Category: ទូរទស្សន៍

  • សម្តេចតេជោចង់ជួយទីម័រខាងកើតក្លាយជាប្រទេសសន្តិសុខស្បៀង (Video Inside)

    សម្តេចតេជោចង់ជួយទីម័រខាងកើតក្លាយជាប្រទេសសន្តិសុខស្បៀង (Video Inside)

    នាយករដ្ឋមន្ត្រីទីម័រខាងកើត បានសម្តែងក្តីអរគុណចំពោះកម្ពុជា ដែលបានប្រឹងប្រែងជួយជម្រុញបេក្ខភាពប្រទេសទីម័រក្លាយជាសមាជិកទី១១ របស់អាស៊ាន។ លោក តាអ៊ូ ម៉ាតាំង រូអាក់ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌអាស៊ាន ដែលប្រព្រឹត្តទៅរវាងពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា នៅទីក្រុងឡាប៊ូនបាចូ នៃប្រទេសឥណ្ឌូណេស៊ី ខណៈដែលទីម័រខាងកើតជាគោលការណ៍ នឹងក្លាយជាសមាជិកទី១១របស់អាស៊ាន។ ក្នុងជំនួបមួយរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត កាលពីថ្ងៃទី៩ ឧសភា ឆ្នាំ២០២៣… លោក តាអ៊ូ ម៉ាតាំង រូអាក់ បានថ្លែងថា «វត្តមានទីម័រក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលនេះ គឺមិនអាចកាត់ផ្ដាច់បាន ពីការជួយជ្រោមជ្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ឡើយ»។ លោកបានថ្លែងថាកម្ពុជាបានជួយជ្រោមជ្រែងប្រទេសទីម័រតាំងពីដើមរហូតមក ដើម្បីឱ្យប្រទេសទីម័រខាងកើតបានក្លាយជាសមាជិករបស់អាស៊ាន។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងទីម័រខាងកើត, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឲ្យទីម័រខាងកើតជាប្រទេសមានសន្តិសុខស្បៀង។ សម្តេចបន្តថា សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ប្រទេសទីម័រ …ដោយឡែកនៅមាន កន្ទក់ដែលសម្រាប់ផលិតជាចំណីសត្វ។ សម្តេចបានបញ្ជាក់បន្ថែមថា ប្រសិនបើប្រទេសទីម័រខាងកើតឯកភាព កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត…

  • សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    ការភ្ញាក់រលឹកដោយសកម្មជន និងមន្ត្រីគណបក្សប្រឆាំង សុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ ត្រូវគេកត់សម្គាល់ថា ប្រៀបដូចជាទឹកបាក់ទំនប់។ ខែមេសា និងខែឧសភា ក្នុងឆ្នាំ២០២៣នេះ ត្រូវគេកត់សម្គាល់ថា គឺជាខែដែលមានការសុំចូលរួមជីវភាពនយោបាយជាច្រើនបំផុត ពីសំណាក់សកម្មជន និងមន្ត្រីនយោបាយរបស់អតីតគណបក្សប្រឆាំងនានា។ យោងតាមវីដេអូឃ្លីបមួយបង្ហោះក្នុងសប្តាហ៍នេះ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង ដែលកំពុងបំរើការក្នុងខេត្តបាត់ដំបង និងខេត្តព្រះសីហនុ បានសារភាពនូវកំហុសឆ្គាំឆ្គងរបស់ខ្លួនពីអតីតកាល និងពួកគេបានស្នើសុំរកការចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន កាលពីសប្តាហ៍មុនបញ្ជាក់ថា ពេលនេះទឹកដែលធ្លាប់តែរងល្អក់ បានភ្លឺថ្លាមកវិញហើយ។ ក្នុងសារសម្លេងមួយប្រាប់ក្រុមយុវជនតាមបណ្តាញសកលវិទ្យាល័យ ដែលធ្លាប់បំរើគណបក្សប្រឆាំង, សម្តេចបានថ្លែងបញ្ជាក់ប្រាប់ពួកគេមកវិញយ៉ាងនេះ។ ក្នុងសប្តាហ៍នេះផងដែរ, សកម្មជនមួយរូបរស់នៅក្នុងសហរដ្ឋអាមេរិកលោក ទូច វិបុល ដែលជាប្រធានសម្ព័ន្ធខ្មែរ អាមេរិកាំង និងធ្លាប់ជាអតីតសកម្មជនប្រឆាំងដ៏ខ្លាំងក្លា នៅក្រៅប្រទេសនោះ បានធ្វើសារសម្លេងបង្ហោះតាមវីដេអូ កាលពីថ្ងៃទី៨ ឧសភា បង្ហាញការភ្ញាក់រលឹករបស់ខ្លួន។ សាររបស់លោក ប៉ែន វិបុល បានអំពាវនាវពលរដ្ឋខ្មែរឈប់ជឿ និងចាញ់បោកគណបក្សប្រឆាំង និងសារសម្លេងដដែលបានអំពាវនាវប្រជាជនខ្មែរសូមទៅចូលរួមបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ នៅជាមួយគ្នានេះផងដែរ, អតីតមិត្តភក្តិម្នាក់ទៀតរបស់លោក ទូច…

  • សម្តេចតេជោស្នើវៀតណាមរកការសម្របសម្រួលអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រ (Video Inside)

    សម្តេចតេជោស្នើវៀតណាមរកការសម្របសម្រួលអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានស្នើមេដឹកនាំប្រទេសវៀតណាម ជួយសម្របសម្រួលការអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រ ទៅកាន់ប្រទេសសិង្ហបុរី។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ ក្នុងអំឡុងពេលទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី នារសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំវៀតណាមថា កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ តចេញមកកាន់កម្ពុជា ហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី។ សម្តេចតេជោបានថ្លែងថា ដើម្បីទទួលបានកិច្ចការងារនេះ ប្រកបដោយជោគជ័យ ក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ គេត្រូវការប្រើប្រាស់ ភូមិសាស្ត្រទឹកដីរបស់វៀតណាមភាគខាងត្បូង តំបន់កាម៉ៅ ឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានថ្លែងថា លោកនិងក្រុមជំនាញនឹងពិនិត្យលើបញ្ហាដែលភាគីកម្ពុជាបានស្នើសុំរកកិច្ចសហការសម្របសម្រួលនេះ។

  • មេដឹកនាំអាស៊ានស្នើរកការបញ្ចប់អំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា (Video Inside)

    មេដឹកនាំអាស៊ានស្នើរកការបញ្ចប់អំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា (Video Inside)

