Category: ទូរទស្សន៍

  • តម្លៃប្រេងសាំងបន្ដថយចុះ (Video Inside)

    តម្លៃប្រេងសាំងបន្ដថយចុះ (Video Inside)

    តម្លៃប្រេងសាំង បានបន្ដថយចុះថែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ ។ នេះជាតម្លៃបន្ថយជាលើកទី៤ បន្តបន្ទាប់មកហើយ ក្នុងចំណាត់ការរបស់រាជរដ្ឋាភិបាល ដើម្បីជួយទប់ទល់ជីវភាពប្រជាពលរដ្ឋ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការ លក់ចាប់ពីថ្ងៃទី២១ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន៤ពាន់៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានបន្ដថយចុះចំនួន៥០រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃមុន… ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៤ពាន់៥០០រៀល ក្នុង១លីត្រ ដែលថយចុះចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ ថ្ងៃមុន។ រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • កិច្ចពិភាក្សារវាងតំណាងបាតុករ និងក្រុមហ៊ុនណាហ្គាវើល ស្ថិតក្នុងភាពទ័លច្រក​ (Video Inside)

    កិច្ចពិភាក្សារវាងតំណាងបាតុករ និងក្រុមហ៊ុនណាហ្គាវើល ស្ថិតក្នុងភាពទ័លច្រក​ (Video Inside)

    កិច្ចពិភាក្សារកដំណោះស្រាយចង់បញ្ចប់ការធ្វើបាតុកម្មរបស់អតីតកម្មករក្រុមហ៊ុនណាហ្គាវើល បានឈានដល់ភាពទ័លច្រកសាជាថ្មីនៅថ្ងៃទី២១ ធ្នូ ឆ្នាំ២០២២ ខណៈបាតុកម្មប្រឆាំងដ៏រ៉ាំរ៉ៃនេះ បានអូសបន្លាយរយៈពេលមួយឆ្នាំមកហើយ។ សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្ងៃទី២១ធ្នូនេះ ក្រសួងដែលជាអ្នកសម្របសម្រួលបានអញ្ជើញ ភាគីកម្មករតំណាងដោយស្ត្រី៣នាក់ និងពីភាគីតំណាងក្រុមហ៊ុនតំណាងដោយស្ត្រី២នាក់ បានជជែករកការដោះស្រាយបញ្ហាសាជាថ្មី ប៉ុន្តែកិច្ចពិភាក្សាមិនអាចរកច្រកចេញបានឡើយ ។ សេចក្តីជូនដំណឹងបញ្ជាក់ថាភាគីកម្មករទាមទារឱ្យយកកម្មករបណ្តេញចូលធ្វើការវិញ ប៉ុន្តែភាគីតំណាងក្រុមហ៊ុនបញ្ជាក់ការមិនទទួលយកឡើយ។ ក្រសួងការងារថ្លែងថាភាគីទាំង២បាន ឯកភាពកំណត់ថ្ងៃប្រជុំពិភាក្សានៅពេលបន្ទាប់ គឺនៅថ្ងៃទី១៧ មករា ឆ្នាំ២០២៣។ ក្រសួងការងារបានថ្លែងជំរុញឱ្យតំណាងភាគីទាំង២យោគយល់គ្នា ដើម្បីឈានរកការបញ្ចប់វិវាទដ៏រ៉ាំរ៉ៃនេះ។ ក្រសួងការងារបានថ្លែងថា យោងតាមច្បាប់ ប្រសិនបើវិវាទនេះមិនអាចស្វែង រកការដោះស្រាយដោយការផ្សះផ្សាបានទេ នីតិវិធីបន្ទាប់ គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ។

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៤ពាន់នាក់​ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៤ពាន់នាក់​ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ៥៤៩ករណី ដែលកើនឡើងមកវិញចំនួន ១ពាន់ ២៧៨ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ ។ ប្រទេសអាស៊ានក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ មានតួលេខឆ្លងសរុបប្រចាំថ្ងៃថយចុះជាលំដាប់គួឲ្យកត់សម្គាល់ ។ ការឆ្លងថ្មីកូវីដ១៩ នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងមកនេះ បានកើតលើប្រទេសចំនួន ៨ រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរីជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេនៅថ្ងៃនេះ ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនតែ ៧ករណីប៉ុណ្ណោះ ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦៦នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៣៣នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេផងដែរ ។ គិតសរុបរួមនៃប្រទេសទាំង១០…

  • ២៤ម៉ោងកម្ពុជាឆ្លងកូវីដ១៩ ចំនួន១៩ករណី​​ (Video Inside)

    ២៤ម៉ោងកម្ពុជាឆ្លងកូវីដ១៩ ចំនួន១៩ករណី​​ (Video Inside)

    កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានតួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩មានចំនួន ១៩ករណី ដែលតួលេខឆ្លងស្មើគ្នាទៅនឹងការឆ្លងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងថ្មីទាំង ១៩ករណីនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូស មូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង៩៥ភាគរយរួចមកហើយ។

  • ផ្លែមៀនប៉ៃលិនកម្ពុជាទទួលបានការទិញជាច្រើនពីអតិថិជនបរទេស (Video Inside)

    ផ្លែមៀនប៉ៃលិនកម្ពុជាទទួលបានការទិញជាច្រើនពីអតិថិជនបរទេស (Video Inside)

    ផ្លែមៀនស្រស់ពីខេត្តប៉ៃលិនរបស់កម្ពុជា ត្រូវបានគេដាក់លក់ក្នុងទីផ្សារចិនដោយមានការ ទិញពីអតិថិជនជាច្រើន។ ផ្លែមៀនស្រស់ គឺជាផលិតផលកសិផលទី៣ របស់កម្ពុជា ដែលនាំចេញទៅលក់នៅលើទីផ្សារ ប្រទេសចិនជាផ្លូវការនៅក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីផ្លែស្វាយ និងចេក។ នាយកផ្នែកបញ្ជាទិញសកលលោកប្រាយអឹន ជាង Brian Jiang នៃក្រុមហ៊ុន Shanghai Grandfruit Import & Export បានថ្លែងថាផ្លែមៀនដែលនាំចូលមកពីប្រទេសកម្ពុជា ត្រូវបានដាក់លក់ក្នុងផ្សារផ្លែឈើជាស៊ីង Jiaxing ។ លោកថារវាងពីថ្ងៃទី១២ ដល់១៥ ធ្នូ ឆ្នាំ២០២២ ផ្លែមៀនប៉ៃលិនរបស់កម្ពុជានោះ ត្រូវបានគេទិញដាច់អស់ចំនួន១៨ តោន ដែលលោកបញ្ជាក់ថាវាជា «សញ្ញាល្អមួយសម្រាប់ធុរជននៃប្រទេសទាំងពីរ ក្នុងការវិនិយោគ និងពង្រឹងអាជីវកម្មរបស់ខ្លួន លើការនាំផ្លែឈើស្រស់ពីកម្ពុជា»។ ក្រុមហ៊ុនចិនបានថ្លែងថាផ្លែមៀនប៉ៃលិនស្រស់របស់កម្ពុជានេះ ត្រូវបានគេផ្សាយដាក់លក់ នៅលើទីផ្សារអនឡាញ Alibaba Group នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ប្រទេសចិន ដែលទីក្រុងនេះ គឺជាកន្លែងបោះដុំផ្លែឈើដ៏ធំមួយ នៅក្នុងប្រទេសចិន ដោយសារមៀនប៉ៃលិន គោរពតាមបទដ្ឋានភូមគាមអនាម័យ និងមានស្តង់ដារសុវត្ថិភាព ដោយសារតែកម្ពុជាមាន កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយចិន។ ក្រុមហ៊ុនចិនបានថ្លែងទៀតថា តាមរយៈការផ្សព្វផ្សាយផលិតផលកម្ពុជា លើបណ្តាញឌីជីថលរបស់ចិន…

  • សត្វត្រីផ្សោតអាយុក្រោមឆ្នាំស្លាប់នៅទន្លេមេគង្គ (Video Inside)

    សត្វត្រីផ្សោតអាយុក្រោមឆ្នាំស្លាប់នៅទន្លេមេគង្គ (Video Inside)

