-
កំណាត់ផ្លូវជាតិលេខ១ បិទច្រើនម៉ោងនៅថ្ងៃទី៣សីហា (Video Inside)

កំណាត់ផ្លូវជាតិលេខ១ គ្រោងនឹងបិទចរាចរណ៍រថយន្តធន់ធ្ងន់នៅថ្ងៃទី៣ ខែសីហា ក្នុងឱកាសរៀបចំពិធីសម្ពោធដាក់សម្ពោធផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបិទចរាចរណ៍រថយន្តធន់ធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ ៣០បូក១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ចាប់ពីម៉ោង៣រំលងអធ្រាត្រ ដល់ម៉ោង១រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ រហូតទល់ពិធីនឹងបិទបញ្ចប់។ ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ គឺជាផ្លូវប្រវែងសរុប ៥៣គីឡូនិង៩៨៣ម៉ែត្រ, ទទឹង២២ ម៉ែត្រ។ សម្រាប់រថយន្តធន់ធ្ងន់មកពីអ្នកលឿង ត្រូវធ្វើដំណើរវាងតាមផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ ត្រង់គីឡូលេខ៣០បូក១៤០ ផ្លូវជាតិលេខ១ ក្នុងភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ ចំណែករថយន្តធុនធ្ងន់មកពីភ្នំពេញ ត្រូវវាងតាមផ្លូវជាតិលេខ២១បេ ទៅតាមផ្លូវលេខ ១១០ ឡើងទៅផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ នៃកោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺផ្លូវដ៏សំខាន់ និងទំនើបថ្មីមួយ ក្នុងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការធ្វើដំណើរ និងចរាចរណ៍ក្នុងរាជធានីភ្នំពេញបន្ថែមទៀត។ ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ រហូតដល់ផ្លូវជាតិលេខ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ…
-
ក្រសួងវប្បធម៌គ្រោងនឹងរៀបចំមហោស្រពចាប៉ីដងវែង (Video Inside)

ក្រសួងវប្បធម៌ គ្រោងនឹងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ ក្រោមប្រធានបទ “វប្បធម៌សន្តិភាព”។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ថ្ងៃនេះ មហោស្រពចាប៉ីដងវែងទូទាំងប្រទេស គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៣-៤ ខែតុលា ឆ្នាំ២០២៣។ ក្រសួងវប្បធម៌ បានអំពាវនាវបេក្ខជនទាំងឡាយ ដែលមានបំណងចូលរួមប្រលងប្រជែង សមត្ថភាពចាប៉ីដងវែង សូមអញ្ជើញដាក់ពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ ចាប៉ីដងវែង គឺជាឧបករណ៍កេសដេញ និងជាទ្រព្យបេតិកភណ្ឌ ដែលដូនតាបានបន្សល់ទុកក្នុងសង្គមខ្មែរ។ ចាប៉ីដងវែង ត្រូវបានបញ្ចូលជាសម្បតិ្តបេតិកភណ្ឌ អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងគោលបំណងថែរក្សា ការពារ និងលើកស្ទួយសិល្បៈ ចាប៉ីដងវែង។ មហោស្រពចាប៉ីដងវែង នឹងរៀបចំឡើងនៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ដែលនឹងមានការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផេក ផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
-
ក្រសួងធនធានទឹកជូនដំណឹងប្រុងប្រយ័ត្នដល់ពលរដ្ឋរស់តាមដងទន្លេមេគង្គផ្នែកខាងលើ (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គផ្នែកខាងលើ ប្រុងប្រយ័ត្ននឹងកម្ពស់ទឹកទន្លេមេគង្គស្ទុះឡើង ដោយសារតែការធ្លាក់ភ្លៀងជាបន្តបន្ទាប់ច្រើនថ្ងៃមកនេះ។ ក្រសួងធនធានទឹកថ្លែងថា ទឹកជំនន់ទន្លេមេគង្គនឹងចាប់ផ្តើមកើតមាន ក្នុងសប្ដាហ៍ទៅមុខនេះ ខណៈពេលដែលមានឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបណ្តាលឱ្យនៅតំបន់ផ្ទៃរងទឹកភ្លៀង នៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លមេគង្គ។ កម្ពស់ទឹកផ្នែកខាងលើដងទន្លេមេគង្គនឹងចាប់ផ្តើមកើតមានក្នុងរយៈពេលរវាងពី៣ទៅ៤ថ្ងៃខាងមុខនេះ ដូចជានៅខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ចំនួន៧ម៉ែត្រ និង៦៥សង្ទីម៉ែត្រ, ខណៈខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់១៦ម៉ែត្រ ៧០សង្ទីម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ៩ម៉ែត្រ ៩០សង្ទីម៉ែត្រ។ កម្ពស់ទឹកនេះ នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ ប៉ុន្ដែតាមរយៈកម្ពស់ទឹកទាំងនេះ នឹងអាចឱ្យលិចតំបន់ទំនាបមួយចំនួន ដែលអមដងទន្លេ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួនថែមទៀត។ ក្រសួងធនធានទឹក និងឧតុនិយម បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីជំនន់ទឹកភ្លៀងនេះផងទៀត។
-
ទំនប់បារាំងនៅខេត្តកំពង់ឆ្នាំងបាក់ចុងទំនប់ (Video Inside)

-
ជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ (Video Inside)

ខេត្តដែលមិនជាប់មាត់សមុទ្ទមួយចំនួនត្រូវគេរាយការណ៍ថា ក៏បានរងប៉ះពាល់នឹងជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះផងដែរ។ នៅក្នុងខេត្តកំពង់ស្ពឺ យោងតាមរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្ត គិតត្រឹមម៉ោង៣រសៀលថ្ងៃទី៣១កក្កដា ចំណុចដែលជន់លិចលើកំណាត់ផ្លូវខ្លះ លើជាតិលេខ៤ក្នុងខេត្ត បានស្រកទៅវិញ និងចរាចរណ៍បានប្រព្រឹត្តជាធម្មតា។ នៅចំណុចស្ពានអូរគគីរ នៃចំណុចគីឡូម៉ែត្រលេខ១០៦ និង១០៧ ទឹកភ្លៀងមិនប៉ះពាល់ដល់ការធ្វើចរាចរណ៍ទៀតឡើយ, ចំណែកចំណុចស្ទឹងស្រែខ្លុង នៃចំណុចគីឡូម៉ែត្រ៧៦ និង៧៧ លើផ្លូវជាតិលេខ៤នោះ ទឹកភ្លៀងធ្លាក់ខ្សោយ និងមិនបង្កការប៉ះពាល់ដល់ការធ្វើចរាចរណ៍ទេ។ ដោយឡែកផ្លូវលំមួយចំនួននៅក្នុង ឃុំត្រែងត្រយឹង, ឃុំយាយម៉ៅពេជ្រនិល, ឃុំដំបូករូង, ឃុំជាំសង្កែ, ឃុំចំបក់, ឃុំតាំងសំរោង, ឃុំព្រៃរំដួល, ឃុំតាំងស្យា នៃស្រុកភ្នំស្រួច ទឹកជំនន់បានធ្វើបង្កឱ្យមានការខូចខាតផ្លូវខ្លះប្រវែង៣០០ម៉ែត្រ និងផ្ទះប្រជាពលរដ្ឋរងប៉ះពាល់១៩១ គ្រួសារ, ប៉ះពាល់ស្រូវ៩៥ហិកតា និងដំណាំរួមផ្សំ២២ហិកតា។ សេចក្តីរាយការណ៍បានបង្ហាញថា ទឹកបានហូរធ្លាក់ចុះមកខាងក្រោមសម្តៅមកក្រុងច្បារមន, មកស្រុកសំរោងទង និងបន្តធ្លាក់មកឃុំជាប់ដែនសណ្តរស្ទឹងព្រែកត្នោត ឆ្ពោះមកកាន់ខេត្តកណ្តាល។ នៅក្នុងខេត្តព្រះវិហារនោះវិញ ទឹកភ្លៀងបានស្រកវិញហើយនៅថ្ងៃទី៣១កក្កដានេះ បន្ទាប់ពីមានភ្លៀងមួយយប់ទល់ភ្លឺនៅចំណុចមុំបី នៃព្រំដែនកម្ពុជាថៃ និងឡាវ បានរងដោយការធ្លាក់ភ្លៀងកម្រិត១៥០មីលីម៉ែត្រ។ ទឹកភ្លៀងបានលិចផ្លូវគ្រួសក្រហមនៅក្នុងភូមិសែនរុងរឿង និងបានលិចផ្ទះពលរដ្ឋជាច្រើន និងមិនទាន់មានសេចក្តីរាយការណ៍ទំហំខូចខាតនៅឡើយទេ។
-
ខេត្តជាប់មាត់សមុទ្ទរងការវាយប្រហារដោយជំនន់ទឹកភ្លៀង (Video Inside)