    មេដឹកនាំប្រទេសអាស៊ានទាំងអស់ បានអំពាវនាវនៅថ្ងៃពុធ ទី១០ ឧសភា សុំឱ្យមានការបញ្ចប់ជាបន្ទាន់ នូវអំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា។ សេចក្តីអំពាវនាវនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ រៀបចំធ្វើនៅក្នុងក្រុង ឡាប៊ូនបាចា។ កិច្ចប្រជុំកំពូលអាស៊ានថ្ងៃដំបូងនេះ បានអំពាវនាវនូវការជួយផ្តល់ជំនួយមនុស្សធម៌ថែមទៀត ខណៈដែលការប្រយុទ្ធគ្នាក្នុងប្រទេសមីយ៉ាន់ម៉ានៅមិនទាន់អាចគ្រប់គ្រងបាន។ ក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់កិច្ចប្រជុំកំពូលអាស៊ានថ្ងៃនេះ បានសរសេរថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហឹង្សាដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយសូមជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ទម្រង់នៃអំពើហិង្សា និងការប្រើប្រាស់កម្លាំង”។ មេដឹកនាំអាស៊ាន នៅបានអំពាវនាវឱ្យមាន “បរិយាកាសអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា និងការសន្ទនាគ្នាក្នុងរង្វង់ថ្នាក់ជាតិ» របស់មីយ៉ាន់ម៉ាផងទៀត។ កិច្ចប្រជុំកំពូលនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានធ្វើឡើងក្នុងស្ថានការណ៍ ដែលមានការវាយប្រហារគ្នាកើតឡើង និងក៏មានការទម្លាក់គ្រាប់បែកដាក់លើកងកម្លាំងបដិបក្ខ និងលើក្រុមឧទ្ទាមជនជាតិភាគតិច ខណៈដែលប្រទេសមីយ៉ាន់ម៉ា ព្យាយាមបង្រួបបង្រួមអំណាច នៅមុនការបោះឆ្នោតដែលបានគ្រោងទុក។ កិច្ចប្រជុំពេលនេះ បានកើតឡើងនៅច្រើនថ្ងៃ ដែលមានការវាយប្រហារដោយក្រុមជនមិនស្គាល់មុខ បានបាញ់ដាក់ទៅលើក្បួនរថយន្តអ្នកការទូតប្រចាំតំបន់ ក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈពួកគេកំពុងផ្តល់ការផ្គត់ផ្គង់ស្បៀងដល់មនុស្សមួយចំនួន ក្នុងចំណោមមនុស្សជាងមួយលាននាក់ ដែលបានភៀសខ្លួនចេញពីផ្ទះសំបែងដោយសារ តែជម្លោះសង្គ្រាមក្នុងស្រុក។

  • ព្រះមហាក្សត្រយាងចុះសាកសួរសុខទុក្ខប្រជារាស្ត្រនៅខេត្តកំពង់ឆ្នាំង (Video Inside)

    ព្រះមហាក្សត្រយាងចុះសាកសួរសុខទុក្ខប្រជារាស្ត្រនៅខេត្តកំពង់ឆ្នាំង (Video Inside)