    សត្វផ្សោតមួយក្បាលមានទម្ងន់ជាង១៦០គីឡូក្រាម ត្រូវគេប្រទះឃើញស្លាប់អណ្តែតទឹកទន្លេ មេគង្គលើ នៅព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។ មន្ត្រីជំនាញបានសន្និដ្ឋានថា ការស្លាប់របស់សត្វផ្សោត ដែលមានអាយុចន្លោះពី ១៥ទៅ២០ឆ្នាំនេះ គឺដោយសារការ ជាប់មងរបស់អ្នកនេសាទ ។ អប្សរាណិតរាយការណ៍

  • ធនាគារពិភពលោកអនុម័តហិរញ្ញប្បទាន២៧៤លានដុល្លារជួយស្តារសេដ្ឋកិច្ចជាតិ (Video Inside)

    ធនាគារពិភពលោកអនុម័តហិរញ្ញប្បទាន២៧៤លានដុល្លារជួយស្តារសេដ្ឋកិច្ចជាតិ (Video Inside)

    ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទាន ២៧៤លានដុល្លារ សម្រាប់ជួយស្តារសេដ្ឋកិច្ច និងពង្រឹងភាពធន់របស់កម្ពុជា ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ World Bank ដែលទទួលបាននៅថ្ងៃទី២១ ធ្នូ ឆ្នាំ២០២២, ហិរញ្ញប្បទានចំនួន ២៧៤លានដុល្លារអាមេរិក គឺសម្រាប់ជួយដល់កម្ពុជា ក្នុងស្តារកំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់ បន្ទាប់ពីរងការប៉ះទង្គិចពីវិបត្តិនានា។ World Bank បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា បានរងការខូចខាតធ្ងន់ធ្ងរពីសំណាក់ ជំងឺរាតត្បាតកូវីដ-១៩ ដោយធ្វើឲ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ដក ៣.១ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុង រយៈពេល៣០ឆ្នាំចុងក្រោយនេះ។ ការវិភាគទិន្នន័យបានបង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន ២.៨ភាគរយ ដោយរុញមនុស្សប្រហែល ៤៦ម៉ឺននាក់ឲ្យធ្លាក់ក្នុងភាពក្រីក្រវិញ។ World Bank បានសរសេរថាប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពទៅនឹងជំងឺរាតត្បាត តាមរយៈអន្តរាគមន៍ជួយដល់អាជីវកម្ម និងគ្រួសារដែលងាយរងគ្រោះ ប៉ុន្តែដោយសារចំណាយពាក់ព័ន្ធមានការកើនឡើង រដ្ឋាភិបាលចាំបាច់ត្រូវពង្រឹងមូលដ្ឋានសារពើពន្ធ ឲ្យបានរឹងមាំចាប់ពីពេលនេះទៅមុខទៀត។

  • ក្រសួងវប្បធម៌ប្តេជ្ញាប្រើប្រាស់ច្បាប់ ដើម្បីដោះស្រាយវាយកុដិបុរាណបី ក្នុងវត្តឧណ្ណាលោម (Video Inside)

    ក្រសួងវប្បធម៌ប្តេជ្ញាប្រើប្រាស់ច្បាប់ ដើម្បីដោះស្រាយវាយកុដិបុរាណបី ក្នុងវត្តឧណ្ណាលោម (Video Inside)

