-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីជួញដូរកំពុងដំណើរការទៅជាប្រក្រតី ក៏ប៉ុន្តែវាមិនមែនជាពេលវេលាល្អបំផុតសម្រាប់អ្នកក្នុងការផ្លាស់ប្តូរការងារ ឬការបណ្តាក់ទុនដែលត្រូវចំណាយលុយកាក់ច្រើននោះទេ។ គួរតែព្យាយាមបដិសេធ ឬបញ្ចប់ខ្ទង់ចំណាយធំ។ ក្រៅពីនេះ លោកអ្នកត្រូវព្យាយាមជានិច្ច មិនត្រូវបន្ថយល្បឿនការងារណាមួយឡើយ។ ចំពោះជម្លោះ ការពិភាក្សាតានតឹង ឬការបញ្ចេញមតិរិះគន់គ្មានប្រយោជន៍ទាល់តែសោះសម្រាប់ថ្ងៃនេះ។ បើទោះបីជាអ្នកយល់ថាការត្រឹមត្រូវក្តី សូមរក្សាគំនិតទាំងនោះសិន កុំបង្ករឲ្យខ្លួនខាតបង់ឡើយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងផ្តល់ឲ្យលោកអ្នកនូវភាពរីករាយ ព្រមទាំងការសម្រេចបាននូវរាល់ការងារដែលដាក់ចេញ ឬលទ្ធផលដែលកំពុងរងចាំអស់ពេលជាយូរ។ ប៉ុន្តែហោរាណែនាំឲ្យអ្នកគិតគូរពីគម្រោងវែងឆ្ងាយទៅអនាគត។ សូមកុំមានការភ័យខ្លាចក្នុងការធ្វើផែនការជាក់លាក់មួយសម្រាប់អាជីពរបស់អ្នក។ អ្នកអាចនឹងជំនះរាល់ការលំបាកប្រសិនបើអ្នកពឹងពាក់លើសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឯង។ ហើយវាកាន់តែប្រសើរថែមទៀត ប្រសិនបើអ្នកគ្រប់គ្រងពាក្យសំដី និងមិនខ្វល់ទៅពាក់ព័ន្ធនឹងរឿងអ្នកដទៃ ឬទទួលឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅថ្ងៃនេះសូមព្យាយាមការពារខ្លួនពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ វានឹងជាការល្អប្រសើរ ប្រសិនបើអ្នកមិនចូលរួមក្នុងបញ្ហារបស់អ្នកដទៃ និងបញ្ជៀសបញ្ហាផ្ទាល់ខ្លួន ដូច្នេះសូម្បីការងារខ្លះក៏ត្រូវថ្លឹងថ្លែងពេលវេលាប្រតិបត្តិការដែរ។ ក្នុងនោះដែរ រាសីរបស់អ្នកធានាសម្រាប់ការរីកចម្រើនដ៏ឆាប់រហ័សទាក់ទងផ្នែកសម្ភារៈ។ ក្រៅពីនេះអ្នកអាចនឹងស៊ូទ្រាំជាមួយបញ្ហាបានទាំងអស់ ហើយថែមទាំងអាចបង្កើនប្រាក់សន្សំផងដែរ។ ហើយវាកាន់តែប្រសើរទៀត ប្រសិនបើអ្នកមិនបញ្ចេញគំនិតរិះគន់។ …
-
សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១១ កុម្ភៈ ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ ចំនួន ១ពាន់ ១៥៥នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញចំនួន ៧៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ ១៩ នៅអាស៊ាថ្ងៃនេះមានចំនួន ១ពាន់ ១៥៥ករណី ដែលបានកើតលើប្រទេសចំនួន៦ រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, សឹង្ហបុរី, ហ្វីលីពីន និងប្រទេសមីយ៉ាន់ម៉ា ។ សឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៤៧២ករណី ។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង ៦គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លង ៤ករណី ។ ប្រទេសថៃ ប្រុយណេ ថៃ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយ ការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៦នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៨ម៉ឺន ៥ពាន់…
-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

កម្ពុជាគ្មានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលជាង ២សប្តាហ៍កន្លងមកនេះ ការឆ្លងបានថយចុះជាលំដាប់ ដែលជួនកាលមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយ នៅថ្ងៃទី០៨ កុម្ភៈនេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២១ម៉ឺន ៣ពាន់ ៤នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួច មកនេះ ។
-
អភិបាលខេត្តកំពង់ស្ពឺរៀបរាប់ករណីសន្តិសុខក្នុងមូលដ្ឋាន (Video Inside)

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងបញ្ជាក់ជុំវិញករណីសន្តិសុខក្នុងខេតុ្តរបស់ខ្លួន ខណៈអំពើពាក់ព័ន្ធការលួចប្លន់, ការជួញដូរគ្រឿងញៀន ត្រូវបានគេរាយការណ៍មិនសូវលោះមកពីខេត្តដែលព័ទ្ធជុំវិញរាជធានី។ ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលស្ថិតនៅជាប់នឹងរាជធានី។ តើកត្តាសន្តិសុខខេត្តនេះ មានយ៉ាងណាខ្លះ? លោក វ៉ី សំណាង ក្នុងសន្និសីទសារព័ត៌ មាននាទីស្តីការគណរដ្ឋមន្ត្រី បានបកស្រាយមកវិញយ៉ាងនេះ។ ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលធ្លាប់មានសេចក្តីរាយការណ៍អំពីការរកឃើញកន្លែងផលិត គ្រឿងញៀនកែច្នៃគ្រឿងញៀន និងករណីជាច្រើនទៀតពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿង ញៀន, និងជួញដូរគ្រឿងញៀនតាមមូលដ្ឋាន។ សេចក្តីរាយការណ៍បង្ហាញថាភូមិឃុំណា ដែលមានបញ្ហាគ្រឿងញៀន, មូលដ្ឋាននោះ តែងជួបប្រទះនឹងអំពើអសន្តិសុខ និងជាតំបន់ដែល គ្មានសុវត្ថិភាពឡើយ។ ស្នងការនគរបាលខេត្តកំពង់ស្ពឺលោកឧត្តមសេនីយ៍ទោ សម សាមួន ក្នុងការឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាននៅថ្ងៃទី៩កុម្ភៈនេះ បានទទួលស្គាល់ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាចំណោទដ៏ធំមួយ ដែលមិនមែនមានត្រឹមតែក្នុងខេត្តកំពង់ស្ពឺតែមួយនោះឡើយ។ តើខេត្តកំពង់ស្ពឺ មានវិធានការអ្វីដើម្បីដោះស្រាយជុំវិញការបង្ក្រាបករណីគ្រឿងញៀនទាំងនេះ? សួមស្តាប់នូវការពន្យល់ និងបកស្រាយរបស់លោកឧត្តមសេនីយ៍ទោស្នងការខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍ខេត្តកំពង់ស្ពឺ ដើម្បីការកាត់បន្ថយការសេពគ្រឿងញៀន អាជ្ញាធរ ក្នុងឆ្នាំ២០២២ បានដាក់ចេញនូវយុទ្ធនាការការផ្សព្វផ្សាយចំនួន៧ពាន់៦១៧លើក, ការចូលរួមចែកខិត្តបណ្ណជាង៧ម៉ឺនសន្លឹក។ ចំណែកការបង្ក្រាបមានចំនួន៤៣៨ករណី, ឃាត់មនុស្ស ២ពាន់២៥០នាក់, ដកហូតថ្នាំញៀន៦ពាន់២២២កញ្ចប់ក្នុងនោះរួមមានថ្នាំញៀនកញ្ឆាផងដែរ។
-
គណបក្សភ្លើងទៀនត្រៀមរៀបចំសមាជកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយ របស់បក្ស សម្រាប់ការបោះឆ្នោត (Video Inside)

គណបក្សភ្លើងទៀន ត្រៀមនឹងរៀបចំសមាជវិសាមញ្ញមួយរបស់ខ្លួន ដែលនឹងមានក្តីរំពឹងជ្រើសរើសបេក្ខជនឈរឈ្មោះនាយករដ្ឋមន្ត្រីរបស់ខ្លួន ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោតសកលខែកក្កដា។ សេចក្តីរាយការណ៍បានបង្ហាញមិនផ្លូវការ នូវការផ្គូរផ្គងដាក់លោក រ៉ុង ឈុន ធ្វើជាបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រីរបស់គណបក្សភ្លើងទៀន ប៉ុន្តែលោក រ៉ុង ឈុន ត្រូវបានគេដកស្រង់សម្តីដែលប្រាប់បណ្តាញសារព័ត៌មានថ្ងៃនេះថា មិនទាន់ប្រាកដទេដោយត្រូវរង់ចាំសមាជនោះសិន។ យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សភ្លើងទៀន សមាជវិសាមញ្ញមួយ «ដើម្បីកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយរបស់បក្សសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣» នឹងត្រូវធ្វើនៅថ្ងៃទី១១កុម្ភៈឆ្នាំ២០២៣ នៅភូមិព្រៃគុយ, ឃុំអម្ពិល, ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោក រ៉ុង ឈុន ត្រូវគេនិយាយថា លោកគឺជាបេក្ខភាពមួយ ដែលអាចនឹងគេគាំទ្រដោយសារតែប្រធានគណបក្សភ្លើងទៀនឈ្មោះ ទាវ វណ្ណុល និងអនុប្រធានគណបក្សលោក សុន ឆ័យ មិនអាចឈរជាបេក្ខភាពបានទេដោយសារតែមនុស្សមានសញ្ជាតិ២។ ចំណែកអនុប្រធានមួយទៀតឈ្មោះ ថាច់ សេដ្ឋា កំពុងស្ថិតក្នុងការឃាត់ខ្លួនពីបទពាក់ព័ន្ធនឹងការចេញសែកស្អុយ។
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យគ្រប់គ្រងការគិតរបស់អ្នក ពីព្រោះស្ថានភាពនៅខាងក្រៅក្នុងថ្ងៃនេះអាចងាយអោយអ្នកទទួលឥទ្ធិពលយ៉ាងខ្លាំង។ ក្រៅពីនេះ ភាពបាក់ទឹកចិត្ត និងជម្លោះខ្លះអាចនឹងកើតឡើងដោយងាយ។ ក្នុងកាលទេសខ្លះ បើទោះបីជាអ្នកព្យាយាមបកស្រាយ ឬតវ៉ាក៏ហាក់មិនបានការ ដូច្នេះមិនចាំបាច់បង្ខំពេក នោះទេ។ សម្រាប់ទំនាក់ទំនង ប្រហែល ជាគួរតែមានកំរិត ហើយក៏មិនចាំបាច់ត្រូវទុកចិត្ត និងជឿជាក់ពេកដែរ។ ដោយឡែក សូមរក្សាការងារចាស់ ហើយរងចាំពេលវេលាល្អក្នុងការ ផ្លាស់ប្តូរ និងកែលម្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីពរបស់អ្នកនៅក្នុងថ្ងៃនេះមានដំណើរ ល្អ បើទោះបីជាភាពចម្រើនធំដុំដែលអ្នករំពឹងមិនទាន់ទទួលបានយ៉ាងណាក្តី។ សូមព្យាយាម អោយសកម្ម ចូលរួមកាងារជាមួយក្រុម និងយកចិត្តទុកដាក់ជាមួយចំណេះដឹងរបស់មនុស្ស នៅក្បែរ។ នៅក្នុងពេលនេះ អ្នកគួរប្រយ័ត្នខ្លះទៅលើទឹកចិត្តរបស់ថ្នាក់លើ យកល្អធ្វើការទាក់ ទងឡើងវិញ។ ហោរាសាស្រ្តណែនាំលោកអ្នកកុំឲ្យភ្ជាប់សារសំខាន់នឹង ការងារតូចតាច។ សម្រាប់រាល់ការបញ្ចប់ការងារដោយជោគជ័យ គឺត្រូវការការខិតខំប្រឹងប្រែងពីលោកអ្នក ផ្ទាល់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ២៩៦នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងមកវិញចំនួន ៤៩៨ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លង ថ្មីកូវីដ១៩ នៅអាស៊ាថ្ងៃនេះមានចំនួន ១ពាន់ ២៩៦ករណី ដែលបានកើតលើប្រទេសចំនួន៨ រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, សឹង្ហបុរី, ហ្វីលីពីន, មីយ៉ាន់ម៉ានិងប្រទេស ឡាវ ។ សឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៦៣១ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា និងប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លង ២ករណី។ ប្រទេសថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២១នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៨ម៉ឺន ៤ពាន់ ៥២៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់…
-
នៅសល់៨៦ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត១៤ថ្ងៃមកហើយ។ កម្ពុជានៅសល់រយៈពេល៨៦ថ្ងៃទៀត ដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលើកដំបូងនៃកីឡាស៊ីហ្គេមលើកទី៣២ ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី៨កុម្ភៈឆ្នាំ២០២៣នេះ គឺនៅសល់តែ៨៦ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ នឹងត្រូវចាប់ផ្តើមបើកនៅថ្ងៃទី៥ឧសភា និងបិទទៅវិញក្នុងថ្ងៃទី១៧ឧសភា ដោយមានការចូលរួមពីប្រទេសទាំង១០របស់អាស៊ាន និងប្រទេសទីម័រខាងកើត។ បន្ទាប់ពីកីឡាស៊ីហ្គេម, កម្ពុជានឹងរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម ក្នុងខែមិថុនាជាបន្តថែមទៀត ។