-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦៩១ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ៦៩១នាក់ ដែលបានបន្តកើនឡើងចំនួន ៦៧ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, ឡាវ និងប្រទេសហ្វីលីពីន ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៣១២ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ ២ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ, កម្ពុជា, ថៃ, មីយ៉ាន់ម៉ា និងប្រទេសសឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ១៣នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦១ម៉ឺន ៤ពាន់ ៧៩៤ករណី, និងការស្លាប់សរុបមានចំនួន…
-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងចុងក្រោយនេះ (Video Inside)

កម្ពុជាមិនមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យការមិនមានការឆ្លងសោះមានរយៈពេល ៦ថ្ងៃ ជាប់គ្នាមកហើយ ។ យោងតាមក្រសួងសុខាភិបាលកម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ ការឆ្លងមានការថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយ ក្នុងរយៈពេល ៦ថ្ងៃចុងក្រោយនេះ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៩ម៉ឺន ៥ពាន់ ១១៨នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួចមកនេះ ។
-
អត្តពលិក និងប្រតិភូជាង៩ពាន់នាក់ ចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (Video Inside)

អត្តពលិក និងប្រតិភូជាង៩ពាន់នាក់ បានចុះឈ្មោះចូលរួមប្រកួតកីឡា SEA GAMES 2023។ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន បានថ្លែងបញ្ជាក់ថាចំនួនដែលបានចុះឈ្មោះចូលរួមនេះ គឺគិតត្រឹមថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។ ក្នុងចំនួននេះលោកបានបញ្ជាក់ថា កីឡាករនិង កីឡាការិនីពី១១ ប្រទេសនៅអាស៊ាននេះ មានជិត៥ពាន់៥០០នាក់ ដែលនឹងត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កម្ពុជានៅមិនទាន់បិទប្រព័ន្ធចុះឈ្មោះទទួលកីឡាករនៅឡើយទេ និងរំពឹងថាកីឡាករ និងកីឡាការីនី ដែលនឹងរំពឹងចូលរួមប្រកួតនឹងមានច្រើនដល់៦ពាន់ទៅ៧ពាន់នាក់។ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមចំណាយថវិកាប្រមាណជាង ១០០លានដុល្លាអាមេរិក ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលនឹងមកដល់ក្នុងរយៈពេល៥៧ថ្ងៃ ខាងមុខទៀតនេះ។
-
នៅសល់៥៧ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៥៧ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៤៣ថ្ងៃមកហើយ។ កម្ពុជាខកខានមិនបានធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមនេះ ក្នុងអម្លុងពេល៦៤ឆ្នាំ ដោយសារតែស្ថានការណ៍វិវត្តន៍មិនទៀងទាត់កើតឡើងក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងខែឧសភា ឆ្នាំ២០២៣ ជិតមកដល់នេះ កម្ពុជាបានថ្លែងប្តេជ្ញាការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូង។ យោងតាមមន្ត្រីរៀបចំកីឡា ចាប់ពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣, កម្ពុជានឹងទទួលបានភ្ញៀវជាគណៈប្រតិភូក្នុងក្រុមកីឡាករដែលនឹងមកដល់ជាបណ្តើរៗ។ នៅថ្ងៃទី២៩មេសានឹងត្រូវចាប់ផ្តើមការប្រកួតបាល់ទាត់ និងរហូតដល់ថ្ងៃទី៥ឧសភាឆ្នាំ២០២៣ ពិធីប្រកាសដ៏ធំនៃការបើក ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើម។ មុខកីឡាដែលនឹងត្រូវដាក់ ចេញប្រកួតទាំងអស់ ក្នុងកីឡាស៊ីហ្គេមដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ មានទាំងអស់ចំនួន ៣៧ប្រភេទកីឡា។
-
មេបញ្ជាការកងទ័ពជើងគោក បញ្ជាក់ភាពចាំបាច់ នៃការធ្វើកំណែទម្រង់យោធា (Video Inside)

អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នាខេត្តស្ទឹងត្រែង និងបានមានប្រសាសន៍បញ្ជាក់លើភាពចាំបាច់នៃការធ្វើកំណែទម្រង់យោធា។ ថ្លែងក្នុងពិធីនៅថ្ងៃទី៩មីនាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថា «កងទ័ពជើងគោកផ្ទាល់ រួមទាំងបណ្តាស្ថាប័ន-កងឯកភាពចំណុះ ចាំបាច់ត្រូវបន្ត ជំរុញនូវដំណើរការកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធិភាព និងដើរទាន់ការវិវត្ត នៃសភាពការណ៍ដែលបន្តប្រែប្រួលឥតឈប់ឈរ»។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថាកំណែទម្រង់យោធាគឺជា ”ការពង្រឹងប្រៀបការពារជាតិ ដែលជាកាតព្វកិច្ចស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងសមត្ថភាពកងទ័ពបម្រើឱ្យការបំពេញភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ »។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគទី១, កងពលតូចអន្តរាគមន៍លេខ១២៨ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះយោធភូមភាគទី១ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការ ថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព បានល្អប្រសើរជូនប្រជាជន ក្នុងរយៈកន្លងមកនេះ ទទួលបានលទ្ធផល និងស្នាដៃល្អប្រសើរ គួរជាទីមោទនៈ។ លោកឧត្តមសេនីយ៍មេបញ្ជាការបានផ្តល់អនុសាសន៍បីសម្រាប់ថ្នាក់ដឹកនាំក្នុងជួរបញ្ជាការ ដែលក្នុងនោះរួមមានទី១. រក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានកសាង, ទី២.…
-
រាជធានីភ្នំពេញធ្វើសន្និបាតពិនិត្យកិច្ចការត្រូវដោះស្រាយចំពោះមុខ (Video Inside)

រាជធានីភ្នំពេញបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ជាមួយនឹងការពិនិត្យមើលចំណុចប្រឈមនានា និងទិសដៅសម្រាប់ការអភិវឌ្ឍថែមទៀត។ លោកអភិបាលរាជធានី ឃួង ស្រេង បានថ្លែងថាសម្រាប់ផែនការធំៗឆ្នាំ២០២៣ សាលារាជធានីនឹងត្រូវមានកិច្ចការជាច្រើន ដើម្បីដោះស្រាយចំពោះមុខ។ កិច្ចការទាំងនោះរួមមានបញ្ហាសំណល់, ដំណោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ផ្ដោតសំខាន់លើបញ្ហាដីធ្លី, ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការស៊ីហ្គេម និងប៉ារ៉ាហ្គេម, បន្តអនុវត្តភូមិឃុំ មានសុវត្ថិភាព ឲ្យកាន់តែល្អប្រសើរ និងការងារគ្រោះមហន្តរាយ។រាជធានីភ្នំពេញ គឺបេះដូងសេដ្ឋកិច្ចជាតិដែលកន្លងមកនេះ បានរងប៉ះពាល់ដោយសារតែវិបត្តិកូវីដ១៩។ រាជធានីភ្នំពេញ ក្នុងរយៈពេលដែលពិភពលោកបានរងនឹងវិបត្តិឆ្លងកូវីដ១៩, ការធ្វើអាជីវកម្មបានធ្លាក់ចុះ, ដំណើរការរបស់ក្រុមហ៊ុនសំណង់ និងសហគ្រាសជាច្រើនបានបិទទ្វារ ដែលធ្វើឱ្យដំណើរការជំរុញការអភិវឌ្ឍ បានស្ថិតទ្រឹងមួយកន្លែង ប៉ុន្តែក្រោមនយោបាយចាក់វ៉ាក់សាំងស្រោចស្រពទូទាំងប្រទេស របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានបើកប្រទេសរបស់ខ្លួនសាឡើងវិញ នៅដើមខែវិច្ឆិកា ឆ្នាំ២០២១។ លោកអភិបាលរាជធានីភ្នំពេញបានថ្លែងថា កាលពីឆ្នាំ២០២២ សាលារាជធានី បានទទួលការស្នើសុំក្នុងការសាងសង់នូវគម្រោងជាង ១ពាន់ ១០០ គម្រោងក្នុងទំហំទុនប្រមាណជាង ៦០៥លានដុល្លារអាមេរិក។ លោក ឃួង ស្រេង បានថ្លែងថាបច្ចុប្បន្នក្នុងរាជធានី មានរោងចក្រ សហគ្រាស ជាង៦ពាន់កន្លែង ដែលជួយផ្ដល់ការងារ ជាង៥១ម៉ឺនកន្លែង និងសរុបតម្លៃផលិតផលមានជាង២ពាន់លានដុល្លារអាមេរិក ។…
-
ព្រំ សំណាង ប្រកួតចាញ់លោក យិន សំអុល ក្នុងការប្រកួតបីនារីជាទីស្រឡាញ់ (Video Inside)

