-
សម្តេចតេជោ ហ៊ុន សែន អំពាវការចងរួមសំបាច់គ្នាការពារសន្តិភាពក្នុងប្រទេស (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ស្ថានភាពអាជីពរបស់អ្នកក្នុងពេលនេះមិនមានអ្វី ដែលគួរអោយកត់សម្គាល់នោះទេ។ លោកអ្នកនឹងអាចធ្វើការងារនៅក្រោមបន្ទុករបស់ខ្លួន បានយ៉ាងល្អប្រសើរ។ បើទោះបីជាអំណោយផលល្អប្រសើរដែលអ្នករំពឹងទុកមិនទាន់អាច នឹងកើតឡើងនៅក្នុងឳកាសនេះក្តី នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ លោកអ្នកនឹងទទួលបាន ភាពជោគជ័យ។ សូមប្រឹងប្រែងបន្ត កុំបោះបង់ចោល គោលដៅព្រោះការផ្តល់ជូនសម្រាប់ រយៈពេលខ្លី ឬក៏សម្រាប់គម្រោងផែនការដែលគ្មានមូលហេតុច្បាស់លាស់។ ដោយឡែក លោកអ្នកនឹងមានលទ្ធភាពពេញលេញណាស់ដើម្បីយល់ដឹងអំពីការងារ និងជំហានរបស់ អ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីបរបស់អ្នកនៅក្នុងថ្ងៃនេះហាក់ជួប ស្ថានភាព ប្រែប្រួលច្រើន ដូច្នេះសូមយកចិត្តទុកដាក់បន្ថែមជាមួយនឹងហេតុការណ៍នានា ដែលបាន កើតឡើង។ ព្យាយាមវិភាគវាយតម្លៃស្ថានភាពជាមួយនឹងពត៌មាន និងធ្វើយ៉ាងណាមិនត្រូវ មើលងាយស្ថានការណ៍នោះទេ។ លើសពីនេះ សូមកុំបោះបង់ការធ្វើទំនាក់ទំនង ហើយគួរ ព្យាយាមបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួន ពិសេសមនុស្សដែលរួម ក្រុមការងារជាមួយអ្នក។ ក្រៅពីនេះ សូមសន្សំសំចៃពេលវេលាអោយបានច្រើនបំផុត ពីព្រោះទំហំការងារអាចនឹងទាមទារពេលវេលាច្រើន។ លើសពីនេះ សូមរក្សាអាកប្បកិរិយា និងរៀនអត់ធ្មត់បន្ថែម។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ…
-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១៣ មិថុនា ២០២៣ (មានវីដេអូ)

