Category: ទូរទស្សន៍

  • តើលក្ខណៈអាកាសធាតុមួយសប្តាហ៍ទៅមុខនេះមានអ្វីកើតឡើងខ្លះ? (Video Inside)

    តើលក្ខណៈអាកាសធាតុមួយសប្តាហ៍ទៅមុខនេះមានអ្វីកើតឡើងខ្លះ? (Video Inside)

    ធាតុអាកាសកម្ដៅនឹងថយចុះមកវិញរវាងពី១ទៅ៣ អង្សាសេ ខណៈបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានក្នុងសប្ដាហ៍ទៅមុខនេះ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម មូលហេតុដែលបណ្ដាលឱ្យ មានបាតុភូតប្រែប្រួលនេះ គឺដោយសារកម្ពុជា បានទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាបពីភាគខាងជើងប្រទេសនិងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងតំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាព កម្ដៅអប្បបរមា រវាងពី ២៥ ទៅ២៧ អង្សាសេ និងសីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៤ទៅ ៣៦អង្សាសេ ដែលតុណ្ហភាពកម្ដៅនេះគឺបានថយចុះចំនួន៣អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុន។ ការព្យាករណ៍តំបន់ទំនាបកណ្ដាលនេះ អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី ២៤ទៅ ២៦ អង្សាសេ និងសីតុណ្ហភាពកម្ដៅ អតិបរមា មានរវាងពី៣៤ទៅ ៣៦ អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុនសីតុណ្ហភាពកម្ដៅទាំងនេះ បានថយចុះពី១ទៅ២អង្សាសេ។ តាមការព្យាករណ៍តំបន់ខ្ពង់រាបនេះ អាចមានភ្លៀងធ្លាក់ក្នុង កម្រិតពីតិច…

  • អាវភ្លៀង និងគ្រឿងបរិភោគ ចែកជូនដល់កងកម្លាំង គណៈបញ្ជាការឯកភាពទិសទី៣ ខេត្តឧត្តរមានជ័យ (Video Inside)

    អាវភ្លៀង និងគ្រឿងបរិភោគ ចែកជូនដល់កងកម្លាំង គណៈបញ្ជាការឯកភាពទិសទី៣ ខេត្តឧត្តរមានជ័យ (Video Inside)

    អាវភ្លៀងជាច្រើនម៉ឺនអាវ និងគ្រឿងបរិភោគជាច្រើនមុខ ត្រូវបានចែកជួនដល់កងកម្លាំង ប្រដាប់អាវុធគណៈបញ្ជាការឯកភាពទិសទី៣ ក្នុងខេត្តឧត្តរមានជ័យ ក្នុងពេលដែលកម្ពុជា បានឈានចូលក្នុងរដូវវស្សា។ ការចែកជូននេះបានធ្វើតាមរយៈលោក ហ៊ុន ម៉ានី ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អប្សរាណិតរាយការណ៍

  • បណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលក្រុមនិស្សិតនៅសៀមរាប (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលក្រុមនិស្សិតនៅសៀមរាប (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតក្នុងពិធីសម្ពោធ អគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ ក្រុងសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្រ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអបអរនូវសមិទ្ធផលអគារសិក្សាថ្មីដ៏ទំនើបនិងធំស្កឹមស្កៃ និងថ្លែងសាទរចំពោះសាកលវិទ្យាល័យអង្គរ ដែលទទួលបានវិញ្ញាបនបត្រសម្រាប់ឆ្នាំ២០២២-២០២៦ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា។ លោកបានថ្លែងចាត់ទុកថាសមិទ្ធផលទាំងនេះ គឺជាគុណតម្លៃ នៃការខិតខំប្រឹងប្រែងដ៏សកម្មរបស់ អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ, ថ្នាក់ដឹកនាំសាកលវិទ្យាល័យអង្គរ, សាស្ត្រាចារ្យ និងបុគ្គលិក សិក្សាទាំងអស់ នៅក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស និងការពង្រឹងគុណភាព អប់រំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នសាកលវិទ្យាល័យអង្គរ ក៏មានឈ្មោះល្បីល្បាញ និងត្រូវបានទទួលស្គាល់ថាជាសាកលវិទ្យាល័យឈានមុខមួយ ក្នុងខេត្តសៀមរាប ដែលបណ្ដុះបណ្ដាលមុខជំនាញជាច្រើន ដោយរាប់ចាប់ពីជំនាញក្សេត្រសាស្រ្ដ ដល់ជំនាញសុខាភិបាល។…

  • ចាប់ខ្លួនជនសង្ស័យក្លែងបន្លំជាសមត្ថកិច្ចកងរាជអាវុធហត្ថ (Video Inside)

    ចាប់ខ្លួនជនសង្ស័យក្លែងបន្លំជាសមត្ថកិច្ចកងរាជអាវុធហត្ថ (Video Inside)

