-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន។ សូមធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ប្រសិនបើមិនចាំបាច់មិនគួរធ្វើនោះទេ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលកើតឡើងក្នុងថ្ងៃនេះ ប៉ុន្តែប្រិសនបើអ្នកមានចិត្តមានះ នោះនឹងប៉ះពាល់ដល់លាភសំណាង។ ទន្ទឹមនឹងនេះជម្លោះប្រហែលជាពិបាកគេចវេស ដូច្នេះសូមលោកអ្នកប្រកាន់ខ្ជាប់នូវហេតុផល និងការអនុគ្រោះ។ ដោយឡែក ប្រសិនបើអ្នកមានបំណងចាកចេញពីស្ថានភាពចាស់ ឬផ្លាស់ប្តូររបត់ការងារគឺអាចធ្វើទៅបាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិចច្ចការងារ និងមនុស្សនៅជុំវិញខ្លួននឹងជួយសម្រួលស្ថានការណ៍បានប្រសើរ ។ ចំណែកការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងបញ្ហារឹងស្ទះច្រើន។ ដោយឡែក សូមលោកអ្នកធ្វើការពិភាក្សាការងារជាមួយមនុស្សដែលគួរឲ្យទុកចិត្ត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែងតួនាទីល្អ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ ក៏ប៉ុន្តែសូមមានការប្រុងប្រយ័ត្នបញ្ហានៅក្នុងក្រុមការងារ ព្រោះលោកអ្នកអាចនឹងបង្កើតកំហុសនឹងមនុស្សរួមការងារ ឬដៃគូអាជីវកម្ម។ ប្រសិនបើអ្នកចង់ធ្វើការបណ្តាក់ទុន ឬបង្កើតមុខរបរថ្មី គឺអាចធ្វើទៅបាន ប៉ុន្តែសូមលោកអ្នកប្រយ័ត្នក្នុងការជឿទុកចិត្តមនុស្ស។ ឆ្នាំថោះ …
-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលវលាសមរម្យនោះទេ ពីព្រោះលោកអ្នកមានពេលវេលាច្រើនក្នុងការអនុវត្ត ហើយរាល់ពេលទាំងនោះ គឺសុទ្ធតែមានភាពវិជ្ជមាន។ លោកអ្នកអាចធ្វើការងារនានា តាមការគ្រោងទុក ប៉ុន្តែមិនត្រូវឈានជើងដោយភាពមិនប្រាកដប្រជានោះទេ។ ការជឿទុកចិត្តលើពាក្យសំដីរបស់អ្នកដទៃត្រូវមានកំរិត ហើយបើអាចសូមកុំពាក់ព័ន្ធចំពោះការងារទាំងឡាយណាដែលមិនស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ដោយឡែក លោកអ្នកនឹងទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ លោកអ្នកអាចសម្រេចចិត្តធ្វើកិច្ចការងារណាមួយក៏នឹងបានសម្រេចដែរ។ ហេតុដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុននានាដែលកើតឡើងក្នុងថ្ងៃនេះ។ ដោយឡែក ទំនោររាសីថ្ងៃនេះមានពាក់ព័ន្ធនឹងការងារជាក្រុមជាជាងការងារម្នាក់ឯង ដូច្នេះអ្នកគួរប្រាស្រ័យទាក់ទងឲ្យបានជិតស្និតជាមួយដៃគូជំនួញ ឬមនុស្សនៅក្នុងក្រុមការងារ។ ផ្ទុយទៅវិញ ភាពអសកម្មតូចតាចអាចកើតឡើងរវាងទំនាក់ទំនងនោះផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងអាជីវកម្មរបស់អ្នកហាក់មិនទាន់អាចសម្រេចផលបានល្អប្រសើរតាមការរំពឹងទុកឡើយ។ ប្រហែលជាអ្នកគួរតែចំណាយពេលវិភាគស្ថានភាពឲ្យបានច្រើន ហើយត្រូវមានការប្រុងប្រយ័ត្ននៅពេលធ្វើការងារជាមួយមិត្តរួមការងារ ឬថា្នក់លើ។ ថ្ងៃនេះក្រោមឥទ្ធិពលនៃអារម្មណ៍ គឺអ្នកអាចធ្វើឲ្យមានកំហុសដែលពិបាកដោះស្រាយបាន ដូច្នេះព្យាយាមធ្វើកិច្ចការទាំងឡាយ ឬសម្រេចចិត្តយោងទៅលើពត៌មានជាក់លាក់តែប៉ុណ្ណោះ។ ក្រៅពីនេះសូមបន្តធ្វើកិច្ចការដែលមានក្នុងដៃសិន ពីព្រោះការផ្លាស់ប្តូរ និងការបណ្តាក់ទុនមិនអាចទទួលបានផលល្អប្រសើរនោះទេ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៤ មីនា ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៥ មីនា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ៣៦៤ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តកើនឡើងវិញចំនួន១៩៨ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានថ្ងៃនេះមានចំនួន១ពាន់ ៣៦៤ករណី។ ការឆ្លងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៧ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, ឡាវ, មីយ៉ាន់ម៉ា, ប្រុយណេ និងប្រទេសហ្វីលីពីន ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេស ដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២៧៨ ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងចំនួន ១០ករណី ។ ប្រទេសថៃ កម្ពុជា និងប្រទេសឡាវ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៧នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦១ម៉ឺន ១ពាន់…
-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងនេះ (Video Inside)

