-
សម្តេចតេជោបារម្ភការបាត់បង់មរតកវប្បធម៌ជាតិ គ្រាដែលបច្ចេកវិទ្យាកាន់តែមានសន្ទុះខ្លាំង (Video Inside)

ភាពជឿនលឿនពេកនៃកត្តាបច្ចេកវិទ្យា បាននាំឱ្យមានក្តីបារម្ភការបាត់បង់លើមរតកវប្បធម៌ខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវការលើកស្ទួយទ្រទ្រង់វប្បធម៌របស់ជាតិ ជាពិសេសការកសាងរូបសំណាក ឬរូបបដិមា ដែលការកសាងគឺត្រូវធ្វើឱ្យចំនឹងភាពត្រឹមត្រូវ នៃរចនាបទដែលដូនតាខ្មែរ បានគូសវាសទុកតាំងពីសម័យបុរាណកាល ដោយមិនឱ្យមានការ កែច្នៃដែលខុសនឹងកេរដំណែលរបស់ខ្មែរឡើយ។ ថ្លែងក្នុង «ទិវាវប្បធម៌ជាតិ» នៅថ្ងៃព្រហស្ប តិ៍នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងនេះ។
-
នៅសល់៦៤ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៦៤ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៣៦ថ្ងៃមកហើយ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ គឺនៅសល់តែ៦៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បន្ថែមនូវព្រឹត្តិការណ៍ ដែលរាប់ថយក្រោយនេះ។ កម្ពុជាខកខានមិនបានធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមនេះក្នុងអម្លុងពេល៦៤ឆ្នាំ ដោយសារតែស្ថានការណ៍វិវត្តន៍មិនទៀងទាត់កើតឡើងក្នុងប្រទេសកម្ពុជា។ នៅក្នុងខែឧសភាឆ្នាំ២០២៣ ជិតមកដល់នេះ កម្ពុជាបានបញ្ជាក់ការប្តេជ្ញាត្រៀមរៀបចំខ្លួនរួចរាល់ជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូង។ យោងតាមមន្ត្រីរៀបចំកីឡា ចាប់ពីថ្ងៃទី២៥មេសាឆ្នាំ២០២៣, កម្ពុជានឹងទទួលបានភ្ញៀវជា គណៈប្រតិភូក្នុងក្រុមកីឡាករដែលនឹងមកដល់ជាបណ្តើរៗ។ នៅថ្ងៃទី២៩មេសានឹងត្រូវចាប់ផ្តើមការប្រកួតបាល់ទាត់ និងរហូតដល់ថ្ងៃទី៥ឧសភាឆ្នាំ២០២៣ ពិធីប្រកាសដ៏ធំនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនឹងចាប់ផ្តើម។ មុខកីឡាដែលនឹងត្រូវដាក់ ចេញប្រកួតទាំងអស់ ក្នុងកីឡាស៊ីហ្គេមដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ មានទាំងអស់ចំនួន ៣៧ប្រភេទកីឡា។
-
សម្តេចតេជោ ហ៊ុន សែន ស្នើបង្កើនការយកចិត្តទុកដាក់លើកំហុសអក្ខរាវិរុទ្ធ (Video Inside)

ការសរសេរអក្សរខ្មែរជាមួយកំហុសអក្ខរាវិរុទ្ធដោយគ្មានការយកចិត្តទុកដាក់ បានជម្រុញឱ្យសម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យមានការយកចិត្តទុកដាក់លើវិស័យអក្សរសាស្ត្រខ្មែរ។ ការសរសេរជាមួយនឹងកំហុសអក្ខរាវិរុទ្ធ ត្រូវគេកត់សម្គាល់ថាបានកើតឡើងជាច្រើនតាមរយៈ ការសរសេរលើបណ្តាញសង្គម, ការសរសេរលើលិខិតសំខាន់នានា និងសូម្បីតែការសរសេរ លើស្លាកសញ្ញាផ្សាយពាណិជ្ជកម្ម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុង «ទិវាវប្បធម៌ជាតិ» បានអំពាវនាវឱ្យពលរដ្ឋសូមចូលរួមក្នុងការយកចិត្តទុកដាក់លើការសរសេររបស់ខ្លួន ដើម្បីចូលរួមក្នុងការរក្សាវប្បធម៌អក្សរសាស្ត្រ។ វិស័យអក្សរសាស្ត្រខ្មែរ ស្ទើរតែបាត់បង់អស់ទាំងស្រុងក្នុងអតីតកាលគ្រប់គ្រង នៃរបបកាប់សម្លាប់ខ្មែរក្រហមរវាងពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៨។ ក្រុមខ្មែរក្រហម បានបង្ខំឱ្យពលរដ្ឋ ត្រូវកាន់ចប, កាន់បង្គី និងបង្ខំពលរដ្ឋឱ្យធ្វើពលកម្ម ដែលគេបានចាត់ទុកថាជាការរៀនសូត្រ ក្នុងសម័យបដិវត្តន៍នាពេលនោះ។ បើគ្មានថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩នោះទេ វិស័យអក្សរសាស្ត្រខ្មែរ នឹងត្រូវប្រឈមការវិនាសបាត់បង់ទាំងស្រុងដោយសារតែរបបកម្ពុជាប្រជាធិបតេយ្យពីអតិតកាលនោះ។
-
បណ្ឌិត ហ៊ុន ម៉ាណែត ជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន (Video Inside)

អនាគតនាយករដ្ឋមន្ត្រីបន្តវេន បណ្ឌិត ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដឹកនាំដោយលោក ម៉ៃខុល ម៉ាឡាក់កា Michael Malacka ចូលជួបពិភាក្សាលើការងារធុរកិច្ច និងវិនិយោគក្នុងប្រទេសកម្ពុជា។ លោកម៉ៃខុល ម៉ាឡាក់កា បានជំរាបបណ្ឌិត ហ៊ុន ម៉ាណែត ជុំវិញប្រវត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលមានអាយុកាលជាង៣៧ឆ្នាំ និងមានសមាជិកជាង ១៨០ ក្រុមហ៊ុន ដែលកំពុងធ្វើធុរកិច្ច និងការបណ្តាក់ទុននៅអាស៊ាន។ លោកបានថ្លែងថាបច្ចុប្បន្នក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនជាងដប់ បានពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសជួយដល់ផែនការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា, បច្ចេកវិទ្យានិងនវានុវត្តន៍, លទ្ធភាពទទួលហិរញ្ញប្បទានរបស់សហគ្រាស SME, ថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ, ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់, និងការបណ្តុះបណ្តាលធនធានមនុស្ស, យុវជននិង SME ជាដើម។ បណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដែលបានដឹកនាំក្រុមការងារមកទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាសវិនិយោគពីអាមេរិកមកកម្ពុជា។ បណ្ឌិត ក៏បានលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿនស្ទើរគ្រប់វិស័យ។ ក្នុងកិច្ចពិភាក្សាក្នុងឱកាសនោះផងដែរ, ការជជែកបានផ្តោតលើជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក…
-
មាជ សុវណ្ណារ៉ា បដិសេធការសង្ស័យវត្តមានបង្កចលាចលក្នុងក្រុងភ្នំពេញ (Video Inside)

អតីតសកម្មជនគណបក្សប្រឆាំងលោក មាជ សុវណ្ណារ៉ា និងបុរសជាតិអាមេរិកម្នាក់ឈ្មោះម៉ាក ហ្គីបែល Mark Gibbel កំពុងស្ថិតក្នុងការតាមដានរបស់សាធារណជនក្រោយមានការផ្សាយ តាមបណ្តាញសង្គមថា អ្នកទាំង២គឺជាភ្នាក់ងារសម្ងាត់ CIA ។ គណនីហ្វេសប៊ុក «ខ្ញុំជាសម រង្ស៊ី» បានបង្ហោះព័ត៌មានមួយ ដែលនិយាយថាលោក មាជ សុវណ្ណារ៉ា និងបុរសជាតិ អាមេរិក ឈ្មោះ ម៉ាក ហ្គីបែល នឹងមកដឹកនាំកម្លាំងប្រឆាំងសាលក្រមរបស់តុលាការភ្នំពេញ ដែលប្រកាសកាត់ទោសលោក កឹម សុខា នៅថ្ងៃទី៣មីនាឆ្នាំ២០២៣។ ហ្វេសប៊ុក «ខ្ញុំជាសម រង្ស៊ី» បានសរសេរទៀតថា លោក មាជ សុវណ្ណារ៉ា និងបុរសជាតិអាមេរិកដែលជ្រកក្រោមស្លាកវិទ្យាស្ថានស្រាវជ្រាវនយោបាយពីទីក្រុងឡងប៊ិច និងដែលអ្នកទាំង២ធ្លាប់ធ្វើកិច្ចការសម្ងាត់ជាមួយគ្នាតាំងពីឆ្នាំ២០១៣ ដើម្បីជួយគណបក្សសង្គ្រោះជាតិ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល, ពេលនេះបាននឹងកំពុងមានវត្តមានក្នុងក្រុងភ្នំពេញ និងគ្រោងរៀបចំផែនការបង្កចលាចលនៅពេលប្រកាសសាលក្រមលោក កឹម សុខា នៅថ្ងៃទី៣ មីនា ឆ្នាំ២០២៣។ ការបង្ហោះព័ត៌មាននេះ បានប្រញាប់ឱ្យលោក មាជ សុវណ្ណារ៉ា បដិសេធវិញភ្លាម ដោយលោកបញ្ជាក់ថាវត្តមានរបស់លោក ក្នុងប្រទេសកម្ពុជានាពេលនេះ គឺដើម្បីសួរសុខទុក្ខម្តាយដែលមានវ័យចំណាស់នោះទេ។…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសមាជិកព្រឹទ្ធសភាកាណាដា (Video Inside)

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភាកាណាដាលោកវីកទ័រអុ Victor Oh ដែលផ្តោតលើទំនាក់ទំនងរវាងកម្ពុជា និងប្រទេសកាណាដា និងកិច្ចការអន្តរជាតិ។ លោកវីកទ័រអុ Victor Oh កំពុងបំពេញទស្សនកិច្ច ក្នុងប្រទេសកម្ពុជា តបតាមការអញ្ជើញរបស់ការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងតូរ៉ុងតូ Toronto នៃប្រទេសកាណាដា។ អប្សរាណិតរាយការណ៍
-
សម្តេចតេជោអំពាវនាវរកការសម្រុះសម្រួលវិវាទការធ្វើកម្មសិទ្ធិឈ្មោះកីឡាប្រដាល់រវាង កម្ពុជា និងថៃ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវរកការសម្រុះសម្រួលមួយនូវភាពវិវាទវប្បធម៌រវាង ថៃ និងកម្ពុជា ពាក់ព័ន្ធនឹងកម្មសិទ្ធិក្បាច់ប្រដាល់ពីដូនតា។ កម្ពុជាបានអះអាងការធ្វើកម្មសិទ្ធិ លើក្បាច់ប្រដាល់របស់ខ្លួនដែលមានឈ្មោះថាក្បាច់គុណខ្មែរ…ចំណែកប្រទេសថៃក៏បានអះ អាងការធ្វើកម្មសិទ្ធិលើក្បាច់ប្រដាល់បុរាណរបស់ខ្លួនដែលមានឈ្មោះថា «មួយថៃ» នោះផងដែរ។ ជម្លោះវប្បធម៌ពាក់ព័ន្ធនឹងការអះអាងកម្មសិទ្ធិក្បាច់ប្រដាល់នេះ បានធ្វើឱ្យថៃបានខឹង មិនព្រមបញ្ជូនកីឡាករប្រដាល់របស់គេមិនចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងពេលខាងមុខនេះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ សេចក្តីរាយការណ៍ខ្លះបាននិយាយថាថៃនៅបានព្យាយាមបញ្ចុះបញ្ចូលប្រទេសខ្លះទៀតមិនឱ្យបញ្ជូនក្រុមកីឡាករប្រដាល់របស់គេមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នេះថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង «ទិវាវប្បធម៌ជាតិ» បានមានប្រសាសន៍អំពាវនាវរកការសម្រុះសម្រួល។
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០២ មីនា ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៣ មីនា ២០២៣ (មានវីដេអូ)

-
ប្រេងសាំងបន្ដធ្លាក់ចុះ សម្រាប់ការលក់ក្នុងរយៈពេល១០ថ្ងៃខាងមុខនេះ (Video Inside)

តម្លៃប្រេងសាំង បានបន្ដធ្លាក់ចុះបន្ថែមទៀត សម្រាប់ការលក់ក្នុងរយៈពេល១០ថ្ងៃ ខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃ ប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺប្រេងសាំង ធម្មតាមានតម្លៃចំនួន៤ពាន់ ២៥០ រៀល ក្នុង ១លីត្រ ដែលតម្លៃនេះបានថយចុះ ចំនួន១០០រៀល ក្នុងមួយលីត្រ បើធៀបទៅការលក់រយៈ ពេល១០ថ្ងៃមុន.. ចំណែកប្រេងម៉ាស៊ូតវិញ គឺមានតម្លៃចំនួន៤ពាន់២០០រៀលក្នុង១លីត្រ ដែលបានធ្លាក់ចុះមកវិញចំនួន១០០រៀល បើធៀបទៅនឹងការលក់ រយៈពេល ១០ថ្ងៃមុន។ សូមជម្រាបថារាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេងនេះផងដែរ។