Category: ទូរទស្សន៍

  • នៅសល់៨១ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    នៅសល់៨១ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៨១ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត១៩ថ្ងៃមកហើយ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៨១ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣នេះ»។ កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ នឹងត្រូវចាប់ផ្តើមបើកនៅថ្ងៃទី៥ឧសភា និងបិទទៅវិញក្នុងថ្ងៃទី១៧ឧសភា ដោយមានការចូលរួមពីប្រទេសទាំង១០របស់អាស៊ាន និងប្រទេសទីម័រខាងកើត។

  • កាកបាទក្រហមកម្ពុជាផ្តល់ជំនួយថវិកា១០ម៉ឺនដុល្លារដល់តួកគី (Video Inside)

    កាកបាទក្រហមកម្ពុជាផ្តល់ជំនួយថវិកា១០ម៉ឺនដុល្លារដល់តួកគី (Video Inside)

    កាកបាទក្រហមកម្ពុជាបានផ្តល់ជំនួយមនុស្សធម៌១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគីដែលរងវិបត្តិធ្ងន់ធ្ងរ ដោយសារតែគ្រោះរញ្ជួយធរណីកន្លងមកនេះ។ ជំនួយ១០ម៉ឺនដុល្លារនេះ គឺបន្ទាប់ពីការផ្តល់ជំនួយរបស់រាជរដ្ឋាភិបាលចំនួន១០ម៉ឺនដុល្លារ កាលពីសប្តាហ៍មុនផ្តល់ចំពោះតួកគី។ ប្រទេសតួកគីបានរងការរញ្ជួយដី៧ចុច៨រីច្ឆទ័រតាំងពីថ្ងៃទី៦កុម្ភៈដោយមានខេត្តចំនួន១០ បានរងគ្រោះនឹងរំញ័រដ៏ខ្លាំក្លានោះ។ អគារប្រមាណ៦ពាន់៤៤៤ កន្លែង ត្រូវបានដួលរលំ។ គិតមកទល់នឹងថ្ងៃទី១៣កុម្ភៈនេះ មានចំនួន៧ថ្ងៃហើយដែលគេស្ទើរអស់សង្ឃឹមថានឹងមានជីវិតអាចបន្តរស់នៅក្រោមគំនរអគារបែកបាក់ជាច្រើននោះឡើយ។ តួលេខមនុស្សស្លាប់បានកើន ដល់ ៣ម៉ឺន៣ពាន់នាក់ ក្នុងនោះរួមមានតួលេខអ្នកស្លាប់ក្នុងប្រទេសតួកគី និងប្រទេសស៊ីរី ដែលនៅក្បែរគ្នាផងដែរ។ តួលេខបាត់បង់ជីវិតត្រូវគេរំពឹងថាកើនលើសពីនេះថែមទៀត គ្រាដែលការជួយសង្គ្រាះមនុស្ស ចេញពីគំនរបែកបាក់នៅតែបន្តនៅឡើយ។ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ ថ្លែងនៅថ្ងៃទី១៣កុម្ភៈថា សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមសម្ដែងនូវការសោកស្ដាយជាខ្លាំង ចំពោះហេតុការណ៍គ្រោះរញ្ជួយដីដែលបានកើតឡើងនៅប្រទេសតួកគី ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ និងហេដ្ឋារចនាសម្ព័ន្ធក៏ ត្រូវបានបំផ្លិចបំផ្លាញអស់ជាច្រើនថែមទៀត។

  • ក្រសួងអប់រំណែនាំសិស្សនូវអត្ថន័យទិវា១៤កុម្ភៈ (Video Inside)

    ក្រសួងអប់រំណែនាំសិស្សនូវអត្ថន័យទិវា១៤កុម្ភៈ (Video Inside)

    ក្រសួងអប់រំ បានណែនាំគ្រឹះស្ថានសិក្សាទូទាំងប្រទេសត្រូវផ្សព្វផ្សាយពន្យល់សិស្សសាលា គ្រប់ៗរូប មិនត្រូវយល់ច្រឡំលើអត្ថន័យនេះទិវាក្តីស្រឡាញ់ Valentine’s Day ។ ទិវាក្តីស្រឡាញ់ Valentine’s Day ត្រូវបានយុវជនមួយចំនួនកន្លងមក បានយល់ច្រឡំថាជាទិវាបុណ្យសង្សារ ដែលកត្តានោះបានធ្វើឱ្យយុវជនខ្លះបានភ្លើតភ្លើនវង្វេងប្រព្រឹត្តខុសនឹងសីលធម៌ពិតប្រាកដរបស់វា។ ទិវា Valentine’s Day ថ្ងៃទី១៤កុម្ភៈដែលនឹងមកដល់ថ្ងៃស្អែកនេះ មិនមែនជា បុណ្យនៃប្រពៃណីជាតិខ្មែរនោះទេ។ អត្ថន័យពិត ប្រាកដរបស់វា គឺការបង្ហាញក្តីស្រឡាញ់រវាង ចំណងទំនាក់ទំនងក្នុងគ្រួសារឳពុកនិងម្តាយនិង កូនចៅ, ក្តីស្រឡាញ់របស់សាច់ញាតិនិង ក្រុមគ្រួសារនិងភាពស្មោះត្រង់រវាងមិត្តនិងមិត្តដោយ មិនប្រទុស្តរាយដាក់គ្នា ប៉ុន្តែត្រូវបាន មនុស្សមួយចំនួនបានបកស្រាយខុសពីន័យពិតរបស់ទិវានេះ។ Valentine’s Day ដែលគេស្គាល់ថាជាទិវាក្តីស្រឡាញ់ នឹងមកដល់នៅថ្ងៃស្អែកទី១៤នេះហើយ ខណៈក្រសួងអប់រំបានបានចាត់វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ក្រសួងអប់រំ យុវជន និងកីឡាបានចេញនូវការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈចំនួន ៤ចំណុចពាក់ព័ន្ធនឹងការអប់រំសិស្ស ដើម្បីបញ្ចៀសការយល់ច្រឡំនូវអត្ថន័យពិតប្រាកដរបស់វា។

  • នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ ចុះហត្ថលេខាជាប្រវត្តិសាស្ត្របំបាត់បញ្ហាជម្លោះខ្សែបន្ទាត់ព្រំដែន​ (Video Inside)

    នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ ចុះហត្ថលេខាជាប្រវត្តិសាស្ត្របំបាត់បញ្ហាជម្លោះខ្សែបន្ទាត់ព្រំដែន​ (Video Inside)

    សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាកំពុងបំពេញទស្សនកិច្ច៣ថ្ងៃក្នុងប្រទេសឡាវ ដែលមន្ត្រីរាជរដ្ឋាភិបាលបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតដែលបើកនូវទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំង២លើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាលើឯកសារសំខាន់មួយចំនួន ពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២។ កម្ពុជានិងឡាវមានទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៥៦ ហើយនៅក្នុងឆ្នាំ២០១៩ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ ត្រូវបានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ រដ្ឋមន្ត្រីអមគណៈប្រតិភូលោក ស៊្រី ថាមរង្គ បានថ្លែងរៀបរាប់ជុំវិញគម្រោង ដំណើរទស្សនកិច្ច របស់សម្តេចដែលនឹងត្រូវមានកម្មវិធីក្នុងរយៈពេល២ថ្ងៃក្នុងប្រទេសឡាវ រវាងពីថ្ងៃទី១៣ ដល់ ១៤កុម្ភៈឆ្នាំ២០២៣។ មន្ត្រីកម្ពុជាថ្លែងទៀតថានៅក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសឡាវនោះក៏ នឹងមានការចុះហត្ថលេខាលើឯកសារចំនួន២សំខាន់ ដែលក្នុងនោះគឺជាឯកសារសកម្មភាពសម្រាប់អនុវត្តក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ និងឯកសារមួយទៀតស្តីពីឯកសារ នៃសន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទេសទាំង២។ កម្ពុជា និងឡាវមានខ្សែបន្ទាត់ព្រំដែនរួមគ្នាប្រវែង ៥៤០គីឡូម៉ែត្រដែលត្រូវបោះបង្គោលព្រំដែនចំនួន១៤៥បង្គោល។ ភាគីទាំងពីរទើបបានសម្រេចការបោះបង្គោលព្រំដែន ចំនួន១២១ បង្គោលដែលស្មើនឹង៨៦% ។ សម្តេចតេជោ និងគណៈប្រតិភូនឹងអញ្ជើញវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៤កុម្ភៈឆ្នាំ២០២៣ ។

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)
  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អជាប្រក្រតី លោកអ្នកក៏អាច នឹងទទួលបានឳកាសជាច្រើនក្នុងការបោះជំហានទៅមុខផងដែរ។  ទំនាក់ទំនងជាមួយ មនុស្សនៅក្បែរខ្លួនហាក់មានភាពល្អប្រសើរ ប៉ុន្តែក៏មិនគួរជឿទុកចិត្តលើសពេកដែរ។ ចំណាយពេលវេលាធ្វើការងារក្រោមកាតព្វកិច្ចអោយបានរួចរាល់មុនពេលល្ងាច ពីព្រោះ អ្នកហាក់មានកំលាំងថមថយនៅចុងបញ្ចប់នៃការងារល្ងាចនេះ។ ក្នុងនោះ សម្រាប់អាជីវករ សូមលោកអ្នករក្សាភាពស្ងៀមស្ងាត់ រក្សាពាក្យសំដីជាពិសេស។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានសភាពល្អ ប្រសើរគួរអោយកត់សម្គាល់។ អ្នកមានមនុស្សច្រើនជួយជ្រោមការងារមិនដាច់។ ក្នុងពេល ថ្ងៃកំហុស និងភាពអាក់អន់ខ្លះអាចកើតមានឡើង តែមិនចាំបាច់ត្រូវពិបាកមិនហ៊ានធ្វើ ដំណើរទៅមុខនោះទេ ពីព្រោះលោកអ្នកអាចនឹងដោះស្រាយបញ្ហាទាំងនោះបានដោយ ងាយស្រួល។ ក្រៅពីនេះ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការស្វែងរកជំនួយពីមនុស្សជាន់ខ្ពស់ ឬថ្នាក់លើនោះទេ។ ផ្ទុយទៅវិញ អ្នកអាចដោះស្រាយរាល់ការលំបាកដោយខ្លួនឯង ប្រសិនបើអ្នកមានការអត់ធ្មត់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអាជីពការងារ និងផលចំណេញក្នុងផ្នែកអាជីវកម្មមានសភាពល្អប្រសើរ។ អ្នកអាចប្រើប្រាស់លុយកាក់បានសមស្រប ហើយមិនខ្លាចការខាតបង់ នោះទេ។ លើសពីនេះ ថ្ងៃនេះអំណោយផលដល់ការចូលរួមសហការ ធ្វើកិច្ចការងារជាក្រុម…

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)
  • 14/ កម្មវិធីជ្រុងមួយ៖ ស្តីពី ការផលិត និងបរិមាណស្ករ សម្រាប់ផ្គត់ផ្គង់ ក្នុងឆ្នាំ២០២៣

    14/ កម្មវិធីជ្រុងមួយ៖ ស្តីពី ការផលិត និងបរិមាណស្ករ សម្រាប់ផ្គត់ផ្គង់ ក្នុងឆ្នាំ២០២៣