Category: ទូរទស្សន៍

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងជិត ២ពាន់ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងជិត ២ពាន់ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ១ពាន់៣៤៥ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល៣ ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេលបីថ្ងៃមកនេះ មានចំនួន១ពាន់ ៨៦៤ករណី ។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ហ្វីលីពីន, កម្ពុជា, ថៃ និងប្រទេសឡាវ ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៦៣៩ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនអ្នកឆ្លងតែ ២ករណីប៉ុណ្ណោះ។ ប្រទេសប្រុយណេ និងប្រទេសសឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៣៨នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ២២នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន…

  • ៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ២ករណី (Video Inside)

    ៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ២ករណី (Video Inside)

    កម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងកូវីដ១៩ ចំនួន ២ករណី ដែលថយចុះ១ករណី បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នាកាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងកាលពីថ្ងៃសៅរ៍ មាន ០ករណី, ថ្ងៃអាទិត្យមាន ២ករណី និងនៅថ្ងៃច័ន្ទនេះ មាន ០ករណី ។ ការឆ្លងថ្មីទាំង២ករណីនាវេលា ៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ រយៈពេលប្រមាណ ១ខែកន្លងមកនេះ កម្ពុជាមានការឆ្លងបានថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងថ្ងៃខ្លះមិនមានការឆ្លងសោះក៏មាន ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៤ម៉ឺន ៧ពាន់ ៤៦៥នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ ។

  • បុណ្យទន្លេក្នុងខេត្តកំពង់ធំនឹងមកដល់ជាង១០ថ្ងៃខាងមុខ (Video Inside)

    បុណ្យទន្លេក្នុងខេត្តកំពង់ធំនឹងមកដល់ជាង១០ថ្ងៃខាងមុខ (Video Inside)

    ខេត្តកំពង់ធំ បានត្រៀមលក្ខណៈទុកជាមុន ខណៈដែលបុណ្យទន្លេលើកដំបូងក្នុងខេត្តនេះ នឹងមកដល់ប្រមាណជាង១០ថ្ងៃខាងមុខនេះ។ អប្សរាណិតរាយការណ៍

  • នគរបាលចិនហុងកុង និងនគរបាលកម្ពុជា ពិភាក្សាស្រាវជ្រាវបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Video Inside)

    នគរបាលចិនហុងកុង និងនគរបាលកម្ពុជា ពិភាក្សាស្រាវជ្រាវបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Video Inside)

    នគរបាលចិនហុងកុង និងនគរបាលកម្ពុជា បានជួបពិភាក្សាគ្នា ដើម្បីកិច្ចសហការស្រាវជ្រាវ បង្ក្រាបបទល្មើសឆ្លងដែនបច្ចេកវិទ្យា។ បទល្មើសបច្ចេកវិទ្យា គឺជាបទល្មើសមួយដែលសមត្ថកិច្ចរបស់កម្ពុជាកំពុងជួបការលំបាកដោយសារតែកម្រិតយល់ដឹងលើបច្ចេកវិទ្យាមិនទាន់បានទូលំទូលាយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • នៅសល់៧៤ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    នៅសល់៧៤ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៧៤ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត២៦ថ្ងៃមកហើយ។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃច័ន្ទទី២០កុម្ភៈនេះ បានថ្លែងថាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាន់តែរំកិលមកជាលំដាប់ និងសម្តេចបានកោតសរសើរចំពោះសមត្ថភាពរបស់ក្រុមកីឡាករខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខនេះ នឹងរំពឹងមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់ផងដែរ ជាពិសេសថ្នាក់ដឹកនាំប្រទេសឡាវ ដែលនឹងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា នៅថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមនោះ។ ក្នុងឱកាសនៃការត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនោះផងទៀត ក្រុមកីឡាករកម្ពុជាត្រូវគេ ឃើញបានសមនូវការប្រកួត, ខ្លះកំពុងមានស្នាដៃលេចត្រដែតដែលរំពឹងថានឹងបន្តយកមេដាយជូនកម្ពុជា និងខ្លះទៀតត្រូវបានបញ្ជូនចេញទៅហ្វឹកហាត់បន្ថែមទៀតនៅក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាពប្រកួតកីឡាសម្រាប់ដណ្តើមយកមេដាយជួនមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវរាជធានីនិងបណ្តាខេត្តទូទាំងប្រទេស ត្រូវរួមសហការគ្នាក្នុងការលើកកម្ពស់ស្មារតីស្រឡាញ់ប្រទេសជាតិ និងវប្បធម៌ជាតិខ្មែរ ដើម្បីការចូលបង្ហាញនូវអត្តសញ្ញាណជាតិខ្មែរ ខណៈដែលនឹងមានភ្ញៀវបរទេសធ្វើដំណើរជាមួយនឹងក្រុមកីឡារបស់គេមកទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះ នឹងត្រូវចាប់ផ្តើមបើកនៅថ្ងៃទី៥ ឧសភា និងបិទទៅវិញក្នុងថ្ងៃទី១៧ឧសភា ដោយមានការចូលរួមពីប្រទេសទាំង១០របស់អាស៊ាន និងប្រទេសទីម័រខាងកើត។

