-
GPO23: ភូមិសាស្រ្តនយោបាយ៖ តើហេតុអ្វីបានជាអាល្លឺម៉ង់ និងសហភាពអឺរ៉ុប ផ្តល់ជំនួយយោធាឲ្យទៅ អ៊ុយក្រែន ? (មានវីដេអូ)

-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី៣១ មករា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

-
លិចទូកនេសាទ, បាត់ខ្លួន២នាក់ក្បែរកោះរ៉ុងសន្លឹម

ទូកនេសាទ១គ្រឿងនៅក្បែរកោះរ៉ុងសន្លឹម បានលិចវេលាទាបភ្លឺថ្ងៃទី៣០ មករា ឆ្នាំ២០២៣ ក្បែរកោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុ បណ្តាលឱ្យមានមនុស្ស២នាក់បានបាត់ខ្លួន។ ក្រុមសង្គ្រោះដឹកនាំដោយឧកញ៉ា ទៀ វិចិត្រ បានប្រើប្រាស់អូប័រល្បឿនលឿនចំនួន៤គ្រឿង ដើម្បីស្វែងរកជនបាត់ខ្លួនទាំង២ ។ ក្រុមសង្គ្រោះបានថ្លែងថាអ្នកនេសាទដែលបានបាត់ខ្លួន គឺម្នាក់ជាអ្នក បើកបរទូក និងម្នាក់ទៀតជាកម្មករ។ ទូកនេះ បានលិចនៅចំណុចក្បែរកោះថាស។ សមត្ថកិច្ចបានថ្លែងថា ករណីលិចទូកនេះ គឺបណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំង បណ្តាលឱ្យមានទឹករលកធំៗ ធ្វើឱ្យលិចទូកនេសាទ។
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានថយចុះ ចំនួន ១ពាន់ ៥២ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេលបីថ្ងៃមកនេះ មានចំនួន ៣ពាន់ ១០១ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៩ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, កម្ពុជា, ថៃ និងប្រទេសឡាវ ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១ពាន់ ៧៦ ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លង ៤ករណី។ ប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៥៤នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៣២នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។…
-
៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៨ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងកូវីដ១៩ ចំនួន ៨ករណី ដែលកើនឡើងចំនួន៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នាកាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាលតួលេខឆ្លងកាលពីថ្ងៃសៅរ៍ការឆ្លងមានចំនួន ២ករណី, ថ្ងៃអាទិត្យមាន ៤ករណី និងនៅថ្ងៃច័ន្ទនេះ មានការឆ្លងថ្មីចំនួន ២ករណី ។ តួលេខឆ្លងថ្មីទាំង ៨ករណីនាវេលា៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ក្នុងខែមករានេះដើម្បីបង្កើនភាពស៊ាំ ក្នុងសហគមន៍ ខណៈដែលមានសេចក្តីរាយការណ៍របស់ពិភពលោកអំពីការឆ្លងនូវវីរុសបំប្លែង ថ្មីម្យ៉ាងឈ្មោះ XBB ។ ពលរដ្ឋដែលបានទៅចាក់ដូសជំរុញទី៦ បានចំនួន ១៣ម៉ឺន ២ពាន់ ៤២៨នាក់ ហើយ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈ ដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន ទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។
-
សពកុមារាពីររូបប្រទះឃើញស្លាប់ក្នុងទឹកព្រែកខេត្តកំពត (Video Inside)

សពកុមារាពីរនាក់ត្រូវបានរកឃើញក្នុងព្រែកកំចាយ នាវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រោយបាត់ពីផ្ទះអស់មួយយប់ចាប់តាំងពីម៉ោងប្រមាណ៥ល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។ ហេតុការណ៍បានកើតឡើងនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ សមត្ថកិច្ចបានថ្លែងថា កុមារារងគ្រោះទាំង២ ឈ្មោះ ឆក សម្បត្តិ អាយុ ៨ឆ្នាំ និងឈ្មោះ ថន សុខគា អាយុ ៧ឆ្នាំ ។ កុមារទាំងពីរនាក់ ត្រូវគេឃើញបាននាំគ្នាជិះកង់ដើរលេង ក្នុងភូមិបាត់មួយយប់ និងរហូតដល់ព្រឹកថ្ងៃទី៣០មករា គេបានប្រទះឃើញកង់កុមារទាំង ២ ដែលបានជិះផ្អែកនឹងដើមស្វាយមួយដើម និងស្បែកជើងចំនួនពីរគូរបស់ពួកគេ ស្ថិតនៅក្បែរព្រែកកំចាយ ក្នុងដីអ្នកភូមិ មួយកន្លែង។ ដោយការសង្ស័យ គេបានស្វែងរកមនុស្សចេះ មុជទឹករាវរកក្នុ្ងងព្រែកនោះ និងបានប្រទះឃើញសាកសពកុមារាទាំង២ នាវេលាថ្ងៃត្រង់។ ផ្អែកតាមលទ្ធផលនៃការធ្វើកោសលវិច័យបានបង្ហាញថា កុមារទាំងពីរនាក់ពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន៕
-
បុរសម្នាក់ធ្វើផ្ទះយន្តហោះរស់នៅក្នុងក្រុងសៀមរាប (Video Inside)

