Category: ទូរទស្សន៍

  • គជបគ្រោងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី៥ សីហា (Video Inside)

    គជបគ្រោងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី៥ សីហា (Video Inside)

    គជបនឹងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតសកលនៅថ្ងៃសៅរ៍នេះហើយ បន្ទាប់ពីរយៈពេល៧២ម៉ោងកន្លងទៅ មិនមានការប្តឹងតវ៉ាណាមួយពីគណបក្សនយោបាយទាំង១៨ ក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្ននោះទេ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកកុំឲ្យ ជាប់គាំងនឹងបញ្ហាពីអតីត។ សូមគ្រប់គ្រងការគិតរបស់អ្នក ហើយយកចិត្តទុកដាក់បញ្ចប់ ការងារដែលមាននៅលើតុរបស់អ្នក។ ចំពោះឧបស័គ្គនៅក្នុងពេលនេះមិនទាន់ជ្រះស្រឡះ នៅឡើយ ដូច្នេះសូមព្យាយាមបំពេញការងារឲ្យបានរួសរាន់ ជ្រើសរើសការងារជាអាទិភាព ហើយដោះស្រាយបញ្ហាចំពោះមុខ។ ចំពោះឥរិយាបទ និងពាក្យសំដីរបស់អ្នកមានឥទ្ធិពល ខ្លាំងទៅលទ្ធផលការងារ។ ក្រៅពីនេះ លោកអ្នកអាចយល់ដឹង និងសម្របទៅតាមស្ថាន ភាពបានល្អប្រសើរ ប្រសិនបើអ្នកយកចិត្តទុកដាក់លើករណីនោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ ការធ្វើកិច្ចការនោះទេ។ ហានិភ័យនៃការប្រឈមមុខនឹងឧបសគ្គមានច្រើនណាស់ក្នុងថ្ងៃនេះ ដូច្នេះសូមដោះស្រាយបញ្ហាបច្ចុប្បន្ន ហើយសំខាន់បំផុតកុំធ្វើការដោយប្រញាប់ប្រញាលជា ដាច់ខាត។ បើទោះបីជាស្ថានភាពយ៉ាងនេះក្តី ក្នុងពេលនេះសូមយកចិត្តទុកដាក់ក្នុងអាជីវ កម្មរបស់ខ្លួន​ជាជាងប្រើប្រាស់ពេលវេលាថ្ងៃនេះទៅលើការព្រួយបារម្ភ។ លើសពីនេះសូម ទទួលខុសត្រូវទៅលើការងារឲ្យបានកាន់តែច្រើន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ការផ្លាស់ប្តូរនានានក្នុងពេលេនះទទួលបានសុទ្ធតែភាពវិជ្ជមាន ដូច្នេះគ្មានហេតុផលណាមួយដែលអ្នកគួរបង្ខំខ្លួនក្នុងស្ថានភាពមិនល្អប្រសើរនោះទេ។ ប៉ុន្តែ បើទោះបីជាមានការផ្លាស់ប្តូរណាមួយក៏ដោយ សូមលោកអ្នកឈរលើជំហររបស់ខ្លួន។ ការគោរពយោបល់…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)

    ប្រទេសចំនួនតែ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានករណីឆ្លងថ្មីកូវីដ១៩ ។ ប្រទេសកម្ពុជានៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២០៥ករណី ដែលជាតួលេខឆ្លងបានកើនឡើងវិញចំនួន ៥៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១៧១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៣ករណី។ ប្រទេសឥណ្ឌូនេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ មិនមានមនុស្សស្លាប់ដោយសារកូវីដ១៩ ឡើយ នៅអាស៊ាន នារយៈពេល២៤ម៉ោងចុងក្រោយនេះ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន៣១ម៉ឺន ២៤៨ករណី និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន៨ពាន់៦៧១នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩…

  • ខេត្តពោធិ៍សាត់បំបែកសំបុកទទួលផលចោរកម្ម (Video Inside)

    ខេត្តពោធិ៍សាត់បំបែកសំបុកទទួលផលចោរកម្ម (Video Inside)

    ខេត្តពោធិ៍សាត់បានបំបែកសំបុក ដែលទទួលផលចោរកម្មមួយកន្លែង មានទីតាំងក្នុងស្រុកក្រគរ។ ការបង្ក្រាបនេះបានធ្វើកាលពីថ្ងៃទី២សីហា និងគេបានចាប់ខ្លួនជនសង្ស័យ២នាក់។ អប្សរាណិតរាយការណ៍

  • ទាហានកម្ពុជា និងថៃ គ្រោងធ្វើលំហាត់សមយុទ្ធរួមគ្នាលើកដំបូង (Video Inside)

    ទាហានកម្ពុជា និងថៃ គ្រោងធ្វើលំហាត់សមយុទ្ធរួមគ្នាលើកដំបូង (Video Inside)

    ទាហានកម្ពុជា និងទាហានថៃ គ្រោងធ្វើលំហាត់សមយុទ្ធរួមគ្នាជាលើកដំបូងមួយ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែសីហានេះ។ លំហាត់សមយុទ្ធនេះនឹងមានរយៈពេល១៤ថ្ងៃ ដែលគ្រោងនឹងធ្វើនៅលើទឹកដីថៃរវាងពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ សីហា ឆ្នាំ២០២៣។ គម្រោងនៃការធ្វើលំហាត់សមយុទ្ធនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាគ្នាមួយរវាងនាយសេនាធិការចម្រុះ នៃប្រទេសទាំង២ គឺនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងនាយឧត្តមសេនីយ៍ ទីធិឆៃ ថាន់ថង Thitichai Tiantong ក្នុងកិច្ចប្រជុំថ្នាក់នាយទាហានសេនាធិការជាន់ខ្ពស់កម្ពុជា-ថៃលើកទី៧ រៀបចំឡើងដោយភាគីកម្ពុជានាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។ កម្ពុជា និងថៃ បានឯកភាពគ្នាដោយគ្រោងនឹងចាត់បញ្ជូននាយទាហានបញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពជើងគោក ដើម្បីចូលរួមលំហាត់រួមជាមួយគ្នានោះ។

  • កម្ពុជាទទួលជំនួយជាង២លានដុល្លារពី NPA ក្នុងការបោសសំអាតមីន (Video Inside)

    កម្ពុជាទទួលជំនួយជាង២លានដុល្លារពី NPA ក្នុងការបោសសំអាតមីន (Video Inside)

    កម្ពុជាគ្រោងនឹងទទួលជំនួយប្រមាណជាង ២លានដុល្លារពីអាល្លឺម៉ង់ សម្រាប់គម្រោងបោសសម្អាតមីន នៅក្នុងខេត្តចំនួនបីគឺខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ និងព្រះវិហារ។ អង្គភាពស៊ីម៉ាក់បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ពិធីចុះហត្ថលេខាទទួលជំនួយនឹងប្រព្រឹត្តទៅនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញនាសប្តាហ៍ទី២ ក្នុងខែសីហា ឆ្នាំ២០២៣។ គម្រោងនៃថវិកាជំនួយ ២លាន ១០ម៉ឺនដុល្លារនោះ នឹងត្រូវចុះហត្ថលេខារវាងអង្គភាពស៊ីម៉ាក់ តំណាងដោយអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាលោក ហេង រតនា និងប្រធានអង្គការជំនួយរបស់ប្រជាជនណ័រវ៉េ លោករូន គ្រីស្ទាន ដេល អង់ដ្រេសិន Rune Kristian Dale-Andresen ប្រចាំនៅកម្ពុជា។ គម្រោងជំនួយចំពោះកម្ពុជានេះ ទទួលបានការគាំទ្រជាហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ សម្រាប់រយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ ដែលអង្គភាពស៊ីម៉ាក់ នឹងត្រូវអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតផ្ទៃដីចម្ការមីន ទំហំប្រមាណ ១ពាន់ ៦០០ហិកតា សម្រាប់ខេត្តទាំងបី។ កម្ពុជាបានដាក់ចេញនូវផែនការបោសសំអាតគ្រាប់មីនឱ្យអស់ពីក្នុងដីនៅក្នុងឆ្នាំ២០២៥។

  • សម្តេចតេជោបានថ្លែងថា ចំនួនពលរដ្ឋដែលបោះឆ្នោតសកលបានបង្ហាញថាកម្លាំងប្រជាធិបតេយ្យឈ្នះ លើក្រុមអនាធិបតេយ្យ (Video Inside)

    សម្តេចតេជោបានថ្លែងថា ចំនួនពលរដ្ឋដែលបោះឆ្នោតសកលបានបង្ហាញថាកម្លាំងប្រជាធិបតេយ្យឈ្នះ លើក្រុមអនាធិបតេយ្យ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា គឺជាការបោះឆ្នោតមួយ ដែលមានលក្ខណៈខុសពីអ្វី ដែលធ្លាប់មានការបោះឆ្នោតសកលកន្លងមក។ ការបោះឆ្នោតសកលថ្ងៃទី២៣កក្កដាកន្លងមកនេះ មិនត្រឹមតែជាការប្រកួតប្រជែងរវាងគណបក្សនយោបាយ និងគណបក្សនយោបាយដែលឈរឈ្មោះសម្រាប់ឱ្យពលរដ្ឋបោះ ដើម្បីក្លាយជាតំណាងរាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកួតប្រជែងរវាងក្រុម ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យដែលទ្រទ្រង់ការបោះឆ្នោតសម្រាប់ការផ្លាស់ប្តូរ និងក្រុមម្ខាងទៀតជាក្រុមអនាធិបតេយ្យដែលរារាំងដំណើរការបោះឆ្នោត។ សម្តេចបានថ្លែងបញ្ជាក់យ៉ាងនេះនៅថ្ងៃទី៣ សីហា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវខ្សែក្រវាត់ក្រុងទី៣របស់រាជធានី ដោយបញ្ជាក់ថា កម្លាំងគាំទ្រការបោះឆ្នោត បានឈ្នះលើកម្លាំង ដែលព្យាយាមរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោតហើយ។ ឧបាយកលរបស់ក្រុមដែលចង់រារាំងមិនឱ្យកម្ពុជាធ្វើការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ត្រូវគេឃើញថាបានទទួលការបិទភ្នែក, ធ្វើគ, ធ្វើថ្លង់ ពីក្រុមប្រទេសមួយចំនួន ដែលតាំងខ្លួនជាបិតាលទ្ធិប្រជាធិបតេយ្យ។ ប្រទេសទាំងនោះថែមទាំងនិយាយចោទដាក់លើកម្ពុជាទៀតថា ដំណើរការបោះឆ្នោតសកលកន្លងមកនេះ មិនស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យឡើយ។ សម្តេចតេជោបានថ្លែងជាសាធារណៈប្រាប់បរទេស ដែលចូលចិត្តឈឺឆ្អាលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា លើកត្តាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យត្រូវបញ្ឈប់នូវអំពើជ្រៀតជ្រែកទាំងនោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាការបោះឆ្នោតសកលនៅកម្ពុជាកន្លងមកនេះ មានការចូលរួមតាមដានសង្កេតការណ៍ពីប្រទេសចំនួន៦៥ មកពីសកលលោក និងក្រុមអ្នកសង្កេតការណ៍ បានធ្វើសេចក្តីវាយតម្លៃរបស់ខ្លួន បញ្ជាក់ថា ដំណើរការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តទៅដោយភាពសេរី និងយុត្តិធម៌ស្រប និងគ្មានអំពើហិង្សាបានកើតឡើងឡើយ។ សម្តេចតេជោ បានថ្លែងថាមានប្រទេសតិចតួចដែលរិះគន់ បានតាំងខ្លួនឯងជាសហគមន៍អន្តរជាតិ ខណៈដែល៦៥ប្រទេស ដែលបានមកសង្កេតការណ៍ និងវាយតម្លៃលើដំណើរការបោះឆ្នោតនៅកម្ពុជានោះ បែរជាគេមិនបានមើលឃើញឡើយ។…

  • សម្តេចតេជោចំអកដាក់លើក្រុមអ្នកវិភាគមិនឯករាជ្យ (Video Inside)

    សម្តេចតេជោចំអកដាក់លើក្រុមអ្នកវិភាគមិនឯករាជ្យ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងចំអកដាក់លើក្រុមអ្នកវិភាគ ដែលមានទំនោរលើក្រុមប្រឆាំង ដែលនិយាយថា ការតែងតាំងបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី បាននាំឱ្យមានជម្លោះ ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ ការវិភាគរបស់ក្រុមធ្វើនយោបាយប្រឆាំង វេលាចុងក្រោយនេះ ត្រូវគេឃើញថា បានព្យាយាមចាក់ចុចឱ្យមានការបែកបាក់នូវរង្វង់ផ្ទៃក្នុង ដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយម្តងបានផ្គូរផ្គងកូនប្រុសសម្តេចពិជ័យសេនា ទៀ បាញ់ និងម្តងបានផ្គូរផ្គងកូនប្រុសរបស់សម្តេចក្រឡាហោម ស ខេង ជាបេក្ខជននាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវខ្សែក្រវាត់ក្រុងទី៣ នាថ្ងៃទី៣សីហា បានថ្លែងថា ការវិភាគរបស់ក្រុមធ្វើនយោបាយប្រឆាំងនោះ បានដើរឆ្ងាយខុសពីការពិត។ បណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីក្នុងពេលខាងមុខនេះ គឺជាឥស្សរជននយោបាយកំពូលមួយរូប របស់គណបក្សប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ដំណាក់កាលធំៗ២រួចមកហើយ យោងតាមច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីការក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជា។ ដំណាក់កាលធំៗទាំង២ ដែលបានឆ្លងកាត់រួចមកនេះ ត្រូវសម្តេចតេជោបានបញ្ជាក់ថាគឺទី១ ការឆ្លងកាត់ការជ្រើសតាំងរបស់សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ គណបក្សប្រជាជនកម្ពុជាក្នុងខែធ្នូឆ្នាំ២០២១ ដែលសម្រេចតែងតាំងបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី…និងដំណាក់កាលទី២ គឺបានជាប់ជាសមាជិកសភាតំណាងរាស្ត្រ ក្នុងមណ្ឌលភ្នំពេញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ សម្តេចបានបញ្ជាក់បន្ថែមថាពេលវេលាដែលសម្តេចបានផ្ទេរតំណែងដល់យុវជនជំនាន់ក្រោយដើម្បីដឹកនាំប្រទេសជាតិនាពេលនេះ គឺមិនមែនដោយសារតែបណ្ឌិត…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានាទទួលបានភាពរីកចម្រើនរឹងមាំខ្លាំងណាស់។ លោកអ្នកមិនត្រូវព្រួយបារម្ភអ្វីសោះឡើយក្នុងពេលនេះ។ ប៉ុន្តែភាពរីកចម្រើនលូតលាស់នេះមានឥទ្ធិពល និងពាក់ព័ន្ធលើអារម្មណ៍ផ្លូវចិត្តរបស់អ្នក ដូច្នេះសូមគ្រប់គ្រងការគិត ជាមួយនឹងគម្រោងដែលអ្នកបានរៀបចំ។ ព្យាយាមការពារខ្លួនពីទំនាក់ទំនងដែលមិនចាំបាច់  បើអាចចូរកុំចូលទៅកៀកនឹងរឿងរបស់អ្នកដទៃ ក្នុងនោះជំនួយរបស់អ្នកក៏ត្រូវមាន ព្រំដែនផងដែរទើបជាការល្អប្រសើរ។ ក្រៅពីនេះលោកអ្នកអាចធ្វើការសម្របនឹងភាពប្រែ ប្រួលបានល្អប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ រាសីថ្ងៃនេះនឹងផ្តល់ឲ្យលោកអ្នកនូវភាពរីករាយ ព្រមទាំងការសម្រេចបាននូវរាល់ការងារដែលដាក់ចេញ ឬលទ្ធផលដែលកំពុងរងចាំអស់ពេលជាយូរ។ ប៉ុន្តែហោរាណែនាំឲ្យអ្នកគិតគូរពីគម្រោងវែងឆ្ងាយទៅអនាគត។ សូមកុំមានការភ័យខ្លាចក្នុងការធ្វើផែនការជាក់លាក់មួយសម្រាប់អាជីពរបស់អ្នក។ អ្នកអាចនឹងជំនះរាល់ការលំបាកប្រសិនបើអ្នកពឹងពាក់លើសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឯង។ លើសពីនេះ ក៏ សូមចងចាំផងដែរថា ភាពស្ងៀមស្ងាត់ និងចិត្តអត់ធ្មត់ធ្វើអោយអ្នកអាចបញ្ចៀសផងរំខាន បានដោយសន្តិវិធី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងពេលនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានថាមពល និងភាពរស់ រវើកខ្លាំងក្នុងការប្រតិបត្តិការងារ ដូច្នេះលោកអ្នកនឹងមិនជួបប្រទះនឹងផលលំបាកចំពោះការងារនោះទេ។ អ្វីៗទាំងដែលអ្នកប៉ងប្រាថ្នានឹងអាចសម្រេចចិត្តជាទីគាប់ចិត្ត។ ក្រៅពីនេះនៅពេលល្ងាចលោកអ្នកនឹងទទួលបានពត៌មានទាក់ទងនឹងការផ្លាស់ប្តូរបរិបទការងារបន្ថែម។ ពាក្យលំបាកដែលកើតឡើង គឺវាអាស្រ័យលើអ្នក ថាតើអ្នកជ្រើសរើសឬបោះបង់វាចោល។ បើទោះជាអ្វីៗហាក់មានភាពល្អប្រសើរយ៉ាងនេះក្តី សូមប្រយ័ត្នចំពោះការវិនិច្ឆ័យរបស់ អ្នកចំពោះស្ថានភាពដែលនៅជុំវិញខ្លួន។ ឆ្នាំថោះ​…

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៤ សីហា ២០២២ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៤ សីហា ២០២២ (មានវីដេអូ)