  • សហរដ្ឋអាមេរិកព្រមានចិនចំពោះផលវិបាក បើសិនហ៊ានជួយផ្តល់អាវុធដល់រុស្ស៊ី (Video Inside)

    សហរដ្ឋអាមេរិកព្រមានចិនចំពោះផលវិបាក បើសិនហ៊ានជួយផ្តល់អាវុធដល់រុស្ស៊ី (Video Inside)

    មន្ត្រីការទូតកំពូលសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតបានជួបគ្នាក្នុងសន្និសីទសន្តិសុខ Munich ក្នុងប្រទេសអាល្លឺម៉ង់។ ជំនួបរវាងលោក Anthony Blinken និងលោកវ៉ាងយី បានផ្តោតលើបញ្ហាជម្លោះបាល់ឡុងផង, រឿងបាញ់មីស៊ីលថ្មីៗរបស់កូរ៉េខាងជើងផង និងជាពិសេសក្តីបារម្ភរបស់សហរដ្ឋអាមេរិក ខ្លាចប្រទេសចិន ផ្តល់អាវុធដល់ប្រទេសរុស្ស៊ី ខណៈសង្គ្រាមអ៊ុយក្រែន បានឈានគំរប់ខួបមួយឆ្នាំក្នុងសប្តាហ៍នេះហើយ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

  • សម្តេចតេជោទម្លាយអាថ៌កំបាំង នៃភាពជិតស្និទ្ធរវាងសម្តេច និងប្រធានាធិបតីបារាំង (Video Inside)

    សម្តេចតេជោទម្លាយអាថ៌កំបាំង នៃភាពជិតស្និទ្ធរវាងសម្តេច និងប្រធានាធិបតីបារាំង (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានទម្លាយរឿងនៃភាពជិតស្និទ្ធគ្នារវាងសម្តេច និងប្រធានាធិបតីបារាំង ខណៈដែលសកម្មជនខ្មែរសញ្ជាតិបារាំងខ្លះ បាននិយាយខុសពីការពិត ជុំវិញទំនាក់ទំនងរវាងសម្តេចតេជោ និងមេដឹកនាំបារាំងលោក អេម៉ានូអែល ម៉ាក្រុង។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០កុម្ភៈនេះ បានថ្លែងរៀបរាប់ជុំវិញភាពខកខានកន្លងមកនៅឆ្នាំ២០២២ ដែលសម្តេចនៅមិនទាន់អាចជួបលោកម៉ាក្រុង ជាពិសេសក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី និងកិច្ចប្រជុំកំពូលAPEC នៅក្នុងប្រទេសថៃខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារសម្តេចត្រូវបានធ្វើតេស្តមានជម្ងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាតាមពិតសម្តេច និងប្រធានាធិបតីបារាំង គឺមានភាពស្និទ្ធស្នាលរវាងគ្នា និងក៏មានលេខទូរស័ព្ទពិសេសធ្វើទំនាក់ទំនងជាមួយគ្នាថែមទៀត។ ប្រសាសន៍ទម្លាយរឿងអាថ៌កំបាំងរវាងបុគ្គលនិងបុគ្គលនេះ គឺជាការបកស្រាយមួយដែលមានសកម្មជនប្រឆាំងឈ្មោះ ស៊ន ដារ៉ា ដែលតែងតែធ្វើការផ្សាយមួលបង្កាច់នូវនយោបាយការបរទេសរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសការប្រមាថលើដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសម៉ាល់ឌីវ កាលពីដើមឆ្នាំ២០២៣ ដែលឈ្មោះ ស៊ន ដារ៉ា ចាត់ទុកថាជា ប្រទេសតូច និងចោទថារាល់ការជួបជាមួយមេដឹកនាំបរទេសគឺសម្តេចតែងអង្វរករគេដើម្បីរកការជួបជាមួយដូចជាការជាមួយប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងនោះជាដើម។ សម្តេចតេជោនៅបានថ្លែងទៀតថា ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងថែមទាំងបានស្នើសម្តេច ឱ្យបន្តកាន់អំណាច៣-៤ឆ្នាំថែមទៀត ដើម្បីធ្វើជាដៃគូជាមួយរូបលោកផងដែរ។

