-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះ សូមអ្នកកុំធ្វើសកម្មភាពអ្វីឲ្យលើស ពីលទ្ធភាព និងសមត្ថភាពរបស់ខ្លួន ពីព្រោះបើទោះបីជាយ៉ាងណាក្តី ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់អ្នកហាក់មិនទទួលបានការគាំទ្រពេញលេញនោះទេ។ វានឹង ប្រសើរជាជាងប្រសិនបើអ្នកគិតជាថ្មីអំពីគម្រោងផែនការដែលបានរៀបចំកន្លងមក។ បន្ថែម ពីនេះសូមរៀបចំពាក្យសំដី និងអាកប្បកិរិយារបស់ខ្លួនឲ្យបានល្អជាទីបំផុត ពីព្រោះលោក អ្នកមិនគួរធ្វើឲ្យមានកំហុសណាមួយនោះទេ ដោយសារកំហុសក្នុងពេលនេះផ្តល់ស្នាមដាម ក្នុងរយៈពេលយូរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពអាជីពក្នុងពេលនេះហាក់មានភាពប្រទាក់ ក្រឡាច្រើនដែលពិបាកឲ្យអ្នកធ្វើដំណើរទៅដល់ជោគជ័យដោយងាយស្រួល។ ដើម្បី សម្រេចជោគជ័យតាមបំណងប្រាថ្នា គឺតម្រូវអោយលោកអ្នកចំណាយទាំងពេល និងកំលាំង កាយចិត្តច្រើនបំផុត ហេតុនេះលោកអ្នកអាចមានភាពនឿយហត់ច្រើន ឬប្រសិនបើអ្នកមាន ការធ្វេសប្រហែសនឹងសុខភាពទៀត គឺរឹតតែមិនល្អប្រសើរនោះទេ។ ព្យាយាមកុំធ្វើរឿងច្រើន ក្នុងពេលតែមួយ ជ្រើសរើសការងារជាអាទិភាព ឬការងារដែលជាចំណូលចិត្តរបស់អ្នកទើប កាន់តែល្អប្រសើរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នករំពឹងថានឹងទទួលបានដំណឹងដ៏រីក រាយទាក់ទងនឹងកិច្ចការដែលបានបំពេញកន្លងមកផង និងភាពចម្រើនលូតលាស់ក្នុងទំនាក់ ទំនងផ្ទាល់ខ្លួនផងដែរ។ ក្នុងពេលនេះអ្នកទទួលបានភាពរស់រវើក…
-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៨ មិថុនា ២០២៣ (មានវីដេអូ)

-
GPO 39: ភូមិសាស្រ្តនយោបាយ៖ វិបត្តិអត្រាកំណើតទារក ក្នុងប្រទេសជប៉ុនថប់បារម្ភយ៉ាងខ្លាំង (វីដេអូ)

-
ផ្សាយបន្តផ្ទាល់ ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ ៧រយករណី (Video Inside)

ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បានបន្តរកឃើញឆ្លងថ្មី ៦ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លង ៦ករណី នៅកម្ពុជាថ្ងៃនេះ មានការកើនឡើងចំនួន ២ករណី បើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៧៤៧ករណី ដែលជាតួលេខឆ្លងថយចុះមកវិញចំនួន ២៥១ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៨នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ១០៤ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ៦ករណី។ ប្រទេសសឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៦នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី,…
-
ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៧ រហូតដល់ ថ្ងៃទី១៣ ខែមិថុនា (Video Inside)

បាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានថែមទៀតក្នុងសប្ដាហ៍ទៅមុខនេះ ខណៈកម្ពុជា បានទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើប្រទេសថៃ, ឡាវ និងវៀតណាម គួបផ្សំ នឹងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម, រវាងពីថ្ងៃទី៧ រហូតដល់ ថ្ងៃទី១៣ ខែមិថុនា, នៅក្នុងតំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមានឹងមានរវាងពី២៣ ទៅ២៥អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី៣២ទៅ៣៤ អង្សាសេ ដែលសីតុណ្ហ ភាពកម្ដៅនេះ គឺថយចុះរវាងពី១ទៅ៣អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុន។ យោងតាមការព្យាករណ៍ដដែល, បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកចំពោះ បណ្តាខេត្ត-រាជធានី នៅភាគខាងក្រោម បរិមាណ ភ្លៀងអាចមានកម្រិតថមថយជាងបន្តិច។ ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពកម្ដៅអប្បបរមា រវាងពី ២៤ទៅ២៦ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣០ទៅ៣២ អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុន។ សីតុណ្ហភាពកម្ដៅក្នុងតំបន់នេះ បានថយចុះ១អង្សាសេ។…
-
ក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពុនជួសជុលផ្លូវដែលខ្ទេចខ្ទាំដោយសារទឹកជំនន់ (Video Inside)

-
ក្រសួងបរិស្ថានរៀបចំវេទិកា «ការការពារ និងអភិរក្សធនធានធម្មជាតិ» (Video Inside)

