-
សម្តេចតេជោ ហ៊ុន សែន លើកអំពីការប្រឈមរបស់ពិភពលោកប្រាប់សន្និសីទជនមានពិការភាព ប្រចាំតំបន់ប៉ាស៊ីហ្វិក (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៥ ឆ្នាំ២០២៣ នៅក្នុងរាជធានីភ្នំពេញ ដោយបានលើកឡើងនូវបញ្ហាប្រឈមធំៗរបស់ពិភពលោក។ សម្តេចបានថ្លែងថាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាច គឺជាបញ្ហាដែលពិភពលោកកំពុងប្រឈម ដោយសារតែការប្រកួតប្រជែងនេះ បានបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់របស់ពិភពលោក និងប៉ះពាល់ដល់គោលការណ៍គោរពច្បាប់ជាសកលថែមទៀត។ អប្សរាណិតរាយការណ៍
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំធ្វើរឿងស្មុគ្រស្មាញ ឬប្រថុយប្រថានណាមួយ នៅក្នុងថ្ងៃនេះ។ ប្រសិនបើមានតម្រូវការសម្រាប់ធ្វើការសម្រេចចិត្តសំខាន់ៗត្រូវព្យាយាម យល់ដឹងពីការងារ និងប្រុងប្រយ័ត្នជាទីបំផុត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយ បោះបង់ចោលស្ថានភាពដែលមិនច្បាស់លាស់ ការប្រថុយប្រថាន និងការចំណាយលើស កំរិត ដែលរួមទាំងលុយកាក់ និងកំលាំងផងដែរ។ ប្រសិនបើអ្នកអាចការពារករណីនេះបាន បញ្ហាធំដុំនឹងមិនកើតឡើងនោះទេ។ ក្នុងនោះ ប្រសិនបើអ្នកត្រូវធ្វើការសម្រេចចិត្តសូមរំពឹង ទស្សនវិស័យវែងឆ្ងាយ។ ផ្ទុយពីផលអវិជ្ជមាន លោកអ្នកមានភាពរហ័សរហួន និងវៃឆ្លាតណាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះ អ្នកគួរជៀសវាងពីស្ថានភាពមិនច្បាស់ លាស់ ឬស្ថានភាពទ្វេរមុខ។ ឳកាសគឺថាសហសេវិក ឬដៃគូរបស់អ្នកនឹងព្យាយាមទាញលោកអ្នកអោយចូលទៅក្នុងជម្លោះ ឬស្ថានភាពតានតឹង។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមធ្វើការជាមួយនឹងពត៌មាន និងត្រូវមានហេតុផលជានិច្ច បើមិនដូច្នោះទេឧបសគ្គ ហាក់មានច្រើនណាស់។ ក្នុងនោះដែរ ប្រហែលជាអ្នកមិនគួរដេញតាមគម្រោង ឬដេញតាម ការងារដែលមិនសក្តិសមនឹងលទ្ធភាព ឬសមត្ថភាពរបស់អ្នកនោះទេ។ កំណត់ការងារដែល អ្នកគួរធ្វើ ហើយត្រូវមានភាពសន្សឹមៗផងដែរ។ ក្រៅពីនេះ…
-
GPO29 : ភូមិសាស្រ្តនយោបាយ៖ ក្រុមកងកម្លាំងវ៉ាកន័រ តើអ្នកណាជាអ្នកបង្កើតឡើង ?

#ភូមិសាស្រ្តនយោបាយ ប្រធានបទ៖ ក្រុមកងកម្លាំងវ៉ាកន័រ តើអ្នកណាជាអ្នកបង្កើតឡើង ? – ប្រវត្តិរបស់កងកម្លាំងវ៉ាកន័រ ដែលជាក្រុមទាហានស៊ីឈ្នួល ធ្វើសកម្មភាពនៅតំបន់ណាខ្លះ ? និងនៅ ក្នុងប្រទេសណាខ្លះ? តើអ្នកណាជាអ្នកផ្តល់ប្រាក់ឲ្យកងកម្លាំងវ៉ាកន័រ ឬក្រុមទាហានស៊ីឈ្នួលនេះ ? – តើកងកម្លាំងវ៉ាកន័រ ឬក្រុមទាហានស៊ីឈ្នួល អនុវត្តនូវកិច្ចប្រតិបត្តិការ តាមប្រទេសណាខ្លះ ? – ក្រុមទាហានស៊ីឈ្នួល ឬកងកម្លាំងវ៉ាកន័រ កំពុងធ្វើអ្វីខ្លះ ទៅក្នុងប្រទេសអ៊ុយក្រែន ?
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៥ មីនា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១៦ មីនា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៧៩ករណី (Video Inside)

មានប្រទេសតែ ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការឆ្លងកូវីដ១៩ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ បានបន្តថយចុះចំនួន ៤៥៦ករណីថែមទៀត ដែលស្មើនឹងជាងពាក់កណ្តាល បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្ងៃនេះមានចំនួន ៣៧៩ករណី ដែលកើតឡើងលើប្រទេសចំនួន៤ គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមាន តួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២២២ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងតែ ២ករណីប៉ុណ្ណោះ។ ប្រទេសចំនួន៦ រួមមាន៖ ប្រុយណេ, កម្ពុជា, ថៃ, ម៉ាឡេស៊ី, ឡាវ,និងប្រទេសសឹង្ហបុរី គឺជាប្រទេស ដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៩នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនណេស៊ី និងប្រទេសហ្វីលីពីន ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ…
-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងចុងក្រោយនេះ (Video Inside)

កម្ពុជាមិនមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យការមិនមានការឆ្លងសោះមានរយៈពេល ២ថ្ងៃជាប់គ្នាមកហើយ ។ យោងតាមក្រសួងសុខាភិបាលកម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ ការឆ្លងមានការថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយ ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣០ម៉ឺន ៦ពាន់ ៩៧៦នាក់ហើយ ។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍សំណេះសំណាលមួយជាមួយពលរដ្ឋក្នុងខេត្តពោធិ៍សាត់ថ្ងៃទី១៤មីនា សម្តេចបានថ្លែងសួរពលរដ្ឋក្នុងពេលនោះថាតើមានមនុស្សប៉ុន្មាននាក់ដែលបានចាក់វ៉ាក់សាំង។ គួរបញ្ជាក់ថា តួលេខនៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។
-
គជបគ្រោងជ្រើសរើសមនុស្សជាង១៥ម៉ឺននាក់ សម្រាប់បំរើដំណើរការបោះឆ្នោតសកល (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា គេគ្រោងនឹងជ្រើសមនុស្សជាង១៥ ម៉ឺននាក់ ដើម្បីបំរើដល់ដំណើរការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣។ មន្ត្រីនាំពាក្យគជប លោក ហង្ស ពុទ្ធា បានបញ្ជាក់នៅថ្ងៃទី ១៤ ខែមីនានេះថា ការជ្រើសរើសបុគ្គលិកជាង១៥ម៉ឺន នាក់នោះ គ្រោងនឹងធ្វើនៅថ្ងៃទី២០ មីនាខាងមុខនេះ ដើម្បីបំរើក្នុងការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដែលនឹងមានចំនួនជាង២ម៉ឺនការិយាល័យ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈតួលេខនៃប្រជាពលរដ្ឋ មានសិទ្ធិនឹងបោះឆ្នោតដែលត្រូវចូលរួម មានជាង៩ លាន៧សែននាក់៕
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងថាសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ (Video Inside)

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថាសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្ត ។ ប្រសាសន៍នេះ បានធ្វើឡើងក្នុងឳកាសអញ្ជើញចូលរួមក្នុងពិធីសមោ្ពធសមិទ្ធផលនានា របស់កងពលតូចថ្មើរជើងលេខ ៥២ និងកងឯកភាពចំណុះនៅខេត្តបាត់ដំបង។ អប្សរាណិតរាយការណ៍
-
ខេត្តបួននៃភាគឥសាននឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចថ្មី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវគោលដៅបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចមួយ នាភាគពាយព្យប្រទេស ក្នុងប្រសាសន៍ថ្លែងសំណេះសំណាលមួយ ជាមួយពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ថ្ងៃទី១៤ មីនា ឆ្នាំ២០២៣។ តំបន់ប៉ូលសេដ្ឋកិច្ច គឺជាតំបន់ដែលប្រមូលផ្តុំនូវសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលទ្រទ្រង់ និងជួយជម្រុញកំណើន GDP សម្រាប់ជាតិ។ កម្ពុជាមានតំបន់ប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺតំបន់ប៉ូលសេដ្ឋកិច្ចនៅភ្នំពេញ, តំបន់ប៉ូលសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ និងតំបន់ប៉ូលសេដ្ឋកិច្ចនៅសៀមរាប។ ថ្លែងក្នុងពិធីចុះពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយពលរដ្ឋរងផលប៉ះពាល់ សម្តេចបានលើកឡើងនូវខេត្តចំនួន៤ នាភាគពាយព្យប្រទេស ដែលនឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចថ្មី។