-
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នឹងមកដល់៩៨ថ្ងៃខាងមុខទៀតនេះ (Video Inside)

កម្ពុជាបានបន្តរាប់ថយក្រោយរយៈពេល១០០ថ្ងៃនៅថ្ងៃសុក្រនេះថែមទៀតជុំវិញការឈានទៅរកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងការរៀបចំលើកដំបូងនៃកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ គិតត្រឹមថ្ងៃសុក្រនេះកម្ពុជានៅសល់រយៈពេល៩៨ថ្ងៃទៀត ដែលការប្រកួតកីឡាស៊ីហ្គេមនឹងឈានមកដល់។ ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃទី២៧ មករា ឆ្នាំ២០២៣នេះ ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃវត្តមានសាសនា គ្រិស្តនៅកម្ពុជា។ កម្ពុជាតែងខកខានមិនបានធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេមនេះក្នុងអម្លុងពេល៦៤ឆ្នាំ ដោយសារតែស្ថានការណ៍វិវត្តន៍មិនទៀងទាត់កើតឡើងក្នុងប្រទេសកម្ពុជា។ ក្រោយប្រទេសកម្ពុជា ចាប់ផ្តើមមានសន្តិភាពសាឡើងវិញ ក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នោះមក, កម្ពុជាក៏នៅមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិក្នុងតំបន់នោះផងដែរ ប៉ុន្តែនៅក្នុងខែឧសភាឆ្នាំ២០២៣ ដែលជិតមកដល់នេះ កម្ពុជាបានត្រៀមរៀបចំខ្លួនរួចរាល់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូង។ ស៊ីហ្គេមមានប្រភពដំបូងមកពីកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ South East Asian Peninsular ដែលពេលនោះរួមមានប្រទេស៦រួមទាំងកម្ពុជាផងដែរដែលជាស្ថាបនិក។ ប្រទេសទាំង៦រួមមាន មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, ថៃ និងវៀតណាម បានយល់ព្រមរៀបចំឱ្យមានកីឡាជាអន្តរជាតិ ក្នុងតំបន់នេះកើតឡើងក្នុងរវាង២ឆ្នាំម្តងដោយចាប់ផ្តើមដំបូងក្នុងខែធ្នូ ឆ្នាំ១៩៥៩។
-
គជបកំពុងស្វែងរកម្ចាស់គណនីហ្វេសប៊ុក «លោកចោរស្របច្បាប់» (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងស្វែងរកម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ «លោកចោរស្របច្បាប់» ដែលប្រើប្រាស់រូបថតប្រធានគជបលោក ប្រាជ្ញ ច័ន្ទ។ សេចក្តីប្រកាសព័ត៌មានថ្ងៃសុក្ររបស់គជប បានសរសេរថា «គជបបាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការស្វែងរកជនអគតិបំពុលសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។ សេចក្តីថ្លែងការណ៍បានថ្កោលទោសលើម្ចាស់គណនីអនាមិកនោះ ថាទង្វើដែលប្រព្រឹត្តនោះ គឺ «អសីលធម៌ និងមិនអាចទទួលយកបានក្នុងចេតនាទុច្ចរិតមាក់ងាយស្ថាប័នជាតិ និងចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសច្រានចោលនូវការផ្សាយរបស់គណនីហ្វេសប៊ុក «លោកចោរស្របច្បាប់» នេះទាំងស្រុង។ សេចក្តីថ្លែងការណ៍ បានអំពាវនាវដល់សាធារណជនត្រូវ «ផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចៀសវាងការបំភ្លៃ ការបរិហាកេរ្តិ៍ដែលប្រាសចាកពីការពិត បើពុំដូច្នោះទេ គជបនឹងចាត់វិធានការតាមផ្លូវច្បាប់»។
-
បណ្ឌិត ហ៊ុន ម៉ាណែត ពន្យល់ប្រាប់យុវជនបក្ខនូវអ្វីជាកត្តាសីលធម៌បំរើប្រជាជន (Video Inside)

អនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ក្រុមយុវជនបក្ខនូវកត្តាសីលធម៌បំរើប្រជាពលរដ្ឋដែលគេមិនអាចមើលរំលងបានឡើយ។ កត្តាសីលធម៌នៃសេវាបំរើពលរដ្ឋ គឺជាកត្តាសំខាន់មួយនៅតាមមូលដ្ឋានដែលកន្លែងខ្លះ ភាពខុសឆ្គង នៃកត្តាសីលធម៌លើសេវាបំរើពលរដ្ឋតែងធ្វើឱ្យពលរដ្ឋថ្នាំងថ្នាក់ ដែលតាមពិតនោះមិនមែនជាគោលការណ៍របស់គណបក្សដែលបានអប់រំដល់យុវជនត្រូវតែប្រព្រឹត្តអំពើល្អគ្រប់ ពេលវេលាឡើយ។ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍ថ្លែងប្រាប់ក្រុមយុវជនបក្ខដែលគេទើប បានបង្ហោះក្នុងបណ្តាញសង្គមថ្ងៃនេះ បានថ្លែងថាលុយមិនមែនសុទ្ធតែអាចមានឥទ្ធិពល លើបេះដូងមនុស្សទូទៅនោះបានឡើយ។ បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេះដូងដ៏សំខាន់របស់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវបានមហាសន្និបាតគណបក្សប្រជាជនបោះឆ្នោតកាលពីឆ្នាំមុន ជ្រើសតាំងជាបេក្ខភាព អនាគតនាយករដ្ឋមន្ត្រី។ ការជ្រើសតាំងបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តោតលើលក្ខណៈសម្បត្តិរបស់លោកទាំងសមត្ថភាព និងចក្ខុវិស័យដឹកនាំ, សមត្ថភាពចំណេះដឹង, បទពិសោធន៍ការងារ និងស្នាដៃបំរើមាតុភូមិជាច្រើនទាំងក្នុងកិច្ចការការពារជាតិ, កិច្ចការសេដ្ឋកិច្ចសង្គម, ការងារយុវជន ជាពិសេសសីលធម៌ដ៏ស្អាតស្អំ ដើម្បីបំរើប្រជាពលរដ្ឋក្នុងពេលណាដែលលោកនឹងត្រូវ ត្រៀមបន្តវេនតាមរយៈការបោះឆ្នោតសកលនៅទូទាំងប្រទេស។
-
សម្តេចតេជោ៖ បើគ្មានសន្តិភាពនឹងគ្មានសុខដុមនីយកម្មសាសនាឡើយ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញថា កម្ពុជានឹងមិនមានសុខដុមនីយកម្មលើវិស័យសាសនាបានទេ បើសិនជាប្រទេសគ្មានសន្តិភាព។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងនៅថ្ងៃសុក្រ ទី២៧ មករា ឆ្នាំ២០២៣ ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា។ គ្រឹះសាសនាក៏ដូចជាសាសនាដទៃក្នុងប្រទេសកម្ពុជា ត្រូវបានរបបខ្មែរក្រហមប៉ុលពតបានបំបាត់ ចោលលើសិទ្ធិនៃជំនឿសាសនាទាំងអស់។ ជំនឿនៃការគោរពសាសនាសាឡើងវិញ ត្រូវបានរស់រានមានជីវិតក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩។ កម្ពុជាគឺជាប្រទេសមួយដែលគេចាត់ទុកថាជាប្រទេសដែលមានសុខដុមនីយកម្មសាសនាក្នុងសម័យដឹកនាំរបស់សម្តេចតេជោសែន ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យអស់សង្គ្រាម និងមានសន្តិភាពពិតប្រាកដសាឡើងវិញចាប់តាំងពីចុងឆ្នាំ១៩៩៨នោះមក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាគឺជាប្រទេសដែលផ្តល់សិទ្ធិសេរីភាព នៃជំនឿសាសនាទាំងអស់ និងប្រឆាំងចំពោះទង្វើដែលរើសអើងសាសនា។ បច្ចុប្បន្ននៅកម្ពុជាមានពុទ្ធសាសនិកប្រមាណ៩៥ភាគរយ, មានសាសនិកឥស្លាមជិត ២ភាគរយ និងមានគ្រឹស្ទសាសនិកប្រមាណ ១.២៥ភាគរយ ព្រមទាំងនិកាយសាសនាផ្សេងៗមួយចំនួនទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថានៅក្នុងប្រទេសកម្ពុជានេះ ចំនួនគ្រឹះសាសនិកដែលបានចុះបញ្ជីមានចំនួន១សែន១ម៉ឺន៤ពាន់៤០២នាក់។
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ័ ៧កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អ ប៉ុន្តែក៏សូមមានការ ប្រុងប្រយ័ត្ន ដោយធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ កុំចាប់ផ្តើមអាជីវកម្មណា ដែលសំខាន់នៅពេលនេះ ពីព្រោះការខិតខំរបស់អ្នកនឹងឥតប្រយោជន៍។ ហោរាសាស្រ្ត អាជីពសន្យាថាលោកអ្នកនឹងទទួលបានជោគជ័យគ្រប់ករណីទាំងអស់ ប្រសិនបើអ្នកអាច យកឈ្នះភាពអសកម្ម និងភាពខ្ជិលរបស់អ្នក។ ប្រហែលជានៅពេលព្រឹកអ្នកនឹងមិនមាន ទំនុកចិត្តទាំងស្រុងលើសមត្ថភាពរបស់អ្នកទេ ប៉ុន្តែនៅចុងបញ្ចប់នៃការងារថ្ងៃនេះ ស្ថានភាព នឹងល្អប្រសើរវិញជាក់ជាមិនខាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងរដ្ឋ និងឯកជន ព្រមទាំងផ្នែកជំនួញ នៅក្នុងពេលនេះមានដំណើរការល្អប្រសើរ។ ផលចំណេញមានខ្ពស់ ចំណែកបញ្ហាហាក់មិន អាចមករាំងស្ទះនូវទិន្នផលដែលអ្នកនឹងទទួលបាននោះទេ។ ក្នុងនោះទំនាក់ទំនងជាមួយ ថ្នាក់លើមានសន្ទុះល្អប្រសើរ ដែលអ្នកជួយឲ្យអ្នកអាចបង្ហាញគម្រោងផែនការ និងគំនិតថ្មីៗ បានដោយងាយស្រួល ដូច្នេះធ្វើយ៉ាងណាឲ្យមានភាពរហ័សរហួន និងកុំឲ្យឳកាសល្អនេះ កន្លងផុតទៅ។ ផ្ទុយទៅវិញ សូមលោកអ្នកព្យាយាមផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅ លើសុខភាពផ្ទាល់ខ្លួន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យធ្វើការងារ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៧ មករា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៨ មករា ២០២២ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តកើនឡើងចំនួន ២៦៨ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លង ថ្មីកូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះមានចំនួន ១ពាន់ ៨៦ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, កម្ពុជា, និងប្រទេសប្រុយណេ ។ ប្រទេសប្រុយណេ គឺជាប្រទេសដែល មានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៣៣៣ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនឆ្លងតែ ២ករណីប៉ុណ្ណោះ ។ ប្រទេសថៃ និងប្រទេសឡាវ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧នាក់ ដែលកើតឡើងចំពោះតែប្រទេសចំនួន៣ប៉ុណ្ណោះ រួមមានប្រទេសហ្វីលីពីនមាន អ្នកស្លាប់ ៤នាក់ ប្រទេសឥណ្ឌូនេស៊ីស្លាប់ ២នាក់ និងប្រទេសម៉ាឡេស៊ីមានអ្នកស្លាប់ម្នាក់…
-
លោក ចូ បៃដិន ប្រាប់លោកពូទីន ត្រូវដកកម្លាំងទាហានរុស្ស៊ីវិលចូលក្នុងទឹកដីរបស់ខ្លួនវិញ (Video Inside)

មេដឹកនាំសហរដ្ឋអាមេរិកបានប្រាប់លោកពូទីនត្រូវដកកម្លាំងទាហានរុស្ស៊ីចេញពីក្នុងទឹកដី អ៊ុយក្រែន ដែលនឹងជាមធ្យោបាយសម្រាប់ការបញ្ចប់សង្គ្រាម។ សម្តីព្រមានរបស់លោកប្រធានាធិបតី ចូ បៃដិន បានធ្វើឡើងនៅថ្ងៃទី២៥ មករា ឆ្នាំ២០២៣ ដែលពេលនោះលោកបានប្រកាសការផ្តល់រថក្រោះទំនើបបំផុត Abram M1 ចំនួន៣១គ្រឿងដល់អ៊ុយក្រែន ដែលត្រៀមរៀបចំការវាយប្រហារដ៏ធំមួយលើទាហានរុស្ស៊ី ក្នុងរដូវផ្ការីកជិតមកដល់នេះ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍
-
ក្រសួងមហាផ្ទៃអនុញ្ញាតការហែរធម្មយាត្រាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (Video Inside)

ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យធ្វើការហែរធម្មយាត្រា ពីភ្នំពេញទៅខេត្តពោធិ៍សាត់ ដោយមានសមាជិកចូលរួម៥០នាក់។ ការអនុញ្ញាតនេះ បានធ្វើតាមលិខិតរបស់ក្រសួងមហាផ្ទៃថ្ងៃទី២៦មករាឆ្នាំ២០២៣តបតាមសំណើរបស់ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកស្រី អ៊ុក ឆាយ៉ាវី។ យោងតាមគំរោង, ការហែរធម្មយាត្រា ដែលមនុស្សខ្លះគឺជាមនុស្សដែលមានជំនឿលើសាសនាគ្រឹស្ត នឹងគ្រោងធ្វើដំណើរចាកចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ ក្រសួងមហាផ្ទៃបានស្នើឱ្យប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនោះ ត្រូវធ្វើការសម្របសម្រួល និងសហការជាមួយរដ្ឋបាលរាជធានី និងខេត្តពាក់ព័ន្ធ ដើម្បីកំណត់អំពីទីតាំងជួបជុំ, តម្រាយផ្លូវធ្វើដំណើរឆ្លងកាត់ និងទីកន្លែងបញ្ចប់ការដង្ហែក្បួនធម្មយាត្រា ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងត្រូវគោរព និងអនុវត្តនូវវិធានសុខាភិបាល ដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងនានាផងដែរ។