-
ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បកអាក្រាតល្បិចកល សម រង្ស៊ី (Video Inside)

ការប្រើប្រាស់ល្បិចកលញុះញង់របស់ទណ្ឌិត សម រង្ស៊ី ដើម្បីចង់បំបែកបំបាក់ក្នុងរង្វង់ជួរដឹកនាំផ្ទៃក្នុងគណបក្ស បានទទួលការរិះគន់ជុំទិស។ សម រង្ស៊ី នៅថ្ងៃទី៧ និងថ្ងៃទី១០ មីនា បានសរសេរតាមបណ្តាញសង្គម ធ្វើជានិយាយគាំទ្រលោក ទៀ សីហា ដែលជាកូនប្រុសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ល្បិចកលនេះ ត្រូវសម្តេចពិជ័យសេនា ទៀ បាញ់ បានប្រតិកម្មតបវិញ និងបានចាត់ទុកថាជាអំពើញុះញង់បំបែកបំបាក់ជាតិ។ ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម លោក សឿង សុធានី ដែលធ្លាប់ស្គាល់នូវចរឹតច្បាស់របស់ សម រង្ស៊ី បានថ្លែងបកអាក្រាតតាមបណ្តាញសង្គមថា កលល្បិចរបស់ សម រង្ស៊ី នោះគឺជាការប្រឌិតរឿង, ជាការលាបពណ៌ និងការចង់ធ្វើឱ្យខ្មែរ និងខ្មែរបែកបាក់គ្នា គ្មានសេចក្តីសុខ។ ល្បិចកលរបស់ សម រង្ស៊ី ក្នុងបំបែកជួរផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជានេះ ត្រូវបានគេបកអាក្រាតទៀតថា ជាល្បិចប្រកបដោយគ្រោះថ្នាក់ និងមានតែអ្នកនយោបាយថោកទាបដូច សម រង្ស៊ី នោះទេ ដែលចេះតែនឹកឃើញនូវល្បិចទុច្ចរិតទាំងនេះ។ ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម លោក សឿង សុធានី…
-
រាជរដ្ឋាភិបាលប្តេជ្ញាជួយខាតថវិកា ដើម្បីរក្សាលំនឹងតម្លៃអគ្គិសនី (Video Inside)

