-
មនុស្ស ១៧នាក់បញ្ជូនចូលពេទ្យក្រោយពុលបាយមាន់ (Video Inside)

ពលរដ្ឋចំនួន១៧នាក់ ត្រូវគេរាយការណ៍ថាបានរងនឹងការពុល ក្រោយការទទួលទានបាយមាន់ នៅក្នុងកន្លែងមួយស្ថិតនៅក្នុងឃុំបារាយ, ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ មិនមានសេចក្តីរាយការណ៍ច្បាស់លាស់ថា តើការពុលនោះបានបណ្តាលឱ្យពីបាយ, ឬពីមាន់ ឬមកពីបន្លែអ្វីលាយជាមួយបាយមាន់នោះពិតប្រាកដឡើយ ក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី១០សីហា។ អ្នកពុលទាំងឡាយដែលរួមមានក្មេងអាយុក្រោម១៥ឆ្នាំចំនួន១២នាក់ និងអាយុលើស ១៥ឆ្នាំ ចំនួន៥នាក់ ត្រូវបានគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រីសន្ធរ។ លោកវេជ្ជបណ្ឌិត ម៉ោ ប៊ុនឡេង ដែលជាប្រធានមន្ទីរពេទ្យ ត្រូវបានគេដកស្រង់សម្តី ដែលបញ្ជាក់អោយដឹងនៅថ្ងៃនេះថា ស្ថានភាពអ្នកជម្ងឺ មានសភាពធូរស្រាលហើយ និងពេទ្យបានអនុញ្ញាតឱ្យចេញទៅផ្ទះចំនួន ១៦នាក់។ ចំណែកម្នាក់ទៀតត្រូវបន្តមើលថែទាំ ដោយសារតែជាមនុស្សដែលមានជម្ងឺលើសសម្ពាធឈាម និងមិនទាន់មានអាការៈស្រួលបួលដូចអ្នកដទៃឡើយ។
-
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដាក់សម្ពោធប្រើប្រាស់ (Video Inside)

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ខេត្តព្រះសីហនុតម្លៃ២០លានដុល្លារ បានដាក់សម្ពោធឱ្យប្រើប្រាស់ហើយ។ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានថ្លែងក្នុងពិធីកាលពីថ្ងៃទី១០ សីហាថា ស្ថានីយ៍នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលខេត្តទទួលបានស្របនឹងភូមិសាស្ត្រ និងកត្តាសេដ្ឋកិច្ច ដែលធ្វើឱ្យខេត្តព្រះសីហនុកាន់តែមានសក្តានុពល ដោយសារខេត្តមានឆ្នេរសមុទ្រជាជីវិតរបស់អ្នកក្រុងព្រះសីហនុ។ ខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ រួមមាន៖ ស្ថានីយទី១ មានសមត្ថភាពចម្រោះទឹកកខ្វក់ក្នុងមួយថ្ងៃចំនួន ៥ពាន់២០០ម៉ែត្រគូប, ស្ថានីយទី២ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៧ពាន់២០០ម៉ែត្រគូប និងស្ថានីយទី៣ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ក្នុងខេត្តព្រះសីហនុ គឺជាស្ថានីយ៍ដែលបន្សុទ្ធទឹកកខ្វក់និងទឹកស្អុយ ឱ្យក្លាយជាទឹកស្អាតស្របតាមស្ដង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។ អភិបាលខេត្តព្រះសីហនុបានថ្លែងបន្តទៀតថា៖ «បើឆ្នេរយើងខូចដោយសារបរិស្ថានវាមានផលប៉ះពាល់ដំណើរការសេដ្ឋកិច្ចសង្គម ហើយសមិទ្ធផលនេះវាបានរួមចំណែកយ៉ាងសំខាន់ សម្រាប់ដំណើរការអភិវឌ្ឍខេត្ត។»
-
អគ្គលេខាធិការដ្ឋានរដ្ឋសភាជូនដំណឹងថ្ងៃកោះប្រជុំដំបូងរដ្ឋសភា (Video Inside)

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីជូនដំណឹង ជុំវិញថ្ងៃកោះប្រជុំរដ្ឋសភាលើកដំបូង ដែលនឹងបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី។ យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១១ សីហា ឆ្នាំ២០២៣ ការកោះប្រជុំថ្ងៃដំបូង ក្រោមព្រះរាជអធិបតីរបស់ព្រះមហាក្សត្រខ្មែរ គ្រោងនឹងធ្វើនៅថ្ងៃទី២១សីហា វេលាម៉ោង៨ព្រឹក។ ពិធីថ្ងៃដំបូងនោះនឹងមានការចូលរួមពី «ឥស្សរជនជាន់ខ្ពស់, អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន»។ សេចក្តីជូនដំណឹងបានបន្តថា បន្ទាប់ពិធីបើករួចមក, សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧នឹងផ្តើមការងារ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលជាព្រឹទ្ធសមាជិករដ្ឋសភា។ កិច្ចប្រជុំនោះនឹង «សម្រេចអំពីសុពលភាព នៃអាណ្ណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភានីតិកាលទី៧»។ សេចក្តីជូនដំណឹងដដែលបានបន្តថា នៅថ្ងៃទី២២សីហាវេលាម៉ោង៨ព្រឹក, សម័យប្រជុំរដ្ឋសភាដដែលនឹងត្រូវ «បន្តធ្វើដើម្បីការបោះឆ្នោតជ្រើសតាំងប្រធាន, អនុប្រធានរដ្ឋសភា, ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ របស់រដ្ឋសភា និងការផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល»។
-
សម្តេចតេជោសែនស្នើកំណត់អាយុ៧៤ឆ្នាំចុះក្រោម ដើម្បីឈរឈ្មោះជាសមាជិកព្រឹទ្ធសភា (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យកំណត់អាយុត្រឹម៧៤ឆ្នាំចុះ ក្នុងការឈរឈ្មោះក្នុងតំណែងជាសមាជិកព្រឹទ្ធសភា។ សេចក្តីស្នើនេះបានធ្វើឡើងក្នុងជំនួបពិសារអាហារសាមគ្គី រវាងសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា លោកសូម «ស្នើឲ្យកំណត់អាយុត្រឹមអាយុ៧៤ឆ្នាំចុះប៉ុណ្ណោះ ទើបអាចឈរឈ្មោះក្នុងតំណែងជាសមាជិកព្រឹទ្ធសភាបាន»។ ស្ថាប័នព្រឹទ្ធសភាទើបត្រូវបានបង្កើតសាឡើងវិញក្នុងឆ្នាំ១៩៩៩។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណ្ណត្តិថ្មី គ្រោងនឹងធ្វើនៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៤។ សម្តេចតេជោដែលមានអាយុ៧១ឆ្នាំបានថ្លែងថា សម្តេចនឹងគ្រោងឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ដែលក្នុងទិសដៅអនាគតគ្រោងនឹងក្លាយជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលនឹងចូលសម្រាក។ សម្ដេចបានថ្លែងបញ្ជាក់ទៀតថា សម្តេចអាចស្ថិតនៅក្នុងស្ថាប័នព្រឹទ្ធសភា ក្នុងរយៈពេលត្រឹមតែមួយអាណត្តិប៉ុណ្ណោះ ពីព្រោះសម្តេចមានវ័យកាន់តែចាស់ហើយៗ ដើម្បីទុកឱកាសឲ្យយុវជនបន្តវេនរបស់យើងដឹកនាំបន្ត។ មុខងារនីតិកម្មរបស់ស្ថាប័នព្រឹទ្ធសភា គឺការពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ឬបញ្ហាទាំងពួង ដែលស្ថាប័ននេះអនុវត្តតាមបទប្បញ្ញត្តិមាត្រា១១៣ថ្មី នៃរដ្ឋធម្មនុញ្ញ។
-
