-
តួលេខទេសចរណ៍កាន់តែកើនឡើងក្នុងសប្តាហ៍ទី៣ (Video Inside)

ចរន្តនៃលំហូរទេសចរណ៍កាន់តែមានរួបភាពវិជ្ជមានគួរឱ្យកត់សម្គាល់ដោយក្នុងសប្តាហ៍ទី៣នៃខែកុម្ភៈ កម្ពុជាមានទេសចរណ៍ប្រមាណជាង៣៦ម៉ឺននាក់។ បើប្រៀបធៀបនឹងសប្តាហ៍ទី២ ខែកុម្ភៈ ចំនួនតួលេខទេសចរណ៍មានប្រមាណតែ២៩ម៉ឺននាក់នោះទេ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងនៅថ្ងៃទី២១កុម្ភៈថារវាងពីថ្ងៃទី១៣ ដល់១៩កុម្ភៈ ភ្ញៀវជាតិមានចំនួន៣១ម៉ឺន៣ពាន់៦៨២នាក់…និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន៤ម៉ឺន៦ ពាន់៤៥៣នាក់…សរុបមានចំនួន៣៦ម៉ឺន១៣៥នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុមាន ៧ម៉ឺន២ពាន់៥៦នាក់, ខេត្តត្បូងឃ្មុំ ៦ម៉ឺន៥ពាន់៣៨៥នាក់…ខេត្តសៀមរាប៣ម៉ឺន៩ពាន់៨០០នាក់, រាជធានីភ្នំពេញ ចំនួន៣ម៉ឺន ៤ពាន់២៦៩នាក់, ខេត្តកំពត ២ម៉ឺន៥ពាន់១៣២នាក់, ខេត្តបាត់ដំបង ២ម៉ឺន១ពាន់១៩២ នាក់, ខេត្តកំពង់ចាម ១ម៉ឺន៧ពាន់៨៨៤នាក់…និងខេត្តស្វាយរៀង ១ម៉ឺន៧ពាន់៨៦៩នាក់។ វិស័យទេសចរណ៍របស់កម្ពុជាដែលធ្លាប់មានភ្ញៀវអន្តរជាតិមកកំសាន្តដល់ជិត៧លាននាក់ មុនវិបត្តិនៃជម្ងឹកូវីដ១៩ បានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេល២ឆ្នាំជាប់គ្នា…និងវិស័យទេសចរណ៍ទើបងើបឡើងវិញខ្លះតិចតួចក្នុងឆ្នាំ២០២២។ កម្ពុជាក្នុងឆ្នាំ២០២៣នេះ នឹងរំពឹងថាអាច ទទួលភ្ញៀវទេសចរអន្តរជាតិរវាងពី៣លានទៅ៤លាននាក់សាឡើងវិញ។
-
អារាមចំណាស់៩១ឆ្នាំ ទទួលបានការជួសជុលសាងសង់ឡើងវិញ ដោយក្រុមការងារចុះជួយស្រុករវៀង ខេត្តព្រះវិហារ (Video Inside)

វត្តដ៏ចំណាស់ដែលមានអាយុកាលជិត១០០ឆ្នាំ នៅតំបន់ដាច់ស្រយាលមួយ ក្នុងខេត្តព្រះវិហារ ត្រូវបានសាងសង់សាឡើងវិញក្រោមការជួយថវិកាផ្គត់ផ្គង់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករវៀង នៃខេត្តព្រះវិហារ។ វត្តអារាម នៃព្រះពុទ្ធសាសនាក្នុងអតីតកាល ដែលមានសង្គ្រាមបានរងនូវការបំផ្លិចបំផ្លាញ និងវិស័យសាសនាបានរីកចំរើនលូតលាស់ខ្លាំងក្នុងសម័យដឹកនាំសន្តិភាពរបស់សម្តេចតេជោសែន។ អប្សរាណិតរាយការណ៍
-
ក្រសួងកិច្ចការនារីក្នុងឆ្នាំ២០២២ ជួយស្ត្រីខ្មែររងគ្រោះពីក្រៅប្រទេសវិលមកវិញជិត៤ពាន់នាក់ (Video Inside)

រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានថ្លែងថា គេបានជួយស្ត្រីខ្មែររងគ្រោះនៅក្រៅប្រទេសប្រមាណជិត៤ពាន់នាក់ ឱ្យបានវិលត្រឡប់មកកម្ពុជាកាលពីឆ្នាំ២០២២កន្លងមកនេះ។ ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីលោកស្រីរដ្ឋមន្ត្រី អ៊ឹង កន្ថាផារី បានថ្លែងនៅថ្ងៃទី២១ កុម្ភៈ ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដោយបញ្ជាក់ថាក្នុងចំណោមស្រ្តី៣ពាន់៦៩៣នាក់ នោះ រួមមាន ស្ត្រីរងអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ មាន២២៦នាក់។ លោកស្រីរដ្ឋមន្ត្រីនៅបានលើកឡើងកិច្ចប្រឹងប្រែងផ្ដល់កិច្ចអន្តរាគមន៍ដល់ពលករ ពលការិនីទៅធ្វើការនៅក្រៅប្រទេសបានជាច្រើនទៀត ក្នុងនោះចំនួនពលករ ពលការិនីខ្មែរ ដែលចេញទៅធ្វើការនៅបរទេស តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន និងតាមរយៈរដ្ឋមានចំនួន ៣ម៉ឺន៣ពាន់៧៤២នាក់ ក្នុងនោះ ស្ត្រី មាន១ម៉ឺន៣ពាន់៥នាក់។ ក្នុងកិច្ចប្រជុំបូកសរុបដដែលនោះផងដែរ, រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានថ្លែងថាក្រសួងកាលពីឆ្នាំទៅ នៅបានវិភាជន៍កញ្ចប់ថវិកាសរុប២ពាន់៦០០លានរៀលទៅគណៈមេធាវី ដើម្បីចំណាយលើគម្រោងការពារក្តីជនក្រីក្រតាមផ្លូវច្បាប់ និងទទួលការពារក្តីសរុប៦ពាន់ ១៥៦សំណុំរឿងថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជាដើម្បីការលើកកម្ពស់សិទ្ធិស្ត្រី បានដាក់ចេញនូវគោលដៅកំណត់អត្រាស្ត្រីបំរើការក្នុងជួរមន្ត្រីរាជការ ប៉ុន្តែសេចក្តីរាយការណ៍បង្ហាញថាក្នុងឆ្នាំ២០២២កន្លងមកនេះ អត្រាមន្ត្រីរាជការជាស្ត្រីមានប្រមាណតែ៤២ភាគរយទេដែលទាបជាងគោលដៅដាក់ចេញ ៤៨ភាគរយ។
-
ខេត្តកោះកុងត្រៀមបើកដំណើរការព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន (Video Inside)

ខេត្តកោះកុង បានជូនដំណឹងការត្រៀមបើកដំណើរការព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន ដែលគ្រោងនឹងធ្វើនាពាក់កណ្តាលឆ្នាំ២០២៣។ ព្រលានយន្តហោះអន្តរជាតិក្នុងខេត្តកោះកុង ដែលបំរុងនឹងបើកដំណើរការប្រើប្រាស់នោះ មានឈ្មោះថាព្រលានយន្តហោះអន្តរជាតិតារាសាគរ។ អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ក្នុងសន្និសីទកាសែតនាទីស្តីការគណរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់អំពីការគ្រោងបើកហោះហើរព្រលានយន្តហោះក្នុងខេត្តកោះកុង ក្រោយការសាងសង់បានបញ្ចប់រួចរាល់កន្លងមកនេះ។ សំណង់ព្រលានយន្ដហោះតារាសាគរ ត្រូវគេរាយការណ៍ថាបានរៀបចំធ្វើទៅតាមដំណាក់កាល។ នៅដំណាក់កាលទី១ ដែលការសាងសង់បានធ្វើលើផ្ទៃដីជាង២១៨ហិកតា បានចំណាយថវិកាអស់ប្រមាណ៣៥០លានដុល្លារ។ អាកាសយានដ្ឋាននោះ មានសមត្ថភាព អាចផ្ទុកយន្តហោះធុន Boeing 777 និងAirbus A34០ ដែលជាប្រភេទយន្តហោះខ្នាតធំ ។ ដោយឡែកក្នុងដំណាក់កាលទី២និងទី៣ គឺនឹងត្រូវរង់ចាំមើលកំណើនទេសចរណ៍ក្នុងរយៈកាលពី១០ទៅ១៥ឆ្នាំបន្ថែមទៀត ដើម្បីចង់ដឹងថាតើពេលនោះគេនឹងមានតម្រូវការប៉ុណ្ណា ដើម្បីពង្រីកសំណង់ព្រលានយន្តហោះដដែលនោះទៀត។ កម្ពុជាបច្ចុប្បន្ន មានព្រលានយន្ដហោះអន្ដរជាតិចំនួន៣រួចមកហើយ គឺទី១៖ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ, ទី២៖ ព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប និងទី៣៖ ព្រលានយន្ដហោះអន្ដរជាតិ ខេត្តព្រះសីហនុ។
-
កម្ពុជាបញ្ជូនកម្លាំង៩៨នាក់ផ្នែកកម្ទេចគ្រឿងផ្ទុះទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (Video Inside)