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវការប្តេជ្ញាជួយខាតបង់ប្រាក់ ដើម្បីការជួយពលរដ្ឋរក្សាលំនឹងតម្លៃអគ្គិសនី។ តម្លៃអគ្គិសនី បានកើនឡើងខ្ពស់តាមបណ្តាប្រទេសដទៃ ជាពិសេសបន្ទាប់ពីពិភពលោក បានដាក់ទណ្ឌកម្មដល់រុស្ស៊ី ដែលជាប្រភពមិនចេះរីងស្ងួតនូវការផ្គត់ផ្គង់ថាមពលឧស្ម័ន្ធ ដែលជាផ្នែកមួយសម្រាប់ប្រើប្រាស់បំរើថាមពលអគ្គិសនី។ នៅក្នុងប្រទេសកម្ពុជា តម្លៃអគ្គិសនី ត្រូវបានរាជរដ្ឋាភិបាលបានជួយចំណាយលើការខាតបង់ជាច្រើន ដើម្បីជួយរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាលមួយជាមួយពលរដ្ឋក្នុងខេត្តពោធិ៍សាត់ថ្ងៃទី១៤ មីនា ឆ្នាំ២០២៣។ កម្ពុជាក្នុងអតីតកាលនៃទសវត្ស១៩៩០ ទំហំថាមពលអគ្គិសនីប្រើប្រាស់មានប្រមាណតែ៣០មេហ្គាវ៉ាត់ប៉ុណ្ណោះ ប៉ុន្តែជាបន្តបន្ទាប់បានកើនឡើងដល់២ពាន់ ២០០មេហ្គាវ៉ាត់រហូតមកដល់បច្ចុប្បន្ន។ កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីជួយបំពេញតម្រូវការនូវទំហំអគ្គិសនីប្រើប្រាស់ដល់ប្រជាពលរដ្ឋនេះ បានស្ថិតក្នុងផ្លូវត្រួសត្រាយមួយយ៉ាងលំបាកកន្លងមក ដោយសារតែសកម្មជនសិទ្ធិមនុស្សចំនួនបានព្យាយាមរារាំងមិនឱ្យរាជរដ្ឋាភិបាលមិនឱ្យបង្កើតឡើងនូវប្រភពផ្តល់ថាមពលអគ្គិសនីនោះឡើយក្រោមលេសផ្សេងៗ។ សម្តេចបានថ្លែងថាបើគ្មានអគ្គិសនីប្រើប្រាស់នោះទេ កម្ពុជាមិនអាចអភិវឌ្ឍន៍បានឡើយ។ កម្ពុជាក្រោយប្រទេសអស់សង្គ្រាមស៊ីវិលនាចុងឆ្នាំ១៩៩៨, ដំណើរការអភិវឌ្ឍន៍ប្រទេសបានរីកលូតលាស់ជាខ្លាំង ដែលកត្តានេះគឺដោយសារតែស្ថិរភាព និងសន្តិភាពមានសាឡើងវិញ ជាពិសេសចក្ខុវិស័យ «មនុស្ស ផ្លូវ ទឹក និងភ្លើង» សម្តេចបានថ្លែងថាបានថ្លែងកម្ពុជាដែលកំពុងធ្វើដំណើរទៅមុខលើផ្លូវអភិវឌ្ឍន៍ នឹងមិនអាចធ្វើដំណើរបកក្រោយមកសភាពដើមដែលខ្វះ អគ្គិសនីប្រើប្រាស់នោះបានឡើយ។ កម្ពុជាក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពលរដ្ឋទូទាំងប្រទេសបានទទួលស្ទើរពេញលេញ ក្នុងការជួយផ្តល់សេវាផ្គត់ផ្គង់អគ្គិសនី។ អាជ្ញាធរអគ្គិសនីកម្ពុជាបានថ្លែងថា គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន១ម៉ឺន៣ពាន់៩២៣ ដែលស្មើនឹង៩៨.២៧ភាគរយ នៅទូទាំងប្រទេសដែលមានអគ្គិសនីប្រើប្រាស់។ ដោយឡែកភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ មាននៅសល់ចំនួន២៤៥ភូមិទៀតដែលស្មើនឹង ១.៧៣ភាគរយ ដែលមិនទាន់តខ្សែបណ្តាញអគ្គិសនី…និងនៅ មានភូមិប្រមាណជាង៨០ភូមិ ដែលមិនទាន់អាច…
-
សម្តេចម៉ែមានព្រះរាជបន្ទូលអំពីអនុស្សាវរីយ៍ពាក់ព័ន្ធនឹងព្រះរាជដំណាក់តូចខេត្តសៀមរាប (Video Inside)

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានមានព្រះរាជបន្ទូលចាត់ទុកព្រះរាជដំណាក់ ដែលឆេះក្នុងក្រុងសៀមរាបកន្លងមកនេះ គឺជាផ្នែកមួយនៃអនុស្សាវរីយ៍របស់ប្រវត្តិសាស្ត្រជាតិ ដែលអតីតព្រះមហាក្សត្របានយាងឆ្លងកាត់ក្នុងសម័យតស៊ូទាមទារឯករាជ្យពីនឹមអាណានិគមនិយមបារាំង។ ព្រះរាជបន្ទូលបានធ្វើឡើងតាមព្រះរាជសារមួយចុះ ថ្ងៃទី១៤ មីនា ឆ្នាំ២០២៣ ដែលសម្តែងនូវការអរគុណចំពោះមន្ត្រីជាអាជ្ញាធរ និងពលរដ្ឋជាតិ និងអន្តរជាតិ ដែលធ្វើសារចូលរួមការសោកស្តាយជុំវិញការឆេះព្រះរាជដំណាក់តូចក្នុងក្រុងសៀមរាបនោះ។ អប្សរាណិតរាយការណ៍
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៤ មីនា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១៥ មីនា ២០២៣ (មានវីដេអូ)

