-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២០ មីនា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២១ មីនា ២០២៣ (មានវីដេអូ)

-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៨ មីនា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១៩ មីនា ២០២៣ (មានវីដេអូ)

-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៧ មីនា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១៨ មីនា ២០២៣ (មានវីដេអូ)

-
ខណ្ឌឫស្សីកែវផ្សព្វផ្សាយការទប់ស្កាត់បញ្ហាក្មេងទំនើង, គ្រឿងញៀន និងចរាចរណ៍ដល់សិស្សសាលា (Video Inside)

-
ស្ត្រីដែលគ្លីនិកដើមអង្គ្រងកាយដោយពោះវៀន បានបាត់បង់ជីវិតហើយ (Video Inside)

ស្រ្តីដែលត្រូវពេទ្យឯកជនកាយយកសពទារកក្នុងផ្ទៃដែលដោយទាំងពោះវៀននោះបានបាត់បង់ជីវិតហើយ បើទោះបីជាមានការជួយខ្នះខ្នែងព្យាបាលទាំងក្នុងស្រុក និងក្រៅស្រុក អស់រយៈពេល៤ខែមកនេះក៏ដោយ។ ស្ត្រីឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ បានទៅរំលូតទារកស្លាប់ ក្នុងគភ៌ នៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែគ្រូពេទ្យដែលគ្មានជំនាញ ច្បាស់លាស់បានកកាយទាំងពោះវៀនរបស់នាងដាច់មកថែមទៀត។ គ្រូពេទ្យដែលទទួលខុសត្រូវបានទទួលការដាក់ពិន័យពីក្រសួងសុខាភិបាល ដោយមិនឱ្យបំពេញការងារជាពេទ្យរយៈពេល២ឆ្នាំ។ ស្ត្រីអាយុ២២ឆ្នាំនោះ ត្រូវបានគេព្យាយាមជួយសង្គ្រោះជារហូតចាប់តាំងពីពេលនោះមកទាំងគ្រូពេទ្យនៅក្នុងស្រុក និងគ្រូពេទ្យនៅក្រៅប្រទេស ប៉ុន្តែនៅតែមិនអាចជួយរក្សាជីវិតនាងបានឡើយ។ វេជ្ជបណ្ឌិត ឡឹម តារា នៃមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់នៅថ្ងៃទី១៦មីនាថា ស្ត្រីឈ្មោះ សឿន ស្រីអូន បានបាត់បង់ជីវិតហើយ។
-
បណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធសមិទ្ធផលវត្តអាយុជាង១៩០ឆ្នាំ ក្នុងរាជធានី (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា និងស្រោចស្រព ព្រះសុគន្ធវារី នៅក្នុងវត្តធម្មវិបស្សនារាម ហៅវត្តតាភេម ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងក្នុងពិធីនោះបញ្ជាក់ថា «សាសនាមានឥទ្ធិពលសកម្មនៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ ក៏ដូចជាចំពោះបុគ្គលម្នាក់ៗ»។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះសមិទ្ធផលនានាជាច្រើន ដែលកើតមានទ្បើងក្នុងវត្តតាភេម ដែលមានអាយុកាលជាង១៩០ឆ្នាំមកនេះ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «សមិទ្ធផលទាំងនេះ បានកើតចេញសិល្បៈ នៃការចែករំលែកដ៏ពិសិដ្ឋរបស់ខ្មែរ ដែលកំពុងត្រូវបានបន្តប្រកាន់ខ្ជាប់ និងប្រតិបត្តិយ៉ាងទូលំទូលាយដោយសារ ឱកាសនៃសុខសន្តិភាព និងស្ថិរភាព ព្រមជាមួយនឹងជីវភាពតែប្រសើរធូរធារបស់ប្រជាពលរដ្ឋ ។ កម្ពុជាក្នុងសម័យតេជោសែន វិស័យសាសនាបានរីកចំរើន និងមានភាពសុខដុមរមនា។ នៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្នមានវត្តព្រះពុទ្ធសាសនាចំនួន ៥ពាន់១០៤វត្ត ដែលមានព្រះសង្ឃ សរុប៧ម៉ឺន៩០០អង្គ។ ក្នុងនោះវត្តនៃគណៈមហានិកាយមានចំនួន៤ពាន់៨៤៣វត្ត និងព្រះសង្ឃផ្នែកមហានិកាយចំនួន៦ម៉ឺន៨ពាន់៤៧៦អង្គ។…
-
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅសល់តែ៥០ថ្ងៃ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៥០ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៥០ថ្ងៃមកហើយ នៃការរៀបចំព្រឹត្តិការណ៍ ដែលកម្ពុជាទើបបានធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្រោយការខកខាន៦៤ឆ្នាំកន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ព្រះមហាក្សត្រខ្មែរទ្រង់នឹងប្រទាន «ព្រះអគ្គីកីឡាស៊ីហ្គេម» នៅមុខប្រាសាទអង្គរវត្តនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលនឹងដង្ហែចេញពីប្រាសាទអង្គរវត្ត កាត់តាមវង់តូច និងចូលមកក្រុងសៀមរាបដោយរក្សាទុកក្នុងវត្តរាជបូណ៌ បន្ទាប់មកនឹងដង្ហែចេញទៅកាន់បណ្តាប្រទេសនៅអាស៊ាន មុននឹងវិលត្រឡប់មកកម្ពុជាវិញ។ ព្រះមហាក្សត្រខ្មែរព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី និងសម្តេចម៉ែបានយាងនិវត្តន៍កាន់មាតុប្រទេសវិញនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីព្រះអង្គទាំងទ្វេ បានគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន អស់មួយរយៈពេលមក។