-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ១ពាន់ករណី (Video Inside)

ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាបានបន្តរកឃើញឆ្លងថ្មី ១០ករណីថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី ១០ករណីនៅថ្ងៃនេះ ជាតួលេខឆ្លងបន្តកើនឡើងចំនួន ២ករណីថែមទៀត បើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩០៨ករណី ដែលជាតួលេខឆ្លងកើនឡើងវិញចំនួន ៤៥ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៤៦៨ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា និងប្រទេសឡាវ ដែលមានការឆ្លងចំនួន ១០ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,ប្រុយណេ និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២២ម៉ឺន…
-
សកម្មជនគណបក្សភ្លើងទៀនបន្តដើរចេញពីគណបក្ស (Video Inside)

ការដើរចេញរបស់ក្រុមសកម្មជនគណបក្សភ្លើងទៀននៅមុនដំណាក់កាលបោះឆ្នោតសកល បានបន្តធ្វើថែមទៀត ខណៈដែលមេដឹកនាំគណបក្សភ្លើងទៀននោះ ត្រូវគេរាយការណ៍ថាបានធ្វើដំណើរស្ងាត់ៗចាកចេញពីប្រទេស។ មេដឹកនាំគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល ត្រូវគេសង្ស័យថាបានឃុបឃិតគ្នាជាមួយទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ក្រោយការរកឃើញភាពមិនប្រក្រតីមួយកើតឡើង ចំពោះស្ត្រីខ្មែរម្នាក់នៅក្នុងប្រទេសបារាំង។ នៅក្នុងប្រទេសនេះវិញ, ភាពមិនទទួលខុសត្រូវរបស់មេដឹកនាំគណបក្សភ្លើងទៀននេះ បានធ្វើឱ្យសកម្មជន និងអ្នកគាំទ្របាននាំគ្នាផ្តួលរំលំស្លាកគណបក្ស និងពួកគេបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ សេចក្តីរាយការណ៍នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៣ ពីភូមិរវៀង, ឃុំខ្នុរដំបង, ស្រុកជើងព្រៃ នៃខេត្តកំពង់ចាម បានឱ្យដឹងថាមានសកម្មជន និងអ្នកគាំទ្រ បាននាំគ្នាព្រលំស្លាកគណបក្សភ្លើងទៀន និងបានដោះអាវរូបសញ្ញាបក្សភ្លើងទៀនចោលថែមទៀត។ ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកម្លាំងចលករដ៏សំខាន់ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់នៅថ្ងៃទី១៥មិថុនានេះថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកម្លាំងចលករដ៏សំខាន់មួយ ដែលបានដើរតួនាទីស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ពីកត្តាខាងក្រៅមកលើសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។ ប្រសាសន៍របស់សម្តេចបានធ្វើឡើង នូវទន្ទឹមនឹងមានសេចក្តីរាយការណ៍ជុំវិញ ក្រុមហ៊ុនវិនិយោគថ្មីៗមួយចំនួន បានបន្តការរកស៊ីបណ្តាក់ទុនក្នុងប្រទេសកម្ពុជា និងតាមរយៈនោះបានជួយផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
កម្ពុជាមានបំណុលសាធារណៈ ១០.២៧ ប៊ីលានដុល្លារ (Video Inside)

បំណុលរបស់កម្ពុជា មានជាង ១០.២៧ប៊ីលានដុល្លារ ដែលស្ថិតក្នុងក្រោមពិតានបំណុល Debt Ceiling ដែលកម្ពុជាមានលទ្ធភាពអាចគ្រប់គ្រងបាន។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាល នៃវិបត្តិជំងឺកូវីដ១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។ គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៣នេះ, កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១០.២៧ប៊ីលានដុល្លារ ក្នុងនោះប្រមាណ១០.២៣ប៊ីលានដុល្លារ គឺជាបំណុលសាធារណៈក្រៅប្រទេស…ចំណែកប្រមាណ ៤២.៤៥ លានដុល្លារអាមេរិក គឺជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនោះ រួមមាន ៤៣% ជាតម្លៃដុល្លារអាមេរិក, ២១% ជាតម្លៃអេសដេអ៊ែរ, ១២% ជាតម្លៃយ័នរបស់ចិន, ១១% ជាតម្លៃយ៉េនរបស់ជប៉ុន, ៧%ជាតម្លៃលុយអឺរ៉ូ និង ៦%ទៀតជារូបយវត្ដុជាតិ និងរូបិយប័ណ្ណផ្សេងៗ។ ក្រសួងសេដ្ឋកិច្ចបានវាយតម្លៃថា អនុបាតតម្លៃបច្ចុប្បន្ន នៃបំណុលសាធារណៈក្រៅប្រទេស ធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា មានត្រឹមកម្រិត ២៤.៩% ធៀបនឹងអនុបាតគោល ៤០%។
-
កម្ពុជាទទួលមូលនិធិ ២លានដុល្លារ នៃគម្រោងសហប្រតិបត្តិការមេគង្គឡានឆាង (Video Inside)

