Category: ទូរទស្សន៍

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះនឹងដំណើរការទៅដោយជោគជ័យ។ ប៉ុន្តែសូមកុំផ្តេកផ្តួលការទទួលខុសត្រូវទៅឲ្យអ្នកដទៃ ប៉ុន្តែគួរព្យាយាមធ្វើដោយខ្លួនឯងទើបល្អប្រសើរជាង។ ក្នុងនោះគួរកំណត់អាទិភាពសម្រាប់ភារកិច្ចទាំងអស់ ហើយត្រូវផ្តើមអនុវត្តឲ្យបានរួសរាន់ ដោយសារអ្នកអាចខ្វះខាតពេលវេលា។ ក្រៅពីនេះ អ្នកគួរយកចិត្តទុកដាក់ដល់ការបង្កើនសមត្ថភាពវិជ្ជាជីវ និងការតុបតែងខ្លួនប្រាណឲ្យបានល្អ ពីព្រោះនេះជាចំណុចសំខាន់ទាក់ទងនឹងការជឿជាក់របស់មនុស្សរួមការងារ។ ក្រៅពីនេះ សូមប្រយ័ត្នចំពោះទំនាក់ទំនង យកល្អកុំជឿជាក់ពេក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សម្រាប់ការងាររកស៊ីនានា សូមអ្នកត្រៀមខ្លួនទទួល និងឆ្លើយតបចំពោះការពិភាក្សាចរចារដោយមានភាពប្រទាក់ក្រឡាច្រើន។ សូមអ្នកអត់ធ្មត់សង្កត់ចិត្ត ការខឹងក្រោធបណ្តាលឲ្យខាតបង់លាភធំ។ បន្ថែមពីលើនេះ លោកអ្នកអាចមានហានិភ័យក្នុងការចាញ់បោកពីមនុស្សមកពីឆ្ងាយផងដែរ​ ដូច្នេះរាល់ពត៌មានទាំងអស់ត្រូវតែក្តោបក្តាប់ឲ្យបានម៉ត់ចត់ ការជឿជាក់ត្រូវឈរលើហេតុផល ហើយម្យ៉ាងទៀតវាគ្មានហេតុផលអ្វីត្រូវជឿជាក់រឿងដែលមិនអាចទៅរួចនោះទេ។ ក្រៅពីនេះ ប្រសិនបើអ្នកស្វែងរកពត៌មាន និងមានអំណត់ជាមួយហេតុការណ៍ដែលនឹងអាចកើតឡើង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកធានាថាទទួលបានការគាំទ្រ និងជឿជាក់ខ្លាំងពីមនុស្សដែលនៅក្បែរខ្លួន។ ថ្ងៃនេះអ្នកអាចបំពេញការងារទាំងអស់ដោយភាពងាយស្រួលណាស់។ ក្នុងនោះដំណឹងល្អទាក់ទងនឹងប្រាក់ខែ តួនាទីការងារ និងឳកាសផ្សេងៗនឹងកើតឡើងនៅរវាងពេលព្រឹកតែម្តង។ ចំពោះបញ្ហាខ្លះដែលនឹងកើតឡើង គឺច្រើនទាក់ទងនឹងលទ្ធភាពបំពេញការងារ ដូច្នេះសូមមានភាពប្រាកដ និងទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះ…

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ២៩៣នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ២៩៣នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងវិញចំនួន ៤២១ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានៅថ្ងៃនេះ មានចំនួន ១ពាន់ ២៩៣ករណី ដែលបានកើតលើប្រទេស ចំនួន៧ រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, សឹង្ហបុរី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងប្រទេសឡាវ ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៦៥២ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លង តែ១ករណីប៉ុ ណ្ណោះ ។ ប្រទេសប្រុយណេ, ថៃ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨នាក់ប៉ុណ្ណោះ ជាពលរដ្ឋនៅប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៧ម៉ឺន ៦ពាន់…

  • កម្ពុជារៀបចំពិធីបុណ្យទន្លេសាឡើងវិញ ក្រោយការផ្អាក២ឆ្នាំ (Video Inside)

    កម្ពុជារៀបចំពិធីបុណ្យទន្លេសាឡើងវិញ ក្រោយការផ្អាក២ឆ្នាំ (Video Inside)

    កម្ពុជាបានរៀបចំធ្វើពិធីបុណ្យទន្លេសាជាថ្មីឡើងវិញ ក្រោយការអាក់ខានប្រមាណ២ឆ្នាំមកនេះ ដោយសារតែវិបត្តិជម្ងឺឆ្លងកូវីដ១៩។ បុណ្យទន្លេលើកទី៧ រវាងពីថ្ងៃទី៨ដល់ ១០មីនាឆ្នាំ ២០២៣ នឹងគ្រោងធ្វើនៅក្នុងខេត្តកំពង់ធំ។ កម្ពុជាបានធ្វើបុណ្យទន្លេចំនួន៦លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៥ ក្នុងនោះពិធីបុណ្យទន្លេដំបូងក្នុងឆ្នាំ២០១៥បានធ្វើនៅក្នុងទីរួមខេត្តក្រចេះ, លើកទី២ក្នុងឆ្នាំ២០១៦ ធ្វើនៅកំពង់ចាម-ត្បូងឃ្មុំ…លើកទី៣នៅខេត្តស្ទឹងត្រែង ក្នុងឆ្នាំ២០១៧, លើកទី៤នៅក្នុងក្រុងតាខ្មៅក្នុងឆ្នាំ ២០១៨, លើកទី៥ក្នុងក្រុងកំពង់ឆ្នាំង ក្នុងឆ្នាំ ២០១៩ និងលើកទី៦ក្នុងឆ្នាំ២០២០ នៅក្នុងខេត្តបាត់ដំបង។ កម្ពុជាបានផ្អាកធ្វើបុណ្យទន្លេ រយៈពេល២ឆ្នាំជាប់គ្នា គឺក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារតែការបង្កាការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩។ ក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ នារសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា ពិធីបុណ្យទន្លេលើកទី៧ខាងមុននេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ លោកបានបញ្ជាក់ថាពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងធ្វើឡើង នៅខេត្តកំពង់ធំនោះ គឺផ្តោតសំខាន់លើការអប់រំផ្សព្វផ្សាយពីវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និងការរស់នៅរបស់ប្រជាជននៅតាមដងទន្លេ ស្ទឹងក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម។…

