ការងារ ស្ថានភាពល្អនឹងកើតឡើងចំពោះលោកអ្នកក្នុងពេលចខាងមុខ នេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។…

  • GPO 48: ភូមិសាស្រ្តនយោបាយ៖ តើប្រទេសនីហ្សេ នឹងក្លាយទៅជាសមរភូមិដ៏ធំ នៅក្នុងទ្វីបអាហ្វ្រិកឬទេ ?

    GPO 48: ភូមិសាស្រ្តនយោបាយ៖ តើប្រទេសនីហ្សេ នឹងក្លាយទៅជាសមរភូមិដ៏ធំ នៅក្នុងទ្វីបអាហ្វ្រិកឬទេ ?
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៧ សីហា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៧ សីហា ២០២៣ (មានវីដេអូ)
  • ២៤ ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១០០ករណី (Video Inside)

    ២៤ ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១០០ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ានកាន់តែបន្តធ្លាក់ចុះ។ ប្រទេសកម្ពុជា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក៏មិនបានរកឃើញអ្នកឆ្លងថ្មីផងដែរ។ ដោយឡែកតួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៣៨ករណី ដែលជាតួលេខថយចុះច្រើនដល់ ៧៦៧ករណី បើប្រៀបធៀបការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤ នៅអាស៊ាន រួមមានប្រទេសម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១០២ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ២ករណី។ ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសអាស៊ានទាំង ១០ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ពុំមានអ្នកស្លាប់ដោយសារកូវីដ១៩ នោះឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុប មានចំនួន ៣៦លាន ៣៣ម៉ឺន ៣ពាន់…