    ក្រសួងវប្បធម៌បានប្តេជ្ញាដោះស្រាយតាមវិធានការច្បាប់ពាក់ព័ន្ធនឹងការវាយកុដិបុរាណអាយុ ជិត១០០ឆ្នាំចំនួន៣កន្លែងនៅវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ។ ការវាយកុដិបុរាណ ចំនួន ៣ គឺកុដ្ឋលេខ៤៣, លេខ៤៤ និងលេខ៤៥ កសាងនាកំឡុងឆ្នាំ១៩៣០ បានរងការរិះគន់ យ៉ាងខ្លាំងពីសាធារណជនតាមបណ្តាញសង្គម។ កុដិទាំងបីនេះ ត្រូវក្រសួងវប្បធម៌បានបញ្ជាក់ថា ត្រូវបានគេចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ និងបានចុះបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈ រាជធានីភ្នំពេញកាលពីឆ្នាំ២០១៧ ។ រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈលោក ជំទាវ ភឿង សកុណា បានថ្វាយលិខិតមួយកាលពីថ្ងៃទី១២ធ្នូ ទៅសម្តេចមហាសង្ឃរាជ ទេព វង្ស ដើម្បីរកការបញ្ឈប់សកម្មភាពនេះ ប៉ុន្តែលិខិតនោះយឺតពេលទៅហើយ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើអ្នកណាបានបញ្ជាឱ្យមានការរុះរើកុដិបុរាណទាំង៣នោះឡើយ ប៉ុន្តែមានសេចក្តីរាយការណ៍មុននេះបញ្ជាក់ថា ការរុះរើនិងវាយកម្ទេចកុដិបុរាណ ទាំង៣នោះ គឺដើម្បីកសាងព្រះចេតិយ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងសេចក្តីជូនដំណឹងថ្ងៃទី២១ ធ្នូ ឆ្នាំ២០២២ បានសរសេរបញ្ជាក់ថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជិតស្និតជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់» ។ សេចក្តីជូនដំណឹងដដែល បានបញ្ជាក់បន្ថែមថា ក្នុងកំលុងពេលនៃការដោះស្រាយនេះ ក្រសួងមិនអនុញ្ញាតឲ្យមានការសាងសង់សំណង់អ្វីថ្មីឡើយ រហូតដល់នីតិវិធីនានា…

  • សមត្ថកិច្ចនគរបាលរាជធានីបង្ក្រាបចោរប្លន់បួននាក់ក្នុងខណ្ឌ៣ (Video Inside)

    សមត្ថកិច្ចនគរបាលរាជធានីបង្ក្រាបចោរប្លន់បួននាក់ក្នុងខណ្ឌ៣ (Video Inside)

    ក្រុមចោរប្លន់ប្រដាប់អាវុធ៤នាក់ ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍តាមបង្ក្រាបក្រុមទាំងនេះរយៈពេល៣ថ្ងៃ។ ក្រុមចោរប្លន់ទាំង៤នាក់ត្រូវបានបង្ក្រាបក្នុងភូមិសាស្ត្រ ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ រវាងពីថ្ងៃទី១៩ដល់២១ធ្នូ។ អប្សរាណិតរាយការណ៍

  • សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាករបាលទាត់កម្ពុជាឈ្នះហ្វីលីពីន៣ទល់នឹង២ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាករបាលទាត់កម្ពុជាឈ្នះហ្វីលីពីន៣ទល់នឹង២ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលយកឈ្នះលើក្រុមជំរើសជាតិហ្វីលីពីន៣ទល់នឹង២ នៅក្នុងការប្រកួតមួយនាពហុកីឡដ្ឋានជាតិមរតកតេជោ។ សាររបស់សម្តេចតាមបណ្តាញសង្គម មានខ្លឹមសារថា «អបអរសាទរក្រុមជម្រើសជាតិកម្ពុជា រកបាន៣ពិន្ទុពេញ ពីការប្រកួតបើកឆាក ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វី លីពីន ៣-២»។ សារលិខិតរបស់សម្តេចបានសរសេរថា «សូមជូនពរកីឡាករជាតិកម្ពុជាទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត»។ ការប្រកួតបើកឆាកពានរង្វាន់ប្រចាំតំបន់នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺក្នុង២០នាទី ដំបូង ក្រុមគោព្រៃកម្ពុជា បាននាំមុខហ្វីលីពីន ២គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី១៦ និងកីឡាករ អ៊ន ចាន់ប៉ូលីន នៅនាទី២០ នៅមុនកីឡាករហ្វីលីពីន លុនធុក ដានីញ៉ែល រកបាន១គ្រាប់វិញ នៅនាទី៤១ ។ ចូលក្នុងវគ្គទី២ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរបស់ហ្វីលីពីនដដែលគឺកីឡាករ លុនធុក ដានីញ៉ែល បានស៊ុតចូលមួយគ្រាប់ទៀត នៅនាទី៥៥ ។ ប៉ុន្ដែ៣នាទីបន្ទាប់ពីនេះ, កីឡាករកម្ពុជា រ៉ឹង…