-
អាជ្ញាធរទទួលបណ្តឹង២ទៀតស្វែងរកការជួយសង្គ្រោះជនបរទេស (Video Inside)

សមត្ថកិច្ចកម្ពុជាបានបន្តទទួលបានបណ្តឹង២ទៀត ដែលស្នើឱ្យជួយសង្គ្រោះជនបរទេស ១៥នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ កម្ពុជានៅតែបន្តយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្សពាក់ព័ន្ធនឹងក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅ បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជាដោយសន្យាឱ្យកម្រៃពលកម្មច្រើន។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងនៅថ្ងៃទី១២ ឧសភាថា មានសំណើ២មកក្រសួងមហាផ្ទៃស្នើឱ្យជួយសង្គ្រោះជនជាតិបរទេសចំនួន១៥នាក់។ មិនមានការបញ្ជាក់ថាតើជនបរទេសទាំង១៥នាក់នោះ មានជនជាតិអ្វីខ្លះឡើយ។ កម្ពុជាបានធ្វើយុទ្ធនាការស្វែងរក និងជួយសង្គ្រោះមនុស្សដោយសារការជួញដូរមនុស្សខុសច្បាប់នេះ ចាប់តាំងពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣, សំណើស្វែងរកការជួយសង្គ្រោះជនបរទេស មានចំនួន ៨៦៩ករណី ជាមួយមនុស្ស២ពាន់១៥៩នាក់ ដែលមាន ១៤សញ្ជាតិ។ សមត្ថកិច្ចបានស្រាវជ្រាវអង្កេតបឋមបាន ៨៤៥សំណើ, បិទសំណុំរឿង២៩២សំណើ, រកឃើញ ១ពាន់៥៧នាក់, ឃាត់ខ្លួន១៣១នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង។
-
ធនាគារពិភពលោកអនុម័តគម្រោងតម្លៃ៦០លានដុល្លារ គាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាមសំណល់រឹង និងប្លាស្ទិកនៅកម្ពុជា (Video Inside)

ធនាគារពិភពលោកបានអនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។ យោងតាមក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ការអនុម័តនូវគម្រោងដែលមានទំហំទឹកប្រាក់៦០លានដុល្លារអាមេរិក គឺ «ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាមនៅកម្ពុជានេះ ដោយការរីកចម្រើននៃសេដ្ឋកិច្ច, នគរូបនីយកម្ម និងទេសចរណ៍ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បានបណ្តាលឱ្យសំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើនសន្ធឹកសន្ធាប់ដែរនៅកម្ពុជា»។ នាយកគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានបញ្ជាក់ថា « ការកែលម្អការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក គឺជារឿងមួយសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា រួមទាំងតាមរយៈវិស័យទេសចរណ៍របស់ខ្លួនផងដែរ»។ បន្ថែមពីនេះលោកស្រីនាយកបានបន្តថា បញ្ហាសំរាមប្លាស្ទិក ក្នុងផ្ទៃសមុទ្រ គ្មានស្គាល់ព្រំដែនទេ ដូច្នេះគម្រោងនេះក៏នឹងជួយដល់ថ្នាក់ជាតិ នៅក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។ គម្រោងនេះនឹងជួយពង្រីកសេវាប្រមូលសំរាមឱ្យគ្របដណ្តប់តាមខ្នងផ្ទះកាន់តែច្រើន និងកាន់តែទៀងទាត់ និងជួយកែលម្អសមត្ថភាពរបស់ទីលានទុកដាក់សំរាម ការកែច្នៃសំរាម និងការយកសំរាមធ្វើកំប៉ុស្ត ឱ្យកាន់តែប្រសើរឡើងថែមទៀត។ រាជធានីភ្នំពេញដែលមានកំណើនប្រជាពលរដ្ឋយ៉ាងឆាប់រហ័សប្រមាណជាង ៣ លាននាក់ បរិមាណសំរាមបានកើនឡើងរហូតដល់ ជាង ៣ ពាន់តោនក្នុងមួយថ្ងៃ។ បើគិតទូទាំងប្រទេសនោះវិញ ក្នុងមួយថ្ងៃសំណល់សំរាមមានប្រមាណជាងមួយម៉ឺនតោន ដែលនាំឱ្យក្នុងមួយឆ្នាំ សំណល់សំរាមមានច្រើនដល់ប្រមាណ៤លានតោន។
-
អតីតសកម្មជនគណបក្សប្រឆាំងបានបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