កម្ពុជានិងប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៣។ កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង គឺជាកិច្ចសហប្រតិបត្តិការបង្កើតក្នុងឆ្នាំ២០១៥។ ប្រទេសចំនួន៦ បានចួលរួមក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនោះ រួមមានប្រទេសចិន…មីយ៉ាន់ម៉ា… ឡាវ…ថៃ…កម្ពុជា និងវៀតណាម។ ការចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការបរទេស រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជារដ្ឋមន្រ្ដីការបរទេស និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាលោក វ៉ាង វិនធាន។ ក្នុងក្របខ័ណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣នេះ, កម្ពុជាទទួលប្រាក់២លានដុល្លារ សម្រាប់អនុវត្តគម្រោងសរុបចំនួន០៩នៅក្នុងប្រទេសកម្ពុជា។ ទន្លេមេគង្គដែលមានប្រវែង៤ពាន់៨៨០គីឡូម៉ែត្រ គឺជាទន្លេទី១២ ដែលវែងជាងគេបំផុតរបស់ពិភពលោក និងក៏ជាទន្លេដែលលាតសន្ធឹងឆ្លងកាត់ប្រទេសទាំង៦ គឺកម្ពុជា ចិន ឡាវ វៀតណាម ថៃ និងប្រទេសមីយ៉ាន់ម៉ា។ កំណាត់ទន្លេមេគង្គដែលហូរឆ្លងកាត់ប្រទេសចិន ត្រូវអ្នកស្រុកនៅទីនោះ ហៅថាទន្លេឡានឆាង។ ទន្លេមេគង្គឡានឆាង គឺជាប្រភពដ៏សំខាន់មួយ នៃការរស់នៅពឹងផ្អែករបស់ពលរដ្ឋជាង ៦០លាននាក់ ជាពិសេសគឺជាប្រភពនៃការរកត្រី… ម្ហូប អាហារ…ប្រភពទឹក…ប្រភពដឹកជញ្ជូន និងជាប្រភពពឹងផ្អែកជាច្រើនទៀត។
-
បណ្ឌិត ហ៊ុន ម៉ាណែត បកស្រាយនូវពាក្យ «ដដែលៗមិនផ្លាស់ប្តូរ» (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានបកស្រាយតបចំពោះពាក្យសម្តីរិះគន់របស់ក្រុមប្រឆាំង ដែលតែងនិយាយប៉ះពាល់ដល់កិត្តិនាមរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សប្រឆាំងផ្កាប់មុខ នៅពេលដែលមានការប្រកួតប្រជែងការឃោសនាបោះឆ្នោតម្តងៗ តែងនិយាយថាគណបក្សប្រជាជនកម្ពុជាកាន់អំណាចយូរ និងមានភាពដដែលៗដោយមិនផ្លាស់ប្តូរ។ ជាមួយនឹងការរិះគន់ប្រើពាក្យច្រំដែល «ដដែលៗមិនផ្លាស់ប្តូរ» នេះ, ក្រុមធ្វើនយោបាយប្រឆាំងថែមទាំង ហ៊ានប្រើនូវឧបាយកលទុច្ចរិត ដោយវិធីញុះញង់ និងការនិយាយលាបពណ៌ដាក់មកលើគណបក្សប្រជាជនកម្ពុជាថែមទៀត។ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពឳកាសជួបសំណេះសំណាលជាមួយយុវជនបក្សក្នុងសប្តាហ៍នេះ បានលើកឡើងបកស្រាយអ្វីជាពាក្យ «ដដែល» និងអ្វីជាការផ្លាស់ប្តូរ និងអ្វីជាការប្រែប្រួលរបស់គណបក្សប្រជាជនកម្ពុជា។
-
ប្រមុខរាជរដ្ឋាភិបាលអំពាវនាវកម្មករបន្តថែរក្សាសន្តិភាព (Video Inside)

ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវកម្មករ និងកម្មការីនី បន្តថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងប្រទេស ដែលសេចក្តីអំពាវនាវនេះ បានធ្វើឡើងក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិង វិជ្ជាជីវៈលើកទី៦។ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលហៅកាត់ថា TVET បានឈានមកដល់នៅថ្ងៃទី១៥មិថុនានេះ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ»។ កម្ពុជាក្នុងម្លប់សន្តិភាពក្រោមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន, ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានជួយបង្កើនលើបំណិនជីវិត របស់កម្មករ និងតាមរយៈនេះបានជួយលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជាជាខ្លាំង។ សេដ្ឋកិច្ចកម្ពុជាក្នុងពេលដែលប្រទេសទើបមានសន្តិភាពពិតប្រាកដជាង២០ឆ្នាំកន្លងមកនេះ បានកើនឡើងជាប្រចាំឆ្នាំក្នុងអត្រាមធ្យម៧ភាគរយ និងបានជួយផ្តល់លំនឹងដល់ស្ថានភាពទីផ្សារ ការងារនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ។ ប៉ុន្តែការប៉ុនប៉ងរបស់ក្រុមធ្វើនយោបាយប្រឆាំង ដើម្បីចង់នាំកម្ពុជា ដែលមានសន្តិភាពធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាឡើងវិញ នៅតែមានរូបភាពគំរាមមកលើសន្តិភាពកម្ពុជានៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារលិខិត នៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៣ បានផ្តល់អនុសាសន៍៧ចំណុ ចក្នុងនោះចំណុចទី១ គឺ «បន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តអភិវឌ្ឍន៍មូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាពដើម្បីបង្កើនផលិតភាព, ភាពប្រកួតប្រជែង, កំណើនសេដ្ឋកិច្ចខ្ពស់, ការបង្កើតការងារថ្មី កាន់តែល្អ និងរក្សាការងារដែលមានស្រាប់ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង»។
-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១៦ មិថុនា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ១ពាន់ករណី (Video Inside)

ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាបានបន្តរកឃើញឆ្លងថ្មី ៨ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី ៨ករណីនៅថ្ងៃនេះ ជាតួលេខឆ្លង កើនឡើងវិញចំនួន ៧ករណី ថែមទៀតបើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨៦៣ករណី ដែលជាតួលេខឆ្លងបន្តថយចុះថែមទៀតចំនួន ១៩៣ករណីធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៤១៨ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងចំនួន ៨ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ប្រុយណេ និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន…
-
៤ខែដើមឆ្នាំ ចំណូលកៅស៊ូមានចំនួនជាង២៦០លានដុល្លារ (Video Inside)

កម្ពុជារកចំណូលបានជាង ២៦០លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ រយៈពេល ៤ខែដំបូង ឆ្នាំ២០២៣។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រាក់ចំណូលនេះ បានកើនឡើងជាង៤១.៤% បើធៀបឆ្នាំ២០២២។ កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង៤០ម៉ឺន៤ពាន់៥៧៨ហិកតា។ កៅស៊ូដែលអាចចៀរជ័របាន មានផ្ទៃដីចំនួន ៣១ម៉ឺន៥ពាន់៣៣២ ហិកតា ស្មើនឹង៧៨ភាគរយ និងផ្ទៃដីថែទាំ មានចំនួន ៨ម៉ឺន៩ពាន់២៤៦ ហិកតា ស្មើនឹង ២២ ភាគរយ។ កៅស៊ូរបស់កម្ពុជាត្រូវបាននាំ ចេញទៅប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប។