Category: ទូរទស្សន៍

  • ក្រសួងការបរទេសកម្ពុជាចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធការវាយតម្លៃបោះឆ្នោតសកល (Video Inside)

    ក្រសួងការបរទេសកម្ពុជាចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធការវាយតម្លៃបោះឆ្នោតសកល (Video Inside)

    ក្រសួងការបរទេសបានលើកឡើងពាក់ព័ន្ធការវាយតម្លៃ និងការចាប់អារម្មណ៍នានា របស់ក្រុមសង្កេតការណ៍អន្តរជាតិ ជុំវិញដំណើរការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍ព័ត៌មានបានលើកឡើងនូវការកត់សម្គាល់ធំៗ៥ចំណុចជាមួយការចាត់ទុកថា «ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា»។ ចំណុចទាំង៥ដែលបានកត់សម្គាល់ជុំវិញការវាយតម្លៃ រួមមានទី១ អត្រាខ្ពស់ នៃអ្នកចូលរួមបោះឆ្នោតបង្ហាញអំពីប្រជាធិបតេយ្យដ៏រស់រវើក។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាមានអ្នកបោះឆ្នោតជាង៨លាន២សែននាក់ គឺប្រមាណ ៨៤,៥៨ភាគរយ ដែលលើសពីអត្រាអ្នកចូលរួមការបោះឆ្នោតជាតិចំនួន៤លើកកន្លងមក ចាប់តាំងពីឆ្នាំ២០០៣នោះមក។ ទី២ ការប្រកាន់ខ្ជាប់នូវគុណតម្លៃប្រជាធិតេយ្យ។ ក្រសួងការបរទេសបានថ្លែងថាអត្រាអ្នកបោះឆ្នោតដ៏ខ្ពស់បំផុតនេះ បង្ហាញពីការបដិសេធយ៉ាងច្បាស់ ចំពោះការអំពាវនាវឱ្យធ្វើពហិកាបោះឆ្នោត និងយុទ្ធនាការលាបពណ៌ ដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណងឱ្យមានការផ្លាស់ប្តូររបបតាមរយៈវិធីសាស្ត្រមិនមែនប្រជាធិបតេយ្យ។ ទី៣ អ្នកសង្កេតការណ៍មិនលំអៀង។ ដំណើរការបោះឆ្នោតនេះ ចូលរួមដោយក្រុមសង្កេតការណ៍អន្តរជាតិចំនួន៤២២នាក់ ដែលតំណាងមកពី៦៥សញ្ជាតិ មកពី៦១ស្ថាប័ន រួមមានអង្គការអន្តរជាតិ, រដ្ឋាភិបាលបរទេស, អង្គទូត និងសហគមន៍អនិកជនកម្ពុជានៅបរទេស។ ការបោះឆ្នោតនេះត្រូវបានតាមដានយ៉ាងដិតដល់ដោយភ្នាក់ងារគណបក្សនយោបាយ ជិត៦ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩ម៉ឺននាក់ ដែលសុទ្ធតែបានបញ្ជាក់ថា ការបោះឆ្នោតនេះ ប្រព្រឹត្តដោយតម្លាភាព និងភាពត្រឹមត្រូវ។ ទី៤ ការគោរពតាមច្បាប់ជាធរមាន, និងទី៥ ពហុបក្សនយោបាយប្រកបដោយបរិយាប័ន្ន។ សេចក្តីថ្លែងការណ៍បញ្ជាក់ចុងក្រោយថា ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងពិតប្រាកដ ពីភាពចាស់ទុំខាងប្រជាធិបតេយ្យ របស់កម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលុប និងធម្មានុរូប…

  • គណៈប្រតិភូអន្តរសភាអាស៊ាន AIPA បញ្ជាក់ថាការបោះឆ្នោតនៅកម្ពុជា ស្របតាមគោលការណ៍ប្រជាធិបតេយ្យ (Video Inside)

    គណៈប្រតិភូអន្តរសភាអាស៊ាន AIPA បញ្ជាក់ថាការបោះឆ្នោតនៅកម្ពុជា ស្របតាមគោលការណ៍ប្រជាធិបតេយ្យ (Video Inside)

