Category: ទូរទស្សន៍

  • គ.ជ.ប ព្យួរសិទ្ធិបោះឆ្នោតមនុស្ស៩នាក់ (Video Inside)

    គ.ជ.ប ព្យួរសិទ្ធិបោះឆ្នោតមនុស្ស៩នាក់ (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលអំពាវនាវពលរដ្ឋចូលរួមការបោះឆ្នោតឱ្យបានគ្រប់គ្នានៅទូទាំងប្រទេសនោះ បានព្យួរសិទ្ធិការបោះឆ្នោតចំពោះមនុស្ស៩នាក់។ យោងតាមសេចក្តីប្រកាសគ.ជ.ប ថ្ងៃទី១៣មិថុនា, មនុស្សទាំង៩នាក់ដែលត្រូវបានព្យូរសិទ្ធិបោះឆ្នោត ជាបណ្តោះអាសន្ននោះ រួមមានប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីការ «រក្សាអព្យាក្រិតភាព» ខណៈដែលកំពុងបំពេញតួនាទីរៀបចំការបោះឆ្នោត និងការពិនិត្យអំពីជោគវាសនា នៃគណបក្សនយោបាយនានា តាមរយៈសម្លេងបោះឆ្នោតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានចំនួន១៨ គណបក្សនយោបាយដែលនឹងត្រូវចូលរួមខណៈតួលេខ នៃប្រជាពលរដ្ឋ មានសិទ្ធិនឹងបោះឆ្នោត ដែលត្រូវចូលរួមមានជាង ៩ លាន៧សែននាក់, រីឯការិយាល័យដែល ត្រូវបម្រើដល់ការបោះឆ្នោតនៅទូ ឮទាំងប្រទេសមានជាង២ម៉ឺនការិយាល័យ៕

  • សម្តេចតេជោ ហ៊ុន សែន ស្នើកែទម្រង់លើសិទ្ធិបោះឆ្នោត (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ស្នើកែទម្រង់លើសិទ្ធិបោះឆ្នោត (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី បានស្នើលើការកែទម្រង់លើសិទ្ធិបោះឆ្នោតដែលជាផ្នែកមួយ ក្នុងការឆ្លើយតបចំពោះសកម្មភាពទុច្ចរឹតរបស់ក្រុមធ្វើនយោបាយប្រឆាំងដែលព្យាយាមរារាំងពលរដ្ឋ មិនឱ្យចេញទៅបោះឆ្នោតសកលខែកក្កដាខាងមុខនេះ។ ក្រុមធ្វើនយោបាយប្រឆាំង ក្នុងបំណងចង់បំផ្លាញចោលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧, បានរៀបចំនូវសេណារីយ៉ូផ្សេងៗជាច្រើន ដើម្បីការញុះញង់ប្រជាពលរដ្ឋមិនឱ្យចេញទៅបោះឆ្នោត ឬបើសិនជាត្រូវចេញទៅបោះឆ្នោត ត្រូវគូសខ្វែងសន្លឹកឆ្នោតនោះចោល។ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រជិត២ម៉ឺននាក់ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅថ្ងៃទី១៣ មិថុនា បានលាតត្រដាងនូវឧបាយកលរបស់ក្រុមប្រឆាំង និងសម្តេចបានស្នើលើការកែទម្រង់សិទ្ធិបោះឆ្នោតមកវិញ។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន លើការកែទម្រង់សិទ្ធិបោះឆ្នោត គឺជាការស្នើធ្វើវិសោធនកម្មមួយ ដែលដាក់ទណ្ឌកម្មដល់អ្នកមិនបានចេញទៅបោះឆ្នោតណា ដែលចង់ឈរឈ្មោះជាបេក្ខជនសមាជិករដ្ឋសភា, សមាជិកព្រឹទ្ធសភា,បេក្ខជនតំណាងស្រុក, ឃុំនិងសង្កាត់។ សម្តេចតេជោបានបញ្ជាក់បន្ថែមថាតាមរយៈការស្នើធ្វើវិសោធនកម្មច្បាប់នេះ គឺគេមិនបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោតណាចំពោះប្រជាពលរដ្ឋឡើយ ប៉ុន្តែតម្រូវអ្នកដែលឈរឈ្មោះ ឱ្យគេបោះឆ្នោតនៅគ្រប់កម្រិតទាំងអស់ត្រូវតែចេញទៅបោះឆ្នោត…ហើយបើសិនជាមិនបាន ចេញទៅបោះឆ្នោតនោះទេ គឺបុគ្គលនោះ នឹងត្រូវបាត់បង់សិទ្ធិរបស់ខ្លួនក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ សម្តេចតេជោបានថ្លែងថាគេនឹងជម្រុញការធ្វើវិសោធនកម្មច្បាប់នេះឱ្យទាន់នៅមុនការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣ ឈានមកដល់។

