-
កម្ពុជា និងអារ៉ាប់អេមីរ៉ាត ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Video Inside)

កម្ពុជា និងប្រទេសអារ៉ាប់អេមីរ៉ាត បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី៨ មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព។ ការចុះហត្ថលេខានេះ បានធ្វើឡើងរវាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ របស់អារ៉ាប់អេមីរ៉ាត គឺលោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់នូវអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងនេះថា កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារ សម្រាប់ការនាំចេញទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដទៃទៀត ក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើងដែលជាតំបន់ស្ថិតនៅក្បែរនោះ។ លោកបានថ្លែងថាទំនិញសំខាន់ៗរបស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធឬត្រូវលើកលែងពន្ធ។ លោកបន្តទៀតថា កម្ពុជាអាចពិចារណាក្នុងការនាំចូលនូវមុខទំនិញអទិភាពដែលមានគុណភាពខ្ពស់ និងតម្លៃ ប្រកួតប្រជែង ដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។ យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថាទំហំពាណិជ្ជកម្មទ្វេរវាងកម្ពុជា និងប្រទេសអារ៉ាប់អេមីរ៉ាតក្នុងឆ្នាំ២០២១ មានទឹកប្រាក់ ១៥១លាន៥៤ម៉ឺន៧ពាន់៥៧ ដុល្លារ ដែលចំនួននេះបានកើនជាង ៥២ ភាគរយធៀបនឹងឆ្នាំ២០២០។ របាយការណ៍ដដែលបានបញ្ជាក់ថា…
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតថ្ងៃទី២៣កក្កដា (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋសូមនាំគ្នាចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ និងប្រើសិទ្ធិរបស់ខ្លួនម្នាក់ៗ ជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ ដើម្បីការដឹកនាំប្រទេសកម្ពុជា។ សេចក្តីអំពាវនាវនេះ បានធ្វើឡើងនៅថ្ងៃទី៨ មិថុនា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រប្រមាណជិត២ ម៉ឺននាក់ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ដំណើរការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា នឹងឈានមកដល់ក្នុងរយៈពេល៤៥ថ្ងៃទៅមុខ ទៀតគិតត្រឹមថ្ងៃទី៨មិថុនា។ សម្តេចតេជោបានថ្លែងដាស់តឿនដល់ប្រជាពលរដ្ឋមិនត្រូវភ្លេច ចេញទៅបោះឆ្នោតនៅថ្ងៃទី២៣កក្កដានោះឡើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីដើមខែមិថុនាបានប្រកាសការគ្រោងបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹកសម្រាប់បម្រើឱ្យការបោះឆ្នោតនាពេលខាងមុខនេះ។ សន្លឹកឆ្នោតជាង១៣លានសន្លឹកនេះ នឹងត្រូវបែងចែកជាពីរប្រភេទ ដោយប្រភេទទី១ គឺជាប្រភេទសន្លឹកឆ្នោតដែលនឹងបញ្ជូនទៅការិយាល័យបោះឆ្នោតចំនួនជាង២ពាន់៣០០ការិយាល័យ, ចំណែកប្រភេទទី២ គឺសន្លឹកឆ្នោតប្រមាណជាង ១លាន២សែនសន្លឹក គឺតម្កល់ទុកនៅគណៈ កម្មការខេត្តរៀបចំការបោះឆ្នោត ដែលជាការត្រៀមបម្រុង ដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយ ដែលអាចនឹងកើតឡើង។ យោងតាមកម្មវិធីដែលរៀបចំទុក គឺនៅថ្ងៃទី១៦មិថុនា, គជបនឹងបិទបញ្ជីគណបក្សនយោបាយ និងបញ្ជីឈរឈ្មោះបេក្ខជនបោះឆ្នោត។ បន្ទាប់មកឈានចូលក្នុងខែកក្កដា នឹងមានយុទ្ធនាការឃោសនារវាងពីថ្ងៃទី១ ដល់ថ្ងៃទី២១កក្កដា, ថ្ងៃ ទី២២កក្កដាគឺជាថ្ងៃស និងថ្ងៃទី២៣កក្កដា គឺជាថ្ងៃបោះឆ្នោត។ ក្រោយមកគឺនៅរយៈពេល៦០ បន្ទាប់ពីការបោះឆ្នោត នឹងមានការរៀបចំរដ្ឋសភាដែលនឹងមានការរៀបចំបោះឆ្នោតអនុម័តគណរដ្ឋមន្ត្រីថ្មី។ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ជុំវិញដំណាក់កាលក្រោយការបោះឆ្នោតសកល និងរដ្ឋសភាចាស់ត្រូវអស់សុពលភាពរបស់ខ្លួនបន្ទាប់ពីរដ្ឋសភាថ្មីបានឡើងកាន់តំណែង។ យោងតាមច្បាប់ក្រោយពីរដ្ឋសភាថ្មីបានចូលកាន់តំណែងរយៈពេល៦ខែរួចមក,…
-
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាសាទរការបញ្ជាក់តបរបស់ថៃដែលមិនបណ្តេញកម្មករបរទេស (Video Inside)

នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានអបអរសាទរចំពោះការបញ្ជាក់តបមកវិញរបស់គណបក្សថៃដែលឈ្នះឆ្នោតជុំវិញការមិនបណ្តេញកម្មករបរទេសដែលជាអ្នកចំណាកស្រុកកំពុងធ្វើកិច្ចការនៅក្នុងប្រទេសថៃឡើយ។ គួរបញ្ជាក់ថាសេចក្តីរាយការណ៍មុននេះ បានបង្ហាញថាគណបក្ស «ឆ្ពោះទៅមុខ» Move Forward ដែលកំពុងរៀបចំរដ្ឋាភិបាលថ្មីរបស់ថៃ មាននយោបាយ ចង់បណ្តេញកម្មករចំណាកស្រុកបរទេសវិលត្រឡប់ទៅសាមីប្រទេសរបស់គេវិញ។ រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងប្រតិកម្មមុននេះថា កម្ពុជានឹងមិនស្វាគមន៍ចំពោះគោលការណ៍នោះឡើយបើសិនជាមានមែននោះ។ ប៉ុន្តែសេចក្តីរាយការណ៍ពីប្រទេសថៃបានដកស្រង់សម្តី មន្ត្រីគណបក្ស «ឆ្ពោះទៅមុខ» របស់ថៃដែលនិយាយថា ព័ត៌មានថាថៃនឹងបណ្តេញកម្មករចំណាកស្រុកបរទេស ទៅកាន់សាមីប្រទេសវិញនោះ គឺជាព័ត៌មានមិនពិតឡើយ។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី រោងចក្រប្រមាណជិត២ម៉ឺននាក់ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានថ្លែងរីករាយក្រោយការទទួលបានព័ត៌មានបញ្ជាក់តបមកវិញនេះ។ កាសែត The Nation របស់ថៃនៅជាមួយគ្នានេះ បានដកស្រង់សម្តីគណបក្ស «ឆ្ពោះទៅមុខ» របស់ថៃដែលបញ្ជាក់បន្ថែមទៀតថាគេនឹងជួយបង្កលក្ខណៈងាយស្រួលថែមទៀត ដល់ជនបរទេសធ្វើការក្នុងប្រទេសថៃ និងពង្រីកសិទ្ធិទទួលបានកិច្ចការពារការងារសម្រាប់កម្មករទាំងអស់ថែមទៀត ដោយមិនប្រកាន់ពីសញ្ជាតិ នៃប្រទេសណាមួយនោះឡើយ។
-
ហ៊ុន ម៉ាណែត៖ ទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជាជួយដោះស្រាយ (Video Inside)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៩ មិថុនា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ២ពាន់ករណី (Video Inside)

ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បានបន្តរកឃើញឆ្លងថ្មី ៩ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។ តួលេខឆ្លង ៩ករណី នៅកម្ពុជាថ្ងៃនេះ បានបន្តកើនឡើងចំនួន ៣ករណី បើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ៨៧៧ករណី ដែលជាតួលេខឆ្លងបន្តថយចុះថែមទៀតចំនួន ៨៧០ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៧៥០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងចំនួន ៩ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ប្រុយណេ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០…
-
ខេត្តពោធិ៍សាត់គ្រោងដាំកូនឈើជាង៣ម៉ឺនដើម ក្នុងតំបន់ទំនាបព្រៃលិចទឹក (Video Inside)

ខេត្តពោធិ៍សាត់ នៅក្នុងឆ្នាំ២០២៣នេះ មានគំរោងដាំកូនឈើក្នុងតំបន់ទំនាបព្រៃលិចទឹក ឲ្យបាន៣ម៉ឺន២ពាន់ ៨០០ដើម ក្នុងស្រុកចំនួន៣ គឺស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន នៅលើផ្ទៃដី ៨២ហិកតា។ មន្ត្រីខេត្តបានថ្លែងថា គោលបំណងនៃការដាំកូនឈើទាំងនោះ គឺដើម្បីផ្សព្វផ្សាយ និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយប្រជាពលរដ្ឋ ប្រជានេសាទឲ្យចូលរួម ក្នុងការថែរក្សាការពារព្រៃលិចទឹក មច្ឆាជាតិ និងបង្កើនទីជម្រកត្រី និងកែលម្អព្រៃលិចទឹកនៅ ក្នុងបឹងទន្លេសាបឡើងវិញប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ អប្សរាណិតរាយការណ៍
-
បណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់គន្លឹះចំនួន៣ ទៅយុវជនបក្ខខេត្តកំពត ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ (Video Inside)

បេក្ខជនអនាគតនាយករដ្ឋមន្រ្តីគណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រាប់យុវជនបក្សក្នុងខេត្តកំពត នូវកិច្ចការសំខាន់ចំនួនបី ដើម្បីការបំរើជាតិនិងប្រជាជន។ កិច្ចការសំខាន់ទាំង៣នោះ រួមមានការថែរក្សា, ការពង្រីក និងការបន្តបេសកម្មរបស់យុវជនជំនាន់មុន ដែលគន្លឹះទាំង៣នោះ គឺនឹងជួយបានមកវិញនូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាអង្គបោះឆ្នោត។ ប្រសាសន៍បង្ហាញនូវគន្លឹះសំខាន់ទាំង៣ដល់យុវជនគណបក្សក្នុងខេត្តកំពត បានធ្វើឡើងនៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្ត ដែលជាប់នឹងមាត់សមុទ្ទនោះ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ”យុវជនជំនាន់បច្ចុប្បន្ន មានកិច្ចការសំខាន់ ៣ ដែលត្រូវបំពេញ គឺ៖ ទី១. ត្រូវថែរក្សាឱ្យបាននូវរាល់សមិទ្ធផលដែលយុវជនជំនាន់រៀមច្បង បានកសាងឡើង, ទី២. ត្រូវខិតខំពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត សម្រាប់បន្សល់ទុកដល់ យុវជនបន្តវេនជំនាន់ក្រោយ និងទី៣. ត្រូវធ្វើយ៉ាងណាឱ្យយុវជនបច្ចុប្បន្ន និងជំនាន់ក្រោយ អាចបន្តស្មារតីវីរភាព និងបេសកកម្មរបស់យុវជនជំនាន់មុន ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍”។ លោកបានបន្តទៀតថា អ្វីដែលសំខាន់ផងដែរនោះ គឺសកម្មជនយុវជនបក្ស ត្រូវប្រព្រឹត្តខ្លួនជាយុវជនគំរូ និងពលរដ្ឋគំរូ តាមរយៈអំពើល្អ និងការប្រកាន់ខ្ជាប់នូវសីលធម៌-គុណធម៌ និងវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវបេះដូងគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាអង្គបោះឆ្នោត។ លោកបានថ្លែងបន្តថាគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នបានដាក់ចេញនូវផែនការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០…
-
សម្តេចតេជោ ហ៊ុន សែន ស្នើភាគីវៀតណាមសហការចាប់ខ្លួនទណ្ឌិត សម រង្ស៊ី (Video Inside)

