-
CDC ផ្តល់វិញ្ញាបនបត្រក្រុមហ៊ុន៤ ដែលបង្កើតការងារដល់ពលរដ្ឋជាង៦ពាន់កន្លែង (Video Inside)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន៤ ថ្មីទៀត ដែលមានទុនវិនិយោគសរុបជាង២០លានដុល្លារ និងផ្តល់ការងារជាង៦ពាន់កន្លែងដល់ប្រជាជន ។ សេចក្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្ងៃទី ១៩ធ្នូ ឆ្នាំ២០២២បានបញ្ជាក់ថាក្រុមហ៊ុនវិនិយោគទាំង៤ រួមមាន១-ក្រុមហ៊ុនហ្វីនីកស៍ ហ្វាស្ហឹន “PHOENIX FASHION (CAMBODIA) GARMENT CO., LTD” ដែលបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់។ ក្រុមហ៊ុនដែលបណ្តាក់ ទុនចំនួន៦លានសែនដុល្លារនេះ មានទីតាំងក្នុងស្រុកបាទី ខេត្តតាកែវ និងអាចបង្កើត ការងារបានចំនួន ៣ពាន់៣៥៨កន្លែង។ ក្រុមហ៊ុនទី២ឈ្មោះ-“អរខាស្ហ្មៀរ AW CASHMERE (CAMBODIA) CO., LTD” ដែលបង្កើត រោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅស្រុកបាទី ខេត្តតាកែវ។ ក្រុមហ៊ុននេះ បាន បណ្តាក់ទុនវិនិយោគ ៥លាន៣ដែលដុល្លារនិងអាចបង្កើតការងារបានចំនួន ១ពាន់១១៧ កន្លែង។ ក្រុមហ៊ុនទី៣ឈ្មោះ-“ ស៊ូភើឃែន SUPERCAN (CAMBODIA) CO., LTD” បង្កើតរោងចក្រ ផលិតស្បែកជើង ដែលមានទីតាំងវិនិយោគក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ បានបណ្តាក់ទុនវិនិយោគប្រមាណ៥លាន២សែនដុល្លារ និងអាចបង្កើតការងារបានចំនួន ១ពាន់២៦៤កន្លែង។…
-
ផ្ទះ, សាលារៀន និងកុដិលោក២ពាន់៤៩៣ខ្នង រងប៉ះពាល់ដោយខ្យល់កន្ត្រាក់ (Video Inside)

សំណង់ផ្ទះ, សាលារៀន និងកុដិលោកចំនួនសរុប២ពាន់៤៩៣ បានរងប៉ះពាល់ដោយខ្យល់កន្ត្រាក់កើតឡើងក្នុងខេត្តចំនួន២ ដែលជាប់សមុទ្ទគឺខេត្តព្រះសីហនុ និងខេត្តកំពត។ សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្តបានបញ្ជាក់ថាហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២២ ខណៈដែលកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន និងឥទ្ធិពលខ្យល់មូសុង។ សេចក្តីរាយការណ៍បង្ហាញថានៅក្នុងខេត្តព្រះសីហនុផ្ទះពលរដ្ឋចំនួន១ពាន់២៦០ខ្នងបាន រងការខូចខាតក្នុងស្រុកព្រៃនប់និងមានមនុស្សម្នាក់រងរបួស។ ចំណែកនៅក្នុងខេត្តកំពតវិញ មានផ្ទះ, សាលារៀននិងកុដិ ចំនួន១ពាន់២៣០ខ្នង បានរងខូចខាតដោយសារឥទ្ធិពលខ្យល់ កន្ត្រាក់ដែលកើតឡើងក្នុងស្រុកបន្ទាយមាស, ស្រុកកំពង់ត្រាច និងក្រុងបូកគោ។ សេចក្តីរាយការណ៍បានឱ្យដឹងថាករណីខ្យល់កន្ត្រាក់នោះបានបណ្តាលឱ្យលិចទូកនេសាទ ចំនួន៤គ្រឿងផងដែរ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់នោះទេ។
