-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់ការចាប់ ផ្តើមកិច្ចការងារ ធ្វើការបើកហាងថ្មី។ លោកអ្នកជាអាជីវករនឹងទទួលបានការគាំទ្រ ព្រមទាំង ឳកាសច្រើនក្នុងការអភិវឌ្ឍន៍អាជីវកម្ម។ ក្នុងនោះសម្រាប់លោកអ្នកជាបុគ្គលិករដ្ឋឯកជន នឹងអាចធ្វើកិច្ចងារនានាដោយភាពរលូន និងមានភាពរីកចម្រើនណាស់។ ក្នុងនោះអ្វីដែលលោកអ្នកគួរចងចាំ គឺត្រូវចាប់ផ្តើមបំពេញការងារឲ្យបានរួសរាន់។ ក្រៅពីនេះ សូមបង្កើនទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួនពិសេសថា្នក់លើ ហើយសូមមានការអត់ធ្មត់ ដើរចេញពីបញ្ហាទើបជាជម្រើសដ៏ល្អបំផុត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចធ្វើការសហការជាមួយដៃគូ បានយ៉ាងសមប្រកប។ អ្វីៗនឹងដំណើរការទៅដោយរលូន បើទោះបីជាមានភាពរឹងស្ទះខ្លះក្តី ក៏អ្នកអាចធ្វើការដោះស្រាយបានដោយរលូនផងដែរ។ ថ្ងៃនេះគ្មានហេតុការណ៍អ្វីដែលគួរឲ្យចាប់អារម្មណ៍ ឬដែលរំខានភាពរីកចម្រើនរបស់អ្នកនោះទេ។ ប្រសិនបើអ្នកមានបំណងជ្រើសរើសការងារថ្មី សូមកុំមានភាពស្ទាក់ស្ទើរ ព្រោះរាល់ភាពជោគជ័យគឺនឹងកើតឡើងដល់ អ្នក។ ផ្ទុយទៅវិញ សូមជៀសវាងឲ្យបានការពីការនិយាយបំផ្លើស ឬកុំចែករំលែកពត៌មាន ដែលមិនបីតប្រាកដ ព្រោះវាជាប្រភពនៃសំណាងអាក្រក់របស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកត្រៀមខ្លួនចំពោះករណីទំនាស់ជាមួយមនុស្សក្នុងក្រុមការងារ ហេតុដូច្នេះសូមព្យាយាមនិយាយអ្វីកុំឲ្យរំខានដល់ផ្លូវចិត្តរបស់អ្នកដទៃ បើទោះបីជាអ្នកយល់ថាគំនិតយោបល់អ្នកត្រឹមត្រូវបែបណាក៏ដោយ។ ម្យ៉ាងទៀត មិនគួរសុំជំនួយពីអ្នកដទៃឡើយ ពីព្រោះវាច្រើនតែអោយអ្នកខាតបង់ពេលវេលាទៅវិញនោះទេ។…
-
GPO25 : ភូមិសាស្រ្តនយោបាយ៖ គ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី ពាក់ព័ន្ធនឹងរឿងនយោបាយ (មានវីដេអូ)

-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤៣៨ នាក់ (Video Inside)

សឹង្ហបុរី ដែលតែងជាប្រទេសមានតួលេខឆ្លងកូវីដ១៩ច្រើនជាងគេប្រចាំថ្ងៃនោះ មិនមានសេចក្តីរាយការណ៍ពីតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយ ចុះចំនួន ៨៦៣ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីនៅថ្ងៃនេះ មានចំនួនតែ ៤៣៨ករណីប៉ុណ្ណោះ ដែលលេខឆ្លងតិចជាងគេបំផុត បើធៀបនឹងរយៈពេលតាំងដើមឆ្នាំ២០២៣នេះមក ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេស ចំនួន៦នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ហ្វីលីពីន, និងប្រទេសឡាវ ។ ក្នុងចំណោមប្រទេសទាំងនោះ ប្រទេសឥណ្ឌូនេស៊ី មានតួលេខឆ្លងច្រើន ជាងគេ ដែលមានចំនួន ១៦៩ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសប្រុយណេ, ថៃ, កម្ពុជា, សឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល…
-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

កម្ពុជាគ្មានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណ៣សប្តាហ៍កន្លងមកនេះ ការឆ្លងបានថយចុះដែល មានតួលេខឆ្លងប្រចាំថ្ងៃតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយនៅថ្ងៃទី១៤កុម្ភៈនេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២២ម៉ឺន ៩ពាន់ ៣០៥នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួចមកនេះ ។
-
ស្នងការដ្ឋាននគរបាលបិទបញ្ចប់វគ្គប្រតិបត្តិការចេញបង្ក្រាបបទល្មើសជួញដូរមនុស្សខុសច្បាប់ (Video Inside)

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី «យុទ្ធវិធីប្រតិបត្តិការចេញបង្ក្រាបបទល្មើសជួញដូរមនុស្សខុសច្បាប់» ក្រោមការបង្វឹកពីគ្រូបង្គោលបរទេស អស់រយៈពេល ១សប្តាហ៍នោះមក ។ ការបើកឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង គឺនៅបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបអំពើជួញដូរមនុស្សខុសច្បាប់ឱ្យមានប្រសិទ្ធភាព។ អប្សរាណិតរាយការណ៍
-
នៅសល់៨០ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ប្រទេសសិង្ហបុរី គ្រោងនឹងបញ្ជូនអត្តពលិករបស់ខ្លួនប្រមាណជាង ៥១៧នាក់ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្នុងប្រទេសកម្ពុជាដែលនៅសល់តែ៨០ថ្ងៃទៀតតែប៉ុណ្ណោះ។ ការបញ្ជូននេះមានចំនួនច្រើនជាងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្នុងប្រទេសវៀតណាមកាលពីឆ្នាំ២០២១ ដែលពេលនោះ ប្រទេសសិង្ហបុរីបានបញ្ជូនអត្តពលិក ចំនួន ៤២៤នាក់នោះទេ។ សិង្ហបុរីក្នុងការប្រកួតក្នុងប្រទេសវៀតណាមបានបញ្ចប់ក្នុង ចំណាត់ថ្នាក់លេខ៥ លើតារាងមេដាយ ដែលនៅពេលនោះសឹង្ហបុរី ដណ្តើមបានមេដាយសរុប ១៦៦ គ្រឿង។ កម្ពុជាខកខានមិនបានធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមនេះក្នុងអម្លុងពេល៦៤ឆ្នាំ ដោយសារតែស្ថានការណ៍វិវត្តន៍មិនទៀងទាត់កើតឡើងក្នុងប្រទេសកម្ពុជា។ ក្រោយប្រទេសកម្ពុជា ចាប់ផ្តើមមានសន្តិភាពសាឡើងវិញក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នោះមក, កម្ពុជាក៏នៅមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាជាអន្តរជាតិ ក្នុងតំបន់នោះផងដែរ ប៉ុន្តែនៅក្នុងខែឧសភាឆ្នាំ២០២៣ ដែលជិតមកដល់នេះ កម្ពុជាបានត្រៀមរៀបចំខ្លួនរួចរាល់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម ជាលើកដំបូង។
-
បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបង្ហាញការប្រៀបធៀបការលះបង់២ ដែលមានលក្ខណៈខុសគ្នា (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញការប្រៀបធៀប២ខុសគ្នារវាងការលះបង់ដើម្បីជាតិ និងការលះបង់ដើម្បីលាភសក្ការៈបុណ្យសក្តិ។ ប្រសាសន៍បង្ហាញការប្រៀបធៀបនេះ បានធ្វើក្នុងឱកាសជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានានា វត្តភ្នំសុពណ៌កាទ្បី ស្ថិតក្នុងចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣។ បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងនូវការលះបង់របស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នដោយប្រើជីវិតធ្វើជាដើមទុន ដើម្បីរំដោះពលរដ្ឋចេញរួចផុតពីរបបកាប់សម្លាប់ប៉ុលពត…ចំណែកមេខ្លោងប្រឆាំងនៅក្រៅស្រុក បាននិយាយអំពីការលះបង់ទ្រព្យសម្បត្តិរបស់ខ្លួននៅប្រទេសបារាំង ដើម្បីមកយកតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាអំពើលះបង់ជីវិតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បាន ទទួលមកវិញនូវការជឿទុកចិត្ត និងការគោរពរាប់អានពីពលរដ្ឋក្នុងស្រុក…ចំណែកអំពើគិតតែ ប្រយោជន៍សួនតួបុគ្គល គឹមិនបានទទួលផលល្អនោះឡើយ។
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់ឱកាសឱ្យបុគ្គលិកវីអូឌីចូលបំរើក្នុងក្របខណ្ឌរដ្ឋ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យបុគ្គលិកវិទ្យុវីអូឌី ដាក់ពាក្យចូលបំរើការងារក្នុងក្របខណ្ឌរដ្ឋ និងសម្តេចបានព្រមានជនបរទេស ណាដែលលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ វិទ្យុវីអូឌី ត្រូវបានអាជ្ញាធរដកហូតអាជ្ញាបណ្ណផ្សព្វផ្សាយព័ត៌មានកាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣ ដោយសារតែភាពរឹងទទឹងមិនព្រមកែតម្រូវនិងសុំទោសចំពោះព័ត៌មាននយោបាយ ដែលបានផ្សាយពន្លើសខុសពីការពិត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងបណ្តាញសង្គមជាផ្លូវការបញ្ជាក់នៅថ្ងៃទី១៤កុម្ភៈនេះថា «ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយសារកំហុសមេដឹកនាំ, ខ្ញុំសម្រេចផ្តល់ក្របខណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ»។ សម្តេចបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពីសម្តេច។ សម្តេចនៅក្នុងសំណេរដដែល បានសរសេរព្រមានដល់ជនបរទេសដោយមិនត្រូវលូកលាន់ ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងសម្តេចបញ្ជាក់ថានឹងមិនមានការផ្លាស់ប្តូរសម្រេចចិត្ត ក្នុងកិច្ចការដកអាជ្ញាបណ្ណនោះឡើយ។ សម្តេចបានសរសេរថា «ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឱ្យយើងធ្វើនេះ ឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង»។ សម្តេចបានបញ្ជាក់ចុងក្រោយថា «ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយ វាមិនធ្វើឱ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ…ផ្ទុយទៅវិញវានឹង ជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀត»។