Category: ទូរទស្សន៍

  • អាស៊ានព្រួយបារម្ភការប្រឈមមុខរវាងសហរដ្ឋអាមេរិក និងចិន ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Video Inside)

    អាស៊ានព្រួយបារម្ភការប្រឈមមុខរវាងសហរដ្ឋអាមេរិក និងចិន ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Video Inside)

    ភាពប្រជែងគ្នាផ្នែកគ្រឿងសព្វាវុធក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បាននិងកំពុងធ្វើឱ្យប្រទេសកម្ពុជា និងប្រទេសដទៃក្នុងអាស៊ានមានក្តីព្រួយបារម្ភជាខ្លាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះបង្ហាញជុំវិញក្តីបារម្ភរបស់អាស៊ានខ្លាចក្រែងមានការប្រឈមនឹងសង្គ្រាមកើតឡើងក្នុងតំបន់ដោយសារស្ថានការណ៍រត់ប្រណាំងប្រជែងគ្រឿងសព្វាវុធ ជាពិសេសការបំពាក់នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែ័រ។ បើទោះបីជាយ៉ាងណាក៏ដោយចំពោះកម្ពុជា, សម្តេចតេជោ ហ៊ុន សែន នៅតែមានសុទិដ្ឋិនិយមថា កម្ពុជានៅតែធ្វើដំណើរក្នុងទិសដៅដ៏ត្រឹមត្រូវរបស់ខ្លួន ដែលនឹងដើរចេញពីភាពក្រីក្រ និងគង់សម្រេចបានជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។

  • បណ្ឌិត ហ៊ុន ម៉ាណែត បកស្រាយនូវបុព្វហេតុដែលគណបក្សប្រជាជនកម្ពុជាត្រូវបង្កើតឡើង (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បកស្រាយនូវបុព្វហេតុដែលគណបក្សប្រជាជនកម្ពុជាត្រូវបង្កើតឡើង (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលកើតឡើងដោយសារប្រជាជន, បម្រើប្រជាជន និងដើម្បីប្រជាជន។ ប្រសាសន៍បញ្ជាក់នេះបានធ្វើឡើង ក្នុងពិធីសម្ពោធវិហារ អាល់រ៉ស់ម៉ះ និងសមិទ្ធផលនានា ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមិនផ្លាស់ប្តូរបុព្វហេតុរបស់ខ្លួន និងមិនប្តូរឈ្មោះរបស់ខ្លួនឡើយ។ លោកបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា គឺដើម្បីជាតិខ្មែរ និងប្រជាជនកម្ពុជា និងជាគណបក្សដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តជួយសង្គ្រោះ និងបន្តផ្តល់ឱកាសអភិវឌ្ឍន៍ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនគ្រប់ៗ គ្នាក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ លោកបានថ្លែងរំលឹកប្រាប់ពលរដ្ឋថា ”គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើន ក្នុងបុព្វហេតុជាតិមាតុភូមិ។ ក្នុងចំណោមស្នាដៃទាំងនោះ រួមមានទី១. ការជួយរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាពលរដ្ឋ ក៏ដូចជាគ្រប់សាសនាទាំងអស់ ឱ្យរស់ឡើងវិញ, ទី២. បានផ្តល់នូវសិទ្ធិនិងឱកាសដូចៗគ្នា ក្រោមម្លប់នៃសន្តិភាពរួមគ្នា, ទី៣. បានជួយសង្គ្រោះជីវិតក្នុងពេលមានគ្រោះអាសន្ន ជាពិសេសការរាតត្បាតនៃជំងឺកូវីដ១៩ និងទី៤. ឱកាសនៃការអភិវឌ្ឍ រួមមានការសិក្សារៀនសូត្រ សេវាសុខាភិបាល និងគ្រប់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិ”។ លោកបានថ្លែងបន្តថា ការធានាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា…

  • កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់រយៈពេល៧ឆ្នាំទៅមុខទៀត (Video Inside)

    កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់រយៈពេល៧ឆ្នាំទៅមុខទៀត (Video Inside)

