-
សម្តេចតេជោអញ្ជើញចូលរួមសម្ពោធផ្លូវថ្មីប្រវែង៤៣គីឡូភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ (Video Inside)

ផ្លូវតភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង ៤៣គីឡូម៉ែត្រ តម្លៃ៧៦លានដុល្លារ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃព្រហស្បតិ៍នេះក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ផ្លូវដែលនឹងសម្ពោធនេះ ត្រូវបានស្ថាបនា និងកែលំអឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ មន្ត្រីរដ្ឋាភិបាល បានថ្លែងថាផ្លូវ ដែលសម្ពោធស្អែកនេះ គឺជាផ្លូវពីរខ្សែ តភ្ជាប់គ្នា។ មួយខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬ ហៅថាវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជទេពវង្សនៃចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៧៨និង១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹង ហាវស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ, និងមួយខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោហ៊ុន សែន ដែលលាតសន្ធឹងបន្តពីរង្វង់មូលស្ទឹងហាវដល់ចំណុច ប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥និង៥៥០នៃចំណុចកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកប្រព្រឹត្តិទៅជាធម្មតា ប៉ុន្តែលោកអ្នកអាចកែប្រែស្ថានការណ៍ឲ្យប្រសើរឡើងបានដោយរៀបចំគម្រោងការងារថ្មី។ ចំពោះស្ថេរភាពហិរញ្ញវត្ថុគឺកំពុងតែត្រូវគំរាមកំហែង ដូច្នេះសូមចាយវាយឲ្យបានត្រឹមត្រូវ។ កុំភ្លេចការពិភាក្សាយោបល់ពីមនុស្សដែលទុកចិត្តប្រសិនបើអ្នកមិនអាចរកផ្លូវណាមួយឲ្យប្រាកដ ប៉ុន្តែសូមជៀសវាងការជឿទុកចិត្តមនុស្សដោយងាយ។ ក្រៅពីនេះ សូមលោក អ្នកប្រកបអាជីព និងរស់នៅក្នុងសភាពស្ងប់ស្ងៀម និងចាកចេញពីជម្លោះ និងមតិរិះគន់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកចម្រើនលូតលាស់ណាស់។ ប៉ុន្តែសូមមានការប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យភាពមានបានទាំងនេះបំផ្លាញសេចក្តីសុខក្នុងក្រុមគ្រួសារ។ ដោយឡែកលោកអ្នកប្រហែលជាដល់ពេលគិតគូរគម្រោងការងារជាថ្មី ពីព្រោះភាពដដែលៗកំពុងតែរក្សាអ្វីៗមិនឲ្យរីកចម្រើនុ។ ត្រូវប្រយ័ត្នប្រយែង ក្រែងចាញ់បោកគេ ហើយជំលោះក៏រឹតតែត្រូវជៀសឲ្យផុត។ ក្រៅពីនេះ សម្រាប់បញ្ហាផ្ទាល់ខ្លួនគឺលោក អ្នកទទួលបានភាពរលូនក្នុងទំនាក់ទំនង និងការជឿជាក់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលខ្លាំងណាស់ចំពោះផ្នែកហិរញញ្ញវត្ថុ ដូច្នេះសូមចាប់យកឳកាសការងារនានា និងការបណ្តាក់ទុនផងដែរ។ ដោយឡែកប្រសិនបើអ្នកមានការលំបាកខ្លះក្នុងការដំណើរការការងារ សូមព្យាយាមរក្សាអ្វីៗឲ្យស្ថិតក្នុងស្ថានភាពដដែលសិន ពីព្រោះការផ្លាស់ប្តូរមិនទាន់អាចទទួលបានផលចំណេញអ្វីឡើយ។ ជៀសវាងធ្វើការងារដែលមិនយល់ច្បាស់។ ក្រៅពីនេះ លោកអ្នកអាចយល់ដឹង និងដោះ ស្រាយបញ្ហាបានដោយងាយស្រួល…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣ពាន់នាក់ (Video Inside)

-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៩ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានថយចុះ១៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ។ កាលពីម្សិលមិញកម្ពុជាមានតួលេខ ឆ្លងថ្មីកូវីដ១៩ សរុបចំនួន៣២ករណី ប៉ុន្តែតួលេខឆ្លងនៅថ្ងៃនេះ មានចំនួនតែ១៩ករណីនោះទេ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្ងៃនេះកើតឡើងក្នុងរង្វង់សហគមន៍។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង៩៥ភាគរយរួចមកហើយ។
-
ពលរដ្ឋក្រីក្រជាង២០០គ្រួសារទទួលបានអំណោយជាស្បៀងនៅរតនគិរី (Video Inside)

-
ពលរដ្ឋក្រីក្រជិត២០០គ្រួសារ ទទួលបានអំណោយជាស្បៀងនៅស្ទឹងត្រែង (Video Inside)

-
ក្រុមកា៩០ ទទួលអំណោយរបស់មេបញ្ជាការកងទ័ពជើងគោក (Video Inside)

ក្រុមការងារកា៩០(K90) ដែលស្រាវជ្រាវជីកលើកដាក់សាកសពកងទ័ពស្ម័គ្រចិត្តវៀតណាម នៅខេត្តកំពង់ឆ្នាំង ទទួលបានអំណោយរបស់មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី២០ ធ្នូនេះ ។ អំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលផ្ដល់ជូនតាមរយៈមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានធ្វើឡើងនៅទីបញ្ជាការផ្នែកសឹករងកំពង់ត្រឡាច។ អំណោយរបស់មេបញ្ជាការកងទ័ពជើងគោក ដែលយកមកប្រគល់ជូននាពេលពេលនេះ មានដូចជា៖ អង្ករចំនួន ៥ការរ៉ុងស្មើនិង១៥០គីឡូក្រាម, មី ៥កេះ ,ទឹកត្រី ៣យួរ ,ទឹកស៊ីអ៊ីវ ៣យួរ ,ត្រីខ៣យួរ,ទឹកផ្លែឈើ១កេះ ,ប៊ីយែរ ៩ កេះ ,ជែលលាងដៃ ៣ដប រួមនិងថវិកាមួយចំនួន ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ K90 ដែលបានសហការសហការសាមគ្គី ភាពគ្នាយ៉ាងជិតស្និទ្ធ ក្នុងបេសកកម្មស្រាវជ្រាវ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតគ្រប់សម័យសង្គ្រាមក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង សម្រេចបានលទ្ធផល ល្អប្រសើរជាបន្តបន្ទាប់ ។
-
ព្យាករណ៍អាកាសធាតុ ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ធ្នូ (Video Inside)

ធាតុអាកាសចុះត្រជាក់នៅតែបន្ដថែមទៀតក្នុងសប្ដាហ៍ទៅមុខនេះប៉ុន្តែក្នុងកម្រិតពីបង្គួរទៅ មធ្យម ខណៈកម្ពុជាទទួលរងនូវឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតមធ្យម។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ធ្នូ នៅតំបន់ទំនាប កណ្តាល នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា រវាងពី១៨ទៅ២០អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមាមានរវាងពី ២៩ទៅ៣១ អង្សាសេ ។ ការព្យាករណ៍នៅតំបន់ទំនាបកណ្តាលនេះ គឺមានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ ចំណែកនៅតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា រវាងពី១៦ទៅ១៨ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ២៨ទៅ៣០ អង្សាសេ។ នៅតំបន់ខ្ពង់រាបនេះ គឺនឹង មានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ រីឯនៅខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា ក្នុងរង្វង់ពី១៧ទៅ១៨ អង្សាសេ ។ ដោយឡែកនៅតំបន់មាត់សមុទ្ទ នោះវិញ នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា រវាងពី១៩ទៅ២១ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ២៩ទៅ៣១ អង្សាសេ។ តាមការព្យាករណ៍នៅតំបន់មាត់សមុទ្ទ នឹងមានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម។
-
រដ្ឋមន្ត្រីក្រសួងសាធារណការថ្លែងថាមានយានយន្តជាង១៧ម៉ឺនគ្រឿងមិនបានមកធ្វើឆៀក (Video Inside)