ពិធីបីនារីយករង្វាន់ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា បានរកឃើញអ្នកឈ្នះពិតប្រាកដរបស់ខ្លួន ដែលអាចទ្រាំទ្របីស្ត្រីជាទីស្រឡាញ់រហូតដល់រយៈពេលជាង៨ម៉ោង។ ពិធីបីនារី យករង្វាន់នេះ គឺជាល្បែងកំសាន្តលើកដំបូង ដែលគេទើបប្រទះឃើញក្នុងប្រទេសកម្ពុជា ក្រោមការរៀបចំរបស់ក្រុមហ៊ុន Boostrong ប្រព្រឹត្តទៅនៅក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ។ យោងតាមអ្នករៀបចំការប្រកួត, មនុស្សដែលចូលរួមមានចំនួនប្រមាណ៥០០គូ ដែលគេតម្រូវឱ្យបុរសត្រូវបីស្ត្រី ជាភរិយាឬជាម្តាយ, ឬជាសង្សារណាដែលទ្រាំទ្រយូរជាងគេបំផុត ដើម្បីទទួលបាននូវពានរង្វាន់លេខ១, លេខ២ និងលេខជាបន្តបន្ទាប់។ យោងតាមលក្ខខណ្ឌការបីត្រូវឈរស្ងៀមមួយកន្លែងដោយមិនឱ្យកម្រើកខ្លួន និងមិនឱ្យរង្គើខ្លួនឡើយ។ តាមរយៈការចាប់ផ្តើមប្រកួតដែលមានតាំងពីម៉ោង៥ល្ងាចនោះមក, ក្នុងរង្វង់៥០០គូនោះ គឺមានគូចំនួន២តែប៉ុណ្ណោះ ដែលអាចទ្រាំយូរជាងគេដល់រយៈពេលជាង៨ម៉ោង។ គូដែលឈ្នះ ក្នុងរង្វាន់ទី១នោះ ឈ្មោះ យិន សំអុល ដែលមានដើមកំណើតពីខេត្តតាកែវ ដែលអាចទ្រាំទ្របី ដៃគូជាទីស្រឡាញ់របស់ខ្លួនមានរយៈពេល៨ម៉ោង១៧នាទី។ ចំណែកអ្នកឈ្នះទី២ឈ្មោះ ព្រំ សំណាង មកពីខេត្តកំពង់ស្ពឺ។ ព្រំសំណាង គឺជាកីឡាករប្រដាល់ល្បីល្បាញម្នាក់ដែលកំពុង មានប្រជាប្រីយ៍ភាពក្នុងប្រទេសកម្ពុជា។
-
សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ១៦នាក់ ចូលរួមជីវភាពជាមួយ CPP (Video Inside)

សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ១៦នាក់ ដែលជាខ្មែរកម្ពុជាក្រោម បានប្រកាសផ្តាច់ខ្លួន និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោមលោក សឿង សុធានី ត្រូវបានគេដកស្រង់សម្តី ដែលបានថ្លែងនៅថ្ងៃទី៩មីនាថា ការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺដោយសារមានការជឿជាក់លើគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើន លើគ្រប់វិស័យ។ លោក សឿង សុធានី បានជូនដំណឹងថា នៅមានសកម្មជនអតីតគណបក្សសង្គ្រោះជាតិជាង១០០នាក់ថែមទៀត ដែលកំពុងរស់នៅកម្ពុជាក្រោម ដែលគ្រោងនឹងដាក់ពាក្យស្នើសុំចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគេអស់ជំនឿ លើគណបក្សប្រឆាំង។ អតីតគណបក្សសង្គ្រោះជាតិ ត្រូវគេរាយការណ៍ថាដើម្បីប្រមែប្រមូលរកអ្នកគាំទ្រពីខ្មែរកម្ពុជាក្រោម បានសន្យាពូកគេថា នៅពេលដែលបានកាន់អំណាចនឹងរកលទ្ធភាពជួយតវ៉ាយកទឹកដីកម្ពុជាក្រោមឱ្យក្លាយជាទឹកដីរបស់ប្រទេសកម្ពុជាវិញ ដែលសម្តីកុហកនេះហើយ ជារឿយៗបានធ្វើឱ្យខ្មែរកម្ពុជាក្រោមខ្លះ បានលង់នឹងការជឿលើការឃោសនាអកុសលនេះ។
-
រដ្ឋមន្ត្រីសាធារណការ និងរដ្ឋមន្ត្រីបរិស្ថាន ឯកភាពកសាងផ្លូវ និងស្ពានភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ (Video Inside)

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានយល់ព្រមជាមួយគ្នាលើការកសាងផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំប្រវែង៥៨គីឡូម៉ែត្រ។ តម្លៃនៃការសាងសង់នោះ នឹងគ្រោងក្នុងទំហំ២៥០លានដុល្លារ និងការសាងសង់នឹងកំណត់ចាប់ផ្តើមក្នុងឆ្នាំ២០២៤។ ក្នុងដំណើររួមគ្នាមួយចុះពិនិត្យទីតាំងធ្វើផ្លូវនិងស្ពានឆ្លងទន្លេតភ្ជាប់ពី ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនោះ, លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោករដ្ឋមន្ត្រី សាយ សំអាល់ នៅថ្ងៃទី៩មីនានេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននូវគម្រោងដែលត្រូវសាងសង់នោះ។ យោងតាមគម្រោង, ស្ពានដ៏វែងមួយប្រវែង៣ពាន់៣០០ម៉ែត្រនឹងត្រូវកសាងឆ្លងកាត់ទន្លេ និងមានកសាងស្ពានដទៃទៀតប្រមាណចំនួន៥ និងមានដាក់លូចំនួន១០០លូ ដើម្បីជាច្រកផ្លូវសម្រាប់សត្វត្រីធ្វើដំណើរចេញចូលផងទៀត។ កម្ពុជាក្នុងសម័យដឹកនាំសម្តេចតេជោ ហ៊ុន សែន ការកសាងផ្លូវ, ស្ពានដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនគឺជាកត្តាអាទិភាពមួយ។ កម្ពុជាមិនមានឆ្នាំណាដែលទំនេរក្នុងការកសាង និងអភិវឌ្ឍន៍សមិទ្ធផលរបស់ខ្លួនឡើយ។ ក្នុងគម្រោងកសាងដែលបានដាក់ចេញនាពេលខាងមុខនេះ ក្រសួងសាធារណការបានឱ្យដឹងនូវគម្រោងធ្វើផ្លូវល្បឿនលឿនចំនួន២ថែមទៀត គឺផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៣, ផ្លូវល្បឿនលឿនភ្នំពេញសៀមរាប និងការកសាង «ស្ពានមិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ឆ្លងកាត់ទន្លេពីផ្សារចាស់ទៅជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រ និងស្ពាននេះ គ្រោងនឹងចាប់ផ្តើមបុកគ្រឹះសាងសង់ នៅចុងឆ្នាំ២០២៣នេះ។
-
បុណ្យទន្លេខេត្តកំពង់ធំឈានចូលថ្ងៃទី២ (Video Inside)