    ជនសង្ស័យម្នាក់ដែលក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថជាតិ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ។ ជនសង្ស័យអាយុ៣៨ឆ្នាំ ឈ្មោះ ពេជ្រ និវត្តន៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង២កន្លះរសៀលថ្ងៃទី៦ ឧសភា ក្នុងពេលដែលប្រើប្រាស់ឯកសណ្ឋានធ្វើសកម្មភាពឃាត់ និងឆែកឆេរពលរដ្ឋនៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យរូបនោះ ត្រូវគេរកឃើញថា មិនត្រឹមតែក្លែងខ្លួនជាសមត្ថកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកស្លាកមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅផ្ទះរបស់ខ្លួនទៀតផង។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនដូចជា៖ ឯកសណ្ឋានយោធាប៉ារ៉ា ១កំប្លេ, ឯកសណ្ឋានអាវុធហត្ថ២កំប្លេ, អាវកាក់អាវុធហត្ថចំនួន១, ស្លាកឡូហ្គោអាវុធហត្ថ១, ស្បែកជើងកវែងចំនួន១គូ, ស្រោមកាំភ្លើងចំនួន២, ស័ក្កិស្មា២គូ, មួកប៉េរ៉េ២, ម៉ូតូ ម៉ាក ណៃហត ពណ៌ខ្មៅចំនួន១គ្រឿង, ស្លាកកងរាជអាវុហត្ថ១ផ្ទាំង និងវត្ថុតាងមួយចំនួនទៀត។ ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានក្លែងបន្លំឯកសណ្ឋាន កងរាជអាវុធហត្ថ និងយោធា ដើម្បីធ្វើសកម្មភាព ឃាត់ប្រជាពលរដ្ឋតាមផ្លូវ ឆែករកគ្រឿងញៀន និងគំរាមកំហែងជម្រិតទារប្រាក់ពិតប្រាកដមែន ដោយធ្វើសកម្មភាពជាមួយ បក្ខពួកម្នាក់ទៀត ឈ្មោះ កី ដែលបច្ចុប្បន្នកំពុងរត់គេចខ្លួន។ ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅតុលាការ …ចំណែកបក្ខពួក ដែលបានរត់គេចខ្លួន ត្រូវសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនបន្ត៕

  • បណ្ឌិត ហ៊ុន ម៉ាណែត ជួបរដ្ឋមន្ត្រីសឹង្ហបុរី Teo Chee Hean ទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិ (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ជួបរដ្ឋមន្ត្រីសឹង្ហបុរី Teo Chee Hean ទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិ (Video Inside)

    បេក្ខជនអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបរដ្ឋមន្ត្រីសឹង្ហបុរីលោក ថេអូ ឈីហ៊ាន ដែលទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិ។ លោក ថេអូ ឈីហ៊ាន ដែលជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសឹង្ហបុរីផងដែរនោះ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ក្នុងប្រទេសកម្ពុជា ដើម្បីចួលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • គជប ប្រាប់គណបក្សភ្លើងទៀនថា រ៉ុង ឈុន មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ ក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោតឡើយ (Video Inside)

    គជប ប្រាប់គណបក្សភ្លើងទៀនថា រ៉ុង ឈុន មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ ក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោតឡើយ (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់គណបក្សភ្លើងទៀន ត្រូវផ្លាស់ប្តូរឈ្មោះ រ៉ុង ឈុន ដែលឈរជាបេក្ខជនឈរបោះឆ្នោតលេខរៀងទី១ សម្រាប់មណ្ឌលខេត្តកណ្តាល ដោយសារតែករណី រ៉ុង ឈុន នោះ មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់តាមផ្លូវតុលាការឡើយ។ លោក រ៉ុង ឈុន កំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងស្ថិតក្នុងការព្យួរសាកល្បងទោស ដែលមិនទាន់បានបញ្ចប់នៅឡើយទេ។ លោកត្រូវតុលាការបានផ្តន្ទាទោសនូវបទ «ញុះញង់ បង្កឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម»។ តុលាការកំពូលបានរក្សាតម្កល់សាលដីកាព្រហ្មទណ្ឌលេខ១១០ ដែលកំណត់ផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ៣ខែ ១១ថ្ងៃ។ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្រោមរូបភាពព្យូរសាកល្បងដោយកំណត់រយៈពេល ៣ឆ្នាំ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងសេចក្តីជូនដំណឹងថ្ងៃទី៩ ឧសភា ឆ្នាំ២០២៣ បានសរសេរថាលោក «រ៉ុង ឈុន កើតថ្ងៃទី១៥ កក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាសាឡើងវិញឡើយ»។ សេចក្តីជូនដំណឹងដដែលបានបន្តថា «ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្តូរបេក្ខជនថ្មីបន្ថែមជំនួសត្រង់ បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល»។ យោងតាមតុលាការ ក្នុងពេលដែលលោក រ៉ុង ឈុន កំពុងស្ថិតក្នុងការសាកល្បងព្យួរទោសនេះ លោកនឹងតម្រូវអនុវត្តលើចំណុច៥ ដែលតុលាការបានតម្រូវ…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសឥណ្ឌូណេស៊ី ​(Video Inside)

