-
សមយុទ្ធនាគមាស១៤ថ្ងៃ ចាប់ផ្តើមថ្ងៃទី២៣ មីនា (Video Inside)

សមយុទ្ធនាគមាសរួមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានកំណត់ពេលវេលាហើយ ដែលនឹងមានរយៈពេល២សប្តាហ៍។ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ទោ ថោងសូលីម៉ូ បានថ្លែងថាសមយុទ្ធនាគមាសនឹងមានរវាងពីថ្ងៃទី២៣ ខែមីនារហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថតំបន់ភ្នំជុំរីករាយ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ មន្ត្រីនាំពាក្យដដែលបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៨មីនាថា «សមយុទ្ធនេះ គឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង, ចំណេះធ្វើ, ការផ្លាស់ប្ដូរបទពិសោធន៍, ការចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។ ពិធីបើកសមយុទ្ធនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លំហាត់សមយុទ្ធដែលនឹងមកដល់ថ្ងៃទី២៣មីនា គឺក្នុងដំណាក់កាលដែលកម្ពុជាកំពុងសម្រួចការហ្វឹកហ្វឺនយុទ្ធសាស្ត្រ ក្នុងសម័យបច្ចេកវិទ្យាថ្មី ដើម្បីកាន់តែបង្កើនឡើងថែមទៀត នូវសមត្ថភាពការពារជាតិរបស់ខ្លួន ខណៈដែលពិភពលោកបានវិវត្តន៍រីកចម្រើនយ៉ាងលឿន លើកត្តាបច្ចេកវិទ្យា។ កងកម្លាំងរបស់កម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធនាគមាសរួមគ្នានេះបានចំនួន ៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦, ឆ្នាំ២០១៨, ឆ្នា២០១៩ និងឆ្នាំ២០២០ ។ សមយុទ្ធនាគមាសដែលជិតមកដល់នេះ គឺជាសមយុទ្ធនាគមាសលើកទី៥។
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៩ មីនា ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១០ មីនា ២០២៣ (មានវីដេអូ)

-
លិខិតអ្នកអានប្រតិកម្មនឹងសម្តីកូនស្រី កឹម សុខា តាមវិទ្យុ ABC អូស្ត្រាលី (Video Inside)

កិច្ចសម្ភាសន៍របស់កូនស្រី កឹម សុខា គឺនាង កឹម មនោវិទ្យា ជាមួយវិទ្យុ ABC អូស្ត្រាលី បានបង្ហាញនូវចំណេះដឹងនយោបាយមួយដែលនៅមានកម្រិត។ កិច្ចសម្ភាសន៍នោះពាក់ព័ន្ធនឹងការកាត់ទោសរបស់តុលាការកម្ពុជា ដែលដាក់គុកចំនួន២៧ឆ្នាំ លើរូបលោក កឹម សុខា។ អប្សរាណិតបានទទួលលិខិតមួយរបស់មិត្តអ្នកអាន ដែលធ្វើប្រតិកម្មលើសម្តីរបស់នាង កឹម មនោវិទ្យា ជាមួយនឹងអ្នកយកព័ត៌មាន ABC អូស្ត្រាលីគឺលោកស្រី Rachel Mealy ក្នុងសប្តាហ៍នេះ
-
GPO28 : ភូមិសាស្រ្តនយោបាយ៖ ពិភពលោកកំពុងតាមមើលពីឥរិយាបថចិន ក្នុងវិបត្តិសង្រ្គាម នៅអ៊ុយក្រែន (មានវីដេអូ)

#ភូមិសាស្រ្តនយោបាយ ប្រធានបទ៖ ពិភពលោកកំពុងតាមមើលពីឥរិយាបថចិន ក្នុងវិបត្តិសង្រ្គាមនៅអ៊ុយក្រែន – តួនាទីរបស់ចិន ក្នុងការជំរុញផែនការសន្តិភាពនៅអ៊ុយក្រែន តើពិភពលោកមានសង្ឃឹម ឬទេ ? – តើហេតុអ្វីបានជាចិន ចូលមកធ្វើជាអាជ្ញាកណ្តាលក្នុងជម្លោះ រុស្សុី និងអ៊ុយក្រែន -ប្រសិនបើចិនជំរុញផែនការសន្តិភាព ១២ចំណុច បានជោគជ័យក្នុងជម្លោះរុស្សុី និងអ៊ុយក្រែន តើចិនមានឋានៈបែបណាក្នុងពីភពលោក ?
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៨ មីនា ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៩ មីនា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤៥០ករណី (Video Inside)

មានប្រទេសតែ ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការឆ្លងកូវីដ១៩ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ បានបន្តថយចុះចំនួន ៣៩ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ដែលមានចំនួន ៤៥០ករណី កើតឡើងលើប្រទេសចំនួន៤ គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី និងប្រទេសមីយ៉ាន់ម៉ា ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១៨៨ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសចំនួន៦ រួមមាន៖ ប្រុយណេ, កម្ពុជា, ថៃ, វៀតណាម, ឡាវ,និងប្រទេសសឹង្ហបុរី គឺជាប្រទេស ដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនណេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦១ម៉ឺន ៣ពាន់ ៤៩២ករណី, និងការស្លាប់សរុបមានចំនួន…
-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងចុងក្រោយនេះ (Video Inside)

កម្ពុជាមិនមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំការមិនមានការឆ្លងសោះមានរយៈពេល ៤ថ្ងៃ ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល កម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ ការឆ្លងមានការថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយ ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៩ម៉ឺន ៥៨៨នាក់ហើយ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅ ជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ។
-
ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ (Video Inside)

សីតុណ្ហភាពកម្ដៅមានការប្រែប្រួលខណៈកម្ពុជាទទួលរងនូវទទួលឥទ្ធិពលចំនួន២ ក្នុងសប្តាហ៍នេះ គឺឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប និងឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់ចិន។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី៨ រហូត ដល់ថ្ងៃទី១៥ ខែមីនា នៅតំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាពអប្បបរមា នឹងមានរវាងពី២២ទៅ ២៤ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៤ទៅ៣៦ អង្សាសេ។ តាមការព្យាករណ៍ នៅតំបន់ទំនាបកណ្ដាល អាចមានភ្លៀងក្នុងកម្រិត ពីខ្សោយទៅតិចតួចដោយអន្លើ ។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានរវាងពី ២១ទៅ២៣ អង្សាសេ, និងសីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៣ទៅ៣៥ អង្សាសេ ។ នៅតំបន់ខ្ពង់រាប ដដែលនេះ រវាងពីថ្ងៃទី១៣ទៅ១៤ ខែ មីនា សីតុណ្ហភាពអប្បបរមាអាចចុះថែមទៀត ក្នុងចន្លោះពី ២ទៅ៣ អង្សាសេ នៅវេលាយប់ និងព្រឹក ។ នៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី ២២ទៅ២៤ អង្សាសេ , សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣១ទៅ ៣៤…