-
ក្រសួងការបរទេសប្រាប់ស្ថានទូតបរទេសថាការដកអាជ្ញាបណ្ណវីអូឌី មិនមែនជាក្តីព្រួយបារម្ភ ប៉ុន្តែអំពើបំពានច្បាប់គឺជាការព្រួយបារម្ភ (Video Inside)

ក្រសួងការបរទេសកម្ពុជាបានថ្លែងថា ការដកហូតអាជ្ញាបណ្ណវិទ្យុវីអូឌី មិនមែនជាក្តីព្រួយបារម្ភ ប៉ុន្តែអំពើបំពានច្បាប់នោះទេដែលជាការព្រួយបារម្ភ។ ការបញ្ជាក់នេះបានធ្វើនៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣ តាមរយៈសេចក្តីថ្លែងការណ៍មួយដែលច្រានចោលការព្រួយបារម្ភនានា របស់ស្ថានទូតបរទេសមួយចំនួនជុំវិញការដកហូតអាជ្ញាបណ្ណពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មួយចំនួនដែលទទួលមូលនិធិពីបរទេស។ គួរបញ្ជាក់ថាការដកអាជ្ញាបណ្ណផ្សព្វផ្សាយរបស់ វិទ្យុវីអូឌីដោយសារការផ្សាយព័ត៌មានបំផ្លើស, មិនព្រមកែតម្រូវ និងធ្វើការសុំទោសតាមសេចក្តីស្នើសុំនោះ បាននាំឱ្យមានប្រតិកម្មខ្លះពីបណ្តាស្ថានទូតបរទេសក្នុងសហគមន៍អឺរ៉ុប។ ក្រសួងការបរទេស បានច្រានចោលជុំវិញការព្រួយបារម្ភទាំងនោះ ដោយបញ្ជាក់តបមកវិញថា «ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូចដោយចេតនា ដែលធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារ និងគោលការណ៍ នៃសិទ្ធិមនុស្សនិងសេរីភាព»។ វិទ្យុវីអូឌី ដែលអះអាងថាជាសារព័ត៌មានសេរី និងឯករាជ្យ បានផ្សាយព័ត៌មានមិនពិតមួយទាក់ទង នឹងបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពអនាគត នាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី និងបណ្ឌិត ហ៊ុន ម៉ាណែត បានស្នើឱ្យវិទ្យុនេះធ្វើការកែតម្រូវ និងសុំទោស ប៉ុន្តែវិទ្យុនេះនៅតែមិនព្រមធ្វើតាម ដែលតម្រូវឱ្យក្រសួងព័ត៌មានត្រូវដកអាជ្ញាបណ្ណមិនឱ្យផ្សព្វផ្សាយ។ សេចក្តីថ្លែងការណ៍ក្រសួងការបរទេសបានសរសេរថា «ការអះអាងថាជាព័ត៌មានសេរី និងឯករាជ្យ មិនមែនជាអាជ្ញាបណ្ណ ដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពឡើយ»។
-
ប្រធានាធិបតីអាល្លឺម៉ង់ធ្វើទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសកម្ពុជា (Video Inside)

ប្រធានាធិបតីអាល្លឺម៉ង់ និងភរិយាកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាដើម្បីបំពេញទស្សនកិច្ច ៣ថ្ងៃ ដែលមន្ត្រីកម្ពុជាបានចាត់ទុកថាជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ ប្រធានាធិបតីអាល្លឺម៉ង់ លោកហ្រ្វែង វ៉ាល់ធ័រ ឆ្តេនមៀ (Frank-Walter Steinmeier) និង លោកជំទាវអែលឃ៍ បឿឌិន បិនឌ័រ (Elke Büdenbender) បានអញ្ជើញមកដល់កម្ពុជានៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣នេះ។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ រវាងពីថ្ងៃទី ១៤ ដល់១៦ ខែកុម្ភៈឆ្នាំ២០២៣ គឺតបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងមានកិច្ចសន្ទនាផ្លូវការជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងអញ្ជើញជួបសម្តេចតេជោ ហ៊ុន សែន។ នៅថ្ងៃទី ១៤កុម្ភៈនេះ ប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវបានធ្វើទស្សនកិច្ចអង្គការដោះមីន ហេឡូត្រាស់ដែលស្ថិតនៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប និងធ្វើទស្សនកិច្ចប្រាសាទអង្គរខេត្តសៀមរាប។ ក្រសួងការបរទេសកម្ពុជា ថ្លែងចាត់ទុកដំណើរទស្សនកិច្ចនោះថាជាការ «បើកទំព័រមាសក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវ ចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅ វិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ»៕
-
សម្តេចតេជោ ហ៊ុន សែន វិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីឯកសារសំខាន់បីបានចុះជាមួយឡាវ (Video Inside)

សម្រេចតេជោ ហ៊ុន សែន បានបញ្ចប់ដំណើរទស្សនកិច្ច២ថ្ងៃ ក្នុងប្រទេសឡាវ បន្ទាប់ពីប្រទេសទាំង២បានចុះហត្ថលេខាលើឯកសារសំខាន់ៗពាក់ព័ន្ធសន្ធិសញ្ញាព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ និងផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបទ្វេភាគីជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន បានថ្លែងក្នុងសន្និសីទកាសែតមួយបន្ទាប់ពីជំនួបទ្វេភាគី។ កម្ពុជានិងឡាវមានទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៥៦ ហើយនៅក្នុងឆ្នាំ២០១៩ ទំនាក់ ទំនងទ្វេភាគីកម្ពុជា-ឡាវ ត្រូវបានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន បានថ្លែងថាជំនួបរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានផ្តោតលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ និងបានចុះហត្ថលេខាលើ ឯកសារសំខាន់ចំនួន៣។ កម្ពុជា និងឡាវមានខ្សែបន្ទាត់ព្រំដែនរួម គ្នាប្រវែង ៥៤០គីឡូម៉ែត្រដែលត្រូវបោះបង្គោលព្រំដែនចំនួន១៤៥បង្គោល។ ភាគីទាំងពីរ ទើបបានសម្រេចការបោះបង្គោលព្រំដែន ចំនួន១២១ បង្គោលដែលស្មើនឹង៨៦% ។សម្តេចបានថ្លែងថាកិច្ចពិភាក្សាបានផ្តោតលើវិស័យទេសចរណ៍តាមផ្លូវគោក និងតាមផ្លូវអាកាសតភ្ជាប់ទីក្រុង នៃប្រទេសទាំង២ជាពិសេស ហ្លួងព្រះបាង និងភ្នំពេញ។ កម្ពុជានិងឡាវបានស្វាគមន៍ការបើកឡើងវិញនូវជើងហោះហើរត្រង់ពីហ្លួងព្រះបាង-ប៉ាកសេ-សៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកទឹកចិត្ត ឱ្យមានការបើកជើងហោះហើរត្រង់ពីភ្នំពេញ-វៀងច័ន្ទសាឡើងវិញ។ នាយករដ្ឋមន្ត្រីឡាវ បានស្នើនាយករដ្ឋមន្ត្រីកម្ពុជាជួយជម្រុញការធ្វើវិនិយោគរបស់ក្រុមធ្វើធុរកិច្ចឡាវ ក្នុងប្រទេសកម្ពុជា…
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំកុំអោយលោកអ្នកយកចិត្តទុកដាក់នឹង រឿងរ៉ាវតូចតាច សូម្បីតែភាពបរាជ័យក៏អាចប្រែក្លាយទៅជាជោគជ័យវិញបាន គឺលោកអ្នក គ្រាន់តែត្រូវជឿជាក់ទៅជោគវាសនារបស់ខ្លួនឯង។ ក្នុងនោះ នៅរវាងចុងខែរនោចនេះ លោកអ្នកនឹងអាចដោះស្រាយភាពរអាក់រអួល និងចំណុចអវិជ្ជមានទាំងឡាយចេញពីគន្លង ផ្លូវរបស់អ្នក។ ក្នុងនោះ សូមជ្រើសរើសមនុស្សដែលជិតស្និទ្ធនឹងអ្នកដើម្បីធ្វើការពិភាក្សាសុំ យោបល់។ លើសពីនេះ លោកអ្នកក៏អាចប្រើប្រាស់ពេលវេលាថ្ងៃនេះដើម្បីរៀបចំគម្រោង ផែនការសម្រាប់ថ្ងៃខាងមុខ។ ហើយនៅរវាងពេលល្ងាចអ្នករំពឹងថាបានដំណឹងរីករាយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកអោយរងចាំទទួល ដំណឹងដ៏ភ្ញាក់ផ្អើល។ វាទំនងជាទទួលបានការផ្តល់ជូនដ៏គួរអោយទាក់ទាញទាក់ទងទៅនឹង ការរងារ ឬជីវិតផ្ទាល់ខ្លួន។ ជាការពិតណាស់ អ្នកនឹងត្រូវការពេលវេលាដើម្បីគិត ប៉ុន្តែកុំ ពន្យាពេលជាមួយនឹងចម្លើយ។ រយៈពេលនេះសុខភាពរបស់អ្នកក៏ហាក់មានភាពអន់ថយ បន្តិចដែរ ដូច្នេះក៏សូមរងពេលសម្រាក និងតាមដានសុខភាពប្រចាំ។ ក្រៅពីនេះ សម្រាប់ ជីវិតផ្ទាល់ខ្លួន លោកអ្នកនឹងទទួលបានការផ្លាស់ប្តូរដ៏រីករាយ។ លើសពីនេះ លោកអ្នកមាន អារម្មណ៍សេរីក្នុងការពិភាក្សាចរចា ពីព្រោះសំណាងកំពុងស្ថិតនៅខាងលោកអ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ (មានវីដេអូ)

