-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៨ កុម្ភៈ ២០២៣ (មានវីដេអូ)

-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៣៩៣ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេលបីថ្ងៃមកនេះ មានចំនួន ៣ពាន់ ១១៧ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៩ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, កម្ពុជា, ថៃ និងប្រទេសឡាវ ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១ពាន់ ១៣០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនអ្នកឆ្លង ៣ករណីប៉ុណ្ណោះ។ ប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៦៩នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៤១នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០…
-
៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ៣ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងកូវីដ១៩ ចំនួន ៣ករណី ដែលថយចុះចំនួន ៥ករណី បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នា កាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងកាលពីថ្ងៃសៅរ៍មានចំនួន ២ករណី, ថ្ងៃអាទិត្យ មាន១ករណី និងនៅថ្ងៃច័ន្ទនេះ មិនមានការឆ្លងថ្មីឡើយ ។ ការឆ្លងថ្មីទាំង ៣ករណី នាវេលា ៧២ម៉ោង ចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ១៨ម៉ឺន ៩ពាន់ ៧៧២នាក់ហើយ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស មានប្រមាណជាង ៩៥ភាគរយរួចមកនេះ។
-
តើសហរដ្ឋអាមេរិក និងចិន នឹងផ្ទុះសង្គ្រាមដោយសាររឿងបាល់ឡុងដែរឬទេ? (Video Inside)

សហរដ្ឋអាមេរិក និងចិន កំពុងមានទំនាស់គួរឱ្យព្រួយបារម្ភមួយជុំវិញរឿងបាល់ឡុងបង្ហោះ របស់ចិន ដែលសហរដ្ឋអាមេរិកបាញ់ទម្លាក់។ ចិននិយាយថាបាល់ឡុងនោះ គឺជាឧបករណ៍ស៊ីវិលប្រើប្រាស់ក្នុងគោលដៅបំរើកិច្ចការអាកាសធាតុ និងឧតុនិយម។ ចិនចង់ឱ្យសហរដ្ឋអាមេរិក ធ្វើកិច្ចការស្រាវជ្រាវលើការចោទប្រកាន់នោះរួមគ្នា ប៉ុន្តែសហរដ្ឋអាមេរិក បានបាញ់ទម្លាក់បាល់ឡុងនោះទៅហើយ ដែលបង្កឱ្យការលំបាកជុំវិញការធ្វើកិច្ចការស្រាវជ្រាវរួមគ្នារកការពិត ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍
-
ស្នងការនគរបាលរាជធានីបញ្ជាក់ការត្រៀមកម្លាំង ដើម្បីពង្រាយការពាររក្សាសណ្តាប់ធ្នាប់ (Video Inside)

-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៦ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៧ កុម្ភៈ ២០២៣ (មានវីដេអូ)

-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមព្យាយាមទាញយកផលជាអតិបរមាអំពីរាសី ដែលកើតឡើងក្នុងថ្ងៃនេះ។ ចូរធ្វើសកម្មភាពអោយមានច្រើន ប៉ុន្តែក៏សូមគិតគូរអោយបាន ច្រើន និងដោយសមរម្យផងដែរ។ ហោរាសាស្រ្តអាជីពផ្តល់អនុសាសន៍អោយអ្នកប្រើប្រាស់ ឪកាសដែលមាននៅក្នុងថ្ងៃនេះដើម្បីបានផលដែលអ្នកប៉ងប្រាថ្នា។ ប៉ុន្តែលោកអ្នកក៏មិនចាំ បាច់ខំប្រឹងប្រែងលើសពីលទ្ធភាព និងសមត្ថភាពខ្លួនឯងពេកទេ ពីព្រោះវានឹងធ្វើអោយអ្នក ស្មុគ្រសា្មញទៅវិញ។ ធ្វើយ៉ាងណាសូមអនុវត្តការងារអោយមានតុល្យភាព។ ព្យាយាមរៀន សូត្រដើម្បីអ្នកមានគំនិតបន្ថែម។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការ ល្អ អ្នកអាចសម្រេចបានទិន្នផលដែលខ្លួនប៉ងប្រាថ្នា ក្នុងនោះសូម្បីតែកិច្ចសហការតូចធំក៏ នឹងមានស្ថេរភាព និងភារតភាពល្អប្រសើរផងដែរ។ ហេតុនេះគ្មានហេតុផលណាមួយដែល អ្នកត្រូវសំកុកនៅយូរក្នុងការិយាល័យនោះទេ។ សូមធ្វើអោយសកម្មភាពការងាររបស់អ្នក ក្លាយទៅជាច្បាប់ទំលាប់ដែលអ្នកតែងតែធ្វើជានិច្ច។ ព្យាយាមបំពេញការងារទាំងឡាយឪ្យ បានទាល់ពេលវេលា។ ហើយក្នុងករណីដែលអ្នកនឹងចែករំលែកការងារ ឬការទទួលខុស ត្រូវសូមមើលសង្កេតមនុស្ស ក្រែងនឹងកើតផលអវិជ្ចមាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ នេះមិនមែនជាពេលវេលាល្អប្រសើរក្នុងការ ស្វែង រកការងារថ្មីនោះទេ។ ប៉ុន្តែថ្ងៃនេះមានអំណោយផលបំផុតសម្រាប់ការធ្វើទំនាក់ទំនង កិច្ចសហការ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)
