-
ផ្ទុះគ្រាប់បេសែសិប ស្លាប់បុរសម្នាក់នៅកំពង់ធំ (Video Inside)

គ្រាប់បេសែសិប មួយគ្រាប់បានផ្ទុះបណ្តាលអោយបុរសម្នាក់បានស្លាប់ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍បានកើតឡើងនៅក្នុង ភូមិគន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ គ្រាប់បេសែសិបដែលបានផ្ទុះនោះ គឺជាគ្រាប់ដែលបុរសរងគ្រោះ ឈ្មោះ នឿន វិត អាយុ៤២ឆ្នាំ រើសបាននៅថ្ងៃទី២៨ មករា ឆ្នាំ២០២៣ ដែលគេជឿថា ជាគ្រាប់រាយប៉ាយសេសសល់ពីអតីតកាលសង្គ្រាមស៊ីវិលក្នុងប្រទេស។ ខេត្តកំពង់ធំគឺជាខេត្តមួយនៃអតីតសមរភូមិ ដែលមិនទាន់បានក្លាយជាខេត្តរំដោះគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ អស់នៅឡើយទេ។ បុរសឈ្មោះ នឿន វិត បានយកគ្រាប់បេមកវាយលេងបណ្តាលអោយផ្ទុះ និងរងរបួសធ្ងន់ ដាច់ខ្ទេចដៃទាំងសងខាង បាក់ស្មាឆ្វេង ត្រូវចំផ្ទៃមុខ និងរបួសពេញខ្លួនប្រាណ និងគាត់បានស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត ។ កម្ពុជាក្រោយការដោះអស់រយៈពេល៣០ ឆ្នាំមកនេះ នៅសេសល់ផ្ទៃដីមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះប្រមាណ៦០០គីឡូម៉ែត្រក្រឡាថែមទៀត ក្នុងនោះរួមមានទាំងផ្នែកខ្លះ នៃខេត្តកំពង់ធំផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានប្តេជ្ញាបោសសំអាតគ្រាប់មីនឱ្យអស់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។
-
សមត្ថកិច្ចស្វែងតាមចាប់អ្នកបាញ់កាំភ្លើង៨គ្រាប់នៅតាខ្មៅ (Video Inside)

សមត្ថកិច្ចកំពុងស្វែងរកជនបង្កដែលបានបាញ់ចំនួន៨គ្រាប់នៅក្នុងជម្លោះវង់ផឹកស៊ីមួយកន្លែងនៅក្នុងខេត្តកណ្តាល។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ត្រូវបានគេដកស្រង់សម្តីដែលបានបញ្ជាក់នៅថ្ងៃនេះ ថាកម្លាំងនគរបាល បានចុះទៅដល់ទីតាំងផឹកស៊ីមួយកន្លែងដែលបង្កការផ្ទុះអាវុធ៨គ្រាប់នោះ ។ លោកបានបន្តថា កម្លាំងនគរបាលជំនាញកំពុងតែស្វែងរកចាប់មុខសញ្ញា ដោយកំពុងវិភាគ តាមរយៈវីដេអូ ដែលថតបាន។ មិនមានអ្នកណាម្នាក់បានរងគ្រោះថ្នាក់នោះទេ ប៉ុន្តែការប្រើប្រាស់អាវុធតាមទីសាធារណៈ គឺជាអំពើខុសច្បាប់ដែលសមត្ថកិច្ចកំពុងស្វែងរកមុខសញ្ញា ដើម្បីធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ ដើម្បីធ្វើការដាក់ទោសតាមច្បាប់។
-
ក្រសួងមហាផ្ទៃព្រមានប្តឹងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបើសិនជាមិនបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុជូនមកក្រសួង (Video Inside)

ក្រសួងមហាផ្ទៃ បានព្រមានថានឹងប្តឹងទៅតុលាការ បើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុជូនមកក្រសួងមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣នោះទេ។ ក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន បានដាស់តឿនសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវធ្វើសកម្មភាពឱ្យបានត្រឹមត្រូវតាមការកំណត់ក្នុងលក្ខន្តិកៈដែលរក្សាទុកក្នុងក្រសួងមហាផ្ទៃ ព្រមទាំងបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានាជាធរមាន។ លិខិតនៅបានប្រាប់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មាន រាល់គណនី ដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍ បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ខែកុម្ភៈឆ្នាំ២០២៣ជាកំណត់។ ប៉ុន្តែប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី នៅជាមួយនឹងការដាស់តឿនរបស់ក្រសួងមហាផ្ទៃនោះ បែរជាបានថ្លែងចោទមកវិញថា ក្រសួងមហាផ្ទៃបានប្រើប្រាស់លេស ដើម្បីដាក់បន្ទុកគម្រាមកំហែង និងបំបិទសិទ្ធិសេរីភាពរបស់សមាគម ដែលមាននិន្នាការមិនស្របតាមរដ្ឋាភិបាលតែប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងនៅថ្ងៃទី៣០ ខែមករា បញ្ជាក់ថាក្រសួងមហាផ្ទៃ បានរកឃើញភាពមិនប្រក្រតីមួយចំនួន របស់សមាគមគ្រូបង្រៀនឯករាជ្យ ដែលបានអនុវត្តផ្ទុយពីច្បាប់កំណត់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានព្រមានថា នឹងប្តឹងទៅតុលាការក្នុងករណីសមាគមគ្រូបង្រៀនឯករាជ្យមិនបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនមុនដំណាច់ខែកុម្ភៈខាងមុខនេះ មកឱ្យក្រសួងនោះទេ។
-
កម្ពុជាសម្តែងត្រៀមទៅចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេនៅសឹង្ហបុរី (Video Inside)

ក្រុមសិល្បៈករកម្ពុជាបានត្រៀមខ្លួន ដើម្បីការចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ ឈីងហ្គេ នៅប្រទេសសឹង្ហបុរីនាពេលខាងនេះ។ ព្រឹត្តិការណ៍ឈីងហ្គេ គឺជាព្រឹត្តិការណ៍សម្តែងសិល្បៈ និងវប្បធម៌ចម្រុះរួមគ្នាពីបណ្តាប្រទេសនៅអាស៊ី ដែលតែងមានមួយឆ្នាំម្តងក្នុងប្រទេសសឹង្ហបុរី។ កម្មវិធីនេះ បានផ្អាករយៈពេល៣ឆ្នាំមកហើយ ដោយសារតែការឆ្លងនៃជម្ងឹកូវីដ១៩។ ឆ្នាំនេះព្រឹត្តិការណ៍ឈីងហ្គេ នឹងមកដល់ថ្ងៃទី៣ និង៤កុម្ភៈ។ តើកម្ពុជាបានត្រៀមអ្វីខ្លះ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេនាពេលខាងមុខនេះ។
-
សេចក្តីព្រាងច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មីត្រៀមដាក់ឆ្លងគណរដ្ឋមន្ត្រី (Video Inside)

