-
កម្ពុជាបន្តរកកាកសំណល់ជាតិផ្ទុះរាយប៉ាយក្នុងទឹក (Video Inside)

ប្រទេសកម្ពុជា បានស្កេនរកឃើញកាកសំណល់ជាតិផ្ទុះរាយប៉ាយក្នុងទឹកដែលបន្សល់ទុកពី សម័យសង្គ្រាមជាច្រើនកន្លែង ក្នុងទំហំប្រមាណ១ម៉ឺនហិកតា។ សំណល់ជាតិផ្ទុះដែលរាយប៉ាយនៅក្រោមបាតទន្លេនេះ គឺស្ថិតនៅតាមបណ្ដាខេត្តដែលធ្លាប់រកការទម្លាក់គ្រាប់បែក ពីយន្តហោះសហរដ្ឋអាមេរិក។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC លោក ហេង រតនា បានថ្លែងថា តាមរយៈការទទួលព័ត៌មាននានា គឺគ្រាប់មីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះទាំងអស់នោះ មានរាយប៉ាយនៅចំនួនជាង ៣០០ទីតាំង ប៉ុន្តែមន្ត្រីជំនាញ បានស្កែនរុករកឃើញតែចំនួន១៩៤ទីតាំងប៉ុណ្ណោះ។ កម្ពុជាបានធ្វើការបោសសំអាតយកសំណល់ ជាតិផ្ទុះក្រោមទឹក បានមួយចំនួនរួចមកហើយរួមមាននៅខេត្តកំពង់ឆ្នាំង ដែលបានបញ្ចប់ មួយជំហានធំ, នៅក្នុងខេត្តកំពង់ចាមដែលអនុវត្តទើបបានចំនួន៣ការដ្ឋាន។ បច្ចុប្បន្នកងកម្លាំងស៊ីម៉ាក់ និងអង្គភាពពិសេស៩១១ កំពុងប្រតិបត្តិការបោសសំអាតសំណល់ជាតិផ្ទុះ នៅតំបន់កោះពាមរាំង ស្ថិតក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដោយចាប់តាំងពីខែមិនា ឆ្នាំ២០២២មក បានរកឃើញគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួនជាង ២ ពាន់៧០០គ្រាប់ បំណែកនាវាលិចទឹកចំនួនជាង ៦ពាន់៦០០គីឡូគ្រាម សរុបទាំងអស់មាន ជាង ៤០តោន ហើយសម្រាប់ការបោសសំអាតនៅទីតាំងនេះ គឺតម្រូវឲ្យបូមខ្សាច់ជាមុនសិន ។ កម្លាំងស៊ីម៉ាក់ និងប្រតិបត្តិករនានា នាប៉ុន្មានឆ្នាំមកនេះ បានរកឃើញជាបន្តបន្ទាប់ នូវសំណល់ជាតិផ្ទុះនៅក្នុងបាតទន្លេ ក្នុងនោះគឺនៅក្នុងឆ្នាំ២០២២ គេបានរកឃើញគ្រាប់បែក…
-
ឯកអគ្គរាជទូតថ្មីជប៉ុនប្តេជ្ញាកាន់តែពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន (Video Inside)

ឯកអគ្គរាជទូតថ្មីនៃប្រទេសជប៉ុន បានប្តេជ្ញាពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត ដែលការប្តេជ្ញាចិត្តនេះបានធ្វើឡើងក្នុងឱកាសជួបសម្តែងការគួរសម ចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៣។ លោក អ៊ូអេ ណូ អាត់ស៊ូស្ហ៊ី Ueno Atsushi បានប្តេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈជំរុញអ្នកវិនិយោគ និងទេសចរណ៍មកកាន់កម្ពុជា, ជួយគាំទ្រកម្ពុជាលើការរៀបចំដំណើរការកីឡាស៊ីហ្គេម, ការបោះឆ្នោតសកលរបស់កម្ពុជានាខែកក្កដា ខាងមុខនេះ, ជួយលើការងារដោះមីន, ជួយលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការងារដទៃទៀត ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូន ចំពោះលោក អ៊ូអេណូ អាត់ស៊ូស្ហ៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី និងសម្តេចបានថ្លែងយល់ស្របជាមួយការលើកឡើងរបស់លោក អាត់ស៊ូស្ហ៊ី អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានថ្លែងថាជប៉ុនអាចជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ។ ដោយឡែកលើវិស័យសេដ្ឋកិច្ច និងវិនិយោគ សម្ដេចបានសុំឱ្យឯកអគ្គរាជទូត ជួយជំរុញ កំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគ មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត ៕
-
កម្ពុជាបង្ហាញអ្នកចូលរួម៣៩ប្រទេសនូវយុទ្ធសាស្ត្រ3R ក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ (Video Inside)

វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R សេដ្ឋកិច្ចចក្រា បាននិងកំពុងរៀបចំធ្វើរយៈពេល៣ថ្ងៃ ក្នុងក្រុងអង្គរខេត្តសៀមរាប ដោយមានការចូលរួមពីប្រទេសចំនួន៣៩ ក្នុងសកលលោក ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់។ វេទិកាថ្នាក់តំបន់នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ក្នុងគោលដៅដាស់តឿននូវការបញ្ជ្រាបយុទ្ធសាស្ត្រ 3R គឺ Reduce កាត់បន្ថយ, Reuse ប្រើសាឡើងវិញ និង Recycle កែច្នៃថ្មីប្រើសាឡើងវិញ ដែលកម្ពុជានឹងត្រូវផ្តល់បទពិសោធន៍របស់ខ្លួន ប្រាប់ដល់ប្រទេសទាំង៣៩ ដែលបានអញ្ជើញចូលរួម។ អប្សរាណិតរាយការណ៍
-
សសយក ត្រៀមបំបែកស្នាដៃឯកថ្មីមួយទៀត សម្រាប់កំណត់ត្រារបស់ពិភពលោក (Video Inside)

កម្ពុជាដែលទទួលបានជោគជ័យជាបន្តបន្ទាប់លើស្នាដៃឯកក្នុងកំណត់ត្រារបស់ពិភពលោក ត្រៀមនឹងបំបែកឯកទគ្គកម្មថ្មីមួយទៀត ដែលគេមិនទាន់បានបង្ហើបថាជាអ្វីនោះឡើយ។ សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថាការគ្រោងបំបែកឯកទគ្គកម្មថ្មីនោះ គ្រោងនឹងធ្វើនៅ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងខែមេសាខាងមុខនេះ។ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោកស្រី ដាំ ដារីនី បានថ្លែងអំពាវនាវដល់ពលរដ្ឋខ្មែរដែលចង់ដឹងថាតើស្នាដៃគ្រោងបំបែកឯកទ្ទគ្គកម្មថ្មីនោះ មានអ្វីខ្លះនោះ សូមអញ្ជើញនាំគ្នាធ្វើទស្សនកិច្ចក្នុងក្រុងអង្គរ ខេត្តសៀមរាបក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ កម្ពុជាមុនពេលពិភពលោកបានរងវិបត្តិឆ្លងកូវីដ១៩ បានទទួលជោគជ័យស្នាដៃឯកមួយ ចំនួនដែលបានកត់ចូលក្នុងកំណត់ត្រារបស់ពិភពលោកដូចជា «ការធ្វើនំអន្សមយក្ខទម្ងន់ជាង ៤តោន និងការរាំចង្វាក់ Madison ក្នុងឆ្នាំ២០១៥, ការត្បាញក្រមាវែងជាគេបំផុតប្រវែង១ពាន់ ១៤៩ម៉ែត្រនិង៨តឹកកាលពីថ្ងៃទី១កក្កដាឆ្នាំ២០១៨, ទូកង វែងជាគេបំផុតប្រវែង៨៧ម៉ែត្រ៣ តឹក និងការបំបែកឯកទ្ទកម្មចុងក្រោយមួយទៀតគឺការសម្តែងសៀក ដែលមានរយៈពេលវែង ដល់២៤ម៉ោង១០នាទី និង៣០វិនាទី ដែលគ្មានអ្នកណាអាចធ្វើបានឡើយក្នុងសកលលោកនេះ ។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកទទួលបានការគាំទ្រច្រើន។ អ្នក អាចធ្វើអ្វីបានទៅតាមបំណងប្រាថ្នា បើទោះបីជាជាបំណងប្រាថ្នានោះមានទំហំធំក្តី។ ប៉ុន្តែ ទាក់ទងនឹងរឿងលុយកាក់ សូមលោកអ្នករឹតត្បិតសិន កុំទាន់ចាយវាយច្រើនក្នុងពេលនេះ ពីព្រោះប្រហែលជាអ្នកត្រូវការប្រើប្រាស់វាក្នុងពេលខាងមុខ។ ក្នុងនោះការខ្ចីបុល ការជំពាក់ រឿងលុយកាក់គឺមើលមិនឃើញពីការទទួលបានសំណងនោះទេ។ ចំណែកស្ថានភាពខាង ក្រៅ សូមពិនិត្យពិច័យអោយបានល្អិតល្អន់ក្រែងមានភាពរំខានខ្លះ ដែលធ្វើអោយរឹងស្ទះ ការងររបស់អ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលកើតលាភ កើតទ្រព្យចំពោះលោក អ្នក។ រាល់បំណងប្រាថ្នាទាំងអស់នឹងត្រូវបានបំពេញ ហើយទាំងនេះជាលទ្ធផលជាក់លាក់ដែល កើតចេះពីការខិតខំប្រឹងប្រែងក្នុងពេលកន្លងមក។ ក្នុងនោះ បញ្ហានានាត្រូវបានកំចាត់ពី ផ្លូវរបស់អ្នកយ៉ាងស្អាតជ្រះស្រឡះ ដែលនេះនឹងកាន់តែជួយលើកស្ទួយជំហានរបស់អ្នក ឲ្យកាន់តែបានទៅដល់គោលដៅ។ ទន្ទឹមនឹងនេះ លោកអ្នកមិនចាំបាច់ត្រូវទន្ទឹង រងចាំពេល វេលាសម្រាប់ការផ្លាស់ប្តូរនោះទេ ពីព្រោះថ្ងៃនេះអ្នកនឹងទទួលបានផលសម្រេចក្នុងការ អនុវត្តការងារដែលអ្នកប៉ងប្រាថា្ន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះរាល់ការងារទាំងអស់នឹងដំណើរការទៅ ដោយរលូន និងដោយភាពត្រឹមត្រូវបំផុត…
-
ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ (Video Inside)

សីតុណ្ហភាពកម្ដៅអតិបរមាបានបន្ដកើន១អង្សាសេបន្ថែមទៀត ខណៈកម្រិតទឹកភ្លៀងធ្លាក់ ត្រូវគេរាយការណ៍ថានៅមានតិចតួចប៉ុណ្ណោះក្នុងការព្យាករណ៍រយៈមួយសប្តាហ៍ខាងមុខនេះ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ការប្រែប្រួលអាកាសធាតុបែប នេះ គឺដោយសារកម្ពុជា បានទទួលរងនូវឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ។ យោងតាមការព្យាករណ៍ រវាងពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ តំបន់ទំនាបកណ្តាល នឹងមានសីតុណ្ហភាពអប្បបរមានឹងមានរវាងពី ២៣ទៅ២៥ អង្សាសេ…សីតុណ្ហភាព កម្ដៅអតិបរមាមានរវាងពី ៣៣-៣៥ អង្សាសេ ។ ហើយក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ ។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានរវាងពី ២២ទៅ២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានរវាងពី៣៣ទៅ ៣៥ អង្សាសេ។ ដោយឡែកនៅតំបន់មាត់សមុទ្រ នោះវិញ សីតុណ្ហភាពអប្បបរមា មានរវាងពី២១ទៅ២៣ អង្សាសេ, សីតុណ្ហភាពអតិបរមា មានរវាងពី៣១ទៅ៣៣ អង្សាសេ ។ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅ តិចតួច ដោយអន្លើប៉ុណ្ណោះ ។ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បើប្រៀបធៀបនឹងសប្ដាហ៍មុន សីតុណ្ហភាពទាំង២នេះ ទាំងនៅក្នុងតំបន់ទំនាបកណ្តាល, នៅក្នុងតំបន់ខ្ពង់រាប…
