-
ខេត្តកណ្តាលជាខេត្តទី១០ ដែលអស់គ្រាប់មីន (Video Inside)

ខេត្តកណ្តាលគឺជាខេត្តទី១០ ដែលត្រូវបានប្រកាសជាខេត្ត អស់គ្រាប់មីនបង្កប់ នៅក្នុងប្រទេសកម្ពុជា ។ ពីធីប្រកាសខេត្តកណ្តាលជាខេត្តអស់មីននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានអធិបតីពីលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទេសរដ្ឋមន្ត្រី លី ធុជ ដែលជាអនុប្រធានអាជ្ញាធរជាតិបោសសំអាតគ្រាប់មីន បានអញ្ជើញចូលរួមក្នុងពិធីប្រកាសនោះផងដែរ។ នៅក្នុងខេត្តកណ្តាល ផ្ទៃដីដែលត្រូវបានបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ មានទំហំសរុបចំនួន ៩លាន ៧៨ម៉ឺន២១០ម៉ែត្រការ៉េ។ គេបានរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ២ពាន់៨៧៣គ្រាប់, មីនប្រឆាំង រថក្រោះ ចំនួន ៤៩ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀត ចំនួន៩ម៉ឺន៤ពាន់២៨៩ គ្រាប់។ ឧបនាយករដ្ឋមន្រ្តីលោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា «នៅសល់តែប្រមាណ១៥ខេត្តទៀតប៉ុណ្ណោះ» ដែលអាជ្ញាធរកំពុងតែមមាញឹកក្នុងការសំអាតគ្រាប់មិនទាន់ផ្ទុះ និងគ្រាប់មីនចេញឱ្យអស់ពីកម្ពុជា ដូចតាមគម្រោង ដែលបានដាក់ចេញក្នុងឆ្នាំ ២០២៥។ មន្ត្រីអាជ្ញាធរមីនបានថ្លែងថា នៅក្នុងឆ្នាំ២០២៣នេះ, កម្ពុជាគ្រោងនឹងប្រកាសខេត្ត ៨បន្ថែមទៀត បន្ទាប់ពីខេត្តកណ្តាល ក្នុងនោះ រួមមានខេត្តតាកែវ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ,…
-
ក្រសួងព្រះបរមរាជវាំងថ្លែងថាការឆេះព្រះរាជដំណាក់តូចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (Video Inside)

ក្រសួងព្រះបរមរាជវាំងបានថ្លែងថាការឆេះព្រះរាជដំណាក់តូចនៃព្រះរាជដំណាក់ខេត្តសៀមរាប គឺបណ្តាលមកពីការឆ្លងចរន្តអអគ្គិសនី។ ព្រះរាជដំណាក់តូចដែលស្ថិតនៅក្បែរ ទីសក្ការៈ ព្រះអង្គចេក ព្រះអង្គចម ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានរងនឹងការឆេះនៅម៉ោង១០ និង២០នាទីយប់នៃថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ ក្រោយការឆេះអស់រយៈពេលជាងមួយម៉ោង, អគ្គិភ័យត្រូវគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោងប្រមាណ១២យប់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួនជិត១០គ្រឿង។ លិខិតរបស់ក្រសួងព្រះបរមរាជវាំងនៅថ្ងៃច័ន្ទទី១៣ មីនា បានចេញសេចក្តីប្រកាសព័ត៌មានសម្តែងក្តី «សោកស្តាយពន់ពេក» និងចាត់ទុកការឆេះនោះជា «ព្រឹត្តិការណ៍អកុសល»។ ព្រះរាជដំណាក់ សម្រាប់អង្គក្សត្រគង់ប្រថាប់បណ្តោះអាសន្នក្នុងខេត្តសៀមរាប ត្រូវបានកសាងលើកដំបូង ក្នុងវត្តដំណាក់នៃសម័យអាណានិគមនិយមបារាំង។ ក្រោយមកព្រះរាជដំណាក់បានប្តូរទីតាំងថ្មីមកនៅជិតអាស្រមព្រះអង្គចេក ព្រះអង្គចម។ ជាមួយនឹងការផ្លាស់ប្តូរនេះ ក៏មានកែលម្អសួនច្បារព្រះរាជដំណាក់ដែលបានកសាងរវាងពីខែកុម្ភៈ ឆ្នាំ២០២០ និងបានបញ្ចប់នាដើមឆ្នាំ២០២១។