សេចក្តីព្រាងច្បាប់ថ្មីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក កំពុងរង់ចាំការកែសម្រូលអក្ខរាវិរុទ្ធ នៃក្រុមអក្សរសាស្ត្រជាតិនៅមុនការដាក់ឆ្លងគណរដ្ឋមន្ត្រី ដើម្បីបញ្ជូនរកការអនុម័តពីរដ្ឋសភា។ គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យមានមនុស្សស្លាប់ និងរបួសជារៀងរាល់ថ្ងៃដោយគិតជាមធ្យម មានមនុស្ស៥នាក់ បានស្លាប់ និងជាង១០នាក់រងរបួស។ ប៉ុន្តែរាជរដ្ឋាភិបាលកំពុងរកមធ្យោបាយ ដើម្បីជួយកាត់បន្ថយទំហំ នៃតួលេខគ្រោះថ្នាក់តាមដងផ្លូវនោះជាបន្ថែមទៀត។ រាជរដ្ឋាភិបាល បានរៀបចំសាឡើងវិញ នូវការតាក់តែងច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីស្របតាមភាពជឿនលឿន នៃការអភិវឌ្ឍន៍បច្ចុប្បន្ន។ សម្តេចក្រឡាហោម ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើបច្ចុប្បន្នភាពនូវសេចក្តីព្រាងច្បាប់ថ្មីនោះ និងបានប្រាប់បណ្តាញសារព័ត៌មានក្នុងឱកាសដែលបានដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នាព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងឆ្នាំ២០២២ មានមនុស្សស្លាប់ចំនួន១ពាន់ ៧០៩ នាកបើធៀបនឹងឆ្នាំ២០២១ គឺបានកើនឡើងដល់១៤ភាគរយ…ចំណែកអ្នករងរបួសមានជាង ៤ពាន់នាក់។ សម្តេចក្រឡាហោម ស ខេង បានថ្លែងរំពឹងថាច្បាប់ថ្មីដែលកំពុងតាក់តែងនេះ នឹងជួយកាត់បន្ថយគ្រោះថ្នាក់ជីវិតមនុស្សស្លាប់ និងរបួសឱ្យកាន់តែមានតួលេខទាបទៅៗ ជាលំដាប់។ សេចក្ដីព្រាងច្បាប់ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជាការពង្រីកផ្លូវ និងការកសាងផ្លូវល្បឿនលឿនជាដើម។ សម្ដេចក្រឡាហោមបានថ្លែងថា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី…
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីធ្វើទំនាក់ទំនង ជាមួយមិត្តរួមការងារ។ ជាទូទៅ លោកអ្នកអាចខិតទៅជិតនឹងការយល់ដឹងលើច្រើនចំណុច ប៉ុន្តែក៏សូមមានការប្រុងប្រយ័ត្ន រៀបចំខ្លួនជាមុនអោយបានគ្រប់ចំណុច។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាចទទួលបានភាពជោគជ័យគ្រប់ករណីទាំងអស់ គឺក្នុងរយៈ ពេលពេញមួយថ្ងៃតែម្តង។ លោកអ្នកនឹងមានលទ្ធភាពដើម្បីជំនះនូររាល់ឧបសគ្គចំពោះមុខ ហើយអាចធ្វើការដោះស្រាយបានដោយវិធីសាស្រ្តធម្មតាៗ។ ក្រៅពីនេះ ប្រហែលជាអ្នកត្រូវ សន្សំសំចៃពេលវេលាអោយបានល្អ កុំចាកចេញប្រសិនបើពេលមិនអំណោយផលច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផល ទៅដល់ការដោះស្រាយ ដូច្នេះសូមមានភាពរហ័សរហួន ធ្វើការសម្រេចចិត្តអោយបានសម ស្របទៅតាមពត៌មានដែលអ្នកទទួលបាន។ ក្នុងនោះ ប្រសិនបើមានការផ្តល់ជូនណាមួយ សូមទទួលយកចុះ ពីព្រោះករណីនោះនឹងធ្វើអោយអ្នកមានភាពជោគជ័យច្រើន។ ក្នុងនោះ សូមផ្តោតជាយកចិត្តទុកដាក់ទៅលើគ្រប់ចំណុចនៃកិច្ចសន្យា។ ក្នុងពេលទន្ទឹមគ្នានេះមិនគួរ ធ្វើការអោយលើសហួសហេតុពេកទេ។ លោកអ្នកមានឋាមពលច្រើនមែន តែមិនចាំបាច់ ត្រូវតែសម្រុកធ្វើការដោយមិនគិតពីការនឿយហត់ដែរ។ លើសពីនេះ លោកអ្នកអាចដោះ ស្រាយនូវរាល់ភាពលំបាកដោយងាយស្រួល។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះនឹងមានអំណោយផលបំផុតសម្រាប់ លោកអ្នកជាបុគ្គលិកកម្មករទាំងអស់។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងផ្តល់ជូនមកវិញនូវ…
-
16/ កិច្ចសន្ទនា២០២៣៖ អត្ថប្រយោជន៍ និងសារៈសំខាន់នៃការហែលទឹក

-
12/ កម្មវិធីជ្រុងមួយ៖ ស្តីពី ” គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)

-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី៣០ មករា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី៣០ មករា ឆ្នាំ២០២៣