វេទិកាមួយស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» រៀបចំដោយក្រសួងបរិស្ថាន បានប្រព្រឹត្តទៅនៅថ្ងៃទី៦មិថុនា ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់។ វេទិកា «ការការពារ និងអភិរក្សធនធានធម្មជាតិ» នោះបានស្ថិតក្រោមប្រធានបទ «ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិនៅតំបន់អារ៉ែង» និង «ពង្រឹងសេវាកម្ម និងផលិតផលសហគមន៍ ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង»។ តើវេទិកានេះមានសារៈសំខាន់យ៉ាងណា? អប្សរាណិតរាយការណ៍
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតព្រមានដាក់ទោសបុគ្គលដែលរារាំងពលរដ្ឋមិនឱ្យចេញបោះឆ្នោត (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានព្រមានដាក់ទោសបុគ្គលទាំងឡាយ ដែលរារាំងពលរដ្ឋមិនឱ្យចេញទៅបោះឆ្នោតសកល ដែលការព្រមាននេះ បានធ្វើឡើងទន្ទឹមនឹងការបំផុសរបស់ក្រុមប្រឆាំងនៅក្រៅស្រុកញុះញង់ពលរដ្ឋមិនឱ្យចេញទៅបោះឆ្នោតដោយសារការគ្មានគណបក្សភ្លើងទៀន។ ព្រះករុណា ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលកាលពីខែកុម្ភៈ ឆ្នាំ២០២៣ អំពាវនាវដល់ពលរដ្ឋ របស់ព្រះអង្គ «ប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តលើបេក្ខជនណាម្នាក់ និងគណបក្សនយោបាយណាមួយដោយសេរី»។ ប៉ុន្តែអំពើបំផុសញុះញង់របស់ក្រុមធ្វើនយោបាយប្រឆាំងត្រូវ គេចាត់ទុកថាជាទង្វើប្រឆាំងនឹងបន្ទូលអំពាវរបស់ព្រះអង្គ។ សេចក្តីប្រកាសព័ត៌មានរបស់គជបថ្ងៃទី៦មិថុនាបានថ្លែងថា «យុទ្ធនាការតាមរយៈខិត្តបណ្ណ, រូបភាពឬស្ប៉តឃោសនានានា តាមបណ្តាញសង្គមដោយអំពាវនាវប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬគូសសន្លឹកចោលដោយសារគ្មានគណបក្សភ្លើងទៀន» នោះ គឺជាការបំពានលើ មាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ យោងតាមច្បាប់ អ្នកដែលបំពាន ត្រូវផាកពិន័យប្រាក់៥លានរៀលទៅ២០លានរៀល ដោយពុំទាន់គិតពីបទព្រហ្មទណ្ឌ ផ្សេងទៀតឡើយ។ សេចក្តីប្រកាសព័ត៌មានរបស់គជប បានអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអំពើទុច្ចរិតទាំងនោះ។ គជប អំពាវនាវពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី សូមចូលរួមការបោះឆ្នោតថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ និងជាប្រយោជន៍សម្រាប់អនាគតរបស់កម្ពុជា។ គួរបញ្ជាក់ថាតួលេខនៃប្រជាពលរដ្ឋ មានសិទ្ធិនឹងបោះឆ្នោតសកលនាពេលខាងមុខនេះ មានជាង ៩ លាន៧សែននាក់, រីឯការិយាល័យដែល ត្រូវបម្រើដល់ការបោះឆ្នោតនៅទូទាំងប្រទេស មានជាង២ម៉ឺនការិយាល័យ៕
-
កម្ពុជាបន្ដឈរនៅលេខរៀងទី៨ ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកទឹកចិត្តក្រុមកីឡាពិការរបស់កម្ពុជា ដែលកំពុងស្វែងរកមេដាយមាសយ៉ាងហោចចំនួន៨គ្រឿង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាបញ្ហាមេដាយមិនមែនជាបញ្ហាសំខាន់ខ្លាំងនោះទេ។ សម្តេចបានមានប្រសាសន៍លើកទឹកចិត្តក្រុមកីឡាករពិការកម្ពុជា ដើម្បីបន្តការប្រកួតជាមួយនឹងក្រុមកីឡាករពិការ នៃប្រទេសចំនួន១០ ផ្សេងទៀតរបស់អាស៊ាន។ កម្ពុជាគិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី៦មិថុនា, បានស្ថិតក្នុងលំដាប់លេខរៀងទី៨ ដោយទទួលបានមេដាយចំនួន៣៧គ្រឿងហើយ។ យោងតាមលទ្ធផល ប្រទេសឥណ្ឌូណេស៊ីឈរលេខរៀងទី១ ដោយទទួលបាន មេដាយចំនួន២០៤ ក្នុងនោះមេដាយមាស៨៣, មេដាយប្រាក់៧៣និង មេដាយសំរឹទ្ធ៤៨។ ប្រទេសថៃ ទទួលបានមេដាយចំនួន១៥៧ ក្នុងនោះមេដាយមាស៥៩ ,មេដាយប្រាក់៥៦ និង មេដាយ ចំនួនសំរឹទ្ធ៤២។ ប្រទេសវៀតណាមទទួលបានមេដាយចំនួន១១៨ ក្នុងនោះមេដាយមាស៣៣, មេដាយប្រាក់ ៣៥ និងមេ ដាយសំរឹទ្ធ៥០។ ប្រទេសម៉ាឡេស៊ី ទទួលបាន មេដាយចំនួន៧១ ក្នុងនោះមេដាយមាស៣១, មេដាយប្រាក់២៤ និងមេដាយសំរឹទ្ធ១៦។ ប្រទេសហ្វីលីពីន ទទួលបានមេដាយចំនួន៥៦ ក្នុងនោះមេដាយមាស១៧ , មេដាយប្រាក់១៩ និងមេដាយសំរឹទ្ធ២០គ្រឿង។ ប្រទេសសឹង្ហបូរី ទទួលបានមេដាយចំនួន២៦ ក្នុងនោះមេដាយមាស៧ ,មេដាយប្រាក់១១ និងមេដាយសំរឹទ្ធ៨។ ប្រទេសមីយ៉ាន់ម៉ា ទទួលបានមេដាយចំនួន២៥គ្រឿង…