កម្ពុជាបានបញ្ជូនជាលើកដំបូងនូវកងទ័ពមួកខៀវជិត ១០០នាក់ផ្នែកកំទេចគ្រឿងផ្ទុះ ទៅបំពេញបេសកកម្មមនុស្សធម៌នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺជាបេកកម្មមីនូស្កា MINUSCA ដែលចាប់ផ្តើមតាំងពីឆ្នាំ២០១៤ ដែលជាបេសកកម្មមានគោលបំណងទប់ស្កាត់អំពើហិង្សា, ការពារជនស៊ីវិល និងគាំទ្រអន្តររដ្ឋាភិបាល ដែលមិនទាន់រឹងមាំនៅទីនោះ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងពិធីជូនដំណើរកងកម្ទេចគ្រឿងផ្ទុះនៅថ្ងៃទី២១កុម្ភៈ បានថ្លែងបញ្ជាក់ថាកម្លាំងបញ្ជូននេះ គឺជាកម្លាំងលើកដំបូងរបស់ កម្ពុជាដើម្បីការកម្ទេចគ្រឿងផ្ទុះ។ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលជាប្រទេសដ៏ក្រីក្របំផុតក្នុងសកលលោក បានរងនឹងវិបត្តិសង្គ្រាមស៊ីវិលក្នុងស្រុករវាងរដ្ឋាភិបាល និងពួកឧទ្ទាមច្រើនក្រុម។ សង្គ្រាមស៊ីវិលនោះហើយ បានធ្វើឱ្យសាធារណរដ្ឋអាហ្វ្រិកកណ្តាល ជាប្រទេសដែលមានសេចក្តីរាយការណ៍អំពីវិបត្តិធ្ងន់ធ្ងរនៃកត្តាមនុស្សធម៌។ វិបត្តិនោះបានបង្ខំឱ្យមានពលរដ្ឋត្រូវផ្លាស់ប្តូរទីលំនៅដោយបង្ខំ ដែលបង្កើនជាសំពាធការតែធ្ងន់លើធនធាន និងជីវិតរស់នៅ តាមសហគមន៍ និងនៅក្នុងប្រទេស។
-
សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (Video Inside)