បុរសម្នាក់នៅក្នុងក្រុងសៀមរាប បានចំណាយលុយជិត ២ម៉ឺនដុល្លារសាងសង់ផ្ទះ យន្តហោះ នៅក្រុងសៀមរាប ដែលសំណង់នោះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង។ ដោយចង់សម្រេចបំណងដែលខ្លួនធ្លាប់បានប៉ងប្រាថ្នាតាំងពីតូច ដែលចង់ជិះយន្តហោះនោះ លោក ច្រាច់ ពៅ ដែលជាម្ចាស់ផ្ទះយន្តហោះនោះ បានថ្លែងថាការសាងសង់ផ្ទះនេះ គឺជាបំណងប្រាថ្នារបស់លោកតាំងពីនៅកុមារ ដែលចង់ជិះដេកនៅលើយន្តហោះ…និងលោកបានតាំងចិត្តថាប្រសិននៅពេលមានលុយ លោកនឹងធ្វើផ្ទះយន្តហោះនោះដោយខ្លួនឯង។ ផ្ទះនេះ ត្រូវបានសង់ដោយរូបលោកផ្ទះនៅដើមឆ្នាំ២០២២ នៅលើដីស្រែ ក្នុងភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។ ផ្ទះយន្តហោះនេះ ទើបបានសាងសង់រួចរាល់នៅខែមករា ឆ្នាំ២០២៣នេះ។ ផ្ទះយន្តហោះរបស់លោក ច្រាច់ ពៅ មានទំហំទទឹងជិត ៤ម៉ែត្រ, បណ្ដោយ ជិត២០ម៉ែត្រ និងកម្ពស់ ៦ម៉ែត្រ។ ផ្ទះនេះដែរ មានបន្ទប់គេងចំនួនពីរ និងបន្ទប់ទឹកពីរ៕
-
បណ្ឌិត ហ៊ុន ម៉ាណែត បកស្រាយជុំវិញការវិភាគមិនគ្រប់ជ្រុងជ្រោយ របស់មនុស្សម្នាក់នៅក្រៅស្រុក (Video Inside)

បេក្ខជននៃអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានប្រតិកម្មនឹងអ្នកវិភាគម្នាក់ដែលចោទថាបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើអំពើខុសច្បាប់ពាក់ព័ន្ធនឹងបេក្ខភាព នៃអនាគតនាយករដ្ឋមន្ត្រី។ ការវិភាគចោទប្រកាន់ដាក់លើបណ្ឌិត ហ៊ុន ម៉ាណែត នេះ ត្រូវគេរាយការណ៍ថាធ្វើឡើងដោយបុគ្គលម្នាក់ដែលធ្វើនិរទេសខ្លួនឯងរត់ទៅក្រៅស្រុក ដែលតែងតែនិយាយរិះគន់ប្រឆាំងគណបក្សប្រជាជនកម្ពុជា។ ការវិភាគដែលមិនយល់អំពីច្បាប់គ្រប់ជ្រុងជ្រោយនេះ ត្រូវបានបណ្ឌិត ហ៊ុន ម៉ាណែត បានបកស្រាយតបមកវិញ តាមរយៈការថ្លែងមួយដែលគេបណ្តាញសារព័ត៌មាននានា បង្ហោះតាមបណ្តាញសង្គមនៅថ្ងៃទី៣០មករានេះ។
-
បវរកញ្ញាកម្ពុជា ឈ្នះលើឈុតតំណាងជាតិ ខណៈបវរកញ្ញាហ្វីលីពីនគ្រងមកុដក្នុងការប្រកួត សម្រស់បវរកញ្ញាភពផែនដីឆ្នាំ២០២៣ (Video Inside)

ឈុតតំណាងជាតិរបស់បវរកញ្ញាកម្ពុជា បានជាប់ជាឈុតតំណាងជាតិល្អជាងគេ ក្នុងកម្មវិធីប្រកួតសម្រស់បរវរកញ្ញាភពផែនដី Miss Planet International ២០២៣ ក្នុងចំណោមបវរកញ្ញា មកពី១៤ប្រទេសផ្សេងទៀតនៅលើពិភពលោក ។ កម្មវិធីប្រកួតសម្រស់ Miss Planet International 2022 បានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ ដែលកម្ពុជាជាអ្នករៀបចំកម្មវិធី ។ ឈុត រាហូចាប់ចន្ទ ជាឈុតតំណាងជាតិ ដែលកម្ពុជាបានរៀបចំ សម្រាប់បវរកញ្ញាកម្ពុជាគឹកញ្ញា ពក ស្រីល័ក្ខ គ្រងក្នុងការបង្ហាញក្នុងកម្មវិធីនោះ ។ យោងតាមអ្នករៀបចំការរចនាឈុត «រាហូចាប់ចន្ទ» ឈុតដែលបេក្ខជនបវរកញ្ញាកម្ពុជាគ្រង ក្នុងកម្មវិធីនោះ គឺដើម្បីបង្ហាញពីវប្បធម៌ ជំនឿ សាសនាដ៏ផូរផង់នៃកម្ពុជា។ បវរកញ្ញាកម្ពុជា កញ្ញា ពក ស្រីល័ក្ខ បើទោះបីឈុតនោះ មានទំហំធំ និងជួបឧបសគ្គពេលបង្ហាញលើ ឆាកប្រកួតយ៉ាងណា ប៉ុន្តែបវរកញ្ញារូបនេះ បានគ្រប់គ្រងស្ថានការបានយ៉ាងល្អ ។ ការប្រកួតស្វែងរកម្ចាស់មកុដសម្រស់បរវរកញ្ញាភពផែនដី Miss Planet International ឆ្នាំ២០២៣ បវរកញ្ញាកម្ពុជាបានជាប់លំដាប់រងទី៧ និងឈ្នះក្នុងវគ្គប្រកួតឈុតតំណាងជាតិ…