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថាមានរថយន្តប្រមាណជាង១៧ម៉ឺន គ្រឿងដែលមិនបានមកធ្វើការត្រួតពិនិត្យយានយន្តរបស់ខ្លួនសាឡើងវិញក្រោយការផុតសុពលភាព។ កម្ពុជាតែមានគ្រោះថ្នាក់ចរាចរណ៍បង្កការស្លាប់ និងរបួសជារៀងរាល់ថ្ងៃ ដែលករណីខ្លះ ត្រូវគេបន្ទោសថាដោយសារតែករណីយានយន្ត។ ថ្លែងក្នុងពិធីមួយដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) នៃសាខាផ្សារដីហុយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានថ្លែងជុំវិញ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។ គួរកត់សម្គាល់ថារហូតមកទល់ពេលនេះ មានរថយន្តជាច្រើនដែលមិនបានទៅពិនិត្យឆៀក ត្រូវគេឃើញបើកបរនៅលើថ្នល់។ រថយន្តដែលមិនបានទៅពិនិត្យឆៀកនោះ ជួនកាលជារថយន្តដែលធ្លាប់បង្កគ្រោះថ្នាក់ចរាចរណ៍ដោយសារបញ្ហាហ្វ្រាំង, បញ្ហាបើកពេលយប់ដែល គ្មានភ្លើងបំភ្លឺរបស់ខ្លួនត្រឹមត្រូវ និងបញ្ហាមួយចំនួនទៀតដែលបង្កគ្រោះថ្នាក់ចរចរណ៍។ លោករដ្ឋមន្ត្រីក្រសួងសាធារណការបានព្រមានថាបើសិនជារថយន្តខុសច្បាប់ទាំងនោះ មិនចូលទៅ ធ្វើឆៀកនោះទេ កម្លាំងសមត្ថកិច្ចនឹងអាចធ្វើការចុះឆ្មក់ពិនិត្យនូវរថយន្តទាំងនោះ ដើម្បីបង្ខំឱ្យ មានការគោរពច្បាប់។ បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ កន្លែងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) មានចំនួន៨កន្លែងហើយ និងដោយឡែកខេត្តចំនួន១២ផ្សេងទៀត ក៏មានមណ្ឌលត្រួតពិនិត្យដូចគ្នានេះផងដែរ ដែលក្រសួងសាធារណការបានអំពាវនាវឱ្យមានការរៀបចំកន្លែងជាច្រើនទៀត ដើម្បីសុវត្ថិភាពយានយន្ត និងការបង្កាគ្រោះថ្នាក់ចរាចរណ៍ដោយសារតែកត្តាយានយន្ត។
-
អគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងសង្ឃឹមថាសង្គ្រាមអ៊ុយក្រែនអាចចប់ក្នុងឆ្នាំ២០២៣ (Video Inside)

ក្តីរំពឹងថានឹងអាចមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាឈានទៅរកសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែននៅចុងឆ្នាំ២០២២ បានរលាយបាត់ទៅហើយ។ រុស្ស៊ី និងអ៊ុយក្រែនបានប្តេជ្ញាយកឈ្នះ ចាញ់រៀងៗខ្លួនក្នុងសង្គ្រាមរដូវត្រជាក់។ កាលពីថ្ងៃច័ន្ទរុស្ស៊ីបានវាយប្រហារតាមផ្លូវអាកាស ថែមទៀតដាក់លើរដ្ឋធានីគៀវ និងលើបណ្តាក្រុងអ៊ុយក្រែនមួយចំនួន។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូហ្គូទែ័រ៉េស បានថ្លែងថាសង្គ្រាមនៅតែបន្តទៅមុខថែមទៀតនាពេលនេះ ប៉ុន្តែលោកបានរំពឹងមុតមាំថា សន្តិភាពនឹងអាចមានវិញក្នុងឆ្នាំ២០២៣។ តើកត្តាអ្វីខ្លះដែលជំរុញឱ្យលោកអង់តូនីញ៉ូហ្គូទែ័រ៉េស ហ៊ានបញ្ជាក់យ៉ាងនេះ? លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