-
តូបដូនជីក្នុងវត្តចាក់អង្រែ ត្រូវបានឆាបឆេះខ្ទេចដោយសារខ្យល់បោកបក់ខ្លាំង (Video Inside)

តូបដូនជី ដែលស្ថិតក្នុងបរិវេណវត្តចាក់អង្រែក្រោម ត្រូវបានឆាបឆេះអស់ក្នុងហេតុការណ៍ អគ្គិភ័យកើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ វត្តចាក់អង្រែក្រោម គឺជាវត្តដែលស្ថិត ក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តូបដូនជីចំនួន២កន្លែងសង់អំពីឈើ និងស័ង្កសី ទំហំ ៦x១២ម៉ែត្រ និងសម្ភារៈមួយចំនួនដូចជា គ្រែ មុង ភួយ ចានឆ្នាំង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ សមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោមបានអោយដឹងថា មូលហេតុនៃការកើតមានអគ្គិភ័យនេះ គឺបណ្តាលមកពីការទុសេខ្សែភ្លើង និងដោយសារខ្យល់បោកបក់ខ្លាំងពេក។
-
ជប៉ុនសន្យាជួយកងមួកខៀវកម្ពុជា ធ្វើម្ចាស់ផ្ទះហ្វឺកហ្វឺនប្រើគ្រឿងចក្រ អង្គការសហប្រជាជាតិឆ្នាំ២០២៧ (Video Inside)

ជប៉ុនបានសន្យាផ្តល់ជំនួយដល់ទ័ពមួកខៀវកម្ពុជា សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះហ្វឺកហ្វឺនប្រើ គ្រឿងចក្រអង្គការសហប្រជាជាតិឆ្នាំ២០២៧។ អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជាលោក តានីណៃ អ៊ីឈីតូម៉ូ បានបញ្ជាក់នូវការសន្យានេះនៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២ ក្នុងកិច្ចពិភាក្សាមួយជាមួយអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ។ កម្ពុជានឹងត្រៀមសម្រេចគោលដៅជាប្រទេសដែលអស់មីននៅក្នុងឆ្នាំ២០២៥។ ការតៀមធ្វើជាម្ចាស់ផ្ទះហ្វឹកហ្វឺនប្រើគ្រឿងចក្រអង្គការសហប្រជាជាតិនេះ គឺនៅបន្ទាប់ពីកម្ពុជានឹងក្លាយជាប្រទេសដែលគ្មានមីនពិតប្រាកដក្រោមចក្ខុវិស័យដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ មន្ត្រីទូតលោក តានីណៃ អ៊ីឈីតូម៉ូ បានថ្លែងថាជប៉ុន នឹងផ្តល់ការបណ្តុះបណ្តាល ដល់កងកម្លាំងមួកខៀវកម្ពុជា និងបញ្ជូនក្រុមការងារដែលមានជំនាញខាងវិស្វកម្មមកកម្ពុជា ដើម្បីពិភាក្សាលើការរៀបចំវគ្គហ្វឹកហ្វឺនដល់កងកម្លាំងមួកខៀវកម្ពុជា ដែលនឹងត្រៀមធ្វើជា ម្ចាស់ផ្ទះរៀបចំហ្វឹកហ្វឺនត្រីភាគី ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់នៅឆ្នាំ២០២៧។ មន្ត្រីទូតជប៉ុន បានកោតសរសើរកងទ័ពមួកខៀវកម្ពុជាដែលបានបំពេញបេសកកម្មនៅក្រៅ ប្រទេសនិងបានថ្លែងរំពឹងថា ជប៉ុននឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនក្នុង វិស័យរក្សាសន្តិភាព ជាពិសេសការបង្កើនកិច្ចសហប្រតិបត្តិការវិស័យបោសសំអាតមីននៅកម្ពុជា។ យោងតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី គម្រោងហ្វឹកហ្វឺនក្នុងឆ្នាំ២០២៧ គឺក្នុងគោលបំណងផ្តល់ការគាំទ្រដល់ប្រទេសបរិច្ចាគកងកម្លាំង ឱ្យធ្វើការចល័តបានយ៉ាងឆាប់រហ័ស និងមានគុណភាពខ្ពស់។ គម្រោងនេះផងទៀត ត្រូវគេបញ្ជាក់ថាជាគម្រោងត្រូវផ្តួចផ្តើមដោយ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo ABE នាកិច្ចប្រជុំកំពូលមួយស្តីពីការរក្សាសន្តិភាព នៅទីបញ្ជាការអង្គការសហប្រជាជាតិកាលពីខែកញ្ញា ឆ្នាំ២០១៤។
-
កីឡាបោកចំបាប់កម្ពុជាឈ្នះមេដាយ១៩គ្រឿង ស្ថិតក្នុងលំដាប់ទី៣ បន្ទាប់វៀតណាម និងឥណ្ឌូណេស៊ី (Video Inside)

កម្ពុជាបានឈ្នះមេដាយសរុប ១៩គ្រឿង នៃការប្រកួតចំបាប់ជើងឯកអាស៊ាន ឆ្នាំ២០២២ ដែលបានរៀបចំធ្វើនៅក្នុងរាជធានីភ្នំពេញ។ ការប្រកួតរយៈពេល៣ថ្ងៃរវាងពីថ្ងៃទី១៦ដល់១៨ ធ្នូ ឆ្នាំ២០២២, កម្ពុជាជាម្ចាស់ផ្ទះ ដណ្ដើមបានមេដាយមាស៣គ្រឿង, ប្រាក់៣ និងសំរឹទ្ធ ១៣ គ្រឿង ដែលនាំឱ្យកម្ពុជាបានស្ថិតក្នុងលំដាប់លេខ៣។ ប្រទេសដែលបានទទួលមេដាយមាស ច្រើនជាងគេ គឺប្រទេសវៀតណាម។ ប្រទេសវៀតណាមឈ្នះមេដាយមាស១៨គ្រឿង, ប្រាក់ ១១ និងសំរឹទ្ធ ១គ្រឿង។ ប្រទេសក្នុងលំដាប់ទី២ គឺឥណ្ឌូណេស៊ី ដែលឈ្នះមេដាយសរុប ១៨គ្រឿង ក្នុងនោះមាស៦, ប្រាក់ ៩ និងសំរឹទ្ធ ៣គ្រឿង។ ឯម្ចាស់ផ្ទះកម្ពុជា ឈរលេខ៣, ប្រទេសហ្វីលីពីនស្ថិតក្នុងលំដាប់ទី៤ ដោយដណ្ដើមបានមេដាយមាស ១, ប្រាក់ ៥ និងសំរឹទ្ធ ៥… ចំណែកប្រទេសថៃ ឈរលេខ៥ ដណ្ដើមបានមេដាយមាស ១, ប្រាក់ ២ និងសំរឹទ្ធ ៦គ្រឿង… សិង្ហបុរីលំដាប់ទី៦ ដោយដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ គ្រឿង។ ចំណែកប្រទេស…
-
សមត្ថកិច្ចបញ្ជូនមនុស្ស៥នាក់ ដែលជាម្ចាស់រថយន្ត ក្រោយរកឃើញការធ្លាក់គ្រាប់បែក (Video Inside)

មនុស្ស៥នាក់ដែលជាប់ពាក់ព័ន្ធនឹងរថយន្តមួយគ្រឿងដែលកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ធ្វើឱ្យធ្លាក់កញ្ចប់គ្រាប់បែកនៅក្បែរចំណុចណាហ្គាវើល២នោះ ត្រូវបានគេបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២។ ការរកឃើញកញ្ចប់គ្រាប់បែកដាក់ក្នុងស្បោងមួយដែលប្រឡាក់នំ Cake កាលពីថ្ងៃទី១៥ធ្នូ កន្លងមកនេះ បានក្លាយជាព្រឹត្តិការណ៍មួយ ដែលមានការចង់ដឹងជាច្រើនជុំវិញហេតុការណ៍ ដែលជាប់ពាក់ព័ន្ធ។ កញ្ចប់ស្បោងដាក់គ្រាប់បែកនេះ ត្រូវគេរកឃើញថាបានធ្លាក់ចេញពីរថយន្តទំនើបមួយគ្រឿង ដែលក្រោយមកសមត្ថកិច្ចបានឃាត់មនុស្ស៥នាក់ដែលជាម្ចាស់រថយន្ត។ អ្នកទាំង៥នេះ រួមមាន៤នាក់ជាជនជាតិចិន និងម្នាក់ជាស្ត្រីជាតិខ្មែរ។ ក្នុងចំណោមជនជាតិចិនទាំង៤ដែល មានអាយុពី២៣ដល់២៩ឆ្នាំ មាន៣នាក់ជាបុរស និងម្នាក់ជាស្ត្រី។ គួរបញ្ជាក់ថាគ្រាប់បែកដែលរកឃើញនោះ ត្រូវបានក្រុមស៊ីម៉ាក់ធ្វើការបំផ្ទុះចោលហើយ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ធ្នូកន្លងមកនេះ។ ក្រសួងមហាផ្ទៃបានសន្និដ្ឋាន ក្នុងជំហានដំបូងថា ករណីកញ្ចប់គ្រាប់បែកនេះ ទំនងមិនមែនជារឿងនយោបាយ ឬអំពើភេរវកម្មនោះឡើយ។
-
លោក យ៉ង់ សាំងកុមារ ត្រូវបានតម្លើងតួនាទីបន្ថែមទៀត (Video Inside)

លោក យ៉ង់ សាំងកុមារ ដែលបានចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានតម្លើងតួនាទីថែមទៀតពាក់ព័ន្ធការបំរើលើវិស័យកសិកម្មក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ។ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី១៩ធ្នូ, លោក យ៉ង់ សាំងកុមារ ត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។ ព្រះរាជក្រឹត្យបានបញ្ជាក់ថាតួនាទីនេះ គឺបន្ថែមពីលើមុខងារបច្ចុប្បន្នដែលមុននេះលោកត្រូវបានតែងតាំងជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម។ លោក យ៉ង់ សាំងកុមារ នៃអតីតប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចាកចេញពីគណបក្សជំទាស់របស់លោកកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយការស្ម័គ្រចូលបំរើឱ្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចក្នុងរាជរដ្ឋាភិបាល។ តួនាទីអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលបានតែងតាំងជាបន្ថែមនេះ ត្រូវបានគេចាត់ទុកដា គឺជាតួនាទីដ៏ខ្ពង់ខ្ពស់មួយ ដែលនឹងផ្តល់លទ្ធភាព ដល់លោក យ៉ង់ សាំងកុមារ ដែលមានជំនាញខាងវិស័យកសិកម្ម អាចធ្វើកិច្ចការបំរើពលរដ្ឋខ្មែរ យ៉ាងទំលំទូលាយ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ គួរបញ្ជាក់ថាបច្ចុប្បន្នប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ គឺលោក យឹម ឆៃលី ។
-
សម្តេចតេជោ ហ៊ុន សែន ទទួល «ពានរង្វាន់សមិទ្ធផលពេញមួយជីវិត នៃមេដឹកនាំឆ្នើមពិភពលោក» (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានទទួល «ពានរង្វាន់សមិទ្ធផលពេញមួយជីវិត នៃមេដឹកនាំឆ្នើមពិភពលោក» ដែលជាព្រឹត្តិការណ៍ដ៏កម្រមួយក្នុងប្រវត្តិសាស្ត្រខ្មែរ មិនដែលមានថ្នាក់ដឹកនាំប្រទេសទទួលបានការគោរពកោតសរសើរពីពិភពលោកឡើយ។ «ពានរង្វាន់សមិទ្ធផលពេញមួយជីវិត នៃមេដឹកនាំឆ្នើមពិភពលោក» ត្រូវបានប្រគល់ដោយអង្គការវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក KSI ដែលជាក្រុម Think Tank របស់អាស៊ី ប្រមូលផ្តុំដោយក្រុមបញ្ញវ័ន្តពីបណ្តាប្រទេសជឿនលឿនលើសកលលោក។ ពិធីផ្តល់ពាន់រង្វាន់ នៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនផងដែរ។ អប្សរាណិតរាយការណ៍