-
ផ្លូវល្បឿនលឿនទី២ ភ្នំពេញបាវិត ចាប់ផ្តើមបុកគ្រឹះ ការសាងសង់នឹងមានរយៈពេលបីឆ្នាំ (Video Inside)

ផ្លូវល្បឿនលឿនទី២ តម្លៃ១ពាន់៦៣៨លានដុល្លារ បានបើកការដ្ឋានសាងសង់របស់ខ្លួន នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ សំណង់ផ្លូវល្បឿនលឿន ភ្នំពេញនិងបាវិតនេះ គឺជាផ្នែកមួយនៃគម្រោង «ផ្លូវនិងខ្សែក្រវាត់» ដែលដាក់ចេញដោយសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការអភិវឌ្ឍន៍តាមប្រទេសនានា ក្នុងពិភពលោក ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។ សម្តេចតេជា ហ៊ុន សែន បានថ្លែងនៅថ្ងៃបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣ នៅក្នុងស្រុកកៀនស្វាយខេត្តកណ្តាល។ ផ្លូវល្បឿនលឿនភ្នំពេញបាវិត បើទោះជាគម្រោងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុនចិន ដែលបណ្តាក់ទុនក្នុងរយៈពេល៥០ឆ្នាំក៏ដោយ ប៉ុន្តែក្នុងតម្លៃធ្វើសរុប១ពាន់៦៣៨លានដុល្លារនោះ ភាគីខាងរាជរដ្ឋាភិបាលនឹងត្រូវចេញជួយធ្វើស្ពាន ក្នុងទឹកប្រាក់២៣៤លានដុល្លារផងដែរ។ យោងតាមប្រសាសន៍របស់សម្តេចតេជោ ថវិកាដែលរាជរដ្ឋាភិបាលចំណាយទាំង២៣៤លាននេះ នឹងត្រូវរៀបចំធ្វើការបង្កកវិញ ក្នុងរយៈពេល២ឆ្នាំគឺនៅឆ្នាំ២០២៤ ចំនួន១៣២លានដុល្លារ និងឆ្នាំ២០២៥ ចំនួន១០២លានដុល្លារ។ សម្តេចតេជោបានហៅរបៀបចាត់ចែងនេះ គឺជាភាពដ៏ប៉ិនប្រសប់មួយរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា។ ផ្លូវល្បឿនលឿនទី២នេះ នឹងមានចម្ងាយ១៣៨គីឡូម៉ែត្រដែល នឹងត្រូវធ្វើស្ពានឆ្លងកាត់លើ ទន្លេមេគង្គដ៏វែងមួយដែលគេគ្រោងនឹងកសាងស្ពានថ្មី និងផ្លូវមានប្រវែង៥គីឡូម៉ែត្រឆ្លងកាត់ ដៃទន្លេមេគង្គ។ សំណង់ផ្លូវ និងស្ពានសម្រាប់ផ្លូវល្បឿនលឿនទី២នេះ នឹងមានគំរោងកសាង រយៈពេល៣ឆ្នាំដែលនឹងអាចនៅចុងឆ្នាំ២០២៦ឬដើមឆ្នាំ២០២៧។ សម្តេចតេជោបានថ្លែងថាសូមឱ្យការធ្វើសំណង់ថ្នល់ និងស្ពានបានបញ្ចប់ទៅ ដោយព្រមជាមួយគ្នា។ កម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនទី២នេះ…