  • ២ខែ នគរបាលរាជធានីជួយធ្វើបណ្ណជូនពលរដ្ឋបានជាង២ម៉ឺននាក់ (Video Inside)

    ២ខែ នគរបាលរាជធានីជួយធ្វើបណ្ណជូនពលរដ្ឋបានជាង២ម៉ឺននាក់ (Video Inside)

    សមត្ថកិច្ចបានជួយទាំងយប់ទាំងថ្ងៃក្នុងការធ្វើអត្តសញ្ញាណបណ្ណជួនពលរដ្ឋ គ្រាដែលអត្តសញ្ញាណបណ្ណសម្គាល់ខ្លួននេះ គឺជាឯកសារមានសារៈប្រយោជន៍សម្រាប់បំរើក្នុងវិស័យផ្សេងៗ ជាពិសេសក្នុងកាតព្វកិច្ចបោះឆ្នោតផងដែរ។ កម្ពុជានឹងធ្វើការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រអាណ្ណត្តិថ្មី នាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣។ ស្នងការដ្ឋាននគរបាលរាជធានី បានថ្លែងថា រយៈពេល២ខែមកនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានសម្រុកធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋទាំងថ្ងៃ និងយប់បាន៣ម៉ឺន១ពាន់៨៦៩នាក់។

  • ផ្កាយដុះកន្ទុយពណ៌បៃតងឆ្លងកាត់ប្រព័ន្ធធ្វើដំណើរចក្រវាឡ (Video Inside)

    ផ្កាយដុះកន្ទុយពណ៌បៃតងឆ្លងកាត់ប្រព័ន្ធធ្វើដំណើរចក្រវាឡ (Video Inside)

    ផ្កាយដុះកន្ទុយពណ៌បៃតងមួយ ត្រូវគេរំពឹងថានឹងអាចមើលឃើញច្បាស់នៅយប់ថ្ងៃពុធ និងយប់ថ្ងៃព្រហស្បតិ៍នេះ ខណៈដែលផ្កាយនេះទើបបានធ្វើដំណើរឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យនៃភពផែនដីយើងនេះ។ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថាផ្កាយដុះកន្ទុយ ដែលគេដាក់ឈ្មោះ សម្គាល់ថា C/2022 E3 បានធ្វើដំណើរឆ្លងកាត់ផែនដីជាលើកដំបូងឡើងវិញ ក្នុងរយៈពេល ៥ម៉ឺនឆ្នាំមកនេះ។ អង្គការវិទ្យាសាស្ត្រណាសា បានថ្លែងថាផ្កាយដុះកន្ទុយក្នុងលំហរអវកាស ដែលយើងឃើញនោះ គឺបានស្ថិតនៅចម្ងាយឆ្ងាយពីផែនដីជាង៤០លានគីឡូម៉ែត្រ។

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើការ ងារជាមួយនឹងឯកសារនោះទេ ពីព្រោះប្រហែលជាកំហុសនឹងកើតមានច្រើន ដូច្នេះសូមយក ចិត្តទុកដាក់នឹងការងារ កុំធ្វេសប្រហែលនឹងចំណុចសំខាន់។ ហោរាសាស្រ្តអាជីពណែនាំឲ្យ លោកអ្នកចាប់ផ្តើមការងារជាមួយនឹងគម្រោងផែនការដែលមានគំនិតច្នៃប្រឌិត។ កុំមានការ សង្ស័យ និងបារម្ភច្រើនពេក ពីព្រោះការងាររបស់កំពុងដំណើរការក្នុងផ្លូវដែលរីកចម្រើន។ ប្រការចាំបាច់នៅក្នុងពេលនេះគឺសូមធ្វើអ្វីៗដោយការគិតពិចារណាវែងឆ្ងាយ។ ក្រៅពីនេះ លោកអ្នកនឹងអាចធ្វើការដោះស្រាយបញ្ហាបានល្អ។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នកបោះបង់ ចោលការសង្ស័យចំពោះចំណេះជំនាញរបស់ខ្លួនឯង​។ ផលលំបាកដែលអ្នកកំពុងជូបនឹង មិនអាចធ្វើអោយអ្នកមានការលំបាកនោះទេ ពីព្រោះអ្នកនឹងអាចដោះស្រាយវាបាន ប្រសិន បើអ្នកយកចិត្តទុកដាក់បន្ថែម។ ក្នុងពេលនេះ លោកអ្នកក៏អាចនឹងទទួលបានឳកាសច្រើន សូម្បីតែលុយកាក់ក៏នឹងអាចទទួលបានយ៉ាងគាប់ចិត្តផងដែរ ដូច្នេះសូមចាប់ផ្តើមធ្វើការងារ នោះចុះ។ បន្ថែមពីនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរការងារ ឬធ្វើការចាកចេញពី ស្ថានភាពបច្ចុប្បន្នគឺអាចធ្វើទៅបាន។ ក្រៅពីនេះ សូមប្រយ័ត្នទៅការបាត់បង់ទិន្នន័យ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ សូមផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើការទំនាក់ ទំនងជាមួយនឹងសហសេវិក ឬដៃគូជំនួញ…

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)