អតីតសកម្មជនគណបក្សសង្គ្រោះជាតិបានបន្តសុំចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅមុនដំណាក់កាលដែលកម្ពុជាត្រៀមចូលរួមបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣។ ខែមេសា និងខែឧសភា ក្នុងឆ្នាំ២០២៣ ត្រូវគេកត់សម្គាល់ថា គឺជាខែដែលមានការសុំចូលរួមជីវភាពនយោបាយជាច្រើនបំផុត ពីសំណាក់សកម្មជន និងមន្ត្រីនយោបាយរបស់អតីតគណបក្សប្រឆាំងនានា។ នៅថ្ងៃទី១២ វិច្ឆិកានេះ វីដេអូថ្មីមួយទៀតរបស់របស់ស្ត្រីម្នាក់ ឈ្មោះ ឃុត ណារឿន ដែលធ្លាប់ជាអតីតសកម្មជនប្រើពាក្យសម្តីមិនល្អដាក់មកលើសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានសារភាពនូវកំហុសខុសឆ្គងពីអតីតកាល និងបានស្នើសុំចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ ការភ្ញាក់រលឹកដោយសកម្មជន និងមន្ត្រីគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយជាមួយ នឹងគណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ ត្រូវគេកត់សម្គាល់ថា ប្រៀបដូចជាទឹកបាក់ទំនប់។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍អ្នកស្រី ឃុត ណារឿន ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន កាលពីសប្តាហ៍មុនបានថ្លែងបញ្ជាក់ថា ទឹកដែលធ្លាប់តែរងល្អក់កាលពីមុននោះ នាពេលនេះបានភ្លឺថ្លាមកវិញហើយ។
-
បណ្ឌិត ហ៊ុន ម៉ាណែត សាទរចំពោះកំណើនប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងឌីជីថលក្នុងកម្ពុជា (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា កំណើនប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងឌីជីថលបានបង្កើតនូវកាលានុវត្តភាពថ្មី ដូចជាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ប្រសាសន៍ថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការក្រុម ហ៊ុន BYTE DC Solutions នារាជធានីភ្នំពេញថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ”ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងបច្ចេកវិទ្យាឌីជីថល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងអំឡុងពេល នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩, បច្ចេកវិទ្យាឌីជីថល បានបង្កើតនូវកាលានុវត្តភាពថ្មី ដូចជាការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក ដែលអនុញ្ញាតឱ្យប្រតិបត្តិការអាជីវកម្មជាច្រើន អាចបន្តដំណើរការបាន ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ”។ បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា «ចំណែកឯក្រសួង-ស្ថាប័នសាធារណៈវិញ ក៏គេអាចបន្តកិច្ចការងាររបស់ខ្លួនបានផងដែរ តាមរយៈប្រើប្រាស់បច្ចេកវិទ្យាប្រជុំពីចម្ងាយ ដូចជាប្រព័ន្ធ Zoom ជាដើម ដែលជាការកាត់បន្ថយយ៉ាងមានប្រសិទ្ធភាព នូវផលប៉ះពាល់បង្កឡើងដោយ បញ្ហាជំងឺកូវីដ១៩។ លោកបានបញ្ជាក់ថា នៅក្នុងដំណើរការ នៃការអភិវឌ្ឍវិស័យឌីជីថល, រាជរដ្ឋាភិបាល បានកត់សម្គាល់ផងដែរអំពីតួនាទីយ៉ាងសំខាន់របស់វិស័យឯកជនដែលក្នុងន័យនេះ, រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់ការលើកទឹកចិត្ត…
-
សម្តេចក្រឡាហោម ស ខេង ឆ្លងជម្ងឺកូវីដ១៩ (Video Inside)

សម្ដេចក្រឡាហោម ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលុបចោលកម្មវិធីការងារមួយចំនួន ខណៈដែលមានការរកឃើញថាសម្តេចបានឆ្លងនឹងជម្ងឺកូវីដ១៩។ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១២ ឧសភានេះ បានបញ្ជាក់ថា សម្ដេច «ត្រូវបានធ្វើតេស្តឃើញមានវិជ្ជមានជំងឺកូវីដ១៩ ហើយពេលនេះកំពុងដាក់ខ្លួនឲ្យស្ថិតនៅដាច់ដោយឡែក»។ តាមរយៈការសរសេរសារតាមបណ្តាញសង្គម សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថាសម្តេច «បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ»។ សម្តេចបានសរសេរបន្តថា «សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធាន សុខាភិបាលដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ»។ សម្តេចបានបញ្ជាក់ទៀតថា យ៉ាងណាក៏ដោយក៏សម្តេចនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែក ក្នុងគេហដ្ឋានរបស់សម្តេចជាធម្មតា។ សម្ដេចក្រឡាហោម បានស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយសម្តេចសន្យាថា នឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលរហូតបានជាសះស្បើយ។
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ស្ថានភាពការងាររបស់អ្នកនៅក្នុងពេលនេះមានភាពរអាក់ រអួលបន្តិច ដែលវានឹងអាចបង្អាក់លោកអ្នកអោយស្ថិតនៅឆ្ងាយពីគោលដៅដែលអ្នកប៉ង ប្រាថ្នា ហេតុនេះសូមកុំទាន់ចំនាយពេលវេលា ឬដើមទុនច្រើននៅពេលនេះ។ បើទោះបីជា ស្ថានភាពលំបាក់បន្តិចក្តី លោកអ្នកអាចស្នើសុំជំនួយពីមនុស្សដែលនៅក្បែរខ្លួនបាន ដូច្នេះ សូមកុំមានភាពតានតឹងច្រើននាំតែរំខានចិត្ត។ ប្រការដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុត គឺការ ប្រើប្រាស់លុយកាក់ ពីព្រោះអ្នកនឹងអាចធ្វើអោយមានការខាតបង់ច្រើន។ ក្រៅពីនេះ ប្រហែលជាអ្នកគួរតែប្រយ័ត្នសភាពតានតឹង ឬជម្លោះដែលអាចកើតឡើងរវាងមនុស្សដែល ដែលស្គាល់នាពេលនេះ ហេតុនេះសូមអត់ធ្មត់នឹងអនុគ្រោះដើម្បីរក្សាទំនាក់ទំនង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការសហការ និងកិច្ចការងារជាក្រុម ដូច្នេះសូមប្រឹងប្រែងទាញយកផលប្រយោជន៍ ពីទំនាក់ទំនងល្អនាពេលនេះ។ ក្នុងនោះ អ្នកគួរគ្រប់គ្រងបែងចែកពេលវេលាសម្រាប់ការងារ ជាច្រើនរបស់អ្នក ពីព្រោះបើមិនដូច្នោះអ្នកមិននឹងជួបភាពកកកុញទំហំការងារច្រើន។ ក្រៅពីនេះ បរិស្ថានជុំវិញរបស់អ្នកមានសភាពល្អប្រសើរ ដូច្នេះអ្វីៗនឹងអាចធ្វើទៅបានដោយ រលូន។ ក្នុងនោះ បើទោះបីជានៅពេលព្រឹកអ្នកមិនអាចមើលឃើញពីគោលដៅ ឬទិន្នផល ដែលអ្នកនឹងទទួលបានយ៉ាងណាក្តី សូមកុំមានការព្រួយបារម្ភ ពីព្រោះអ្នកនឹងអាចសម្រេច ការងារ ឬចាប់ផ្តើមអនុវត្តការងាររបស់អ្នកបានដោយសេរីនៅលើផ្លូវរបស់អ្នក។ ដោយឡែក សូមព្យាយាមចាត់ចែងពេលវេលាសម្រាប់កិច្ចការងារ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១២ ឧសភា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១៣ ឧសភា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៦ពាន់ករណី (Video Inside)

ប្រទេសមួយចំនួននៅអាស៊ាន នៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩នៅឡើយ ដោយឡែកប្រទេសកម្ពុជាមិនមានការឆ្លងថ្មីឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ពាន់ ៧៥២ករណី ដែលជាតួលេខឆ្លងបានកើនឡើងវិញចំនួន ៣៥២ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួនតែ ៤ប៉ុណ្ណោះ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសឡាវ។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ក្នុងចំណោមប្រទេសទាំង៤នោះ ដែលមានការឆ្លងចំនួន ២ពាន់ ៥០៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ ដែលមានការឆ្លងចំនួន តែ ១ករណីប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី, ថៃ, កម្ពុជា, មីយ៉ាន់ម៉ា, សឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៨នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៩៦ម៉ឺន…
-
៤ខែដើមឆ្នាំ កម្ពុជាមានទំហំពាណិជ្ជកម្មជាង១៥ពាន់លានដុល្លារ (Video Inside)

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ១៥ពាន់លានដុល្លារ នៅ ៤ខែដើមឆ្នាំនេះ ដែលបង្ហាញនូវភាពមិនបាក់ស្រុត នៃចរន្តសេដ្ឋកិច្ចរបស់ជាតិ បើទោះបីជាមានការធ្លាក់ចុះខ្លះ។ ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយអន្តរជាតិសម្រេចបានជាង ១៥ពាន់លានដុល្លារ ធ្លាក់ចុះជាង១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានជាង ១៧ពាន់លានដុល្លារ។ យោងតាមទិន្នន័យដដែលនេះ គឺចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃជាង ៧ពាន់ ២០០លានដុល្លារ ធ្លាក់ចុះ៤.៩% ខណៈកម្ពុជាបាននាំចូលទំនិញមកវិញក្នុងទឹកប្រាក់ប្រមាណ ៧ពាន់៩០០លានដុល្លារ ដែលថយចុះ២១.១%។ សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញរួមមានសម្លៀកបំពាក់នាំចេញក្នុងតម្លៃ ២ពាន់ ១០០លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីប្រមាណ ៩៧៩លានដុល្លារ, គុជខ្យងធម្មជាតិ ឬចិញ្ចឹមនៃត្បូងថ្មមានតម្លៃ បាននាំចេញបានជាង ៣០០លានដុល្លារ, ស្បែកជើងតម្លៃជាង ៤៣៦លានដុល្លារ រួមនឹងទំនិញសំខាន់ៗផ្សេងដទៃទៀត។ ប្រទេសចិន គឺជាប្រទេសនៅនៅលេខរៀងទី១ ដែលសម្រេចបានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ ដែលមានចំនួនជាង ៣ពាន់ ៨០០លានដុល្លារ ស្របពេលដែលអាមេរិក ស្ថិតនៅលេខរៀងទីពីរ…