    កម្ពុជានឹងរំពឹងធ្វើដំណើរដល់គោលដៅគ្រោងទុករបស់ខ្លួន ដែលនឹងក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេល៧ឆ្នាំទៅមុខទៀត។ ដំណើរការសេដ្ឋកិច្ចជាតិ កម្ពុជាវេលាថ្មីៗកន្លងមកនេះ ត្រូវបានកាត់បន្ថយអស់ជាច្រើនដោយសារតែការឆ្លងរាតត្បាត នៃជម្ងឺកូវីដ-១៩។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី៥មិថុនា បានថ្លែងថា គោលដៅដែលកម្ពុជាត្រៀមនឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ នឹងអាចសម្រេចបានបើទោះ បីជាមានជម្ងឺឆ្លងកូវីដ១៩ក៏ដោយ។ កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានទទួលចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦ លើសកលលោក ដោយសម្រេចបាននូវកំណើនជាមធ្យមជាង៧ភាគរយក្នុងមួយឆ្នាំ តាមរយៈការរីកចំរើនក្នុងកម្រិតដ៏ខ្ពស់ ជាប់មិនដាច់នៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជួន។ ផលិតផលក្នុងស្រុកសរុប បានកើនពីប្រមាណ៣ពាន់៦រយ៤៩លានដុល្លារក្នុងឆ្នាំ២០០០ ដល់ប្រមាណ២ម៉ឺន ៤ពាន់៦រយ៥លាន ដុល្លារនៅក្នុងឆ្នាំ២០១៨។ នៅក្នុងឆ្នាំ២០១៩កំណើនសេដ្ឋកិច្ចបានស្ថិតក្នុងរង្វង់ ៧,១% នៅ ឆ្នាំ២០១៩។ ក្រោយមកនៅឆ្នាំ២០២០ អាស្រ័យដោយផលវិបាកនៃការរីករាលដាលជំងឺកូវីដ19 បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានដកបីកណ្តក់សញ្ញាមួយភាគរយ (-៣,១%)។ ប៉ុន្តែអាស្រ័យដោយរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយធំៗ មួយចំនួនដើម្បីទប់ស្កាត់ និងបង្ការ, សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញយ៉ាងឆាប់រហ័ស ជាមួយកំណើន ៣% ក្នុងឆ្នាំ២០២១។ បើតាមការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាមានកំណើន ក្នុងអត្រាប្រមាណ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់ចំពោះការងារទាំង ឡាយទោះតូចធំក្តី។ ព្យាយាមចូលទៅកាន់តែកៀកនឹងថ្នាក់លើ ហើយស្វែងយល់ពីដំណើរ ការការងារអោយកាន់តែជិតស្និទ្ធ ពីព្រោះអ្នកមានលទ្ធភាពប្រើប្រាស់ពត៌មានដែលអ្នក ទទួលបានមកអនុវត្តការងារអោយបានកាន់តែត្រឹមត្រូវនៅក្នុងថ្ងៃនេះ។ ក្នុងនោះសូមចងចាំ ថាការទទួលខុសត្រូវចំពោះការងារក្នុងការិយាល័យ ឬអាជីពដទៃក្តីនឹងធ្វើអោយអ្នកអាច សម្រេចបានជោគជ័យ ហើយឈានទៅដល់គោលដៅដែលអ្នកប៉ងប្រាថ្នា។ ក្រៅពីនេះ លោកអ្នកអាចគ្រប់គ្រងស្ថានភាពបានល្អប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នករំពឹងថាអាចអនុវត្តរាល់កិច្ចការ និងអាជីវកម្ម នានាបានយ៉ាងប្រសើរ។ ក្នុងនោះ ប្រសិនបើអ្នកនឹងចង់ផ្លាស់ប្តូររបត់ការងារ និងទីកន្លែង ការងារក៏អាចធ្វើទៅបានដោយសេរី។ ស្របពេលនេះ សូមចងចាំថាបញ្ហាមិនទាន់កំចាត់បាន ទាំងស្រុងនោះទេ ដូច្នេះសូមមានភាពរហ័សរហួន សិក្សាស្វែងយល់ និងព្យាយាមប្រមូល យកពត៌មានអោយបានច្រើនបំផុត។ ទន្ទឹមនឹងនោះ បើទោះបីជាអ្នកមិនទាន់មើលឃើញពី លទ្ធភាពដែល នឹងទទួលបានភាពជោគជ័យនៅរវាងពេលព្រឹកក្តី ក៏កុំបោះបង់គោលបំណង និងផែនការ ដោយសារនៅពេលបន្ទាប់នេះអ្នកនឹងបានផលច្រើន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលជាពិសេស ចំពោះ…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៦ មិថុនា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៦ មិថុនា ២០២៣ (មានវីដេអូ)
  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះលោកអ្នកអាចងាយរងទទួលឥទ្ធិពលពីស្ថាន ភាពខាងក្រៅ ហើយប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នគឺអ្នកអាចជួបផលលំបាកតាម រយៈពត៌មានមិនពិត និងច្បាស់លាស់មួយចំនួន។ លើសពីនេះ បញ្ហាហិរញ្ញវត្ថុខ្លះអាចនឹង កើតឡើង។ កុំទាន់ចាយវាយច្រើន ហើយការបណ្តាក់ទុនទាំងឡាយណាដែលមានទំហំធំ ពេកក៏មិនគួរចាប់ផ្តើមអនុវត្តនៅពេលនេះដែរ ដោយសារអ្នកអាចមានការខាតបង់ ច្រើន ជាងការទទួលបានផលចំណេញ។ ទន្ទឹមនឹងនេះ សូម្បីតែការខ្ចីបុល ក៏នឹងពិបាកទទួលបានសំណងវិញណាស់ដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី មនុស្សនៅក្នុងក្រុម។ ចំណែកថ្នាក់លើក៏កំពុងយកចិត្តទុកដាក់នឹងការងារ ឬការខិតខំប្រឹង ប្រែងរបស់អ្នកយ៉ាងខ្លាំងផងដែរ។ ក្នុងកាលទេសនេះ មិនគួរមានការអាក់អន់ ឬភ័យខ្លាចក្នុង ការអនុវត្តការងារ ឬបំពេញមហិច្ចតាអាជីពរបស់នោះទេ ដោយសារស្ថានភាពរីកចម្រើននឹង មានពេញមួយថ្ងៃតែម្តង។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងចាកចេញពីស្ថានភាពចាស់ គឺរឹតតែ ប្រសើរ ពីព្រោះឳកាសល្អៗកំពុងកើតឡើងច្រើននៅខាងក្រៅ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម និងរាល់កិច្ចការងារក្នុងការិយាល័យទាំងរដ្ឋ និងឯកជនមានដំណើរការទៅដោយប្រក្រតី។…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៥ មិថុនា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៥ មិថុនា ២០២៣ (មានវីដេអូ)
  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកចំណាយពេល វេលា និងកំលាំងកាយចិត្តដោះស្រាយការងារដែលកំពុងប្រមូលផ្តុំ។ ធ្វើយ៉ាងណា បញ្ចប់ ការងារដែលមាននៅលើតុរបស់អ្នក ហើយចូររក្សាទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន មិនឲ្យល្អកកករនឹងបញ្ហាតិចតួចនោះទេ។ សូមចងចាំថា អ្នកអាចដោះស្រាយរាល់ផល លំបាករបស់ការងារបាន ប្រសិនបើអ្នកចែកចាយបន្ទុកការងារឲ្យបានត្រឹមត្រូវ។ កុំប្រមូល យកការងាររបស់អ្នកដទៃ ឬការងារដែលមិនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អ្នក។ ដោយឡែក លោកអ្នកអាចការពារទស្សនៈយោបល់ និងគោលគំនិតរបស់ខ្លួនបានល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ផែនការ អនុវត្ត។ សូមសំដៅទៅលើការងារដែលសំខាន់ ហើយជាការងារដែលសក្តិសមនឹងចំណេះ ជំនាញ និងសមត្ថភាពរបស់អ្នក។ ការរំពឹងវែងឆ្ងាយពេក ក៏ជាចំណុចអវិជ្ជមានដែរ។ អ្វីដែល អ្នកគួរតែធ្វើគឺផ្តោតការយកចិត្តទុកដាក់លើការងារដែលកំពុងមាននៅពេលនេះ ហើយមិន ចាំបាច់ត្រេកត្រអាលនឹងការផ្តល់ជូនផ្សេងៗនោះទេ ពីព្រោះភាពពិតជាក់ស្តែងមានតិចតួច ណាស់។ ក្នុងពេលនេះ អ្នកក៏ប្រហែលជាពិបាកគេចពីបញ្ហា ហេតុដូច្នេះសូមមានហេតុផល ហើយពិចារណាអោយបានល្អិតល្អន់ដើម្បីអាចធ្វើការដោះស្រាយអស្ថេរភាពបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកក្នុងពេលនេះជួបតែភាពចម្រើនលូត…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៤ មិថុនា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៤ មិថុនា ២០២៣ (មានវីដេអូ)
  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៣ មិថុនា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៣ មិថុនា ២០២៣ (មានវីដេអូ)