-
គណៈកម្មាធិការជាតិអូឡាំពិកប្រកាសប្រាប់កីឡាករនូវមន្ទីរពេទ្យតេជោសន្តិភាពដែលព្យាបាលឥតអស់ថ្លៃ (Video Inside)

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីប្រកាសប្រាប់សហព័ន្ធកីឡាជាតិ កីឡាករ កីឡាការិនី ទូទាំងប្រទេសនូវការទទួលព្យាបាល ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យតេជោសន្តិភាព ចំពោះកីឡាករណាដែលរងរបួសឬមានបញ្ហាសុខភាពដោយសារការប្រកួត។ មន្ទីរពេទ្យតេជោសន្តិភាព មានទីតាំងនៅភូមិបឹងតាមោក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ការប្រកាសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបង្ហាញនូវការឈឺឆ្អាលចំពោះក្រុមកីឡាករខ្មែរ និងសម្តេចបានស្នើឱ្យក្រសួងសុខាភិបាលរៀបចំគ្រែបំរុងប្រមាណពី១០០ ទៅ២០០គ្រែ ដើម្បីសម្រាប់ព្យាបាលក្រុមកីឡាករដោយឥតគិតថ្លៃ។
-
តុលាការផ្តន្ទាទោសដាក់គុក កឹម សុខា ២៧ឆ្នាំ នូវអំពើក្បត់ជាតិ (Video Inside)

តុលាការរាជធានី បានប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ចំនួន២៧ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ។ សាលក្រមចោទប្រកាន់ពីបទសន្ទិដ្ឋិភាព ចុះថ្ងៃទី៣ មីនា ឆ្នាំ២០២៣ បានដកហូតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយយោងតាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ ប៉ុន្តែបានអនុញ្ញាតឲ្យលោកស្ថិតនៅផ្ទះ ដោយមិនឲ្យទាក់ទងមនុស្សគ្រប់រូប លើកលែងតែរង្វង់ក្រុមគ្រួសារ។ អប្សរាណិតមានបទអត្ថាធិប្បាយមួយថ្ងៃនេះក្រោមចំណងជើងថា «សាលក្រមផ្តន្ទាទោស កឹម សុខា បានផ្តល់យុត្តិធម៌ និងភាពសុខសាន្តសម្រាប់ប្រជាជនកម្ពុជា»។
-
សម្តេចក្រឡាហោម ស ខេង បំពេញទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសវៀតណាម (Video Inside)

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង កំពុងបំពេញទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសវៀតណាម ដែលនឹងធ្វើការចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣រវាងប្រទេសទាំងពីរ។ ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចក្រឡាហោម ក្នុងរដ្ឋធានីហាណូយ បានចាប់ផ្តើមនៅថ្ងៃទី៣មីនានេះ នឹងបញ្ចប់ដល់ថ្ងៃទី៥មីនា តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកឧត្តមសេនីយ៍ឯក តូ ឡឹម។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសទាំង២ ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងទាំងពីរប្រទេស៕
-
រាជរដ្ឋាភិបាលបញ្ចេញរបៀបប្រើប្រាស់ផ្ទៀងផ្ទាត់ឯកសារចៀសវាងការក្លែងបន្លំ (Video Inside)