រយៈពេល២៤ម៉ោងចុងក្រោយនេះ កម្ពុជាមិនមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ ឡើយ។ យោងតាមក្រសួងសុខាភិបាលកម្ពុជា ក្នុងរយៈពេលប្រមាណ ១ខែកន្លងមកនេះ ការឆ្លងមានការថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយនៅ ថ្ងៃទី៣ មីនានេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៨ម៉ឺន ១ពាន់ ៧៨៦នាក់ហើយ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួចមកនេះ។
-
វត្តមហារាជវរារាម ហៅវត្តស្លែង ក្នុងភាពសុខដុមនីយកម្មសាសនា នៃសម័យតេជោសែន (Video Inside)

កម្ពុជាកាន់តែពង្រីកភាពសុខដុមនីយកម្មលើវិស័យសាសនាក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានសន្តិភាព។ វត្តមហារាជវរារាម ហៅវត្តស្លែង ដែលទើបបានសាងសង់សង់រយៈកាល៣១ឆ្នាំក្នុងឃុំជីបាល, ស្រុកស្រីសន្ធរខេត្តកំពង់ចាម បានធ្វើពិធីបញ្ចុះខ័ណ្ឌសីមាសម្ពោធឆ្លង ក្រោមអធិបតីភាពបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន ក្នុងសម័យរីកចំរើនវិស័យសាសនានៃសតវត្សទី២១។ សូមទស្សនាសេចក្តីរាយការណ៍
-
កិច្ចប្រជុំ G20 នៅឥណ្ឌាមិនអាចរកទម្ងន់គាបសង្កត់រុស្ស៊ីបានឡើយ (Video Inside)

ប្រទេសអ្នកមានចំនួន២០លើសកលលោកបានជួបគ្នានៅក្រុង New Delhi ប្រទេសឥណ្ឌា ក្នុងកិច្ចប្រជុំ G20 ប៉ុន្តែការជួបជុំស្វែងរកកិច្ចសហប្រតិបត្តិការគ្នា បានរងនូវភាពអាប់អួរដោយសារការមិនចុះសម្រុងនឹងបញ្ហាសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ កិច្ចប្រជុំ G20 បានបញ្ចប់នៅថ្ងៃទី២ មីនា ឆ្នាំ២០២៣ ដោយមិនមានការចេញសេចក្តីថ្លែងការណ៍រួមណាមួយឡើយ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍ពិនិត្យស្ថានការណ៍នេះ
-
នៅសល់៦៣ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៦៣ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៣៧ថ្ងៃមកហើយ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ គឺនៅសល់តែ៦៣ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ កម្ពុជាខកខានមិនបានធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេមនេះក្នុងអម្លុងពេល៦៤ឆ្នាំ ដោយសារតែស្ថានការណ៍វិវត្តន៍មិនទៀងទាត់កើតឡើងក្នុងប្រទេសកម្ពុជា។ ក្រោយប្រទេសកម្ពុជា ចាប់ផ្តើមមានសន្តិភាពសាឡើងវិញក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នោះមក, កម្ពុជាក៏នៅមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាជាអន្តរជាតិក្នុងតំបន់នោះផងដែរ ប៉ុន្តែនៅក្នុងខែឧសភា ឆ្នាំ២០២៣ ជិតមកដល់នេះ កម្ពុជាបានបញ្ជាក់ការប្តេជ្ញាត្រៀមរៀបចំខ្លួនរួចរាល់ជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូង។
-
បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថាវិស័យសាសនាជួយ «សម្រេចបានការផ្សះផ្សាររួបរួមជាតិខ្មែរ» (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាភាពមិនរើសអើង នៃវិស័យសាសនា គឺជាផ្នែកសំខាន់មួយនៃ «ការធ្វើឱ្យសម្រេចបានការផ្សះផ្សាររួបរួមជាតិខ្មែរ» ដែលប្រសាសន៍នេះបានធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធផលវិស័យសាសនាក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា នៅក្នុងខេត្តព្រះវិហារនាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងពិធីសម្ពោធឆ្លងអគារសាលារៀន អគារសាលាវិបស្សនា និងសមិទ្ធផលនានា ក្នុងវត្តព្រះបរមរាជមហាពោធិបញ្ចសហស្សារាម និងបញ្ចុះបឋមសិលាសាងសង់អគារចិញ្ចឹម និងថែទាំមនុស្សចាស់ជរា បានថ្លែងថា «សម្តេចតេជោតែងបានប្រកាន់ខ្ជាប់នូវការខិតខំកសាងអំពើបុណ្យជាមួយប្រជាពលរដ្ឋខ្មែរ… និងមិនមានការរើសអើងដែលនេះ គឺជាមូលដ្ឋានចម្បង ក្នុងការសម្រេចបាននូវការផ្សះផ្សាររួបរួមជាតិខ្មែរ រហូតឈានមកដល់ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅលើទឹកដីអង្គរដ៏បវររបស់កម្ពុជា»។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះសមិទ្ធផលដែលកើតមាន នៅក្នុងទីអារាមទើបមានអាយុកាលប្រមាណជាង ០៦ ឆ្នាំនេះ និងថ្លែងកោតសរសើរ ចំពោះចក្ខុវិស័យវែងឆ្ងាយ របស់ព្រះចៅអធិការវត្ត ដែលបានផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតក្នុងការកសាង សមិទ្ធផលទាំងអស់នេះឱុ្យចេញជារូបរាងទ្បើង។ លោកបានបញ្ជាក់ថា «វឌ្ឍនភាពនេះ មិនអាចកាត់ផ្តាច់បានឡើងពីបរិយាកាសគ្របដណ្តប់ នៃកត្តាសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស ដែលជាបច្ច័យដ៏មានតម្លៃមហាសាលនាំឱ្យមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ»។ លោកនៅបានថ្លែងទៀតថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ ក្នុងការបម្រើជាតិ និងប្រជាជន ក្នុងអតីតកាល និងបន្តរហូតមកដល់បច្ចុប្បន្ន…