    ព្រះករុណាព្រះមហាក្សត្រ បានយាងចុះសាកសួរសុខទុក្ខ និងប្រោសប្រទាន ព្រះរាជអំណោយដល់ប្រជាកសិករចំនួន ៤៤០គ្រួសារ ដែលរស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ការយាងចុះសាកសួរសុខទុក្ខនៅថ្ងៃទី១០ ឧសភា ២០២៣ បានអមព្រះរាជដំណើរដោយសម្ដេចចៅហ្វាវាំង គង់ សំអុល, អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ, តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ប្រជាពលរដ្ឋទាំង ៤៤០គ្រួសារ ដែលព្រះអង្គបានយាងចុះសាកសួរសុខទុក្ខនោះ គឺជាពលរដ្ឋ ដែលរស់នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ព្រះរាជអំណោយ ដែលព្រះមហាក្សត្រព្រះប្រទានដល់ប្រជានុរាស្ត្ររបស់ព្រះអង្គរួមមាន មួយគ្រួសារទទួលបានអង្ករចំនួន ១បាវស្មើនឹង ៥០ គីឡូក្រាម, ឃីត១កញ្ចប់ ក្នុងនោះមាន មុង១, ភួយ១, ក្រម៉ា១, សារ៉ុង១, មីចំនួន២កេស, ត្រីខ១យួរ ស្មើនឹង១០កំប៉ុង, ទឹកស៊ីអ៊ីវចំនួន ១យួរស្មើនឹង៦ដប, កន្ទេលចំនួន១, ស្បែកជើងផ្ទាត់ចំនួន១គូ និងថវិកាចំនួន២០ម៉ឺនរៀល។ ព្រះមហាក្សត្រនៅបានសព្វព្រះរាជហឫទ័យ ប្រទានអាហារដល់កុមារាកុមារីជាច្រើនរយនាក់ផងដែរ។ ព្រះអង្គបានបន្តយាងសួរសុខទុក្ខដល់កុមារាកុមារី ដែលកំពុងទទួលទានអាហារ និងបានយាងសួរសុខទុក្ខដល់ប្រជានុរាស្ត្រ…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១១២ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១១២ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំលោកអ្នកមិនឲ្យបាក់ទឹកចិត្ត មិនឲ្យជឿជាក់ដោយគ្មានមូលដ្ឋាន និងកុំមានចិត្តរាយមាយជាដាច់ខាត។ ភាពបរាជ័យដែល អ្នកបានឃើញកន្លងមកបានផុយរលត់រូបរាងហើយ នៅថ្ងៃនេះអ្នកនឹងទទួលបានអំណោយ ផលល្អប្រសើរសម្រាប់ស្ថានភាពហិរញ្ញវត្ថុ។ ការប្រើប្រាស់លុយកាក់ទាំងឡាយ នឹងអាច ទាញយកផលចំណេញទ្វេរដង។ លោកអ្នកមានសមត្ថភាពផ្លាស់ប្តូររាល់ភាពអវិជ្ជមាន ហើយបង្កើតឡើងវិញនូវបរិយាកាសរីករាយ​ និងជោគជ័យ។ ប៉ុន្តែក៏សូមពឹងផ្អែកជាសំខាន់ ទៅលើហេតុផល។ កុំយកអារម្មណ៍មកអារកាត់ហេតុការណ៍ណាមួយឡើយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានការលៃតម្រូវដ៏ត្រឹមត្រូវ លើគម្រោងផែនការដែលបានរៀបចំកន្លងមក។ អ្នកអាចបន្តការងារដែលមាននៅពេលនេះ  ឬធ្វើការផ្លាស់ប្តូររបត់ការងារបាន ប្រសិនបើអ្នកប៉ងប្រាថ្នា។ អ្នកអាចជួបភាពរអាក់រអួលខ្លះ នៅដើមដំបូង ប៉ុន្តែនៅពេលបន្ទាប់មកអ្វីៗនឹងត្រឡប់ជាប្រសើរឡើងវិញ ដូច្នេះសូមលោក អ្នកមានការអត់ធ្មត់ឲ្យបានក្នុងកំរិតខ្ពស់។ នៅថ្ងៃនេះអ្នកនឹងទទួលបានការយល់ដឹង និងការ វាយតម្លៃដ៏ត្រឹមត្រូវ ដូច្នេះការងារ និងឳកាសល្អៗនឹងកើតឡើងចំពោះអ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជាពេលវេលាដ៏អាក្រក់ទាក់ទងនឹងទំនាក់ទំនង ដូច្នេះ សូមព្យាយាមរៀបចំផែនការការងាររបស់អ្នកឲ្យបានត្រឹមត្រូវ ហើយមិនគួរចូលរួមក្នុងការ ចរចា និងការប្រជុំសំខាន់នោះទេ។…

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១០ ឧសភា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១០ ឧសភា ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១១ ឧសភា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១១ ឧសភា ២០២៣ (មានវីដេអូ)
  • បទយកការណ៍៖ កីឡាការិនី ស្រួង ភាវី ឈ្នះមេដាយមាស បន្ទាប់ពីយកឈ្នះវៀណាម (មានវីដេអូ)

    បទយកការណ៍៖ កីឡាការិនី ស្រួង ភាវី ឈ្នះមេដាយមាស បន្ទាប់ពីយកឈ្នះវៀណាម (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៨ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៨ពាន់ករណី (Video Inside)

    ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រទេសភាគច្រើនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏មានការឆ្លងថ្មី ១ករណីផងដែរ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ពាន់ ៣០២ករណី ដែលជាតួលេខឆ្លងថយចុះមកវិញចំនួន ១ពាន់ ៩១៤ករណី ធៀបនឹង ការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៧ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា, សឹង្ហបុរី និងប្រទេសឡាវ។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ២ពាន់ ៥៥ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៩៥ម៉ឺន ៦ពាន់…