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានប្រព្រឹត្តទៅនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២១កុម្ភៈ ក្រោមអធិបតីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន គឺជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងការលើកទិសដៅឆ្នាំថ្មី បានអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី ដែលជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ សម្តេចតេជោបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោបានបន្តថា បច្ចុប្បន្នស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។ លោកជំទាវ អ៊ឹង កន្ថាផាវី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីដែលជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់គោលនយោបាយ និងវិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹង ទាំងស្មារតី និងថវិកាដល់ដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាពជាទីមោទនៈក្រោមសុខសន្តិភាពជាតិ៕
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលក្នុងការផ្លាស់ប្តូរ ការងារ មុខរបររស៊ីជួញដូរ ក៏ដូចជាការបណ្តាក់ទុន។ លោកអ្នកអាចធ្វើការងារតាមបំណង ប្រាថ្នារបស់ខ្លួន។ ថ្ងៃនេះការគាំទ្រពីមនុស្សនៅក្បែរខ្លួនមានពេញបរិបូរណ៍ ដូច្នេះមិនមានអ្វី ដែលលោកអ្នកត្រូវព្រួយបារម្ភនោះទេ។ ទន្ទឹមនឹងអំណោយផលដ៏វិជ្ជមានក្នុងថ្ងៃនេះ សូម លោកអ្នកកំណត់ការទទួលយកស្ថានភាព ឬការឆ្លើយតបទៅនឹងស្ថានភាពទាំងនោះ។ មានពត៌មានខ្លះមិនមានប្រយោជន៍ឲ្យអ្នកចំណាយពេលវេលាមកគិតអំពីវានោះទេ ដូច្នេះ កុំចំណាយពេលវេលាឥតប្រយោជន៍។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពរបស់អ្នកមានដំណើរការល្អប្រសើរណាស់។ ប៉ុន្តែបញ្ហាមួយចំនួនពិបាកនឹងកញ្ចៀសបាន ពិសេសទាក់ទងនឹងមតិរិះគន់រវាងមនុស្សក្បែរខ្លួន។ លោកអ្នកត្រូវមានភាពអត់ធ្មត់ អនុគ្រោះ និងព្រមចុះចាញ់ដើម្បីអាចរក្សាស្ថានភាពការងារល្អប្រសើរ។ ការបង្កើតកំហុស ទោះបីចេតនា ឬអចេតនាក្តីនឹងបន្សល់ស្លាកស្នាមមិនល្អចំពោះទំនាក់ទំនងនានាក្នុងការងារ។ លើសពីនេះ មិនត្រូវធ្វើការងារច្រើនក្នុងពេលតែមួយ។ ស្វែងរកវិធីសាស្ត្រធ្វើឲ្យការងារមានប្រសិទ្ធភាព។ លើសពីនេះ សូមគិតតែរឿងរ៉ាវវិជ្ជមាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានលទ្ធភាពពេញលេញក្នុងការបំពេញការងារតាមការប៉ងប្រាថា្ន។ ក្នុងពេលនេះមិនចាំបាច់ត្រូវត្រូវធ្វើការប្រញាប់ប្រញាលពេលទេ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារដោយមិនបង្កើតឲ្យមានកំហុស។ ដោយឡែកសូមប្រើប្រាស់ពេលវេលាដើម្បីស្វែងរកពត៌មានសំខាន់ៗ ពិសេសការចូលរួមកម្មវិធីអប់រំ និងសិក្ខាសាលាផ្សេងៗដើម្បីទទួលបានចំណេះដឹង និងអាចសម្របទៅតាមភាពប្រែប្រួលបានល្អ។…
-
ហេតុអ្វីបានជាដំណើរទស្សនកិច្ចសម្ងាត់របស់លោក ចូ បៃដិន ទៅអ៊ុយក្រែន បែរជាជូនដំណឹងប្រាប់មន្ត្រីរុស្ស៊ី? (Video Inside)

ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ទៅកាន់ក្រុងគៀវ ត្រូវបានគេចាត់ទុកថាជារឿងសម្ងាត់ ប៉ុន្តែបែរជាមិនសម្ងាត់ជាមួយនឹងរុស្ស៊ីឡើយ។ មន្ត្រីសេតវិមានបានជូនដំណឹងដល់ភាគីរុស្ស៊ី នូវដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នោះថែមទៀត។ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ជាមួយការសន្យាផ្តល់កញ្ចប់ថវិកា ជំនួយយោធា៥០០លានដុល្លារបន្ថែមទៀត ត្រូវគេចាត់ទុកថាជាដំណើរដែលជម្រុញឱ្យអ៊ុយក្រែន បន្តធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ មេដឹកនាំរុស្ស៊ីលោកពូទីន នឹងត្រូវជួបជាមួយសភារុស្ស៊ី និងក្រុមប្រឹក្សាសហព័ន្ធនៅថ្ងៃទី២២ កុម្ភៈ ដែលគេរំពឹងថាជាកិច្ចប្រជុំស្វែងរកចំណាត់ការទប់ទល់នឹងវិធានការសហរដ្ឋអាមេរិក និងលោកខាងលិចដែលចង់ឱ្យរុស្ស៊ីចាញ់ក្នុងសង្គ្រាមអ៊ុយក្រែន។ លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍នេះ
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២២ កុម្ភៈ ២០២៣ ( មានវីដេអូ )