-
តួលេខភ្ញៀវទេសចរបរទេសកើនឡើង (Video Inside)

តួលេខភ្ញៀវទេសចរអន្តរជាតិបានកើនឡើង ប៉ុន្តែមិនទាន់បានពេញបន្ទុកដូចនៅឆ្នាំ ២០១៩ ដែលកម្ពុជាមិនទាន់ប្រឈមនឹងវិបត្តិកូវីដ១៩នោះឡើយ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានថ្លែងនៅថ្ងៃនេះថាគិតក្នុងមួយខែមករាកន្លងមកនេះ កម្ពុជាទទួលទេសចរអន្តរជាតិ បាន៤០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិចិនមាន២ម៉ឺន៥ពាន់នាក់។ តួលេខនេះ បើប្រៀប ធៀបនឹងឆ្នាំ ២០២២នេះ គឺមានការកើនឡើង៧៩៤%, ប៉ុន្តែបើប្រៀបធៀបនឹងឆ្នាំ២០១៩ គឺនៅមិនទាន់បានស្មើនៅឡើយទេ។ តួលេខ៤០ម៉ឺននាក់ក្នុងមួយខែមករានេះ គឺថយចុះ ៣៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩។ លោករដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំង៤០ម៉ឺននាក់នោះ គឺមានមកតាមផ្លូវអាកាសប្រមាណ១៤ម៉ឺននាក់, មកតាមផ្លូវគោកប្រមាណ២៥ម៉ឺន៥ពាន់នាក់ និងតាមផ្លូវទឹកមាន៥ពាន់នាក់ និងបើគិតជាមធ្យមក្នុងមួយថ្ងៃ គឺតួលេខទេសចរណ៍អន្តរជាតិ ដែលកម្ពុជាទទួលបាននាពេលនេះ គឺប្រមាណពី១ម៉ឺន២ពាន់នាក់ទៅ១ម៉ឺន៣ពាន់នាក់។ លោករដ្ឋមន្ត្រី ថោង ខុន បានរំពឹងថាតួលេខភ្ញៀវទេសចរបរទេស នឹងបន្តកើនឡើងថែមទៀត ក្នុងពេលដែលនឹងមានជើងហោះហើរពីប្រទេសចិនជាពិសេសពីគួនមីង និងសៀងហៃ មកសៀមរាបដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦កុម្ភៈឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថ្មីៗនេះរំពឹងថា តួលេខភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០២៣នឹងមានរវាងពី ៣ លាន ៤លាននាក់សាឡើងវិញ ខណៈក្នុងឆ្នាំ២០២២កន្លងមកនេះ តួលេខភ្ញៀវទេសចររបស់កម្ពុជា ដែលមិនទាន់គិតពីលំហូរសាឡើងវិញ នៃទេសចរណ៍ចិននោះ មានចំនួនដល់២លាន…
-
នៅសល់៨៧ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ខណៈកម្ពុជានៅសល់រយៈពេល៨៧ថ្ងៃទៀតដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលើកដំបូងនៃកីឡាស៊ីហ្គេមលើកទី៣២, កីឡាករប្រដាល់គុនខ្មែរមួយចំនួន ត្រូវគេរាយការណ៍អំពីជោគជ័យលើការប្រកួតដែលរំពឹងថានឹងអាចដណ្តើមយកមេដាយខ្លះក្នុងការព្រឹត្តិការណ៍ប្រកួតកីឡាក្នុងតំបន់។ កីឡាករប្រដាល់គុនខ្មែរឈ្មោះ ព្រំ សំណាង និងឈ្មោះ ធឿន ធារ៉ា ត្រូវបានបណ្តាញសង្គមខ្មែរក្នុងស្រុករំពឹងថានឹងជួយលើកតម្កើងកេរ្តិ៍ឈ្មោះក្បាច់គុនខ្មែរក្នុងការប្រកួតកីឡាស៊ីហ្គេមដែលនឹងមកដល់ក្នុងខែឧសភាឆ្នាំ២០២៣។ កីឡាករប្រដាល់គុនខ្មែរឈ្មោះ ព្រំ សំណាង និងឈ្មោះ ធឿន ធារ៉ា ត្រូវគេរាយការណ៍ថាបានផ្តួលកីឡាករថៃល្បីៗជាច្រើន ក្នុងការប្រកួតលើសង្វៀន Thai Fight ក្នុងប្រទេសថៃកន្លងមកនេះ…និងកីឡាករទាំង២កំពុង ត្រូវបានបណ្តាញសង្គមក្នុងស្រុកលើកទឹកចិត្តជាខ្លាំង គ្រាដែលការរាប់ថយក្រោយរយៈពេល ១០០ថ្ងៃ នៃការទន្ទឹងរង់ចាំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ទើបបានកន្លងផុត១៣ថ្ងៃរួចមកនេះ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៨៧ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ នឹងត្រូវចាប់ផ្តើមបើកនៅថ្ងៃទី៥ឧសភា និងបិទទៅវិញក្នុងថ្ងៃទី១៧ឧសភា ដោយមានការចូលរួមពីប្រទេសទាំង១០ របស់អាស៊ាន និងប្រទេសទីម័រខាងកើត។ បន្ទាប់ពីកីឡាស៊ីហ្គេម, កម្ពុជានឹងរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម ក្នុងខែមិថុនាជាបន្តថែមទៀត ។
-
សម្តេចតេជោ ហ៊ុន សែន គ្រោងធ្វើទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសចិនសប្តាហ៍នេះ (Video Inside)

សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃក្នុងប្រទេសចិន ដែលនឹងមានការជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន និងជួបបណ្តាថ្នាក់ដឹកនាំកំពូលរបស់ចិន រួមមានទាំងលោកប្រធានាធិបតី ស៊ី ជីនពីង ផងដែរ។ យោងតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចរវាងពីថ្ងៃទី៩ដល់១១កុម្ភៈឆ្នាំ២០២៣ គឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ អប្សរាណិតរាយការណ៍
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំទាន់បញ្ឈប់ដំណើរការការងារ ក្នុងខណៈដែលអ្នកយល់ឃើញថាកំពុងទទួលបានភាពជោគជ័យ។ ជោគជ័យក្នុងពេលនេះ គឺគ្រាន់តែជាជោគជ័យបណ្តោះអាសន្នប៉ុណ្ណោះ ហេតុនេះ សូមកុំមានការភ័យខ្លាចក្នុងការ បន្តដំណើរទៅមុខ។ បើទោះបីជាយ៉ាងនេះ សូមលោកអ្នកធ្វើដំណើរជាមួយនឹងផែនការ ដែលបានរៀបចំជានិច្ច។ ក្នុងពេលស្របគ្នា សូមប្រយ័ត្នរាល់ការធ្វើទំនាក់ទំនង ឬរឹតចំណង មិត្តភាពជាមួយនរណាម្នាក់។ ក្រៅពីនេះ ប្រហែលជាអ្នកគួរតែកំណត់លទ្ធភាព ឬជ្រើសរើស បណ្តាញទំនាក់ទំនងរបស់អ្នកអោយបានម៉ត់ចត់បំផុត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកកំពុងដំណើរការល្អគួរអោយកត់ សម្គាល់។ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អប្រើសើរក្នុងការផ្លាស់ប្តូរការងារ ឬទីកន្លែង ការងារនោះទេ ដោយសារអ្នកអាចនឹងងាយបាត់បង់លំនឹង ពិសេសបញ្ហាហិរញ្ញវត្ថុតែម្តង។ លើសពីនេះ ចំពោះរាល់ទំនាក់ទំនងទាំងឡាយសូមថែរក្សាអោយបានល្អ ជៀសវាងគំនិត អាត្មានិយម ឬអ្នកគួរស្តាប់អោយបានច្រើនបំផុត ពីព្រោះជំលោះអាចនឹងកើតឡើងបាន។ ដោយឡែក មិនគួរធ្វើអោយមានការភ្ញាក់ផ្អើលទៅដល់មិត្តរួមការងារ ឬដៃគូជំនួញរបស់ អ្នកដោយការប្រថុយប្រថានណាមួយនោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកមិនគួរចំណាយពេលវេលា និងថាមពល…