    គណៈប្រតិភូអន្តរសភាអាស៊ាន AIPA បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនបញ្ជាក់ថា ការបោះឆ្នោតសកលនៅកម្ពុជា បានស្របទៅតាមគោលការណ៍ នៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ សេចក្តីថ្លែងការណ៍ថ្ងៃទី២៤កក្កដា បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នៅកម្ពុជា បានអនុញ្ញាតឱ្យគណបក្សនយោបាយ ចូលរួមប្រកួតប្រជែង និងចូលរួមដោយសេរី ដែលបង្ហាញពីដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវនៅកម្ពុជា។ សេចក្តីថ្លែងការណ៍ដដែលបានសរសើរចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការរៀបចំដំណើរការបោះឆ្នោត ដែលបានបង្ហាញពីទិដ្ឋភាពវិជ្ជមានជាច្រើន និងមានការរៀបចំបានល្អ។ គណៈប្រតិភូ AIPA បានថ្លែងថា គេមានឱកាស ដើម្បីសង្កេតមើលអំឡុងពេលមុនការបោះឆ្នោត និងត្រូវបានកត់សម្គាល់ថា មានបរិយាកាសស្ងប់ស្ងាត់ និងសន្តិភាពដែលអនុញ្ញាតឱ្យគណបក្សនយោបាយ និងបេក្ខជនធ្វើយុទ្ធនាការដោយសេរី។ សេចក្តីថ្លែងការណ៍បានសរសេរថា គណៈប្រតិភូមិនបានជួបប្រទះនូវការអនុវត្តការបំភិតបំភ័យ ការបង្ខិតបង្ខំ ឬអំពើហិង្សាណាមួយ ក្នុងអំឡុងពេលដំណើរការសង្កេតការណ៍ នៅឯការិយាល័យបោះឆ្នោត ដែលបានទៅទស្សនានោះទេ។ គណៈប្រតិភូ AIPA បានធ្វើការសន្និដ្ឋានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ នៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យ និងថាបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាប្រើប្រាស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ តាមរយៈការបោះឆ្នោត ផ្ទាល់ជាសកល និងសម្ងាត់ ដែលគ្រប់គ្រងដោយច្បាប់ជាតិ និងអន្តរជាតិ៕

  • ក្រុមសង្កេតការណ៍បរទេសបញ្ជាក់ថា ដំណើរការបោះឆ្នោតសកលនៅកម្ពុជា ប្រព្រឹត្តទៅដោយ តម្លាភាព សេរី និងយុត្តិធម៌ (Video Inside)

    ក្រុមសង្កេតការណ៍បរទេសបញ្ជាក់ថា ដំណើរការបោះឆ្នោតសកលនៅកម្ពុជា ប្រព្រឹត្តទៅដោយ តម្លាភាព សេរី និងយុត្តិធម៌ (Video Inside)

    ក្រុមអ្នកសង្កេតការណ៍បរទេសបញ្ជាក់ថាដំណើរការបោះឆ្នោតសកលក្នុងប្រទេសកម្ពុជា បានដំណើរការរលូន មានតម្លាភាពសេរីត្រឹមត្រូវ និងយុត្តិធម៌។ សេចក្តីរាយការណ៍បានបង្ហាញថា សន្លឹកឆ្នោតដែលមិនបានការនៅទូទាំងប្រទេស មានជាង៤០ម៉ឺនសន្លឹក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • កម្ពុជាមានគម្រោងជួយប្រទេសហ្គីណេប៊ីសាវក្នុងទ្វីបអាហ្វ្រិក (Video Inside)

    កម្ពុជាមានគម្រោងជួយប្រទេសហ្គីណេប៊ីសាវក្នុងទ្វីបអាហ្វ្រិក (Video Inside)

    កម្ពុជាមានគម្រោងជួយប្រទេសហ្គីណេប៊ីសាវលើវិស័យកសិកម្ម។ គម្រោងជួយប្រទេសនៅទ្វីបអាហ្វ្រិកនេះ ត្រូវបានលើកឡើងក្នុងជំនួបមួយវវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ លោក នូណូ ហ្គូណេស ណាប៊ីអេម កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ។ លោក នូណូ ហ្គូណេស ណាប៊ីអេម បានធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា រវាងពីថ្ងៃទី២១ដល់២៤កក្កដា ដែលដំណើរទស្សនកិច្ចនោះ គឺតបតាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីដំណើរបំពេញទស្សនកិច្ច, លោកនាយករដ្ឋមន្ត្រីហ្គីណេ ប៊ីសាវ បានអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ ក្នុងការបោះឆ្នោតសកលនៅកម្ពុជាថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ នាយករដ្ឋមន្ត្រី នៃប្រទេសហ្គីណេប៊ីសាវ បានបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដែលបានទទួលយកនូវការអញ្ជើញរបស់សម្ដេច មកសង្កេតការបោះឆ្នោតនៅកម្ពុជានៅពេលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្ដេចនឹងរៀបចំឲ្យមានគណៈប្រតិភូកសិកម្មមួយ ដើម្បីទៅសិក្សាស្វែងយល់នៅប្រទេសហ្គីណេប៊ីសាវ ថាតើកម្ពុជាអាចជួយអ្វីបាន? សម្តេចតេជោបានបង្ហាញនូវគំនិតរបស់សម្ដេច ដែលចង់រៀបចំតំបន់មួយ ដែលមានប្រព័ន្ធប្រឡាយ ទឹក, មានថ្នាល ដើម្បីបណ្ដុះពូជស្រូវ ដែលផ្ដល់ទិន្នផលខ្ពស់ដល់ដំណាំស្រូវ និងដំណាំកសិកម្មផ្សេងទៀត។ នៅក្នុងជំនួបពិភាក្សានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅបានបង្ហើបពីការរៀបចំឱ្យមានការបន្តវេន ក្រោយការបោះឆ្នោត ដែលឯកឧត្តមនាយករដ្ឋមន្ត្រី ហ្គីណេប៊ីសាវ…

  • តម្លៃប្រេងសាំងនៅថេរក្នុងសប្តាហ៍ដែលមានការបោះឆ្នោតសកល (Video Inside)

    តម្លៃប្រេងសាំងនៅថេរក្នុងសប្តាហ៍ដែលមានការបោះឆ្នោតសកល (Video Inside)

    តម្លៃប្រេងសាំងគឺនៅថេរ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ ជាពិសេសក្នុងសប្តាហ៍ដែលកម្ពុជាមានការបោះឆ្នោតសកល។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈសម្រាប់ការលក់ រវាងពី់ថ្ងៃទី២១រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ គឺប្រេងសាំង ធម្មតាមានតម្លៃចំនួន៤ពាន់១៥០រៀលក្នុង១លីត្រ, ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន ៤ ពាន់រៀល។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះមានតម្លៃ ចំនួន៤ពាន់ ៨០០រៀល និងកន្លែងខ្លះមានតម្លៃចំនួន៤ពាន់៨៥០រៀលក្នុងមួយលីត្រដែលជាតម្លៃលក់ខ្ពស់ជាងប្រេង សាំងធម្មតា។ រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃ ប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • ប្រធានគជបបញ្ជាក់ភាពរលូនល្អក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទាំង២១ថ្ងៃ (Video Inside)

    ប្រធានគជបបញ្ជាក់ភាពរលូនល្អក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទាំង២១ថ្ងៃ (Video Inside)