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី ប៉ុន្តែលោកអ្នកហាក់គ្មានតុល្យភាពចំពោះសុខភាពនោះទេ។ សូមកុំធ្វើការហួសកំរិត ប៉ុន្តែងាកមកសន្សំកម្លាំងវិញ។ អ្នកមិនគួរបង្កើតការងារណាដែលទាមទារកំលាំងខ្លាំងនោះទេ។ ថ្ងៃនេះអ្នកពោរពេញទៅដោយផែនការ និងគំនិត ហើយលោកអ្នកអាចធ្វើការរួមគ្នាជាមួយមនុស្សក្នុងរង្វង់ការងារបាន ប៉ុន្តែក៏ត្រូវមានការគោរព និងអនុគ្រោះអោយបានច្រើនដែរ។ ក្រៅពីនេះ សម្រាប់លោកអ្នកដែលមានបំណងចង់បណ្តាក់ទុនគឺអាចធ្វើទៅបាន តែក៏សូម អោយមានកំរិតល្មមសិន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំក្នុងជំនួញ និងការងារ ប៉ុន្តែលក្ខខណ្ឌដ៏ចាំបាច់បំផុតក្នុងពេលនេះគឺត្រូវបដិសេធអារម្មណ៍រំជួល ចិត្តរវើរវាយ និងសំដីមនុស្សនៅជុំវិញខ្លួន។ ព្យាយាមស្វែងរក ការពិភាក្សា ការចរចាចំពោះករណីនានា ពីព្រោះអ្នកអាចមានមនុស្សជាច្រើនចាំជួយជ្រោម ជ្រែងមិនដាច់នោះទេ។ ក្នុងនោះក៏មិនគួរមានការលំបាកអ្វីពេកនោះដែរ ពីព្រោះភាពវិជ្ជមានដ៏ខ្លាំងនៅថ្ងៃនេះ អាចត្រឡប់ទៅជាអវិជ្ជមានវិញដោយងាយបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារផ្តល់ដល់អ្នកនូវភាពចម្រើនលូតលាស់យ៉ាងខ្លាំងសម្រាប់រាល់កិច្ចការទាំងឡាយដែលអ្នកកំពុងធ្វើ និងគ្រោងទុក។ លោកអ្នកអាចដាក់បង្ហាញការងារទាំងនោះបាន ហើយអ្វីៗនឹងផ្តល់មកវិញនូវភាពវិជ្ជមាន។ លោកអ្នកដែលប្រកបការងាររដ្ឋ អាចនឹងទទួលបានដំណឹងដ៏រីករាយទាក់ទងនឹងប្រាក់បៀវវត្សរ៍ និងឳកាសល្អប្រសើរក្នុងដំណើរការងារ។ នៅមានបញ្ហាមួយចំនួនដែលអ្នកជួបប្រទះ ប៉ុន្តែសូមកុំមានក្តីបារម្ភឡើយ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៣ មីនា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១៤ មីនា ២០២៣ (មានវីដេអូ)

-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣
ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាហិរញ្ញវត្ថុតូចៗមួយចំនួនអាចកើតឡើង ដូច្នេះត្រូវប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើប្រតិបត្តិការណ៍ទាក់ទងនឹងប្រាក់កាស ជាពិសេសមិនត្រូវចូលរួមក្នុងសកម្មភាពវិនិយោគទេ។ នៅក្នុងថ្ងៃនេះលោកអ្នកអាចប្រឈមទៅនឹងការសម្រេចចិត្តដែលទាក់ទងការងារ និងជំនួញរបស់អ្នក ដូច្នេះសូមសម្រេចចិត្តយោងទៅតាមស្ថានការណ៍ និងពត៌មានដែលអ្នកមានច្បាស់លាស់។ ចំពោះគម្រោងការងារខ្លះដែលទើបនឹងកើតឡើង គឺមិនត្រូវរហ័សរហួសចាប់យកពេកទេ គូរបន្តធ្វើការងារដែលមានក្នុងដៃសិន។ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរការល្អ។ ប៉ុន្តែនោវេលាថ្ងៃនេះសូមព្យាយាមកំណត់ការប្រាស័្រយទាក់ទងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ ធ្វើយ៉ាងណាកុំឲ្យមានជម្លោះ ឬមតិរិះគន់ឡើយ។ បើអាចសូមកុំចូលរួមក្នុងការប្រជុំ និងការចរចា ពីព្រោះភាគច្រើនអ្នកមិនអាចឈានដល់ការយល់ស្របចំពោះអ្វីឡើយ។ លោកអ្នកក៏ត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឲ្យមូលផងដែរ ដោយមិនត្រូវបែងចែកអារម្មណ៍ច្រើនក្នុងពេលតែមួយនោះទេ។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្តៅ។ ថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តដោះដូរការងារ ឬការទទួលខុសត្រូវបាន ប៉ុន្តែប្រយ័ត្នប្រយែងក្នុងការរៀបចំឯកសារ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃការទទួយកំហុសឆ្គងផ្នែកឯកសារផ្លូវការ។ អ្វីៗគួរតែត្រូវរៀបចំឲ្យបានម៉ត់ចត់ជាទីបំផុត។ ចំណែកក្នុងរង្វង់មិត្តរូមការងារ និងថ្នាក់លើ ត្រូវជៀសឲ្យបាននូវគំនិតយោបល់ទាំងឡាយណាដែលនាំឲ្យប៉ះពាល់ប្រយោជន៍អ្នកដទៃ។ អ្វីដែលគួរបំភ្លេចចោល មិនចាំបាច់រំលឹករំលើងឡើងវិញនោះទេ។ឆ្នាំថោះសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យជាទីមោទនក្រៃលែងក្នុងថ្ងៃនេះ។ ចំពោះការងារទាំងឡាយដែលធ្លាប់ជាឧបស័គ្គនឹងក្លាយទៅជារឿងងាយស្រួលទៅវិញ។ ក្នុងនោះអ្វីដែលលោកអ្នកត្រូវចងចាំ គឺមិនត្រូវងាកចេញពីគម្រោងផែនការដែលបានគ្រោងទុក…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១០ មីនា ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១២ មីនា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៨៩៤ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ៨៩៤នាក់ ដែលបានបន្តកើនឡើងចំនួន ៧៦ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ានរួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ប្រុយណេ, មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៣០៥ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ ។ ប្រទេសវៀតណាម, កម្ពុជា, ថៃ, មីយ៉ាន់ម៉ា និងប្រទេសសឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ១៦នាក់ ដែលជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦១ម៉ឺន ៦ពាន់ ៤៩៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៤៤៧នាក់…
-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងចុងក្រោយនេះ (Video Inside)

ការគ្មានករណីឆ្លងជំងឺកូវីដ១៩ សោះនៅកម្ពុជា មានរយៈពេលមួយសប្តាហ៍ពេញហើយ គិតត្រឹមថ្ងៃទី១០ មីនា ឆ្នាំ២០២៣នេះ ។ យោងតាមក្រសួងសុខាភិបាលកម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ ការឆ្លងមានការថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយ ក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៩ម៉ឺន ៧ពាន់ ៤៨៣នាក់ហើយ ។ តួលេខនៃការចាក់វ៉ាក់សាំង ដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជាង ៩៥ភាគរយ។