ប្រធានាធិបតីឥណ្ឌូណេស៊ីបញ្ជាក់ការទន្ទឹងរង់ចាំធ្វើការជាមួយបណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានថ្លែងនៅថ្ងៃទី១១សីហានេះថា លោកនឹងរង់ចាំធ្វើកិច្ចការជាមួយនឹងនាយករដ្ឋមន្ត្រីរបស់កម្ពុជាក្នុងពេលខាងមុខនេះ។ ប្រសាសន៍បញ្ជាក់ការទន្ទឹងរង់ចាំរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី បានធ្វើឡើងក្នុងឱកាសដែលមានកិច្ចសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន តាមរយៈប្រព័ន្ធទូរស័ព្ទនារសៀលថ្ងៃសុក្រនេះ។ មេដឹកនាំនៃប្រទេសឥណ្ឌូណេស៊ីបានប្រាប់សម្តេចតេជោថាលោក «ទន្ទឹងរង់ចាំដោយក្តីសោមនស្សរីករាយ ដើម្បីបំពេញការងារនានា ជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់កម្ពុជាក្នុងអាណត្តិថ្មី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែល ធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី»។ យោងតាមប្រតិទិនការងារ, គណរដ្ឋមន្ត្រីថ្មីដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី២២សីហា បន្ទាប់ពីការស្បថចូលកាន់តំណែងរួចរាល់នៅក្នុងព្រះបរមរាជវាំង។
-
បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់នូវគន្លឹះសំខាន់សម្រាប់ការដឹកនាំនាវាជាតិកម្ពុជា (Video Inside)

នាយករដ្ឋមន្ត្រីតែងតាំងបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «សាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្ស» គឺជាគន្លឹះសំខាន់សម្រាប់ការដឹកនាំនាវាជាតិកម្ពុជា។ ប្រសាសន៍របស់ «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត សង្កត់ធ្ងន់លើចំណុចគន្លឹះនេះ បានធ្វើឡើងក្នុងឱកាសដែលមានពិធីជួបជុំគ្នាមួយរវាងគណរដ្ឋមន្ត្រីដែលជិតផុតអាណ្ណត្តិ និងគណរដ្ឋមន្ត្រីថ្មី ដែលត្រៀមនឹងបន្តដឹកនាំប្រទេសជាតិ នាវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១០សីហា។ ចំណុចគន្លឹះដែលបានលើកឡើងជុំវិញ «សាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្ស» នេះ បានទន្ទឹមនឹងស្ថានការណ៍ដែលក្រុមធ្វើនយោបាយអមិត្តបាននិងកំពុងប្រើឧបាយកលញុះញង់ ចង់ឱ្យរង្វង់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាមានការបែកបាក់ក្នុងនោះ រួមមានវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ ដែលគេបានឃើញថាជាវិទ្យុតែងផ្សាយនូវព័ត៌មានញុះញង់ ក្នុងការបំរើឧបាយកលក្រុមធ្វើនយោបាយប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន ក្នុងសប្តាហ៍នេះ បានហៅវិទ្យុអាស៊ីសេរីជាភាសាខ្មែរថា ជាវិទ្យុចូលចិត្ត «ឆ្កឹះឆ្កៀល» និងថាជាវិទ្យុបង្កភាពញុះញង់ ដែលចង់ឱ្យមានភាពបែកបាក់គ្នារវាងខ្មែរនិងខ្មែរ។ វិទ្យុអាស៊ីសេរីនេះ ដើម្បីរកការញុះញង់ឱ្យមានការសង្ស័យឈ្លោះប្រកែកគ្នា ក្នុងរង្វង់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា បានផ្សាយថ្មីៗនេះ បង្កើតជាភាពមន្ទិលទាក់ទងនឹងអ្វីដែលក្រុមប្រឆាំងមិនពេញចិត្តចំពោះដំណើរការរាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់បណ្ឌិត ហ៊ុន ម៉ាណែត។ «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ថា «កត្តាសំខាន់បំផុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាប្រៀបឈ្នះពីអតីតកាល, ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត គឺការសាមគ្គីនិងឯកភាពផ្ទៃក្នុងគណបក្ស»។