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដែលមានប្រយោជន៍ក្នុងការផ្ទៀងផ្ទាត់ឯកសារបញ្ចៀសការក្លែងបន្លំ។ អនុក្រឹត្យចុះថ្ងៃទី៣មីនារៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទទួលបានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន បានដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.Gov.KH ដែលតាមរយៈនេះ គេនឹងអាចដឹងថាតើឯកសារណាត្រឹមត្រូវ និងឯកសារណាក្លែងក្លាយ។ អនុក្រឹត្យនេះ បានធ្វើឡើងបន្ទាប់ពីមានឯកសារមួយចំនួន របស់រាជរដ្ឋាភិបាលធ្លាប់ត្រូវបានគេក្លែងបន្លំ និងពិបាកដឹងថាតើឯកសារណាពិត និងឯកសារណាក្លែងក្លាយនោះទេ ប៉ុន្តែការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.Gov.KH នឹងអាចជួយបំបាត់ការក្លែងបន្លំនោះ។ មាត្រាមួយនៃអនុក្រឹត្យបានសរសេរថា «ត្រូវបានដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.Gov.KH របស់រាជរដ្ឋាភិបាលដែលអភិវឌ្ឍន៍ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា ព្រមទាំងជម្រុញការធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈ»។ អនុក្រឹត្យបានសរសេរថាការប្រើប្រាស់របៀបផ្ទៀងផ្ទាត់នោះក៏នឹងដាក់បញ្ចូល QR Code ស្តង់ដាផងដែរ។ យោងតាមអនុក្រឹត្យ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ នឹងត្រូវរៀបចំធ្វើគម្រោង នៃរបៀបរៀបចំបែបឌីជីថលនេះ ដើម្បីសម្រាប់ប្រើប្រាស់ដោយខ្លូនឯងថែមទៀត។
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ដំណើរការងារ និងរបររកស៊ីជួញដូរមិនមានហេតុការអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។ ប៉ុន្តែភាគច្រើនអ្នកអាចជៀសវាងស្ថានភាពវឹកវរដែលជាប់ទាក់ទងនឹងការងារ។ ទោះយ៉ាងនេះក្តី ក៏គួរតែព្យាយាមចូលទៅកៀក ហើយដោះស្រាយបញ្ហានោះឲ្យបានចប់។ ថ្ងៃនេះគំនិតរបស់អ្នកពោរពេញទៅដោយផែនការ និងគំនិតបង្កើតថ្មី ដូច្នេះសូមកុំមានភ័យខ្លាចក្នុងការបង្ហាញវាចេញមក។ ដោយឡែក សូមប្រុងប្រយ័ត្នចាញ់បោកមនុស្សដែលអ្នកមិនសូវស្គាល់។ ផ្ទុយពីនេះ សូមលោកអ្នកពិនិត្យមើលស្ថានភាពឲ្យ បានត្រឹមត្រូវជាមុនប្រសិនបើអ្នកនឹងត្រូវធ្វើដំណើរវែងឆ្ងាយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកុំធ្វើការដែលស្មុគ្រស្មាញ និងប្រថុយប្រថាន។ ប្រសិនបើមានតម្រូវការក្នុងការសម្រេចចិត្តសំខាន់ៗត្រូវប្រុងប្រយ័ត្នបំផុត។ ក្រៅពីនេះស្ថានភាពនៅកន្លែងធ្វើការពិតជាមិនស្ថិតស្ថេរនោះទេ ដូច្នេះព្យាយាមនាំភាពរីករាយ និងធ្វើអ្វីៗគ្រប់យ៉ាងដោយភាពស្ងប់ស្ងៀមជាធម្មតា។ ថ្ងៃនេះលោកអ្នកកំពុងស្ថិតក្រោមឥទ្ធិពលនៃអារម្មណ៍ដូច្នេះអ្នកមិនអាចបង្ហាញគំនិតរបស់អ្នកទៅគូប្រជែងបានទេ។ លើសពីនេះ អ្នកគួររក្សាគំនាតពីមនុស្សដែលទើបស្គាល់ ពីព្រោះការបោកប្រាស់ និងភាពរអាក់រអួលក្នុងទំនាក់ ទំនងថ្មីៗនឹងអាចកើតមានដោយងាយ។ វាមានភាពចាំបាច់ណាស់ដែលអ្នកគួររក្សាស្ថាន ភាពដដែល។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានអំណោយផលយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ដូច្នេះសូមព្យាយាមគូសវាសគម្រោងផែនការទាំងឡាយណាដែលលោកអ្នកមានបំណងនឹងទទួលបានផលចំណេញបន្ថែម។ ថ្ងៃនេះមានបញ្ហាមួយចំនួនតូចបានកើតឡើង ក៏ប៉ុន្តែកុំទាន់ប្រញាប់ប្រញាលដោះស្រាយវាពេក ពីព្រោះហេតុការណ៍នោះអាចសាបរលាបទៅវិញដោយមិនចាំបាច់អ្នកដោះស្រាយក៏អាចទៅរួច។ ប៉ុន្តែសូមលោកអ្នកកំណត់អាទិភាពការងារ។ អ្នកក៏អាចធ្វើការចែករំលែកការងារទៅអោយមនុស្សរួមក្រុមរបស់អ្នកបាន ពីព្រោះ វាប្រសើរជាងដែលអ្នកនឹងធ្វើអោយការងារកកកុញ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០២ មីនា ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៤ មីនា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦១០ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះបានបន្តកើនឡើងវិញចំនួន ៥៥ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានថ្ងៃនេះមានចំនួន ៦១០ករណី ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៥ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, ឡាវ, កម្ពុជា, មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេស ដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៥៥ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា និងប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងចំនួន ២ករណី ។ ប្រទេសប្រុយណេ, ថៃ និងប្រទេសសឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១១នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦០ម៉ឺន…
-
២៤ម៉ោងចុងក្រោយ កម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ២ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងកូវីដ១៩ ចំនួន២ករណីឡើងវិញ បន្ទាប់ពីមិនមានអ្នកឆ្លងសោះកាលពីម្សិលមិញ។ យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មី២ករណីនៅថ្ងៃនេះ គឺជាការឆ្លងដែលកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់។ កម្ពុជារយៈពេលប្រមាណ ១ខែកន្លងមកនេះ ការឆ្លងបានថយចុះ ដោយមានតួលេខឆ្លងប្រចាំថ្ងៃមាន តិចតួចប៉ុណ្ណោះ និងថ្ងៃខ្លះមិនមានការឆ្លងសោះក៏មាន។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៧ម៉ឺន ៩ពាន់ ៦៣៧នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀន រស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួចមកនេះ ។
-
ខេត្តកំពង់ឆ្នាំងប្រកាសជាខេត្តអស់គ្រាប់មីន (Video Inside)

ខេត្តកំពង់ឆ្នាំង គឺជាខេត្តទី៩ ដែលត្រូវបានប្រកាសជាខេត្តដែលអស់មីន។ ពិធីប្រកាសខេត្តកំពង់ឆ្នាំង ជាខេត្តអស់មីននេះ បានធ្វើនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព អនុប្រធានអាជ្ញាធរជាតិបោសសំអាតគ្រាប់មីន ទេសរដ្ឋមន្ត្រី លី ធុជ ។ ទេសរដ្ឋមន្ត្រី លី ធុជ បានអោយដឹងថា ក្នុងខេត្តកំពង់ឆ្នាំង ទំហំផ្ទៃដីដែលបានបោសសំអាត គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ មានទំហំជាង៧គីឡូម៉ែត្រក្រឡា ដែលស្មើនឹង៦០ចម្ការមីន ។ ក្នុងប្រតិបត្តិការសម្អាតគ្រាប់មីននេះ អង្គភាពស៊ីម៉ាក់ បានរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន២ពាន់៨៥២គ្រាប់, មីនប្រឆាំងរថក្រោះ ៥០គ្រាប់ និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះដទៃទៀត ៣ម៉ឺន៥ពាន់៤២៨គ្រាប់ ។ កម្ពុជាបានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២ពាន់៥៥៤ គីឡូម៉ែត្រក្រឡា ដោយរកឃើញនិងកំទេចចោលមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាមជាច្រើនលានគ្រាប់។ កម្ពុជាបានដាក់ទិសដៅបោសសំអាតគ្រាប់មីនឱ្យអស់ក្នុងឆ្នាំ២០២៥។