Category: ទូរទស្សន៍

  • នៅសល់៥៩ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    នៅសល់៥៩ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៥៩ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៤១ថ្ងៃមកហើយ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ គឺនៅ សល់តែ៥៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ កម្ពុជាខកខានមិនបានធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេមនេះក្នុងអម្លុងពេល៦៤ឆ្នាំ ដោយសារតែស្ថានការណ៍វិវត្តន៍មិនទៀងទាត់កើតឡើងក្នុងប្រទេសកម្ពុជា។ ក្រោយប្រទេសកម្ពុជា ចាប់ផ្តើមមានសន្តិភាពសាឡើងវិញ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នោះមក, កម្ពុជាក៏នៅមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិក្នុងតំបន់នោះផងដែរ ប៉ុន្តែនៅក្នុងខែឧសភា ឆ្នាំ២០២៣ ជិតមកដល់នេះ កម្ពុជាបានបញ្ជាក់ការប្តេជ្ញាត្រៀមរៀបចំខ្លួនរួចរាល់ជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូង។

  • សម្តេចសន្យារក្សាតំណែងរបស់រដ្ឋមន្ត្រីកិច្ចការនារី និងក្រសួងវប្បធម៌ (Video Inside)

    សម្តេចសន្យារក្សាតំណែងរបស់រដ្ឋមន្ត្រីកិច្ចការនារី និងក្រសួងវប្បធម៌ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្ទង់មតិយ៉ាងហោចចំនួន៣ដងជាបន្តបន្ទាប់ បានបង្ហាញថាសម្តេចបានទទួលការគាំទ្រពីស្ត្រីជាច្រើននៅក្នុងប្រទេស។ ប្រសាសន៍ថ្លែងនេះ បានធ្វើឡើងនៅក្នុងឱកាសដែលអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ៨មីនាលើកទី១១២នៅវិមានសន្តិភាព។ សម្តេចបានថ្លែងបង្ហាញមោទនភាពនូវភាពដឹកនាំ របស់ស្ត្រីជាថ្នាក់ដឹកនាំ នៃក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងបានប្រកាសថា បើក្នុងការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាដែលសម្តេចដឹកនាំនឹងឈ្នះ នឹងបន្តដឹកនាំជានាយករដ្ឋមន្ត្រីអាណ្ណត្តិថ្មីនោះ សមាសភាពស្ត្រីដឹកនាំក្នុងក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរក្សាទុកជាដដែល។

  • ខេត្តពោធិ៍សាត់ក្នុងសម័យសន្តិភាពរបស់សម្តេចតេជោសែន (Video Inside)

    ខេត្តពោធិ៍សាត់ក្នុងសម័យសន្តិភាពរបស់សម្តេចតេជោសែន (Video Inside)

    អភិបាលខេត្តពោធិ៍សាត់លោក ខូយ រីដា បានថ្លែងនូវគម្រោងចង់ប្រែក្លាយស្រុកវាលវែង ដែលដាច់ស្រយាលជាក្រុងមួយនៃតំបន់សេដ្ឋកិច្ច។ ស្រុកវាលវែង គឺជាតំបន់មួយដែលជាប់នឹងព្រំដែនថៃ និងដែលពីអតីតកាលជាទីដាច់ស្រយាលមួយដែលអ្នកធ្វើដំណើរទៅកាន់ស្រុកវាលវែងនោះ តែងត្អូញត្អែរនឹងការលំបាកដោយសារតែចំណោទផ្លូវធ្វើដំណើរ។ លោកអភិបាលខេត្ត ខូយ រីដា ថ្លែងក្នុងសន្និសីទកាសែតមួយនាទីស្តីការគណរដ្ឋមន្ត្រីនៅថ្ងៃទី៧មីនា បានថ្លែងថាស្រុកវាលវែងមិនដូចជាស្រុកដាច់ស្រយាលដូចពីមុននោះទៀតឡើយ។ ខេត្តពោធិ៍សាត់ គឺជាខេត្តនៃអតីតសមរភូមិ និងជាកន្លែងជម្រកលាក់ខ្លួនរបស់ក្រុមចលនាឧទ្ទាមទ័ពព្រៃថែមទៀត។ ខេត្តពោធិ៍សាត់គឺជាខេត្តមួយក្នុងចំណោមខេត្តដែលមានគ្រាប់មីន ច្រើនជាងគេផងដែរ ប៉ុន្តែក្នុងសម័យសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ខេត្តពោធិ៍សាត់ លែងក្លាយជាតំបន់មានគ្រោះថ្នាក់គួរឱ្យខ្លាចទៀតនោះហើយ។ លោកអភិបាលខេត្ត ខូយ រីដា បានមានប្រសាសន៍រំលឹកអំពីអតីតកាល នៃខេត្តពោធិ៍សាត់កន្លងមកនេះ។ ខេត្តពោធិ៍សាត់គឺជាខេត្តមានបណ្តាញផ្លូវជាតិ និងផ្លូវខេត្តចំនួន៥៥ខ្សែ ប្រវែងសរុប១ពាន់៩៨ ក្បៀស២៩គីឡូម៉ែត្រ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តពោធិ៍សាត់បានកសាង និងជួសជុលផ្លូវរបស់ខ្លួនបានជាច្រើន ក្នុងនោះរួមមានស្ថាបនាផ្លូវជាតិលេខ៥សាឡើងវិញ ប្រវែងសរុប៨៦ក្បៀស៣០គីឡូម៉ែត្រ, ស្ថាបនាផ្លូវជាតិលេខ១០ពីវាលវែងទៅអូរសោមប្រវែង៩៦គីឡូម៉ែត្រ, ស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តដោយក្រាលកៅស៊ូ DBST ប្រវែង៣៤ក្បៀស៨០គីឡូម៉ែត្រ, ស្ថាបនាផ្លូវខេត្តដោយក្រាលដីល្បាយថ្មប្រវែង១២ក្បៀស១០គីឡូម៉ែត្រ និងបានស្ថាបនាស្ពានបេតុង, ស្ពានបេឡេត៍, ស្ថាបនាលូ និងមានសមិទ្ធផលជាច្រើនទៀត ដែលធ្វើឱ្យខេត្តពោធិ៍សាត់បានក្លាយជាខេត្តមួយទទួលបានការចាប់អារម្មណ៍ពីសាធារណជនទូទាំងប្រទេសកម្ពុជា។

  • សម្តេចតេជោបញ្ជាក់ការប្តេជ្ញាចិត្តមិនលើកលែងទោសអ្នកនយោបាយប្រព្រឹត្តកំហុសព្រហ្មទណ្ឌ (Video Inside)

    សម្តេចតេជោបញ្ជាក់ការប្តេជ្ញាចិត្តមិនលើកលែងទោសអ្នកនយោបាយប្រព្រឹត្តកំហុសព្រហ្មទណ្ឌ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅថ្ងៃទី៧មីនាថា សម្តេចនឹងមិនស្នើរកការលើកលែងទោស ដល់អ្នកនយោបាយណា ដែលប្រព្រឹត្តនូវកំហុសព្រហ្មទណ្ឌឡើយ។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីអបអរអរសាទរទិវាសិទ្ធិនារីអន្តរជាតិរំលឹកនូវអ្វីដែលអ្នកនយោបាយប្រឆាំងនៅក្រៅស្រុកបានប្រើសម្តីប្រមាថដល់សពប្អូនថ្លៃស្រី បើទោះបីជាបានបាត់បង់ជីវិតដោយសារជម្ងឺនោះក៏ដោយ។ ប្រសាសន៍របស់សម្តេចតេជោ មិនបានបញ្ជាក់ចំថាជាបុគ្គលណាមួយនោះឡើយ ប៉ុន្តែប្រសាសន៍នេះ គឺក្រោយព្រឹត្តិការណ៍មួយ ដែលមានសម្តីវាយប្រហាររបស់មេខ្លោងឧទ្ទាម សម រង្ស៊ី ដែលនិយាយប្រមាថដល់ប្អូនថ្លៃស្រីលោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាព ដោយរោគាពាធក្នុងជន្មាយុ៦៧ឆ្នាំកាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៣។

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងទិវាសិទ្ធិនារី៨មីនា (Video Inside)

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងទិវាសិទ្ធិនារី៨មីនា (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពស់ខ្ពង់ក្នុងទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា ដែលក្នុងឆ្នាំនេះបានប្រារព្ធធ្វើក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អសម្រាប់លោកអ្នកដែល ធ្វើការងារក្នុងវិស័យសិល្បៈ និងវប្បធម៌។ សូមសាកល្បងដើម្បីបង្ហាញសមត្ថភាពច្នៃប្រឌិត របស់អ្នកឲ្យភ្លឺថ្លាតាមដែលអាចធ្វើទៅបាន។ លោកអ្នកមិនចាំបាច់បារម្ភពីស្ថានភាពហិរញ្ញ វត្ថុរបស់អ្នកនោះទេ ពីព្រោះអ្នកអាចស៊ូទ្រាំបានគ្រប់កាលទេស ព្រមទាំងអាចជំនះរាល់ បញ្ហា ដូច្នេះអ្នកនឹងអាចទទួលបានជោគជ័យ និងផលចំណេញច្រើនជាងការរំពឹងទុក។ ក្រៅពីនេះ លោកអ្នកមានការគិតដ៏ច្បាស់លាស់ ដែលអាចសម្រួលដល់ការដោះស្រាយ បញ្ហាបានល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះទាមទារអោយលោកអ្នកកំណត់ការងារអាទិ ភាព។ ជ្រើសរើសការងារសំខាន់យកមកអនុវត្តមុន ហើយព្យាយាមធ្វើការនោះឲ្យបានរួច រាល់ និងរហ័សបំផុត។ លោកអ្នកអាចនឹងត្រូវរំខាន ដោយភាពប្រទាំងប្រទើសក្នុងទំនាក់ ទំនងរវាងមនុស្សធ្វើការជាមួយគ្នា ដូច្នេះវានឹងបណ្តាលឲ្យអ្នកខាតបង់ពេលវេលាច្រើន ដោយឥតប្រយោជន៍។ លើសពីនេះ ហាមដាច់ខាត ការបំពេញការងារច្រើនក្នុងពេលតែ មួយ ពីព្រោះវានឹងធ្វើអោយអ្នកកាន់តែលំបាកតែប៉ុណ្ណោះ។ ដោយឡែក សូមមានការប្រុង ប្រយ័ត្នរឿងបាត់បង់ពេលវេលាអនុវត្តការងារតែម្តង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារនានា ហាក់មិនទទួលបានលទ្ធផលតាមការរំពឹងទុកនៅឡើយទេ។…

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៧ មីនា ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៧ មីនា ២០២៣ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៨ មីនា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៨ មីនា ២០២៣ (មានវីដេអូ)
  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៦ មីនា ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៦ មីនា ២០២៣ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៥ មីនា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៥ មីនា ២០២៣ (មានវីដេអូ)