-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ថ្នាក់ដឹកនាំស្ថាប័នតុលាការកំពូល ៣រូប ដែលសុំចូលនិវត្តន៍ (Video Inside)

ព្រះមហាក្សត្រខ្មែរបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ថ្នាក់ដឹកនាំស្ថាប័នតុលាការកំពូល ចំនួន៣រូប ដែលសុំចូលនិវត្តន៍ក្នុងនោះរួមមានលោក ឌិត មន្ទីរ ដែលជាប្រធានតុលាការកំពូលផងដែរ។ ព្រះរាជក្រឹត្យត្រាស់បង្គាប់ចុះថ្ងៃទី១១សីហានេះ បានត្រាស់បង្គាប់ចូលនិវត្តន៍ «ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី អាយុ៧៤ឆ្នាំ ប្រធានតុលាការកំពូល, ឯកឧត្តម សោម សេរីវឌ្ឍ អាយុ៧០ឆ្នាំ នៃចៅក្រមតុលាការកំពូល និងឯកឧត្តម ទី ណេង អាយុ៧៩ឆ្នាំ នៃចៅក្រមតុលាការកំពូល» ចាប់ពីថ្ងៃឡាយព្រហស្ថលេខានេះទៅ។ ព្រះមហាក្សត្របានធ្វើព្រះរាជសារមួយទៀតបញ្ជាក់ប្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពាក់ព័ន្ធការសុំចូលនិវត្តន៍ដោយស្ម័គ្រចិត្ត របស់លោក ឌិត មន្ទីរ , សូមឱ្យពិនិត្យ និងចាត់ការតាមនីតិវិធី។
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់កំពុងមានភាពរាំងស្ទះ បញ្ហាស្មុគ្រស្មាញតូចតាចជាច្រើនអាចនឹងជះឥទ្ធិពលអាក្រក់សម្រាប់លទ្ធផលជាទូទៅ។ សូមលោកអ្នកប្រកាន់ខ្ជាប់គោលការណ៍ ប៉ុន្តែក៏ត្រូវព្យាយាមស្វែងយល់ពីបញ្ហា និងរកផ្លូវដោះស្រាយឲ្យបានល្អប្រសើរផងដែរ។ ក្នុងនោះការបាក់ទឹកចិត្ត ការភ្ជាប់ខ្លួនទៅនឹងបញ្ហា ភាពខ្លាចរអាកំហុស នឹងធ្វើឲ្យអ្នកកាន់តែពិបាកដោះស្រាយបញ្ហាការងារ។ ផ្ទុយពីភាពអវិជ្ជមាននេះ អ្នកមានលទ្ធភាពគ្រប់គ្រាន់ស្វែងយល់ពីបញ្ហា ហេតុនេះសូមប្រើប្រាស់អំណោយផលដែលអ្នកមានឲ្យ មានប្រសិទ្ធភាពបំផុត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារអាចសម្រេចបានលទ្ធផលគួរជាទីមោទនភាពក្រៃលែង។ លោកអ្នកអាចនឹងទទួលបានភាពរីករាយយ៉ាងខ្លាំងទាំងក្នុងអាជីព និងសម្រាប់ស្ថានភាពជីវិតផ្ទាល់ខ្លួន។ ក្នុងពេលនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ និងមានមនុស្សល្អជាច្រើននៅជុំវិញខ្លួន ដូច្នេះសូមឆក់យកឳកាសថ្ងៃនេះបំពេញក្តីប្រាថ្នារបស់ខ្លួន។ ក្នុងនោះ ថ្ងៃនេះក៏ជាពេលល្អសម្រាប់ធ្វើការទំនាក់ទំនង ការដោះស្រាយបញ្ហាចាស់ថ្មី និងការចាកចេញដើម្បីសាកល្បងធ្វើការងារ ឬស្វែងរកឳកាសថ្មីៗផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងជួបភាពរាំងស្ទះ និងភាពមន្ទិលសង្ស័យ។ ចូរស្តារស្ថានភាពការងារដោយព្យាយាមក្តោបក្តាប់ស្ថានការណ៍ និងភាពប្រែប្រួលនានានៅជុំវិញខ្លួន។ ក្នុងពេលនេះប្រយ័ត្នាការបាត់បង់ ឬការភ្លេចភ្លាំងក្នុងការអនុវត្តការងារ ពីព្រោះកំហុសនេះអាចនឹងពិបាកក្នុងការកែប្រែ។ លោកអ្នកគួរយកចិត្តទុកដាក់ក្នុងការ និយាយស្តី ឬធ្វើសន្និដ្ឋានវាយតម្លៃផ្សេងៗ។ ស្ថានភាពចំពោះមុខខ្លះអាចនឹងមិនដូចជាអ្វី ដែលអ្នកបានមើលឃើញនិងយល់ដឹងនោះទេ ដូច្នេះសូមចំណាយពេលអោយបានសម…
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែសូមព្យាយាមជាពិសេសេប្រសិនបើអ្នកសម្រេចចិត្តថាចង់ផ្លាស់ប្តូរការងារ។ ឳកាសនឹង អាចកើតឡើងខ្ពស់ដែលស្ថានភាពហិរញ្ញវត្ថុរបស់អ្នករងផលប៉ះពាល់។ ប៉ុន្តែបើទោះបីជា ស្ថានភាពអវិជ្ជមានកំពុងមានរូបរាងយ៉ាងណា លោកអ្នកអាចការពារ ឬកែប្រែបាន ដោយ ត្រឹមតែអ្នកយកឈ្នះភាពអសកម្ម និងភាពខ្ជិលច្រអូសរបស់អ្នក។ ក្នុងនោះដែរ សូមកុំធ្វើការ ផ្លាស់ប្តូរអ្វីៗលឿនពេក បើទោះបីជាក្នុងពេលចាប់អ្នកអ្នកមិនទាន់បានឃើញពន្លឺ ឬស្ថាន ភាពរីកចម្រើនក្តី។ នៅចុងបញ្ចប់នៃការងារថ្ងៃនេះ អ្នកនឹងទទួលបានផលជាទីគាប់ចិត្ត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ នៅក្នុងថ្ងៃនេះអ្នកត្រូវប្រុងប្រយ័ត្នអោយបានខ្លាំង។ ស្ថានភាព ការងារមិនសូវជាល្អប្រសើរនោះទេ ពិសេសខាងទំនាក់ទំនងតែម្តង។ ប្រហែលជាអាចមាន ភាពញុះញង់ពីមិត្តរួមការងារ ដូច្នេះសូមព្យាយាមដោះស្រាយជាមួយថ្នាក់លើ ឬរក្សាភាព អត់ធ្មត់ ប្រសើរជាងធ្វើអោយមានរឿងអាស្រូវផ្ទាល់ជាមួយមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះ ចូរប្រុងប្រយ័ត្នក្នុងពេលអនុវត្តការងារ ហើយបើអ្នកជួបករណីរឹងស្ទះចូរព្យាយាមដោះ ស្រាយអោយបានលឿន ពិសេសសំណើផ្នែកអាជីវកម្ម។ ការខិតខំប្រឹងប្រែង និងភាពអត់ ធ្មត់របស់អ្នកនឹងយកឈ្នះរាល់ភាពអសកម្ម ប៉ុន្តែសូមចងចាំថាវានៅឆ្ងាយពីលទ្ធផលដែល អ្នករំពឹងនៅឡើយ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ…
-
ខេត្តបន្ទាយមានជ័យដុតគ្រឿងញៀនទម្ងន់ជាង៤គីទ្បូក្រាម (Video Inside)

ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន បានរួមសហការគ្នាដុតបំផ្លាញគ្រឿងញៀនជាង៤គីទ្បូក្រាម នៅថ្ងៃទី១០សីហានេះ។ គ្រឿងញៀនដែលដុតបំផ្លាញនេះ បានធ្វើឡើងក្នុងពិធីមួយ ក្នុងបរិវេណសាកលវិទ្យាល័យមានជ័យ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ។ គ្រឿងញៀនដែលត្រូវដុតបំផ្លាញរួមមាន៖ ម្សៅ ក្រាមសថ្លា(ICE) ទម្ងន់ ៣ពាន់៨៧ក្បៀស២៣ក្រាម, ថ្នាំញៀនប្រភេទចម្រុះ៣៣៧ក្បៀស ៨ក្រាម, កញ្ឆាក្រៀម ៥ក្បៀស៨៦ក្រាម, ថ្នាំគ្រាប់ WYទម្ងន់ ៣១៦ក្បៀស០៦ ក្រាម។ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានដាស់តឿនពលរដ្ឋ ជាពិសេសយុវវ័យត្រូវចៀសវាងការសេពគ្រឿងញៀន ដែលតែងបង្កទុក្ខទោសដល់ក្រុមគ្រួសារ និងសង្គមជាតិ។