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ស្ថានភាពសេដ្ឋកិច្ចនៅក្នុងពេលនេះមានភាពរឹងស្ទះ ឬ អស្ថេរភាពច្រើន។ ការខាតបង់ក្នុងជំនួញអាជីវកម្មមានកំរិតខ្ពស់ និងច្បាស់លាស់។ ហេតុ នេះថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ធ្វើការចាប់ផ្តើមអាជីវកម្ម និងការចាយ វាយលុយកាក់នោះទេ។ វានឹងកាន់តែប្រសើរ ប្រសិនបើអ្នកពន្យាពេលក្នុងការសម្រេចចិត្ត លើការងារសំខាន់ ពិសេសការបណ្តាក់ទុន។ បើទោះបីជាក្នុងពេលឥឡូវនេះ លោកអ្នកគ្មាន ឳកាសដើម្បីអនុវត្តន៍ការងារឲ្យទទួលបានផលធំដុំ អ្នកក៏នៅតែអាចប​ន្តអនុវត្តការងារ និង របររកស៊ីជួញដូរទៅបានជាធម្មតា។ ក្រៅពីនេះ សូមកុំធ្វេសប្រហែសនឹងការសម្រេចចិត្ត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យធ្វើការវាយតម្លៃរាល់ កិច្ចការដែលបានអនុវត្តន៍កន្លងមកអោយបានល្អិតល្អន់។ ទន្ទឹមនឹងស្ថានភាពរីកចម្រើនក្នុង អាជីពលោកអ្នកត្រូវការពេលវេលាបន្ថែម និងជំនួយពីមនុស្សដែលនៅជុំវិញខ្លួន។ ហេតុនេះ សូមកុំបណ្តោយស្ថានការណ៍ ព្យាយាមធ្វើទំនាក់ទំនង និងបង្កើតក្រុមការងារ។ ក្នុងនោះដែរ សូមចងចាំថា ស្ថានភាពនៅខាងក្រៅមានឥទ្ធិពលទៅលើកិច្ចការងាររបស់អ្នក ហើយប្រសិន បើអ្នកមានការធ្វេសប្រហែស អ្នកអាចខាតបង់ទាំងពេលវេលា និងលុយកាក់។ ស្របពេល ជាមួយគ្នានេះដែរ ការស្វែងរកចំណេញដឹង ឬចូលរួមវគ្គបណ្តុះបណ្តាលនឹងជួយអ្នកកាន់តែ ច្រើន។ ឆ្នាំខាល…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១៤ មិថុនា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១៤ មិថុនា ២០២៣ (មានវីដេអូ)
  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧ពាន់ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧ពាន់ករណី (Video Inside)

    ប្រទេសភាគច្រើនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជាផងដែរ ក៏មានករណីឆ្លងថ្មីចំនួន ៧ករណីថែមទៀត ក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយនេះ។ នេះជាករណីឆ្លងថយចុះមកវិញចំនួន ៥ករណី នៅកម្ពុជា បើប្រៀបធៀបនឹងសប្តាហ៍មុន។ សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា ការឆ្លងទាំង ៧ករណីនោះ បានរកឃើញនៅថ្ងៃសៅរ៍ចំនួន ២ករណី, ថ្ងៃអាទិត្យមាន ៣ករណី និងនៅថ្ងៃច័ន្ទនេះ មាន ២ករណីផងដែរ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៧ពាន់ ៣៧១ករណី ដែលជាតួលេខឆ្លងបន្តថយចុះមកវិញច្រើនដល់ ៦ពាន់ ៧៩៥ករណី ធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៨ប្រទេសនៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២ពាន់ ៨២១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលប្រទេសនីមួយៗមានការ ឆ្លងចំនួន…

  • តម្លៃប្រេងសាំងកើនឡើង (Video Inside)

    តម្លៃប្រេងសាំងកើនឡើង (Video Inside)

    តម្លៃប្រេងសាំង បានកើនថែមទៀតសម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពី់ថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់២០០រៀលក្នុង១លីត្រ ដែលតម្លៃនេះគឺកើនឡើងចំនួន១៥០រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃមុន… ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន៣ពាន់៩០០រៀលក្នុង១លីត្រ ដែលតម្លៃនេះ បានកើនឡើង ចំនួន ៥០រៀលបើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែង តែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះគឺមានតម្លៃចំនួន៤ពាន់ ៨៥០រៀល និងកន្លែងខ្លះមានតម្លៃចំនួន៤ពាន់៩០០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បី ជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • បណ្ឌិត ស៊ាង ប៊ុនលាង អំពាវនាវនាវពលរដ្ឋស្រុកស្វាយអន្ទរ និងកញ្ជ្រៀចរួមគ្នាថែរក្សាសន្តិភាព (Video Inside)

    បណ្ឌិត ស៊ាង ប៊ុនលាង អំពាវនាវនាវពលរដ្ឋស្រុកស្វាយអន្ទរ និងកញ្ជ្រៀចរួមគ្នាថែរក្សាសន្តិភាព (Video Inside)

    អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានអំពាវនាវពលរដ្ឋរួមគ្នាបន្តថែរក្សាសន្តិភាព ពីព្រោះសន្តិភាពបានផ្តល់ឱកាសដល់ពលរដ្ឋ មានលំនឹងក្នុងការប្រកបមុខរបរជំនួញសេដ្ឋកិច្ចដែលជាការរួមចំណែកជម្រុញការអភិវឌ្ឍន៍ ប្រទេសជាតិ។ ប្រសាសន៍អំពាវនាវការរួមគ្នាថែរក្សាសន្តិភាពនេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលមួយជាមួយពលរដ្ឋក្នុងស្រុកទាំង២កាលពីថ្ងៃសុក្រទី៩ មិថុនា ឆ្នាំ២០២៣។ សូមទស្សនាសេចក្តីរាយការណ៍

  • ការរកចំណូល២ឆ្នាំពីការបណ្តាក់ទុនរ៉ែមាស បានចំណូលជិត១០លានដុល្លារនៅមណ្ឌលគិរី (Video Inside)

    ការរកចំណូល២ឆ្នាំពីការបណ្តាក់ទុនរ៉ែមាស បានចំណូលជិត១០លានដុល្លារនៅមណ្ឌលគិរី (Video Inside)

    ក្រសួងរ៉ែ និងថាមពល បានថ្លែងថាការចម្រាញ់រ៉ែមាសពីតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរី ក្នុងរយៈពេល២ឆ្នាំមកនេះ បានចំនួន៦ពាន់៧២៧ គីឡូក្រាម។ បើបូកសរុបការទទួល បានចំណូលសួយសារពីក្រុមហ៊ុនរកស៊ីអាជីវកម្មមាសនោះ កម្ពុជាបានប្រាក់ចំណូលប្រមាណជាង ១០លានដុល្លារអាមេរិក ក្នុងរយៈពេល២ឆ្នាំ នៃប្រតិបត្តិការ គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល រោងចក្រចម្រាញ់ «រ៉ែមាស» ក្នុងតំបន់អូរខ្វាវខេត្តមណ្ឌលគិរីនោះ គឺជាអាជីវកម្មរកស៊ីរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ក្រោមទុនវិនិយោគ ១២០លានដុល្លារ។ ក្រសូងរ៉ែ និងថាមពល បានថ្លែងថាសមិទ្ធផល នៃដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជានេះ គឺជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកបសម្រាប់ទាក់ទាញវិនិយោគទុនពីក្រៅប្រទេស និងការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវលើបរិស្ថាន និងសង្គមតាមស្តង់ដារអន្តរជាតិ។

  • អតីតយុទ្ធជន១០០នាក់ទទួលបានគ្រឿងឥស្សរិយយស (Video Inside)

    អតីតយុទ្ធជន១០០នាក់ទទួលបានគ្រឿងឥស្សរិយយស (Video Inside)

    អតីតយុទ្ធជន១០០នាក់ នៅរាជធានីភ្នំពេញ ទទួលបានការបំពាក់គ្រឿងឥស្សរិយយស រួមទាំងទទួលបានអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនពីរាជរដ្ឋាភិបាល។ ការបំពាក់គ្រឿងឥស្សរិយយសនេះ ធ្វើឡើងនៅថ្ងៃទីមិថុនានេះ ក្រោមការចូលរួមពីអភិបាលរាជធានីលោក ឃួង ស្រេង

  • កម្ពុជាកសាងវិមានរដ្ឋធម្មនុញ្ញ (Video Inside)

    កម្ពុជាកសាងវិមានរដ្ឋធម្មនុញ្ញ (Video Inside)

    កម្ពុជាបានសាងសង់វិមានរដ្ឋធម្មនុញ្ញ ដើម្បីជានិមិត្តរូបប្រវត្តិសាស្រ្ត នៃការបង្កើតរដ្ឋធម្មនុញ្ញ។ ពិធីបញ្ចុះបឋមសិលាសាងសង់វិមានរដ្ឋធម្មនុញ្ញ បានប្រព្រឹត្តទៅនៅថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រួមជាមួយសមាជិក នៃក្រុមប្រឹក្សាធម្មនុញ្ញជាច្រើនរូបទៀត។ កន្លែងបញ្ចុះបឋមសិលាមានទីតាំងនៅជិតវិមានឯករាជរាជ្យ ដែលក្រុមប្រឹក្សាធម្មនុញ្ញបានចាត់ទុកថា «ជានិមិត្តរូបប្រវត្តិសាស្រ្តរម្លឹកដល់ភាពជោគជ័យ នៃការបង្កើតរដ្ឋធម្មនុញ្ញ ដែលមានអាយុកាល ៣០ឆ្នាំ» កន្លងមកនេះ។ លោក អ៊ឹម ឈុនលឹម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ការសាងសង់វិមានរដ្ឋធម្មនុញ្ញនេះ គឺក្នុងគោលបំណង លើកតម្កើងដល់ការអនុវត្តរដ្ឋធម្មនុញ្ញ តាំងពីឆ្នាំ១៩៩៣ ដែលមានអាយុកាល ៣០ឆ្នាំ»។ លោកបានថ្លែងបន្តថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាកាន់តែទទួលបានការអនុវត្តកាន់តែរឹងមាំ និងកាន់មានប្រសិទ្ធភាពថែមទៀត គឺនៅក្រោយដែលមាន ការធ្វើសមាហរណកម្មក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធានាបាននូវស្ថិរភាពនយោបាយពេញលេញ។ លោក អ៊ឹម ឈុនលឹម បញ្ជាក់តៀតថា ការសាងសង់វិមានរដ្ឋធម្មនុញ្ញនេះ ក្នុងគោលដៅឲ្យយុវជនជំនាន់ក្រោយបានចងចាំ និងស្វែងយល់ពីតម្លៃរដ្ឋធម្មនុញ្ញ ដែលរដ្ឋធម្មនុញ្ញនេះបង្កើតមកដោយសារសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ភាគីពាក់ព័ន្ធ ជាពិសេសភាពប៉ិនប្រសព្វរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទើបអាចធានាឲ្យកម្ពុជាអនុវត្តរដ្ឋធម្មនុញ្ញដោយជោគជ័យ។ វិមានរដ្ឋធម្មនុញ្ញ…