-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិចច្ចការងារ និងមនុស្សនៅជុំវិញខ្លួននឹងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ ចំណែកការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងការខាតបង់។ បើទោះជាលោកអ្នកស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ សូមកុំបាត់បង់ទំនុកចិត្ត ប៉ុន្តែរកវិធីសាស្រ្តជាថ្មី ពីព្រោះស្ថានភាពនេះជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកថ្ងៃនេះធំណាស់ ប៉ុន្តែសូមរស់នៅដោយធម្មតា។ ការសំដែងចេញនូវភាពជោគជ័យ អាចបណ្តាលឲ្យមានមនុស្សឈ្នានីស ដូច្នេះស្ងប់ស្ងាត់ជាការប្រសើរ។ រាសីថ្ងៃនេះសន្យាផ្តល់នូវភាគជោគជ័យជាទីពេញចិត្ត ប៉ុន្តែវាគួរតែមិនខាតបង់អ្វីទេ ប្រសិនបើអ្នកព្យាយាមស្វែងរកជំនាញវិជ្ជាជីវបន្ថែម។ ដោយឡែក ប្រសិនបើសមានគម្រោងផ្លាស់ប្តូរការងារ សូមកុំបារម្ភ ការងារថ្មីនឹងអាចផ្តល់ផលល្អដល់អ្នក។ ហើយវាកាន់តែប្រសើរបើអ្នកធ្វើកិច្ចការតាមផែនការ និងខំប្រឹងប្រែងជានិច្ច បើទោះជាជួប្រទះនូវបញ្ហាតិចតួចក្តី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែងតួនាទីល្អ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ ក៏ប៉ុន្តែសូមមានការប្រុងប្រយ័ត្នបញ្ហានៅក្នុងក្រុមការងារ ព្រោះលោកអ្នកអាចនឹងបង្កើតកំហុសនឹងមនុស្សរួមការងារ ឬដៃគូអាជីវកម្ម។ ក្នុងពេលនេះក៏មានអំណោយផលល្អប្រសើរបំផុត…
-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកនឹងបានផលសម្រេចផលជាទីគាប់ចិត្ត ហើយរាល់បញ្ហានានាក៏មិនគួរមានអ្វីត្រូវព្រួយបារម្ភឡើយ។ អ្វីៗនឹងដំណើរការក្នុងស្ថានភាពប្រក្រតី និងមានភាពសុខដុមរមនាណាស់។ ដោយឡែក មតិរិះគន់តិចតួចដែលកើតឡើង គឺស្ថិតក្រោមលទ្ធភាពនៃការគ្រប់គ្រងបានយ៉ាងងាយស្រួល។ ក្នុងនោះការរស់នៅក្នុងសភាពស្ងប់ស្ងាត់ជាជម្រើសដ៏ល្អក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះ លោកអ្នកទទួលបានអំណោយផលក្នុងការយល់ដឹង និងការកែប្រែស្ថានការណ៍ឲ្យទៅជាវិជ្ជមាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរការជាប្រក្រតី ចំណែកផលរំខាន ហើយគ្មានសញ្ញាណនៃបញ្ហាឡើយ។ សម្រាប់អ្នកប្រកបអាជីវកម្មសូមប្រុងប្រយ័ត្នចំពោះការភ្លេចភ្លាំង ឬការសន្យាជាមួយដៃគូជំនួញរបស់ខ្លួន។ ក្នុងនោះប្រសិនបើអ្នកមានផលលំបាក ការពិភាក្សាជាចំណុចសំខាន់បំផុតក្នុងពេលនេះ។ ទន្ទឹមនឹងនោះ អ្នកក៏មិនបាច់ត្រូវប្រុងប្រយ័ត្នច្រើនពេកដែរ អ្វីៗស្ថិតក្នុងដំណើរការល្អ និងគួរជាទីទុកចិត្ត។ ដោយឡែក កុំស្ទាក់ស្ទើរលើការបំពេញការងារ ព្រោះអ្នកមានលទ្ធភាពគ្រប់គ្រាន់ ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានានឹងមានដំណើរការទៅជាប្រក្រតី។ អ្នកអាចជួបការផ្លាស់ប្តូរការងារខ្លះៗ ប៉ុន្តែមិនធំដុំដល់មានក្តីបារម្ភអ្វីនោះទេ។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបាន តែត្រូវប្រយ័ត្នឥរិយាបថចំពោះមនុស្សផ្ទុយភេទ។ ក្នុងនោះដែរ ដើម្បីរក្សាលំនឹងការងារ សូមប្រាកដថាអ្វីៗដំណើរការទៅតាមគម្រោងដែលបានរៀបចំ។ ក្នុងពេលនេះ ការខ្វែងគំនិត និងមតិយោបល់រិះគន់ត្រូវហាមឃាត់ជាដាច់ខាតបើមិនដូច្នេះទេ…
-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១១ មិថុនា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ករណី (Video Inside)

ប្រទេសភាគច្រើននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បន្តរកឃើញឆ្លងថ្មី១ករណីថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី១ករណីនៅថ្ងៃនេះ ជាតួលេខថយ មកវិញចំនួន ១៤ករណី បើប្រៀបធៀបនឹងម្សិលិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ២១២ករណី ដែលជាតួលេខឆ្លងបន្តថយចុះច្រើនដល់ចំនួន ១ពាន់ ២១៣ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា, ប្រុយណេ និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខ ឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ១៣១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ…
-
បណ្ឌិត ហ៊ុន ម៉ាណែត ជួបយុវជនបក្ខក្នុងខេត្តត្បូងឃ្មុំ (Video Inside)