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសឥណ្ឌូណេស៊ី ​(Video Inside)

    សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កំពុងស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី៩ ឧសភានេះ ក្នុងដំណើរដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាកចេញពីកម្ពុជាវេលាព្រឹកថ្ងៃអង្គារ៍ ទី៩ ឧសភា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានអោយលោកអ្នក យកទុកចិត្តទុកដាក់ចំពោះអ្នកនៅជុំវិញខ្លួន។ លើកទឹកចិត្ត យោគយល់ និងជួយជ្រោម ជ្រែង ពិសេសជាមួយនឹងមនុស្សនៅក្នុងក្រុមការងារជាមួយគ្នា។ ក្រៅពីនេះ ចំពោះកិច្ចការ ងាររបស់អ្នក សូមធ្វើយ៉ាងណាបំពេញការងារដោយសន្សឹមៗ ការបង្ខំ និងការប្រថុយប្រថាន នឹងនាំដល់ភាពខាតបង់ទៅវិញ។ ផ្ទុយពីករណីទាំងនេះ លោកអ្នកនឹងទទួលបានឳកាស ច្រើនសម្រាប់ឆ្ពោះទៅកាន់ភាពជោគជ័យ ហេតុនេះ ការគ្រប់គ្រងពេលវេលានឹងមាន ប្រយោជន៍កាន់តែច្រើន។ លើសពីនេះ ចំពោះលោកអ្នកដែលចង់ផ្លាស់ប្តូរការងារ គឺនឹងអាច ធ្វើទៅបានប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារមានដំណើរការល្អប្រសើរគួរអោយ កត់សម្គាល់។ អ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារ ក្នុងនោះសូម្បីតែការធ្វើកិច្ច សហការក៏ល្អប្រសើរដែរ ដូច្នេះសូមទាញយកអំណោយផលនេះអោយបានល្អ។ ផ្ទុយទៅ វិញ ការធ្វើទំនាក់ទំនងមិនអាចធ្វើទៅបានដោយរលូននោះទេ បញ្ហា ឬភាពរឹងស្ទះនៅតាម ផ្លូវមានច្រើនដែលអាចរំខានចិត្តអ្នកដោយងាយស្រួលផលដែរ។ ក្នុងនោះ បញ្ហា និងមតិរិះ គន់កំពុងមានភាពវិជ្ជមាន ហេតុនេះសូមមានភាពអត់ធ្មត់ និងមិនចាំបាច់ប្រកាន់ច្រើននោះ ទេ។…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១០ ឧសភា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១០ ឧសភា ២០២៣ (មានវីដេអូ)
  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ នៅក្នុងថ្ងៃនេះលោកអ្នកដូចជាមិនសូវជាខ្នះខ្នែង ក្នុងការចងមិត្ត ឬប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សនៅជុំវិញខ្លួនប៉ុន្មានទេ ដូច្នេះហើយវា នឹងនាំមកនូវការចុះខ្សោយនៃទំនាក់ទំនង ពិសេសជាមួយថ្នាក់ដឹកនាំ។ ក្រៅពីនេះ សូមបដិ សេធការរិះគន់ ការបញ្ចេញមតិរបស់អ្នកត្រូវតែស្ថិតក្នុងភាពត្រឹមត្រូវបំផុត។ ក្រៅពីនេះ ហោរាសាស្រ្តណែនាំលោកអ្នកមិនអោយរស់នៅក្នុងភាពអវិជ្ជមាន។ បន្តធ្វើការងាររបស់អ្នក នោះអ្នកនឹងជួបនូវសំណាងល្អ។ ក្រៅពីនេះ លោកអ្នកនឹងមានការតស៊ូក្នុងការស្វះស្វែងរក ដំណោះស្រាយល្អបំផុតនៅក្នុងថ្ងៃនេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយធ្វើ ការហួសម៉ោង ឬហួសទម្រន់។ សក្តានុពលថាមពលរបស់អ្នកមានពេញលេញ ប៉ុន្តែថ្ងៃនេះ មិនទាន់ជាពេលវេលាសក្តិសមសម្រាប់ធ្វើអ្វីៗគ្រប់យ៉ាង​ ឬលះបង់ច្រើនពេកនោះទេ។ ចំពោះការងារសំខាន់ៗ ដូចជាការចុះហត្ថលេខា ការប្រើប្រាស់លុយកាក់ច្រើនមិនសមប្រកប ទេ ការខាតបង់អាចកើតឡើងដោយងាយ។ បើទោះបីជាយ៉ាងណាក្តី ការតស៊ូរបស់អ្នកនឹង ផ្តល់ផលល្អប្រសើរ ។ ដោយឡែក ប្រការចាំបាច់នៅពេលនេះ គឺសូមកុំមានការខកខាន ក្នុងការចូលរួមសកម្មភាពជាក្រុម។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។…