-
ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសតម្កល់រក្សាសេចក្តីសម្រេចរបស់ គ.ជ.ប ដែលផ្តន្ទាទោសបុគ្គលបំផ្លាញសន្លឹកឆ្នោត (Video Inside)

ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជុំវិញការផ្តន្ទាទោសលើករណីបុគ្គលញុះញង់គូសបំផ្លាញសន្លឹកឆ្នោត។ ការប្រកាសតម្កល់រក្សាសេចក្តីសម្រេចនេះ បានធ្វើឡើងនៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៣ ដោយប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ក្រោយសវនាការលើបណ្តឹងតវ៉ាជំទាស់ ចំនួន២សំណុំរឿង ទៅលើសេចក្តីសម្រេចរបស់ គ.ជ.ប ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតគូសបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត អំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ យោងតាមច្បាប់បន្ទាប់ពី គ.ជ.ប ចេញសេចក្តីសម្រេចរបស់ខ្លួន, តំណាងដើមចោទ ឬចុងចោទអាចបន្តប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោង។ ការដោះស្រាយបណ្តឹងរួចរាល់នេះ គឺជាការបើកផ្លូវមួយសម្រាប់ គ.ជ.ប ដែលគ្រោងនឹងធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្នការបោះឆ្នោតសកល នៅថ្ងៃទី៥ សីហា និងលទ្ធផលជាផ្លូវការ ដែលនឹងប្រកាសនាថ្ងៃទី៩ សីហាខាងមុខនេះ។
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបរអាជីវកម្មតូចធំនឹងទទួលផ្លែផ្លាយ៉ាងត្រចេះត្រចង់ ហើយគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេ។ ថ្ងែនេះគួរបញ្ចេញសមត្ថភាពឲ្យអស់ ព្រោះជាឳកាសចាប់យកកិច្ចការងារធំ តែត្រូវធ្វើយ៉ាងណាប្រតិបត្តការតាមគំរោង និងទុកចិត្តអ្វីដែលអ្នកបង្ហាញចេញ។ ត្រូវតែមានគម្រោងទប់ស្កាត់ភាពអវិជ្ជមានដែលនឹងអាចកើតឡើងដោយមិនអាចកំណត់បាន។ ក្នុងនោះសូមប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ពេលវេលា ពីព្រោះអ្នកអាចនឹងគ្មានពេលគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការ ដែលសំខាន់អោយបានចប់ចុងចប់ដើម។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលក្នុងការអនុវត្តគម្រោងផែន ការ។ អ្នកអាចធ្វើការបង្ហាញគម្រោងការងារ និងគោលគំនិតរបស់អ្នកដោយភាពងាយ។ប៉ុន្តែលោកអ្នកមិនអាចបោះបង់ចោលគម្រោងអនាគត ដោយសារតែឳកាសខ្លះដែលកើត ឡើងចំពោះមុខនៅក្នុងពេលនេះទេ។ គម្រោង ឬការងារដែលអ្នកកំពុងមានសព្វថ្ងៃនេះនឹង ផ្តល់ផលប្រយោជន៍ធំជាងអ្នកផ្លាស់ប្តូរ។ អ្នកគួរមានទំនុកចិត្តបន្ថែម ហើយប្រើប្រាស់ពេល វេលាជាមួយការងារជាជាងគិតចង់ផ្លាស់ប្តូរ។ ក្រៅពីនេះ លោកអ្នកនៅតែអាចបំពេញក្តី ប្រាថ្នានានារបស់ខ្លួនបាន បើទោះបីជាអាចប្រទះការលំបាកបន្តិចបន្តួចក្តី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកហាក់ស្ថិតនៅចម្លោះភាពជោគជ័យធំ និងភាពបរាជ័យដូចគ្នាដែរ ដោយសារជម្លោះអាចកើតឡើងក្នុងពេលនេះ។ សូមអ្នកយកចិត្តទុកដាក់ទៅលើភាពខ្សត់ខ្សោយនៃពេលវេលាក្នុងការបំពេញការងារ ឬអ្នកអាចជួបនឹងបញ្ហាទាក់ទងនឹងហិរញ្ញវត្ថុ។ ក្នុងពេលជាមួយគ្នានេះ សូមមានភាពរហ័សរហួន ធ្វើយ៉ាងណាព្យាយាមបំពេញការងារក្រោមបន្ទុកអោយបានចប់ឆាប់រហ័ស ហើយប្រើប្រាស់…
-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០១ សីហា ២០២២ (មានវីដេអូ)

-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៣កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងការងារថ្មីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ សូមបន្តព្យាយាមបន្ថែម និងកុំចោលគម្រោងការងារ។ ថ្ងៃនេះប្រសិនបើអ្នកព្យាយាមរក្សាខ្លួននៅក្បែរនឹងថ្នាក់លើ នោះដំណឹងល្អអាចនឹងកើតឡើងបាន ប៉ុន្តែសូមចងចាំថាកុំនិយាយស្តីអ្វីដែលអ្នកប៉ះពាល់អ្នកដទៃ ទោះជាល្អ ឬអាក្រក់់ក្តី។ ក្រៅពី នេះ សូមលោកអ្នករៀនគ្រប់គ្រងទឹកចិត្តរបស់ខ្លួនអោយបានល្អប្រសើរក្នុងការឆ្លើយតបនឹង ស្ថានភាពដែលកើតឡើង។ ភាពឆេវឆាវមិនអាចធ្វើអោយអ្នកទទួលបានផលល្អប្រសើរនោះ ទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងធ្លាក់ក្នុងកណ្តាប់ដៃរបស់អ្នក។ ដោយឡែកមនុស្សដែលតែងនិន្ទាឈ្នានីស នឹងបោះបង់គំនិតអគតិទាំងនោះ។ សូមប្រាស្រ័យទាក់ទងមនុស្សដោយមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសកុំពាក់ព័ន្ធនឹងរឿងលុយកាក់។ ការលក់ចេញទិញចូលអចលនទ្រព្យ គឺអាចធ្វើទៅបានដោយគ្មានផលអវិជ្ជមានឡើយ។ ក្នុងនោះ សម្រាប់រាល់ការផ្លាស់ប្តូរនានាគឺអាចធ្វើទៅបាន រួមទាំងការផ្លាស់ ប្តូរទីកន្លែងធ្វើការផងដែរ។ ដោយឡែក សូមប្រុងប្រយ័ត្ននឹងពាក្យនិន្នាឈ្នានីស ការតបត របស់អ្នកត្រូវតែមានហេតុផល។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងារ ក៏ដូចជាមុខរបរអាជីវកម្មហាក់នៅទ្រឹង ជាប់គាំងទៅដោយបញ្ហាតូចតាចឥតប្រយោជន៍ជាច្រើន។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ ឬមុខរបរ ប៉ុន្តែជាការប្រសើរណាស់ព្រោះការយល់ច្រលំនេះនឹងមិនបណ្តាយឲ្យទៅជារឿងធំនោះទេ។…