-
ក្រុមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំចេញសេចក្តីជូនដំណឹង ក្រោយប្រសាសន៍នាយករដ្ឋមន្ត្រី (Video Inside)

ក្រុមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី៩ មិថុនា ក្រោយប្រសាសន៍អំពាវនាវរបស់សម្តេចសូមឱ្យពិនិត្យមើលសាឡើងវិញ លើករណីណាដែលមានការរឹបអូសលំនៅដ្ឋានពីក្រុមរកស៊ីផ្នែកអចលនទ្រព្យ។ ក្នុងរយៈពេលកន្លងមកនេះ មានសេចក្តីរាយការណ៍អំពីការរឹបអូសយកលំនៅដ្ឋានវិញ ពីក្រុមអ្នករកស៊ីមុខជំនួញអចលនទ្រព្យ បន្ទាប់ពីអ្នកទិញផ្ទះមិនមានលទ្ធភាពបង់បន្ត ដោយសារតែការជួបវិបត្តិសេដ្ឋកិច្ចសកល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២៣ អំពាវនាវសូមឱ្យប្រធានក្រុមហ៊ុនអចលនទ្រព្យពិនិត្យលើបញ្ហាដែលមានការរឹបអូសយកទ្រព្យសម្បត្តិវិញនេះ។ ក្រោយសេចក្តីអំពាវនាវរបស់សម្តេចនេះ, ក្រុមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានប្រញាប់ចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋដែលបានរងគ្រោះ ដោយសារការរឹបអូសទ្រព្យសម្បត្តិនេះ ត្រូវជូនដំណឹងមកនិយ័តករអាជីវកម្មជាបន្ទាន់ ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយជាមួយនឹងម្ចាស់គំរោងសាជាថ្មីឡើងវិញ។
-
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមបិទបញ្ចប់ (Video Inside)

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ នៅថ្ងៃទី៩មិថុនានេះហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រព្រឹត្តទៅក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ។ ក្នុងពិធីបិទបញ្ចប់នាល្ងាចថ្ងៃទី៩មិថុនា ផ្ទាំងទស្សនីយភាពសិល្បៈជាច្រើន ត្រូវបានសម្តែងនៅថ្ងៃចុងក្រោយនេះជាមួយនឹងការបាញ់កាំជ្រួចអបអរថ្ងៃបញ្ចប់ចុងក្រោយនេះថែមទៀត។ ក្នុងរយៈពេលប្រកួតមួយសប្តាហ៍រវាងពីថ្ងៃទី៣ ដល់៩មិថុនា, កម្ពុជាបានទទួលមេដាយមាស សរុប៧០គ្រឿង ក្នុងនោះមេដាយមាសចំនួន៩គ្រឿង, មេដាយប្រាក់១៨គ្រឿង និងមេដាយសំរិទ្ធចំនួន៤៣គ្រឿង។ កម្ពុជាបានស្ថិតក្នុងលំដាប់លេខរៀងទី៨។ ប្រទេសដែលស្ថិតក្នុងលំដាប់លេខរៀងទី១ គឺប្រទេសឥណ្ឌូណេស៊ី ដែលទទួលបានមេដាយសរុប៤០១គ្រឿង, ក្នុងនោះមេដាយមាស១៥៩គ្រឿង, មេដាយប្រាក់១៤៨គ្រឿ ងនិងមេដាយសំរិទ្ធ៩៤គ្រឿង។ ប្រទេសថៃ និងវៀតណាមស្ថិតក្នុងលំដាប់លេខរៀងទី២ និងទី៣ជាបន្តបន្ទាប់ ខណៈម៉ាឡេស៊ីជា ប្រទេសក្នុងលំដាប់លេខរៀងទី៤, ប្រទេសហ្វីលីពីន, មីយ៉ាន់ម៉ា និងសឹង្ហបុរី ស្ថិតក្នុងលំដាប់លេខរៀងលើប្រទេសកម្ពុជា។ ប្រទេសដែលទទួលបានចំណាត់លេខរៀងទី៩, ទី១០ និងទី១១ ក្រោមកម្ពុជា គឺប្រទេសប្រុយណេ, ប្រទេសទីម័រខាងកើត និងប្រទេសឡាវ។