-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ១៣៤ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេលបីថ្ងៃមកនេះ មានចំនួន ៣ពាន់ ១៦០ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៩ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, កម្ពុជា, ថៃ និងប្រទេសឡាវ ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១ពាន់ ៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លង ១ករណីប៉ុណ្ណោះ។ ប្រទេសប្រុយណេ គឺជាប្រទេស ដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៧១នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៤៥នាក់ ដែលជាតួលេខ ស្លាប់ច្រើនជាងគេ…
-
៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ២ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងកូវីដ១៩ ចំនួន ៣ករណី ដែលថយចុះចំនួន ២ករណី បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នាកាលពីសប្តាហ៍មុន ។ យោងតាមក្រ សួងសុខាភិបាល តួលេខឆ្លងកាលពីថ្ងៃសៅរ៍ មានចំនួន ០ករណី, ថ្ងៃអាទិត្យ មាន ១ករណី និងនៅថ្ងៃច័ន្ទមាន ១ករណី ។ ការឆ្លងថ្មីទាំង ២ករណី នាវេលា ៧២ម៉ោង ចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់ស ហគមន៍ទាំងអស់ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២២ម៉ឺន ៦ពាន់ ៣៩៨នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀន រស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួច មកនេះ ។
-
រដ្ឋមន្ត្រីក្រសួងអប់រំវាយតម្លៃខ្ពស់ចំពោះសប្បុរសជនជប៉ុន ដែលតែងជួយលើវិស័យអប់រំ (Video Inside)

រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសប្បុរសជនជាតិជប៉ុន ដែលបានជួយកម្ពុជាលើវិស័យសិក្សាធិការអប់រំ។ វិស័យសិក្សាធិការអប់រំរបស់កម្ពុជា បានធ្វើការកែទម្រង់រយៈកាលកន្លងមកនេះ និងក្នុងដំណាក់កាលដែលកម្ពុជាបាននិងកំពុងកែទម្រង់និងដុសខាត់វិស័យនេះឱ្យកាន់តែប្រសើរថែមទៀតនោះ អង្គការសប្បុរសជនជប៉ុន និងរដ្ឋាភិបាលជប៉ុន ក៏ជាផ្នែកមួយដែលបានលើកទឹកចិត្តជួយកម្ពុជា លើការជម្រុញវិស័យអប់រំរបស់កម្ពុជា។ នៅថ្ងៃទី១០កុម្ភៈកន្លងមកនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានជួបក្រុមអង្គការសប្បុរសធម៌ជប៉ុន ដឹកនាំដោយបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ដើម្បីការទទួលតម្រង់ទិសសម្រាប់ការជួយរបស់អង្គការមនុស្សធម៌ ជប៉ុនលើវិស័យសិក្សាធិការអប់រំ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ពលរដ្ឋតាមបណ្តាញសង្គមសាទរចំណាត់ការបិទវិទ្យុវីអូឌី (Video Inside)