  • ខេត្តស្វាយរៀងប្រកាសជាខេត្តអស់គ្រាប់មីន (Video Inside)

    ខេត្តស្វាយរៀងប្រកាសជាខេត្តអស់គ្រាប់មីន (Video Inside)

    ខេត្តស្វាយរៀង គឺជាខេត្តទី៨ហើយ ដែលត្រូវបានប្រកាសជាខេត្តអស់មីន។ ពិធីប្រកាសខេត្តស្វាយរៀង ជាខេត្តអស់មីននេះបានធ្វើឡើងក្រោមអធិបតភាពរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ទេសរដ្ឋមន្ត្រី លី ធុជ ដែលជាអនុប្រធានអាជ្ញាធរជាតិបោសសំអាតគ្រាប់មីន បានឱ្យដឹងថា ខេត្តស្វាយរៀង ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានធ្វើឡើងលើផ្ទៃដី សរុប៤១គីឡូម៉ែត្រក្រឡា ស្មើនឹង ៤១៩ចម្ការមីន។ ក្រុមប្រតិបត្តិករបានរកឃើញ និងបានកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៣ពាន់៥៦៩គ្រាប់មីន, មីនប្រឆាំងរថក្រោះចំនួន ១៣២ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ៧ម៉ឺន១ពាន់៨៤៣គ្រាប់។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្តដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រី បុគ្គលិករបស់អាជ្ញាធរមីនកម្ពុជា ដែលបានបំពេញការងារបោសសំអាតមីនក្នុងខេត្តស្វាយរៀងទាំងមូលទទួលបានជោគជ័យ។កម្ពុជាបានដាក់ទិសដៅបោសសំអាតគ្រាប់មីនឱ្យអស់ក្នុងឆ្នាំ២០២៥។

  • សម្តេចតេជោដាក់សំណួរដល់អង្គការក្រៅរដ្ឋាភិបាលចំនួន៤០ ដែលប្រើប្រាស់ស្តង់ដា២ (Video Inside)

    សម្តេចតេជោដាក់សំណួរដល់អង្គការក្រៅរដ្ឋាភិបាលចំនួន៤០ ដែលប្រើប្រាស់ស្តង់ដា២ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្ស័យការចេញសេចក្តីថ្លែងការណ៍របស់អង្គការក្រៅរដ្ឋាភិបាលចំនួន៤០ ដែលមានភាពលំអៀងនយោបាយ។ គួរបញ្ជាក់ថាអង្គការក្រៅរដ្ឋាភិបាល ចំនួន៤០ នៅថ្ងៃទី១៤កុម្ភៈ បានធ្វើលិខិតរួមគ្នាមួយថ្កោលទោសសកម្មជនបណ្តាញសង្គម ម្នាក់ឈ្មោះ ផែង វណ្ណៈ ដោយសារតែចោទថា ផែង វណ្ណៈ បានប្រើសម្តី «ប្រមាថមាក់ងាយ» លើស្ត្រីសារព័ត៌មានរបស់វីអូឌីម្នាក់ ឈ្មោះ វិច្ឆិកា។ អង្គការក្រៅរដ្ឋាភិបាលទាំង៤០នោះ បានដាក់ពាក្យដល់ក្រសួងកិច្ចការនារី, ក្រសួងវប្បធម៌, ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចាត់វិធានការផ្លូវច្បាប់តឹងរ៉ឺងដល់លោក ផែង វណ្ណៈ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដាក់សំណួរថា តើប្អូនថ្លៃស្រីរបស់សម្តេច, ភរិយារបស់សម្តេច សុទ្ធតែជាស្រី ដូចគ្នាទទួលបានការប្រមាថធ្ងន់ធ្ងរកន្លងមក តើអង្គការទាំងនោះ បានដាក់ពាក្យរកយុត្តិធម៌ដែរ ឬទេ? សម្តេចបានដាក់សំណួរជាបន្ថែមទៀតថាហេតុអ្វីបានជាអង្គការសារព័ត៌មានទាំង៤០នោះ ការពារតែស្ត្រីដែលបំរើកិច្ចការឱ្យក្រុមប្រឆាំង…ហើយហេតុអ្វីបានជាមិនការពារដល់ស្រី្តដែលស្ថិតក្នុងរង្វង់បំរើការរបស់រាជរដ្ឋាភិបាល? គួរបញ្ជាក់ថាក្នុងឱកាសដែលក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន កំពុងកាន់ទុក្ខដល់ប្អូនថ្លៃស្រីដែលបានបាត់បង់ជីវិត, មេខ្លោងទណ្ឌិតរស់នៅក្រៅប្រទេស សម រង្ស៊ី បានសរសេរក្នុងបណ្តាញសង្គមប្រើសម្តីមួលបង្កាច់ចោទប្រកាន់លើប្អូនថ្លៃស្រី របស់សម្តេចថាជាឃាតករសម្លាប់ប្តីរបស់ខ្លួន។ ការចោទប្រកាន់ដ៏អយុត្តិធម៌នេះ មិនមានការដាក់ពាក្យជួយរកយុត្តិធម៌របស់អង្គការក្រៅរដ្ឋាភិបាលទាំង៤០អង្គការនោះឡើយ។

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ភាពប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលប្រឆាំងព័ត៌មានក្លែងក្លាយ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ភាពប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលប្រឆាំងព័ត៌មានក្លែងក្លាយ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ភាពប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលពិភពលោកបាននិងកំពុងធ្វើក្នុងពេលបច្ចុប្បន្ន។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើក្នុងពិធីចូលរួមជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សប្រមាណជិត២ពាន់នាក់នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ នៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ។ សម្តេចបានសង្កត់ធ្ងន់ផងដែរជុំវិញការបិទវិទ្យុវីអូឌី ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបញ្ជាក់ថាសម្តេចនឹងមិនផ្តល់ឱកាសឱ្យវិទ្យុនេះបើកសាជាថ្មីវិញឡើយ។ សម្តេចតេជោដែលមានក្តីមេត្តាខ្លះដល់បុគ្គលិកមួយចំនួនដែលបាត់បង់ការងារដោយសារការសម្រេចចិត្តខុសរបស់មេដឹកនាំវិទ្យុ បានផ្តល់ឱកាសឱ្យបុគ្គលិកវីអូឌីអាចដាក់ពាក្យសុំរកការងារតាមបណ្តាក្រសួង របស់រាជរដ្ឋាភិបាលបាន ប៉ុន្តែក្តីមេត្តានោះ បែរជារងនូវការផ្គើនមកវិញ។ វិទ្យុវីអូឌី គឺជាវិទ្យុមួយដែលបង្កើតឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្រោមការដឹកនាំ របស់លោក កឹម សុខា តាំងពីឆ្នាំ២០០២។ លោក កឹម សុខា ក្នុងសម្លេងសារភាពមួយតាមការបង្ហោះវីឌីអូក្នុងឆ្នាំ២០១៧ បានថ្លែងថាការបើកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះ គឺជាគម្រោងការណ៍មួយ ដើម្បីធ្វើការផ្តួលរំលំការដឹកនាំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងគម្រោងការណ៍នោះលោកបញ្ជាក់ថាគឺជាការអនុវត្តតាមការៀបចំរបស់សហរដ្ឋអាមេរិកដោយយកគម្រូតាមប្រទេសយូហ្គោស្លាវី និងស៊ើប៊ី ដែលមានការផ្តួលរំលំរបបដឹកនាំ តាមគន្លងបដិវត្តពណ៌។ សម្តេចតេជោបានថ្លែងបង្ហាញថា បើក្តីអនុគ្រោះនោះ បែរជារងនឹងសម្តីផ្គើនមិនព្រមទទួល យកការងារពីបណ្តាក្រសួងនោះវិញ សម្តេចក៏មិនបង្ខំពួកគេឱ្យទទួលដែរ។