-
ព្រះមហាក្សត្រយាងសម្ពោធមណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណាព្រះមហាក្សត្រ សីហមុនី» (Video Inside)

មណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណាព្រះមហាក្សត្រ សីហមុនី» នៅក្នុងខេត្តសៀមរាប បានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រខ្មែរ។ ព្រះរាជពិធីសម្ពោធនេះ បានធ្វើនៅថ្ងៃទី១៨ធ្នូឆ្នាំ២០២២ ស្ថិតក្នុងភូមិគោកបេង, សង្កាត់គោកចក ក្រុង សៀមរាប ខេត្តសៀមរាប។ ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា ព្រះអង្គមានហឫទ័យរីករាយក្រៃលែង ដែលបានយាងមកចូលរួមសម្ពោធមណ្ឌលព្រះកម្មដ្ឋាន នេះដែលជាព្រះសមិទ្ធផលថ្មី រៀបចំកសាង ដោយសម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី និងមហាពុទ្ធបរិស័ទទាំងឡាយ ដែលមានសទ្ធាជ្រះថ្លា។ មណ្ឌលព្រះកម្មដ្ឋានទំហំសរុបចំនួន ១ពាន់៤ម៉ែត្រក្រឡា នឹងផ្តល់ការបម្រើដល់វិស័យ ពុទ្ធសាសនា និងសង្គមជាតិទាំងមូល ស្របតាមមាគ៌ានយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការប្រកបរបរចិញ្ចឹមជីវិតនានា នឹងទទួលបានជោគជ័យ ប្រាក់កាសហូរចូលមិនដាច់។ ម្យ៉ាងទៀត រាសីថ្ងៃនេះជួយទប់ស្កាត់ការច្រណែន និងការសង្ស័យទៀតផង។ ក្នុងទំនាក់ទំនងគ្រួសារ ភាពសុខដុមនឹងកើតមាន ហើយរៀនទទួលយកនូវអ្វីដែលខ្លួនមាន។ សូមធ្វើយ៉ាងណាឲ្យប្រាកដថា ដៃគូរបស់អ្នកគ្មានហេតុផលណាមួយ ដើម្បីចាកចេញ។ ចំពោះសុខភាព លោកអ្នកអាចមានកំលាំងចុះខ្សោយខ្លាំង។ ក្រៅពីនេះ សូមមានចិត្តស្ងប់ ហើយព្យាយាមឆ្លើយតបជាមួយនឹងស្ថានភាពដោយហេតុផល។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ី ជួញដូរ ហាក់មិនទាន់ទទួលបានផលល្អនោះទេ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកអាចមានមនុស្សច្រណែន ឬដែលមិនជួយគាំទ្រកិច្ចការ ងាររបស់អ្នកទេ។ ក្នុងពេលនេះ សូមលោកអ្នកកុំទាន់ចំណាយពេលវេលា និងដើមទុនច្រើន ពេក។ ពិនិត្យមើលស្ថានការណ៍ដែលកំពុងកើតឡើង ហើយព្យាយាមសម្របទើបមិនជា ខាងបង់។ ដោយឡែក ចូរត្រៀមខ្លួនឆ្លើយតបចំពោះភាពអសម្មនៃដំណើរការងារ ប៉ុន្តៃសូមកុំបាក់ទឹកចិត្ត ពីព្រោះស្ថានភាពនេះនឹងផ្លាស់ប្តូរជាល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានសំណាងដែលមិននឹកស្មានដល់ពីមនុស្សវ័យចំណាស់។ ចំណែកមុខរបរ ការងារតូចធំ…