-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣ពាន់ ១៩៨ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ១៩៨ករណី ដែលថយចុះចំនួន ១៨៦ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ានរួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ហ្វីលីពីន, ថៃ, សឹង្ហបុរី និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខ ឆ្លងច្រើនជាងគេ ដែលមានចំនួន ១ពាន់ ៣២៩ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសប្រុយណេ និងប្រទេសឡាវ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៣២នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ២២នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុប មានចំនួន ៣៥លាន…
-
៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ១ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងកូវីដ១៩ ចំនួន១ករណី បើប្រៀបធៀបនឹងតួលេខឆ្លង៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន ដែលគ្មានអ្នកឆ្លងសោះ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងកាលពីថ្ងៃសៅរ៍មាន ០ករណី, ថ្ងៃអាទិត្យ មាន ១ករណី និងនៅថ្ងៃច័ន្ទនេះ មាន០ករណី ។ ការឆ្លងថ្មី ១ករណី នាវេលា ៧២ម៉ោងចុងក្រោយនេះ គឺជាការឆ្លងដែលកើតឡើងក្នុងរង្វង់សហគមន៍ ។ រយៈពេលប្រមាណ ១ខែកន្លងមកនេះ កម្ពុជាមានការឆ្លងបានថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងថ្ងៃខ្លះមិនមានការឆ្លងសោះក៏មាន ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣០ម៉ឺន ៣ពាន់ ១៦៩នាក់ហើយ ។ តួលេខនៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។
-
ស្នងការដ្ឋាននគរបាលរាជធានីបង្កើនការពង្រឹងបទបញ្ជាបង្ក្រាបក្មេងទំនើង (Video Inside)

-
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា របួសផ្លូវចិត្តមានឥទ្ធិពលខ្លាំងជាងរបួសផ្លូវកាយ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១៣មីនានេះថា របួសផ្លូវចិត្តមានឥទ្ធិពលខ្លាំងជាងរបួសផ្លូវកាយទៅទៀត ។ សម្តេចតេជោជាអតីតមេបញ្ជាការសមរភូមិមួយរូបដែលធ្លាប់រងរបួសជាច្រើន ក្នុងពេលប្រយុទ្ធ ប៉ុន្តែសម្តេចបានថ្លែងថារបួសផ្លូវចិត្តពាក់ព័ន្ធរឿងអតីតកាល នៃប្រវត្តិដ៏កំសត់របស់សម្តេច គឺជារឿងមួយដែលសម្តេចរងនឹងការឈឺចាប់ស្ទើរមិនអាចបំភ្លេចបានឡើយ។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺចន្ទបូរណ៌មី» ដែលទាក់ទងនឹងប្រវត្តិកំសត់ របស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការបាត់បង់ជីវិតកូនប្រុសច្បងលើកដំបូងបង្អស់ ក្នុងអតីតសម័យរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ។
-
បណ្ឌិត ហ៊ុន ម៉ាណែត ហួសចិត្តនឹងការព្យាយាមរបស់មជ្ឈដ្ឋានប្រឆាំងចង់បំបែកគណបក្សប្រជាជនកម្ពុជា (Video Inside)

ការព្យាយាមរកវិធីរបស់ក្រុមប្រឆាំងដែលចង់ឱ្យរង្វង់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បែកបាក់គ្នា ត្រូវបានបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងនៅថ្ងៃនេះបង្ហាញក្តីហួសចិត្ត។ កាសែត The Cambodia Daily ជាភាសាខ្មែរ បានសរសេរព្យាយាមចង់ឱ្យគេសង្ស័យអំពីការឈ្លោះប្រកែកគ្នារវាងក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់។ កាសែតនោះបានព្យាយាមសរសេរឱ្យគេសង្ស័យថាមានការប្រកួតប្រជែងអំណាចគ្នារវាងថ្នាក់ដឹកនាំកំពូល ក្នុងជួរគណបក្សប្រជាជនកម្ពុជា។ បណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គមនៅថ្ងៃទី១៣ មីនា ឆ្នាំ២០២៣ សម្តែងក្តីហួសចិត្តថា «មើលទៅមជ្ឈដ្ឋានប្រឆាំងអស់អ្វីនឹងលើកយ មកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗ ព្យាយាមមកបំបែកបំបាក់ផ្ទៃក្នុង របស់គេ រហូតដល់ទៅយកអត្ថបទមួយដែលសរសេរដោយជនបរទេសម្នាក់ដែលតែងសរសេរផ្អែកលើ មូលដ្ឋានចចាមអារ៉ាម។ ការសរសេរព្យាយាមធ្វើឱ្យមនុស្សសង្ស័យនេះ គឺនៅបន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានប្រើល្បិចកលដ៏រាក់កំផែលមួយ ធ្វើជានិយាយគាំទ្រលោក ទៀ សីហា ដែលជាកូនប្រុសរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ សម្តេចពិជ័យសេនា ទៀ បាញ់ បានហៅខ្លឹមសាររបស់គេហទំព័រ សម រង្ស៊ី ជាការញុះញង់បំបែកបំបាក់ជាតិ។ សម្តេចពិជ័យសេនា ទៀ…