    ស្ថានភាពឃោសនាបោះឆ្នោតបានបញ្ចប់កាលពីម្សិលមិញហើយ និងបានប្រព្រឹត្តទៅដោយរលូន។ កាលពីម្សិលមិញប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានចុះពិនិត្យមើលស្ថានការណ៍ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត ដោយបញ្ជាក់ថាស្ថានភាពទូទៅ បានប្រព្រឹត្តទៅដោយគ្មានឧបសគ្គអ្វីឡើយ។ ដំណើរចុះពិនិត្យស្ថានការណ៍នៅថ្ងៃទី ២១កក្កដា បានអមដំណើរដោយឯកអគ្គរដ្ឋទូតចិនលោក វ៉ាង វិនធាន នៅក្នុងរាជធានីភ្នំពេញ។ លោក ប្រាជ្ញ ចន្ទ បានប្រាប់អ្នកសារព័ត៌មានយ៉ាងនេះ។ លោក ប្រាជ្ញ ចន្ទ បានថ្លែងថាក្នុងរយៈពេលដង្ហែរក្បួនឃោសនា២១ថ្ងៃមកនេះ, គជប បានទទួលពាក្យបណ្តឹងចំនួនជាង៣០បណ្តឹង។ ប្រធានគជប បានថ្លែងថាចំនួនអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកពិនិត្យ និងសង្កេតការណ៍បោះឆ្នោត ក្នុងប្រទេសកម្ពុជាមានចំនួនជាង ៤០០នាក់មកពី៦៥ប្រទេសពីសកលលោក។ លោកបានថ្លែង បន្តថាក្នុងចំណោមអ្នកសង្កេតការណ៍បរទេសទាំងជាង៤០០នាក់នោះ រួមមាននាយករដ្ឋមន្ត្រីប្រទេសហ្គីណេ ប៊ីសាវ, ប្រធានសភាពីប្រទេសម៉ាឡេស៊ី, អតីតនាយករដ្ឋមន្ត្រី, អតីតប្រធានាធិបតី និងអតីតសភា ពីប្រទេសជាមិត្តនានា, ក្រុមបេសកកម្មសង្កេតការណ៍បោះឆ្នោតនៃប្រទេសហ្វ្រង់កូហ្វូនី និងមកពីបណ្តាប្រទេសមួយចំនួនទៀត ដែលបានអញ្ជើញចូលរួមសង្កេតការណ៍បោះឆ្នោតនាពេលនេះ។ ដោយឡែកនៅថ្ងៃទី២១កក្កដា, ប្រធានគជបរបស់ប្រទេសថៃ, ប្រទេសមីយ៉ាន់ម៉ា និងអនុប្រធានគជបនៃប្រទេសឥណ្ឌាបានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីការចូលរួមសង្កេតការណ៍។

  • សម្តេចតេជោទទួលជួបប្រធានសភាម៉ាឡេស៊ី (Video Inside)

    សម្តេចតេជោទទួលជួបប្រធានសភាម៉ាឡេស៊ី (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានជួបប្រធានសភាម៉ាឡេស៊ី ដែលអញ្ជើញចូលរួមសង្កេតការណ៍ ក្នុងការបោះឆ្នោតសកលនៅកម្ពុជា។ ជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយនឹងលោក ហ្សូ ហារី ប៊ីន អាប់ឌុល បានធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ប្រធានសភាម៉ាឡេស៊ី គឺស្ថិតក្នុងចំណោមឥស្សរជននយោបាយកំពូលនានា ដែលបានចូលរួមការសង្កេតការណ៍បោះឆ្នោតសកល ក្នុងប្រទេសកម្ពុជានាពេលនេះ។ នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ គឺលោក នូណូ ហ្គូណេស ណាប៊ីអេម ក៏ជាឥស្សរជននយោបាយកំពូលម្នាក់ ដែលបានមកចូលរួមសង្កេតការណ៍បោះឆ្នោត នៅកម្ពុជាផង បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការផងរវាងពីថ្ងៃទី២១ ដល់២៤កក្កដា។ បើយោងបណ្តាញសង្គម Twitter របស់ សម្តេចតេជោ, នៅមានឥស្សរជននយោបាយដែលជាជំទាវចំនួន៣៣៣នាក់ថែមទៀត មកពីចំនួន៦៥ប្រទេស និងស្ថាប័នអន្តរជាតិ ដែលបានអញ្ជើញចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្ដេចតេជោ បានថ្លែងកត់សម្គាល់ថា កម្ពុជាធ្លាប់បានបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រចំនួន ៦លើករួចមកហើយ ប៉ុន្តែក្នុងការបោះឆ្នោតសកលលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក្រៅប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុត មកចូលរួមសង្កេតការណ៍ផងទៀត។

  • គជប អំពាវនាវការរក្សាភាពស្ងប់ស្ងាត់ ក្រោយម៉ោង១០យប់បញ្ឈប់ការឃោសនា (Video Inside)

    គជប អំពាវនាវការរក្សាភាពស្ងប់ស្ងាត់ ក្រោយម៉ោង១០យប់បញ្ឈប់ការឃោសនា (Video Inside)

    សកម្មភាពឃោសនាបោះឆ្នោត នឹងមិនអនុញ្ញាតឱ្យមានទេនៅថ្ងៃទី២២កក្កដាដែលជាថ្ងៃស។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពាវនាវដល់គណបក្សនយោបាយទាំងអស់ ត្រូវរក្សាភាពស្ងៀមស្ងាត់ និងបញ្ឈប់រាល់សកម្មភាពឃោសនាបោះឆ្នោតអោយបាន២៤ម៉ោង មុនថ្ងៃបោះឆ្នោត និងបានព្រមានការចាត់វិធានការផ្លូវច្បាប់បើសិនជាមានករណីបំពាន។ ថ្ងៃទី២២កក្កដា គឺជាថ្ងៃសម្រាក ដែលពលរដ្ឋត្រូវត្រៀមរៀបចំខ្លួនសម្រាប់ថ្ងៃបោះឆ្នោត ថ្ងៃទី២៣កក្កដា។ គជប បានសរសរក្នុងសេចក្តីអំពាវនាវថ្ងៃទី ២១កក្កដា បញ្ជាក់ប្រាប់ទៅ «គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០យប់ថ្ងៃទី២១ ខែកក្កដា រហូតដល់ម៉ោង១២យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣»។ គជបបានព្រមាន «ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពទាំងឡាយណា ដែលរំលោភលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាស្រ្ត បទបញ្ជា និងនីតិវិធីរបស់គជប»។

  • បរិស្ថានខេត្តកំពង់ស្ពឺប្រកាសផ្អាកសេវាកំសាន្តលើភ្នំខ្នងផ្សារខេត្តកំពង់ស្ពឺរយៈពេល៣ថ្ងៃ (Video Inside)

    បរិស្ថានខេត្តកំពង់ស្ពឺប្រកាសផ្អាកសេវាកំសាន្តលើភ្នំខ្នងផ្សារខេត្តកំពង់ស្ពឺរយៈពេល៣ថ្ងៃ (Video Inside)

    ការនាំភ្ញៀវឡើងកំសាន្តនៅលើភ្នំខ្នងផ្សារ នៃខេត្តកំពង់ស្ពឺ នឹងត្រូវផ្អាកដំណើរការរយៈពេល ៣ថ្ងៃ ដោយសារតែកម្ពុជានឹងជាប់រវល់ក្នុងការបោះឆ្នោតសកល។ មន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺ និងសហគមន៍តំបន់ការពារធម្មជាតិ បានចេញផ្សាយនូវការផ្អាកសេវាកំសាន្តនេះ រវាងពីថ្ងៃទី២១ ដល់២៣ កក្កដា ឆ្នាំ២០២៣។ សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដោយសារនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។ ក្រុមបំរើសេវាកម្មខេត្តបានអំពាវនាវពលរដ្ឋឡើងកំសាន្តមេត្តាយោគយល់ និងអនុគ្រោះ ប៉ុន្តែបានព្រមានថា ក្នុងករណីប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ពុំព្រមអនុវត្តតាមសេចក្តីប្រកាសជូនដំណឹងនេះទេ, មន្ទីរបរិស្ថានខេត្តនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ ចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

  • ស្ទឹងត្រែងត្រៀមកម្លាំងជិត៥០០នាក់នាក់ ដើម្បីការពារការបោះឆ្នោតសកល (Video Inside)

    ស្ទឹងត្រែងត្រៀមកម្លាំងជិត៥០០នាក់នាក់ ដើម្បីការពារការបោះឆ្នោតសកល (Video Inside)

    ខេត្តស្ទឹងត្រែង បានត្រៀមកម្លាំងរៀបចំរបស់ខ្លួនដើម្បីការដាក់ពង្រាយការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា។ អាជ្ញាធរស្ទឹងត្រែងបានថ្លែងនៅថ្ងៃនេះថា កម្លាំងពង្រាយការពារនឹងមានប្រមាណជិត៥០០នាក់។ អប្សរាណិតធ្វើសេចក្តីរាយការណ៍